ព័ត៌មានជាតិ

កាន់តែច្រើនហើយ! រកឃើញ ៤០នាក់ទៀត

កាន់តែច្រើនហើយ! រកឃើញ ៤០នាក់ទៀត បានឆ្លងកូវីដ១៩ ក្នុងនោះ ៣៨នាក់ ពាក់ព័ន្ធការឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍ ២០កុម្ភៈ»។ បើតាម សេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សូមកុំភ្លេចអនុវត្តវិធានការ «៣កុំ និង ៣ការពារ » ណែនាំដោយ សម្តេចតេជោ៕

ព័ត៌មានជាតិ

សាលាខណ្ឌដូនពេញធ្វើការឃាត់រថយន្តធុនធំដើរបើកលើផ្លូវហាមឃាត់….

ភ្នំពេញ÷រថយន្តតូចធំចំនួន៤៤គ្រឿងហានបើកបរលើផ្លូវហាមឃាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានអាជ្ញាធរខណ្ឌ ស្ទាក់ចាប់ និងបញ្ជូនមកសាលាខណ្ឌដូនពេញដើម្បីធ្វើការអប់រំណែនាំ ។ដោយអនុវត្តតាមប្រសាន៍ដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០២១ វេលាម៉ោង ០៧ :០០នាទី ដល់ម៉ោង ២:៤៥នាទី យប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និង ដោយមាន កាចូលរួម ពី លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ កម្លាំងចូលរួមមាន កម្លាំងអធិការខណ្ឌចំនួន១២នាក់ កម្លាំងប្រជាការពារខណ្ឌបានចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយធ្វេីកាស្ទាក់ចាប់រថយន្តធុនធំដែលបើកលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និង តីរៈវិថីព្រះស៊ីសុវត្ថិ ជាលទ្ធផល : ឃាត់រថយន្ត […]

ព័ត៌មានជាតិ

បុគ្គលិកក្លឹបខារ៉ាអូខេ (ឡូហ្សិត២)ចំនួន៧៤ នាក់ (ប្រុស១១នាក់)សមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃកល្ពៅ បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិត២) បន្ទាប់ពីរកឃើញប្តីស្ត្រីបម្រើការងារនៅទីនោះមានផ្ទុកជម្ងឺកូវីដ-១៩, ហើយភរិយាធ្វើការនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ។តាមការអោយដឹងពីក្រុមការងារ គឺសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ (យីហោឡូហ្ស៊ិត២) នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់ ក្រុងតាខ្មៅ ខេត្តកណ្តាល។សមត្ថកិច្ចប្រាប់ថា ការចុះបិទទីតាំងខារ៉ាអូខេ(ឡូហ្ស៊ិត2) នេះធ្វើឡើងបន្ទាប់ពីរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ ៣៩ឆ្នាំ បម្រើការងារនៅទីនោះ មានផ្ទុកជម្ងឺកូវីដ១៩ ។ បុរសរូបនេះមានប្រពន្ធនៅបម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេផងដែរ។ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធយកសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ។ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នផងដែរ។សមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលិកក្លឹបកម្សាន្ត(ឡូហ្សិច២) ចំនួន៧៤នាក់ ក្នុងនោះមានបុរស១១នាក់ បានបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រែកល្ពៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕

ព័ត៌មានជាតិ

អគ្គីសភ័យឆាបឆេះការាស់សាំងនៅ ភូមិជើងឡង សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំ

