ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋ​មួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងយប់បង្កឲ្យមានការភ្ញាក់ផ្អើល…

ភ្នំពេញ÷អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ​អស់ មួយខ្នង​ និងបានរាលដាលដល់ផ្ទះចំនួន​ ២ខ្នងទៀតបណ្តាលឲ្យរងការខូចខាត ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៩​ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​​ រាជធានីភ្នំពេញ នៅវេលាម៉ោង​ ២០និង៥០នាទី ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ​២០២២នេះ​ ត្រូវបានរលត់ទៅវិញហើយ​ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ​ចំនួន​ ៣៦គ្រឿង។ ដោយនៅក្នុងប្រតិបត្តិការនេះ​ គឺមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ ស៊ុម​ សុឃីម​ ស្នងការរង​ ទទួលផែនការងារអគ្គិភ័យ​ និងគ្រឿងផ្ទុះ​ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ ដឹកនាំមន្ត្រីជំនាញពន្លត់អគ្គិភ័យចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះអគ្គិភ័យ។ ក្រោយពី​ ទទួលបាននូវបទបញ្ជានេះរួចមក​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បបានដឹកនាំលោកនាយរងការិយាល័យលោកនាយផ្នែក​,​ លោកនាយរងផ្នែក​ និងមន្ត្រីជំនាញទាំងអស់​ ចុះប្រតិបត្តិការភ្លាមៗ​ ដោយក្នុងនោះ​ បានបញ្ជាគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ​ ចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះភ្លាមៗផងដែរ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន​ ៣៦គ្រឿង​ ក្នុងនោះការិយាល័យបង្ការ […]

ព័ត៌មានជាតិ

ឆេះផ្ទះ៣ល្វែងរបស់អាជីវករលក់ក្រណាត់បោះដុំផ្សារអូទ្បាំពិក​​ នៅខណ្ឌឬស្សីកែវ ស្លា-ប់-នារីម្នាក់និងរ-បួ.ស២នា.ក់

(ភ្នំពេញ) ឆេះផ្ទះ៣ល្វែងរបស់អាជីវករលក់ក្រណាត់បោះដុំផ្សារអូទ្បាំពិក​ …​ នៅខណ្ឌឬស្សីកែវ ស្លា-ប់-នារីម្នាក់និងរ-បួ.ស២នា.ក់នារីវ័យប្រហែល២៦ឆ្នាំម្នាក់ បានរងគ្រោះរហូតបាត់បង់ជីវិត និងមនុស្ស២នាក់ទៀត រងរបួស ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆេះផ្ទះ៣ល្វែង កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ឈានចូល ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុច បុរីសម្បតិ្តមាស ភូមិបឹងសាឡាង ក្រុម១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ៣ និង៤៥នាទីទៀបភ្លឺ ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ។នារីដែលបាត់បង់ជីវិតនោះមានឈ្មោះ លក្ខ នៅក្នុងហ្វេសបុកឈ្មោះ អាមី អាយុប្រហែល២៦ឆ្នាំ ជាអាជីវករលក់ខោអាវ នៅផ្សារអូឡាំពិក ។សមត្ថកិច្ចឱ្យដឹងថា លំនៅដ្ឋានដែលរងការឆាបឆេះនោះ ជាប្រភេទផ្ទះល្វែងទំហំ ៤ម៉ែត្រគុណនឹង១៦ម៉ែត្រ ហើយអគ្គិភ័យបានផ្តើមចេញពីផ្ទះឈ្មោះ ភុក ប៉ាវ ភេទប្រុស អាយុ៦៣ឆាំ្ន មុខរបរមន្រី្តក្រសួងអប់រំ បានខូចខាតទាំងស្រុង និងរាលដាលដល់លំនៅដ្ឋាន ក្បែរខាង២ល្វែង បង្កឱ្យឆេះផ្ទះ ឆេះរថយន្ត១គ្រឿង និងនារីម្នាក់បានបាត់បង់ជីវិត ។សមត្ថកិច្ចបានចុះអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង បានទប់ស្កាត់គ្រោះ […]

