ព័ត៌មានជាតិ

សូមអបអរសាទរ ក្មួយ អន ផានិត និងក្រុមគ្រួសារ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិប្រឹទ្ធបណ្ឌិត ជួយផ្កត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ…

សូមអបអរសាទរ ក្មួយ អន ផានិត និងក្រុមគ្រួសារ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិប្រឹទ្ធបណ្ឌិត ជួយផ្កត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ រួមមាន ៖ ១) ជួយអោយបានចូលរៀន វិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃរបស់ក្មួយ រួមជាមួយការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ ២) ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈឯកឧត្តម ហ៊ីង ប៊ុនហៀង ៣) សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត ចុះផ្ទាល់នឹងជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ ៤) ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេ កន្លងមកឲ្យអស់ ៥) ឧបត្ថម្ភប្រចាំខែ ១ លានរៀល ដល់ក្រួសារ

ព័ត៌មានជាតិ

ព័ត៌មានបឋមសប្បាយក្លាយជាទុក្ខ មានករណីរថយន្តធ្លាក់ពីលើភ្នំគូលែន បណ្ដាលឱ្យស្លាប់ មនុស្ស៦នាក់ និង របួស១៦នាក់…

(ខេត្តសៀមរាប): នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីរថយន្តធ្លាក់ពីលើភ្នំគូលែន បណ្ដាលឲ្យមនុស្សចំនួន ៦នាក់ បានស្លាប់ ស្រី២នាក់ ប្រុស៤នាក់ និងរបួស១៦នាក់ ស្រី១០នាក់។នេះបើយោងតាមប្រភពព័ត៌មានបឋម ដែលអង្គភាពយើងទទួលបាន។ បើតាម លោក យឹប យ៉ុងឈាង អធិការស្រុកស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងថា ៖ នៅវេលាម៉ោង១៦និង០០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវ ដែលមានចំណោតខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ លោកអធិការបានបន្តថា ៖ មានមនុស្សស្លាប់នៅនឹងកន្លែងចំនួន៦នាក់ ក្នុងនោះស្រី២នាក់។ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជា១០នាក់។ បើទោះជាយ៉ាងនេះក្តី លោកអធិការស្រុក មិនបានបញ្ជាក់អំពីមូលហេតុរថយន្ត ធ្លាក់ផ្លូវនោះទេ។ លោកប្រាប់ថា ៖ កំពុងរវល់អន្តរាគមន៍សង្គ្រោះជនរងគ្រោះ ដើម្បីជញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីជីវិត ជាកាតព្វកិច្ចចម្បងរបស់សមត្ថកិច្ច៕

ព័ត៌មានជាតិ

អ្នកកំពុងមើលហ្នឹងមានអ្នកកាន់ដៃ Countdown ថ្ងៃឆ្លងឆ្នាំហើយនៅ?

MSJ TV ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកនូវការប្រគុំតន្រ្តីK-POPដ៏អស្ចារ្យដែលមានការចូលរួមពីសំណាក់តារាទាំងក្រៅស្រុក និងក្នុងស្រុក។ជួបគ្នាជាមួយក្រុមតារាចម្រៀងស្រីរហូតដល់ទៅ២ក្រុមមកពីប្រទេសកូរ៉េ X:IN និង Ferry Blue។ មិនត្រឹមតែប៉ណ្ណោះបន្ទាប់ពី Countdown យើងក៏នឹងមានការ MIX ភ្លេងបែប EDM ដែលចាក់ដោយ DJ Annah មកពីប្រទេសកូរ៉េដោយផ្ទាល់។ ជួបគ្នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះណា។ តម្លៃសំបុត្រត្រឹមតែ ៣០០០០៛ សម្រាប់ Early Bird តែប៉ុណ្ណោះ។ បន្ទាប់ពីដល់ចំនួនកំណត់យើងនឹងលក់នៅក្នុងតម្លៃធម្មតាវិញ។ ត្រៀមៗទាំងអស់គ្នាណា ហើយកុំភ្លេចហៅដៃគូរដៃកង់មកផងណា។ *សំបុត្រនឹងមានដាក់លក់ក្នុងពេលឆាប់ៗនេះ ***MSJ TV សូមរក្សាសិទ្ធក្នុងការផ្លាស់ប្តូរដោយពុំបាច់ជូនដំណឹងទុកជាមុន

