ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ជនជាតិចិន ចំនួន ប្រាំនាក់ ត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នេះហើយ ពាក់ព័ន្ធនឹងករណីបង្ខាំងជនជាតិចិន ដូចគ្នា ដើម្បីជំរិតទារប្រាក់ រហូតដល់ ១០ លានដុល្លារអាមេរិក។សំណុំរឿងនេះត្រូវបានលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរក្រុមឧក្រិដ្ឋជនជនជាតិចិន ទាំង ប្រាំនាក់នេះ បន្ទាប់ពីសមត្ថកិច្ច បង្ក្រាបបាននៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនក្រុមឧក្រិដ្ឋជន ជាជនជាតិចិន បានចំនួន ប្រាំពីរនាក់ ហើយបន្ទាប់ពីសាកសួររួច ជនជាតិចិនចំនួនពីរនាក់ មិនមានការពាក់ព័ន្ធ ឡើយ ដូច្នេះសមត្ថកិច្ច ក៏បញ្ជូនជនជាតិចិន តែ ប្រាំនាក់ ប៉ុណ្ណោះ ដើម្បីទៅ អយ្យការ អមសាលាការដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។ក្រោយទទួលបានបណ្ដឹង ពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់ នាយកដ្ឋានចារកម្ម បានចុះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការ បង្ក្រាបករណីនេះ កាលពីវេលាម៉ោង ២ៈ០០ នាទី […]
សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករងនៃអគ្គនាយកដ្ធានរដ្ឋបាលនិងកិច្ចការទូទៅ នៃរដ្ឋបាលលេខាធិការដ្ធានអាកាសចរសុីវិល…
សូមរម្លឹកថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីរឿងចរាចរណ៍តាមផ្លូវបន្តិចបន្តួចរវាងរថយន្តទំនើប២ គ្រឿង។ តែរឿងចរាចរណ៍តាមផ្លូវប្តិចបន្តួចសោះ បានធ្វើឲ្យលោក បែល វ៉ាន់ដែត បើករថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-0199 បានបើកដេញតាមរករឿងចង់បុ.កអ្នកបើកឡាន Ford Ranger មួយគ្រឿងទៀត រហូតមកដល់ផ្ទះនៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា។ បន្ថែមពីលើនេះ ម្ចាស់រថយន្ត Land Rover ដែលត្រូវបានគេស្គាល់ថា លោក បែល វ៉ាន់ដែន ហើយថែមទាំងយកកាំភ្លើងមកភ្ជង់អ្នកបើកឡាន Ford ទៀតផង។ ក្រោយមកជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ៕
ជនជាតិម៉ាឡេស៊ី ម្នាក់បម្រើការងារ អោយ អង្កការWWF (សត្វដំរី)ប្រចាំខេត្តមណ្ឌលគីរី ត្រូវដំរីព្រៃបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខ រងរបួសធ្ងន់ធ្ងរ…
(មណ្ឌលគីរី)៖ យោងតាមប្រភពពីលោកវរសេនីយ៍ឯកយ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា៖ នៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ មានករណីដំរីព្រៃបុកជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុ ប្រហែល ៣០ ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារ អោយ អង្កការWWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅក ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមកន្ទុំរុយសង្គ្រោះនៅរាជធានីភ្នំពេញ៕
បង្រ្កាបបានពីរករណីក្នុងថ្ងៃតែមួយ នៅស្រុកគីរីវង់ ខេត្តតាកែវ…
(តាកែវ)% នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២០នាទី នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណី ប៉ុនប៉ងបង្កអោយមានរបួសស្នាម នឹងជេរប្រមាថមកលើសមត្ថកិច្ច ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគិរីចុងកោះ ចុះឃាត់ខ្លួនជនសង្ស័យមានគ្នាចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម ៖ -ទី១.ឈ្មោះ ទុន សុខ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។-ទី២.ឈ្មោះ ទុន សីមា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ (បងប្អូនបង្កើត)។ បានផឹកស្រាស្រវឹង ហើយបានយកដំបងវាយទៅលើឈ្មោះ ហេង ដាវីតភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងតែជិះម៉ូតូ តែជនរងគ្រោះបានជិះគេចទាន់ […]
អាជ្ញាធរចុះបង្រ្កាបទីតាំងបើកហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ ចំនួន៣ទីតាំងនៅខណ្ឌដូនពេញ…
(ភ្នំពេញ): នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយបាននាំខ្លួនជនសង្ស័យចំនួន១២នាក់ មកកាន់អធិការដ្ឋាន។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ បានឲ្យដឹងថា៖ គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំង១នាក់ នារីបំរើ ៣នាក់និងអ្នកទួលសេវាកម្មផ្លូវភេទ១នាក់។ គោលដៅទី២៖ ផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ស្រី ជាអ្នកបំរើសេវកម្មផ្លូវភេទ។ គោលដៅទី៣៖ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ (ស្រី4) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទចំនួន៣នាក់។ វត្ថុតាងចាប់យករួមមាន៖ គោលដៅទី១៖ ស្រោមអនាម័យមិនទាន់ប្រើចំនួន១៥ ប្រាក់ចំនួន១៥ម៉ឺនរៀល (ម្ចាស់ទីតាំងឈ្មោះ កែវ ស្រីមុំ ហៅកាព្រឿង អាយុ៥៤ឆ្នាំ […]