ព័ត៌មានជាតិ

ខ្សឹបៗ.ទី.តាំង.ភ្នាល់ដាក់លុយតាមប្រព័ន្ធ អនឡាញ.នៅខណ្ឌ ឬស្សីកែវ

ភ្នំពេញ ៖ ទីតាំងចាក់ភ្នាល់បាល់ល្មើសច្បាប់មួយកន្លែង កំពុងដំណើរការយ៉ាងសកម្ម នៅជិតផ្សារក្រមួន តាមបណ្ដោយផ្លូវបេតុងលេខ 93 ស្ថិតក្នុងភូមិ បឹងសាឡាង សង្កាត់ ឬស្សីកែវ ខណ្ឌ.ឬស្សីកែវ ដោយមិនឃើញមានសមត្ថកិច្ចអាជ្ញាធរដែនដីសង្កាត់ខណ្ឌចាត់វិធានការបង្ក្រាបនោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះសង្ស័យថា ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងនោះហើយបានជាស្ងៀមឈឹងយ៉ាងនេះ។ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា បើអាជ្ញាធរសង្កាត់ខណ្ឌឆ្លើយថា មិនដឹងអំពីបញ្ហាទីតាំងកត់បាល់ ស្ថិតនៅតាមបណ្ដោយផ្លូវ បេតុងលេខ93 នោះដូចជាមិនទំនងសោះពីព្រោះថា មានអ្នកចាក់បាល់ដែលចតម៉ូតូព្រោងព្រាតលើចិញ្ចើមផ្លូវ ដោយមិនខ្វល់អំពីបញ្ហាសណ្ដាប់ធ្នាប់នោះឡើយ។ ពួកអ្នកញៀនល្បែងភ្នាល់បាល់កេណ្ឌគ្នាទាំងហ្វូងចូលទៅចាក់បាល់នៅទីតាំងខាងលើដោយមិនខ្វល់អំពីបញ្ហាអ្វីឡើយ។ ដូច្នេះបើអាជ្ញាធរឆ្លើយថាមិនដឹងអំពីទីតាំងកត់បាល់នេះមើលទៅដូចជាមិនទំនងទេ។ ប៉ុន្តែគេអាចឆ្លើយឲ្យរួចតែពីមាត់បាន។តាំងព្រឹកព្រលឹមរហូតដល់យប់ម៉ូតូរាប់សិបគ្រឿងបន្តកន្ទុយគ្នាចេញ-ចូលដើម្បីទៅចាក់បាល់នៅទីតាំងខាងលើ។ ករណីនេះប្រជាពលរដ្ឋនៅតំបន់នោះយល់ថាម្ចាស់ទីតាំងអាចមានខ្នងបង្អែកធំរឹងមាំទើបអាចដំណើរការបានដោយរលូនយ៉ាងដូច្នេះនិងម្យ៉ាងទៀតម្ចាស់ទីតាំងអាចសែនព្រេនត្រូវរ៉ូវជាមួយអាជ្ញាធរដែនដីទើបអាចដំណើរការបានជាចំហរដោយមិនខ្លាចមានការចាប់បង្ក្រាបពីសមត្ថកិច្ចក៏ដូចជាអាជ្ញាធរដែនដី។ នៅពីក្រោយការបើកចំហកន្លែងចាក់បាល់ដ៏គគ្រឹកគគ្រេងនេះការពិតយ៉ាងណានោះគ្មាននរណាដឹងឡើយ។ប្រជាពលរដ្ឋលើកជាចម្ងល់ថា រាជរដ្ឋាភិបាលបានកំណត់ថាការចាក់ភ្នាល់បាល់ជាទង្វើខុសច្បាប់របស់ប្រទេសជាតិ ចុះហេតុអ្វីបានជាអាជ្ញាធរខណ្ឌ ឬស្សីកែវ នៅតែបណ្ដោយឲ្យល្បែងភ្នាល់បាល់ខុសច្បាប់នេះនៅតែបន្តបើកដំណើរការជាចំហរយ៉ាងគគ្រឹកគគ្រេងយ៉ាងដូច្នេះ។ ឬមួយអាជ្ញាធរ.ខណ្ឌ.ឬស្សីកែវ យល់ថា.ទីតាំងកត់ភ្នាល់បាល់នេះស្របច្បាប់ប្រទេសជាតិ?បើយ៉ាងដូច្នេះសូមក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគួរចុះទៅយកពន្ធនៅទីកន្លែងភ្នាល់បាល់នេះផងទៅ៕

ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តក្នុងស្ថានភាពងងុយគេងក៏រេចង្កូតធ្លាក់ប្រឡាយបណ្ដាលអោយឆ្ងាយជើងក្រោមមេឃ…