ហេតុការណ៍ដ៏គួរឲ្យសោកស្ដាយមួយនេះ បានកើតឡើងកាលពីវេលាម៉ោង ០៧និង ៣០ នាទី ថ្ងៃទី ២១ខែកុម្ភ: ឆ្នាំ ២០២១ នៅក្នុងភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។បើតាមរបាហការណ៍របស់លោកវរ:សេនីយ៍ឯក ឈន សុធនអធិការដ្ឋាននគរបាលក្រុង សួងបានបញ្ចាក់ថាម្ចាស់ផ្ទះឈ្មោះ តែតុងហ៊ុយ ភេទប្រុស អាយុ៥៦ឆ្នាំ(ម្ចាស់ដេប៉ូលក់សាំងក្រុងសួង)។+ខូចខាតៈ1-កុងទរ័បាញ់ប្រេង2សំរាប់ 2-រថយន្តចំនួន02 គ្រឿង០១/ រថយន្ត LEXUS 330០២/ រថយន្ត កូរ៉េ 2,5 T 3-ប្រេងម៉ាសុីន20កេះ 4-ម៉ូតូ3គ្រនិងរឺម៉ក 01 គ្រឿង 5-ដំបូល15❎18មែត្រ 6-ទូទឹកកក 01 គ្រឿង 7-តុឈើ1សំរាប់ +រថយន្ត9គ្រឿង ( ក្រុងសួង 01 គ្រឿង ស្រុកត្បូងឃ្មុំ 01 គ្រឿង ស្រុកតំបែរ 01 គ្រឿង ស្រុកពញាក្រែក 01 គ្រឿង ស្រុកអូរាំងឳ 01 គ្រឿង ស្នងការដ្ឋានខេត្តត្បូងឃ្មុំ […]

ព័ត៌មានជាតិ

ជនជាតិចិនមួយក្រុម ប្រដាប់ដោយកាំភ្លើង និងកាំបិត ធ្វើសកម្មភាពប្លន់ចិនដូចគ្នា, ជនដៃដល់៣នាក់ ត្រូវកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបាន

ព្រះសីហនុ ៖ ជនជាតិចិនមួយក្រុម ប្រដាប់ដោយកាំភ្លើង និងកាំបិត ធ្វើសកម្មភាពប្លន់ជនជាតិចិនដូចគ្នា ក្នុងម៉ាតមួយកន្លែង ស្ថិតក្នុងក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ដាលឲ្យជនរងគ្រោះរងរបួស តែមិនបាត់បង់សម្ភារ ឬទ្រព្យសម្បត្តិអ្វីឡើយ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាព។ ដោយប្រើប្រាស់វិធានការជំនាញ ជនដៃដល់៣នាក់ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពប្រមាណ៤ម៉ោង ពោលជនសង្ស័យត្រូវចាប់បាននៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ជនដៃដល់ទាំង៣នាក់ ទី១. ឈ្មោះ YANG BAO QIANG អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហ្សុងហ័រវួយ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់ប្រើកាំប៉ិតចាក់ទៅលើជនរងគ្រោះ), ទី២. ឈ្មោះ XU DONG PING […]

ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសពី «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣២ករណី ផ្តើមចេញពីក្លិបកំសាន្ត N8

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍ ជាលើកទី៣ ដោយសម្តេចបានប្រសិទ្ធនាមព្រឹត្តិការណ៍នេះថាជា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ហើយចំណុចចាប់ផ្តើម នៃការរីករាល់ដាលឆ្លងសហគមន៍នេះផ្តើមឡើងនៅក្លិប N8 ដែលមានទីតាំងស្ថិតនៅម្តុំស្តាតអូឡាំពិក។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលបានរកឃើញការឆ្លងកូវីដ-១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ រហូតដល់៣២ករណី ដែលជាករណីមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានថ្លែងថា «មិនមានជាការលាក់បាំងទេ រឿងរ៉ាវចាប់ផ្តើមពីបងប្អូន ដែលបានទៅសុំលិខិតធ្វើតេស្តកូវីដ–១៩ ដើម្បីធ្វើដំណើរចេញទៅក្រៅប្រទេស ប៉ុន្តែគាប់ជួននៅពេលនោះ ក៏បានរកឃើញមានវិជ្ជមានកូវីដ–១៩។ ការចាប់ផ្តើមសង្ស័យកាលពីម្សិលមិញ ហើយយប់មិញនេះ យើងបានធ្វើតេស្តទាំងយប់ គឺមាន២៨ករណី ប៉ុន្តែអំបាញ់មិញនេះ យើងបានរកឃើញ៤ករណីផ្សេងទៀត ដូច្នេះមិនដឹងថា ការវិវត្តន៍នេះវាទៅដល់ណា? ចំណុចចាប់ផ្តើម គឺនៅក្លិប N8 ដែលនេះជាស្ថានភាពដ៏អាក្រក់សម្រាប់យើង ក្នុងពេលដែលយើងកំពុងតែធ្វើការប្រយុទ្ធប្រឆាំងជាមួយកូវីដ–១៩ ដែលនាំចូលមកពីព្រះរាជាណាចក្រថៃ និងការរីករាលដាល ពីប្រទេសវៀតណាម»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា […]