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ជូនសាធារណៈជនឲ្យដឹងថា៖ករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់…
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ជូនសាធារណៈជនឲ្យដឹងថា៖ករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់ ក្រោយពីបានឃើញព័ត៌មាននេះភ្លាមឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ដើម្បីមានវិធានការតាមផ្លូវច្បាប់។ ជាមួយនោះក៏អំពាវនាវប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។ ឯកឧត្តមស្នងការបានបញ្ជាក់ច្បាស់ថាករណីនេះដោយមិនអាចលើកលែងបានទេ។(ព័ត៌មានបឋម)
សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក…
សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ២០២៣ នាកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត។ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ ដែលកេរ្តិ៍មរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ កសាងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ័្មនទី៤ និងបុព្វបុរសខ្មែរ ត្រូវ បានក្រុមប្រឹក្សាអន្តរជាតិស្ដីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូល ស្នាដៃដ៏មហស្ចរ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោជាសកល ដែលចាំបាច់ត្រូវចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។
សមត្ថកិច្ច ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ចារផ្ទាល់ ពីលោក ម៉ម សាវន នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានចុះឆ្មក់បង្ក្រាបល្បែងស៊ីសងជល់មាន់អនឡាញ និងអាប៉ោងដ៏ធំមួយកន្លែង…
(ភ្នំពេញ): សមត្ថកិច្ច ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ចារផ្ទាល់ ពីលោក ម៉ម សាវន នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានចុះឆ្មក់បង្ក្រាបល្បែងស៊ីសងជល់មាន់អនឡាញ និងអាប៉ោងដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើនអ្នក នៅតារាងបាល់ទះ ស្ថិតនៅភូមិដេីមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ២០២៣ នេះ បច្បុន្នមនុស្សដែលឃាត់បានបានបញ្ចូនមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់។
បុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ក្លែងព្រះរាជក្រឹត្យ តែងខ្លួនឯង ជាអគ្គនាយករដ្ឋ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ជាជំនួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាទីប្រឹសម្តេក្រឡាហោម ស ខេង ត្រូវបានចាប់ខ្លួន…
នៅទីបំផុតបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលតាំងខ្លួនជាជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវបានកម្លាំងនគបាលនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២ :ទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការសម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែងនាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
សង្ស័យស្រវឹងស្រាបេីកបរបេីកបររថយន្តក្នុងល្បេីនលឿនខ្វះការប្រុងប្រយ័ត្នបុករះរថយន្ត៤គ្រឿងនឹងរទេះទឹកអំពៅ១គ្រឿងរងការរូចខាតយ៉ាងដំណំ…
(ភ្នំពេញ): រថយន្តម៉ាស្តាមួយគ្រឿងអ្នកបើកបរស្រវឹងស្រា បើកលឿនជ្រុលបុករះរថយន្តចំនួន៤គ្រឿង ម៉ូតូរទេះទឹកអំពៅ១គ្រឿង ក្នុងដំណើរស្របទិសគ្នាទាំងអស់ រងខូចខាតដំណំ ហើយមានរថយន្តមួយគ្រឿងផ្លោងឡើងសួនទ្រូងផ្លូវ កាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយននតបង្កម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-9537 បើកពីជើងទៅត្បូង ល្បឿនលឿន អ្នកបើកបរស្រវឹង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF-5012 ផ្លោងឡើងសួនទ្រូងផ្លូវ ហើយបន្តទៅបុក រុឺម៉កម៉ូតូទឹកអំពៅ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-2259 រួចបន្តទៅបុកពីក្រោយរថយន្តម៉ាក ម៉ាកវីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-5414 និងរថយន្តម៉ាកព្រុស ម៉ាកកាមរីហាយប្រីដ បន្ថែមទៀត ក្នុងដំណើរស្របទិសគ្នាទាំងអស់ ។ ក្នុងហេតុការណ៍ខាងលើ រថយន្តចំនួន៣គ្រឿង និងម៉ូតូរទេះទឹកអំពៅ១គ្រឿងរងខូចខាតដំណំ […]