ភ្នំពេញ÷រថយន្តកុងតឺន័រមួយគ្រឿងបានផ្ញាជើងទ្រមេឃបង្ករឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋតាំមបណ្ដោយផ្លូវវិមានឈ្នះឈ្នះស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៤៥ នាទី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-8259ខាងលើធ្វើដំណើរពីត្បូងទៅជើងការបណ្ដោយផ្លូវមានឈ្នះឈ្នះបើកបរក្នុងល្បឿនលឿនសង្ស័យងងុយគេងក៏គ្រាចង្កូតធ្លាក់ចូលក្នុងប្រឡាយបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃតែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវឡើយ។ក្រោយកើតហេតុម្ចាស់រថយន្តក៍ទំនាក់ទំនងទៅរថយន្តស្ទូចមកស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯងមិនរំខានដល់សមត្ថកិច្ចឡើយ៕

ព័ត៌មានជាតិ

គ្រួសារយោធិន អតីតយុទ្ធជន ៨៧គ្រួសារទទួលបានស.ជ.ណ ជាគោលការណ៍ចុះបញ្ជី និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាល

ខេត្តកំពង់ស្ពឺ៖គ្រួសារយោធិន អតីតយុទ្ធជន ៨៧គ្រួសារទទួលបានស.ជ.ណ ជាគោលការណ៍ចុះបញ្ជី និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលក្រោយទទួលបាន ស.ជ.ណ របស់ទីស្តីការគណរដ្ឋមន្ត្រី។ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុយោដីខេត្តកំពង់ស្ពឺ និងការិយាល័យភូមិបាលស្រុកភ្នំស្រួច ដែលដឹកនាំដោយលោក តាប់ ម៉ាឡៃ បានចុះផ្ទាល់បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដី ដែលត្រូវចុះបញ្ជីជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងគ្រួសារអតីតយុទ្ធចំនួន៨៧គ្រួសារ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ យោងតាមមន្ត្រីជំនាញលើកឡើងថា ទីតាំងខាងលើមានទំនាស់ជាយូរឆ្នាំមកហើយ ក្រោយមានការសម្របសម្រួលរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង មេបញ្ជាការកងទ័ពជើងគោក ត្រូវបានរាជរដ្ឋាភិបាលសម្រេចចេញ ស.ជ.ណ លេខ២៨៦ ត្រូវឲ្យមានការចេញបណ្ណកម្មសិទ្ធិជូនគ្រួសារអតីយុទ្ធជន និងអង្គភាព ។ មន្ត្រីជំនាញបានឲ្យដឹងថែមទៀតថា ការបិទផ្សាយជាសាធារណៈរបស់មន្ត្រីសុរិយោដី គឺជានិតិវិធីទុកផ្លូវឲ្យមានការតវ៉ាតាមផ្លូវច្បាប់គ្រប់ក្បាលដីនីមួយៗជៀសវាងខាងជំនាញចេញបណ្ណហើយនាំឲ្យមានទំនាស់ ហើយការបិទផ្សាយនេះគឺមានបិទនៅទីតាំងដីផ្ទាល់ និងនៅសាលាឃុំ និងនៅសាលាស្រុកផងដែរ៕

ព័ត៌មានជាតិ

ឆេះរោងចក្រកាត់ដេរ ស្រុកត្រាំកក់ ខូចខាតទាំងស្រុង បណ្តាលមកពីទុស្សេខ្សែភ្លើង នៅតាកែវ

តាកែវ ៖ នៅវេលាម៉ោង ១២ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២នេះ ករណីទុស្សេខ្សែភ្លើងបង្កឱ្យអគ្គីភ័យ ឆាបឆេះរោងចក្រកាត់ដេរខោខាវប៊យ ស្ថិតនៅភូមិស្រង៉ែ ឃុំរំពាក់ពេន ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលឱ្យអគារមួយក្នុងរោងចក្ររងការខូចខាតទាំងស្រុង និងរថយន្ត ម៉ូតូជាច្រើនគ្រឿងរងការខូចខាត។ហេតុការណ៍អគ្គីភ័យនេះ មិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ ដោយសារម៉ោងដែលឆេះ ជាពេលវេលាកម្មករ ត្រូវចេញហូបបាយថ្ងៃត្រង់ ប៉ុន្តែមានម៉ូតូ និងរថយន្តច្រើនគ្រឿងត្រូវរងការបំផ្លាញ។នាយកកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យរបស់ស្រុក និងស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះ និងពន្លត់ភ្លើងបានទាន់ពេលវេលា នៅម៉ោងជាង ១ រសៀល មិនបណ្ដាលឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែររោងចក្រ៕

ព័ត៌មានជាតិ

ឆ.ក់.ឥតល្ហែ ! ស្ត្រីម្នាក់ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆ.ក់.កាបូប បានសម្រេច ខណះកំពុងជិះ ម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ…!!

ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ទីតាំងកើតហេតុខាងលើស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនរងគ្រោះមានឈ្មោះ អួង ស្រីពៅ អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិទន្លេនាម ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។មុនពេលកើតហេតុគាត់បានធ្វើដំណើរមកពីស្រុកកំណើតដោយម៉ូតូ zoomer មួយគ្រឿងពាក់ស្លាកលេខ កំពត1R-3127 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីត្បូងទៅជើងដើម្បីទៅផ្ទះកូនរបស់គាត់នៅម្តុំផ្សារឌុយមិច សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យមកធ្វើសកម្មភាពឆក់យកកាបូបខោអាវរបស់គាត់ដែលក្នុងនោះមានលុយចំនួន៥០ម៉ឺនរៀល ក្រវិលមាស១គូ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតយកទៅបាត់ស្រមោលតែម្ដង។ បន្ទាប់ពីចោរធ្វើសកម្មភាពភ្លាមៗស្រ្តីរងគ្រោះបានដួលម៉ូតូអូសជាច្រើនម៉ែត្រ តែសំណាងរបួសស្រាល។ នៅតាមបណ្តោយផ្លូវខាងលើម្តុំមុខព្រលានយន្តយន្តហោះអន្តរជាតិភ្នំពេញគឺតែងតែមានក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកសម្ភាររបស់ប្រជាពលរដ្ឋបានសម្រេចជាញឹកញាប់ តែចំពោះការបង្រ្កាបវិញគឺមិនសូវមានសោះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ព្រោះតែភាពអសន្តិសុខកើតឡើងពីអំពើឆក់ប្លន់នេះ ៕

ព័ត៌មានជាតិ

ធ្វើបែបហ្នឹងបានអ្វីមកវិញ ! ការងារល្អនៅក្នុងសង្គមមានច្រើនណាស់មិនខិតខំធ្វើ បែរជាទៅប្រព្រឹត្តទង្វើបំពុលសង្គមបង្ហោះម៉ូតូមានបក្សមានពួកបែបនេះ សួរថាមិនអាណិតដល់ទឹកចិត្តម្ដាយឪពុកដែលខំប្រឹងដើម្បីឱ្យយើងរៀនសូត្រទេអី?

(ក្រុងតាខ្មៅ ) ÷ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឲ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាន ធ្វើការស្រាវជ្រាវតាមរយៈអាស័យដ្ឋាន អ្នកប្រើប្រាស់ទោចក្រយានយន្តខាងលើ ឈានដល់បង្រ្កាបចាប់ខ្លួនក្រុមក្មេងទំនើងចំនួន០៣នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ រួមមាន៖១-ឈ្មោះ ជា ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ សិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(ឃាត់ខ្លួន)។២-ឈ្មោះ នឿន ផាយុក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:នៅផ្ទះ(ឃាត់ខ្លួន)។៣-ឈ្មោះ ហ៊ុល លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:នៅផ្ទះ(ឃាត់ខ្លួន)។៤-ឈ្មោះ ជួន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ ទីលំនៅ:ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:សិស្សអនុវិទ្យាល័យខ្ពបវែង(គេចខ្លួន)។៥-ឈ្មោះ […]

ព័ត៌មានជាតិ

ចូលរួមរំលែកទុក្ខ! DJ កណ្ដុរ បាត់បង់បងស្រីបង្កើតយ៉ាងរ.ន្ធ.ត់!

នៅមុននេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ​ការបង្ហោះ​មួយ​របស់​នាយឆ្អឹង ដែលបានបញ្ជាក់ថា តារាកំប្លែង និងចម្រៀងនាយកណ្ដុរ បានកំពុង​តែជួប​ទុក្ខ​យ៉ាង​ក្រៀមក្រំបំផុត ខណៈបាត់បង់បងស្រីបង្កើតដ៏រន្ធត់ ។ ហេតុការណ៍នេះបាន​ធ្វើឱ្យអ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គមជាច្រើនតក់ស្លុត និងចូលរួមរំលែក​ទុក្ខចំពោះ​គ្រួសារនាយ ​កណ្ដុរ​ ​ផងដែរ ។ដោយក្នុងនោះប្រភពពី នាយឆ្អឹង បានបញ្ជាក់ថា នាយកណ្ដុរ បានបាត់​បង់មនុស្សជា​ទី​ស្រលាញ់​ដែលត្រូវជាបងស្រីបង្កើត ដោយបានបាត់​បង់ជីវិតដោយ​សារគ្រោះ​ថ្នាក់​ចរាចរណ៍ ។ នាយឆ្អឹង បាននិយាយថា៖​ «ខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ​ក្រុម​គ្រួ​សារ នាយកណ្តុរ ដែល​បាន​បាត់​បង់​មនុស្សជាទីស្រលាញ់​ដែល​ត្រូវ​ជា​បងស្រីបង្កើត ដែល​បានបាត់​បង់ជីវិត​ដោយ​គ្រោះ​ចរា​ចរណ៍» ។នាយឆ្អឹង បានអះអាងបន្ថែមទៀតថា ការបង់បាត់ជីវិត​របស់បងស្រី​បង្កើត​តារា​ប្រុស​នាយកណ្ដុរ គឺបន្ទាប់ពីបានជួបគ្រោះថ្នាក់នៅភូមិព្រៃ​ឃ្នេស​ ឃុំព្រៃឃ្នេស​ ស្រុក​មេសាង​ ខេត្តព្រៃវែង ។ដោយឡែកតាមការបញ្ជាក់ពីនាយ កណ្ដុរ ដែលបានថានៅរសៀល​ថ្ងៃ​ទី១៩ ខែមរា ឆ្នាំ២០២២ នេះបានឱ្យដឹងថា បងស្រីរបស់លោកត្រូវបានគេបុកពីក្រោយ និងបណ្ដាល​ឱ្យប៉ះ​ពាល់​ដល់តម្រងនោម និងក្បាលធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត​នៅវេលា​ម៉ោង​០៩ព្រឹក ថ្ងៃទី១៩នេះ។កាលពីពេលថ្មីៗនេះ គឺនៅក្រោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំពោះបងស្រី នាយ កណ្ដុរ បានសរសេររៀបរាប់ទំនុកយ៉ាងកម្សត់អាណិតបងស្រី ដែលជូបគ្រោះថ្នាក់ចរាចរណ៍ ព្រោះក្រៅពីម្ដាយរូបគេមានបងស្រីតែម្នាក់ប៉ុណ្ណោះដោយព្យាយាមបែរបន់សុំឲ្យវត្ថុសក្ដិសិទ្ធក្នុងលោកជួយតាមថែរក្សាក្រៅពីការខិតខំជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ។ទោះបីជាយ៉ាងណាដោយសារតែស្ថានគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងពេកក្រុមគ្រូពេទ្យមិនអាចរក្សាអាយុជីវិតបងស្រីរបស់តារាកំប្លែងនាយ កណ្ដុរ បានឡើយ៕

ព័ត៌មានជាតិ

រថយន្ត toyota prius បុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របណ្តាឲ្យបុរសម្នាក់ជាប់ក្រោមរថយន្តរងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូsuzuki និចពីក្រោយអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យអ្នកបើកបរម៉ូតូជាប់រងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ យប់អធ្រាត្រឈានចូលថ្ងៃទី ២០ ខែមករាឆ្នាំ២០២២ នៅចំណុចមុខហាងសាច់អាំង១៦៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។តាមប្រភពពីអ្នកឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជិះម៉ូតូ suzuki និច មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HS-4842ធ្វើដំណើរទៅដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តtoyota prius មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AN-0700បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរមកពីក្រោយក្នុងល្បឿនបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យអូសជាច្រើនម៉ែត្រចំណែកអ្នកបើកបរម៉ូតូបានជាប់នៅក្រោមរថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយលើកផ្ងារថយន្តរួចយកជនរងគ្រោះលើកដាក់រថយន្តសង្គ្រោះបន្ទាន់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ភ្លាមនោះគេឃើញតៃកុងរថយន្តនិងអ្នករួមដំណើរបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អត់។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