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ចុះពិនិត្យគុណភាពសាងសង់ផ្លូវជាតិលេខ២ និង២២ ខណៈសាងសង់សម្រេចបានជាង ២៧ភាគរយហើយ

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២។ មកដល់ថ្ងៃទី១៨ ខែកុម្ភៈ ផ្លូវជាតិទាំង២ខ្សែនេះ សាងសង់សម្រេចបានជាង ២៧ភាគរយហើយ។ ដំណើរចុះពិនិត្យការសាងសង់ផ្លូវទាំងពីរខ្សែនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង ក្រុមការងារបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ថា តើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា និងលើសពីនេះទៀត ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ បន្ថែមដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយគម្រោងផ្លូវនេះមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ […]

ព័ត៌មានជាតិ

ទើបនឹងលែងលះជាមួយប្រពន្ធ! បុរសម្នាក់ សម្រេចចិត្តចង.កសម្លាប់ខ្លួនក្នុងដីឡូត៍មួយកន្លែង ស្លាប់ចោលម្ដាយចាស់

ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន ក្នុងដីឡូត៍មួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងរោងប្រក់ស័ង្កសី ក្នុងបរិវេណដីឡូត៍ តាមបណ្ដោយផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពបុរសខាងលើឈ្មោះ នៅ សារ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជួយលក់បរបម្តាយ មានស្រុកកំណើតនៅភូមិ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាយប់ម៉ោងប្រហែល១០ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ គេបានឃើញម៉ូតូមួយគ្រឿង បានជិះចូលក្នុងបរិវេណទីតាំងកន្លែងកើតហេតុ ដោយមិនបានចាប់អារម្មណ៍នោះទេ រហូតដល់ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈនេះ ទើបប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរឆ្លងកាត់ទីនោះ ប្រទះឃើញសពបុរសម្នាក់ចង.កសម្លាប់ខ្លួននៅនឹងរោងស្លាប់បាត់ទៅហើយ ដោយបន្សល់ទុកនូវម៉ូតូស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HR-7036 នៅកន្លែងកើតហេតុ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យជាក់ស្ដែង។ ក្រោយមកទើបមានអ្នកស្គាល់បានទៅប្រាប់សាច់ញាតិ ហើយសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា កន្លងមកជនរងគ្រោះមានប្រពន្ធនឹងកូន ហើយទើបតែលែងលះគ្នាជាមួយនឹងប្រពន្ធ […]

ព័ត៌មានជាតិ

អគ្គិភ័យឆាប់ឆេះលំនៅដ្ឋានពលរដ្ឋ ១៣ខ្នង ក្នុងនោះ៨ខ្នង និងទ្រព្យសម្បត្តិ ត្រូវឆេះអស់ទាំងស្រុង នៅខេត្តបាត់ដំបង

បាត់ដំបង ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង៨និង០៥នាទី នៅចំណុចបរិវេណស្ថានីយ៍រថភ្លើង ស្ថិតក្នុងក្រុមទី១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង។ ភ្លាមៗក្រោមការបទបញ្ជា និងចុះទៅដល់ទីកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំនិងបញ្ជាឱ្យរថយន្តអគ្គិភ័យ ចំនួន៨គ្រឿង ចេញធ្វើសកម្មភាពជួយពន្លត់ ក្នុងនោះរថយន្តចេញពីស្នងការដ្ឋាន ចំនួន៣គ្រឿង, រថយន្តចេញពីស្រុកសង្កែ, ស្រុកឯកភ្នំ, ស្រុកបាណន់, ស្រុកថ្មគោល និងស្រុករតនមណ្ឌល ចំនួន០៥គ្រឿងថែមទៀត និងដោយបានការសហការណ៍ពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផង ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន។ លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាន បានបញ្ជាក់ថា ដោយសារស្ថានភាពទីកន្លែងកើតហេតុមានផ្លូវតូចចង្អៀត ហើយលំនៅដ្ឋានស្ថិតនៅជាប់ៗគ្នាដែលជាឧបសគ្គធំសម្រាប់ការចល័តរថយន្តអគ្គិភ័យចូលទៅកៀកបាន ដូច្នេះក្រុមសង្រ្គោះត្រូវធ្វើការបាញ់ទឹកពីចម្ងាយ និងតទុយោយ៉ាងវែងទើបចូលទៅដល់ទីកន្លែងកើតហេតុ។ លោកបញ្ជាក់បន្ថែមថា ទោះជាយ៉ាងនេះក្តី ក្រោមការដឹកនាំផ្ទាល់ពីលោកស្នងការ […]

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងបរិស្ថាន បង្ហាញបទល្មើសចំនួន៣ ដែលមានសកម្មភាពបំផ្លាញធនធានធម្មជាតិទ្រង់ទ្រាយតូចៗបន្តមាន

ក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញនូវបទល្មើសចំនួន៣ ដែលបន្តឱ្យសកម្មភាពកាប់បំផ្លាញព្រៃឈើធម្មជាតិ និងបរបាញ់សត្វព្រៃក្នុងលក្ខណៈទ្រង់ទ្រាយតូចៗ ឱ្យបន្តកើតមាននៅក្នុងតំបន់ការពារធនធានធម្មជាតិ ខណៈបទល្មើសធំៗ ត្រូវបានបង្ក្រាបទាំងស្រុង។ ការបង្ហាញពីបទល្មើសបំផ្លាញធនធានធម្មជាតិក្នុងទម្រង់ទ្រង់ទ្រាយតូចៗបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើនៅក្នុងឱកាសដែលលោកបានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាឱកាសដឹកនាំយុវជនជាង៣០០នាក់ បោះជំរុំរយៈពេល ២ថ្ងៃ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគម្ពោតគយ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តក្រចេះ។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចុះបង្ក្រាបរបស់គណៈការជាតិបង្ក្រាប និងទប់ស្កាត់ធនធានជាតិ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺបានបង្ក្រាបនូវបទល្មើសបំផ្លាញធនធានធម្មជាតិទ្រង់ទ្រាយធំៗ លែងមានទៀតហើយនូវម៉ាស៊ីនអារឈើ នៅកណ្តាលព្រៃ ឬការកាប់បំផ្លាញព្រៃឈើធ្វើអាជីវកម្មខ្នាតធំ ប៉ុន្តែ នៅមានបទល្មើសទ្រង់ទ្រាយតូច ដែលមានគោយន្ត មានម៉ូតូ និងអត់មានរូបភាពប្រជាពលរដ្ឋឈើលើស្មាដែលសមត្ថកិច្ចចាប់បាននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃទេ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបង្ហាញយ៉ាងដូច្នេះថា៖ «ស្ថានភាពនេះដែលកើតឡើង គឺទី១៖ មូលហេតុសំខាន់ដែលពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋ ដែលនៅជុំវិញតំបន់ការពារធនធានធម្មជាតិ, ទី២៖ គឺឈ្មួញមួយចំនួនបានញុះញង់ឱ្យប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការធនធានធម្មជាតិ […]