ព័ត៌មានជាតិ

ពិធីបិទការប្រណាំងទូក ង ដកស្រង់បច្ចេកទេស ប្រចាំស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុលប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ…

នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២៣ បិធីបិទការប្រណាំងទូក ង ដកស្រង់បច្ចេកទេស ប្រចាំស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល និងស្រុកកៀនស្វាយ ។ +ក្នុងនោះទូកផ្នែកអុំបុរស ស្រីសសុខសែនជ័យ ទទួលចំណាត់ថ្នាក់លេខ១-សាលីដេតតេជោសែនជ័យសិរីបន្ទាយដែក ទទួលចំណាត់ថ្នាក់លេខ ២-បារមីល្វាឯមតេជោសែនជ័យ ទទួលចំណាត់ថ្នាក់លេខ៣+ផ្នែកទូកខ្នាតអន្តរជាតិ-កំហែងបារមីបារមីតឹជោសែនជ័យ ទទួលចំណាត់ថ្នាក់លេខ១-កំហែងរាមាតេជោសែនជ័យ ទទួលចំណាត់ថ្នាក់លេខ ២-សរពេជ្រវណ្ណាសែនជ័យបារមីអន្ទង់ខៀវ ទទួលចំណាត់ថ្នាក់លេខ៣+ជ័យលាភីទូកឈ្នះ ៥ ជើង ទូកផ្នែកអុំបុរស សារ៉ាត់សែនជ័យបារមីអន្ទង់ស-ទូកផ្នែកអន្តរជាតិ សសយកស្រុកល្វាឯម

ព័ត៌មានជាតិ

សូមជូនទិដ្ឋភាពនៃ ការប្រណាំងទូក ង ដកស្រង់បច្ចេកទេស ប្រចាំស្រុកល្វាឯមនាព្រឹកថ្ងៃទី២ មានបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនា ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព…

សូមជូនទិដ្ឋភាពនៃ ការប្រណាំងទូក ង ដកស្រង់បច្ចេកទេស ប្រចាំស្រុកល្វាឯមនាព្រឹកថ្ងៃទី២ មានបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនា ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។ រដ្ឋបាលស្រុកល្វាឯម សូមជម្រាបជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋសូមអញ្ញើញចូលរួមទស្សនាការប្រណាំងទូកនារសៀលថ្ងៃនេះជាថ្ងៃផ្តាច់ព្រ័ត្តអោយបានច្រើនកុះករ៕ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២៣។

ព័ត៌មានជាតិ

សូមជូនទិដ្ឋភាពនៃ ការប្រណាំងទូក ង ដកស្រង់បច្ចេកទេស ប្រចាំស្រុកល្វាឯមថ្ងៃទី១ …

សូមជូនទិដ្ឋភាពនៃ ការប្រណាំងទូក ង ដកស្រង់បច្ចេកទេស ប្រចាំស្រុកល្វាឯមថ្ងៃទី១ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ១០,០០០ នាក់បានចូលរួមទស្សនា ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ពីការរៀបចំដោយរដ្ឋបាលស្រុកល្វាឯម និងការការពារសណ្តាប់ធ្នាប់ពីកងកម្លាំងទាំងបី និងក្រុមគ្រូពេទ្យ។រដ្ឋបាលស្រុកល្វាឯម សូមជម្រាបជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋសូមអញ្ញើញចូលរួមទស្សនាការប្រណាំងទូកនៅថ្ងៃស្អែកជាថ្ងៃផ្តាច់ព្រ័ត្តអោយបានច្រើនកុះករ៕ នារសៀលថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២៣

ព័ត៌មានជាតិ

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានកោះហៅក្រុមតន្រ្តីកុសល់ប្រម៉ូតតន្រ្តី មកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ដែលប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម…

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានកោះហៅក្រុមតន្រ្តីកុសល់ប្រម៉ូតតន្រ្តី មកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ដែលប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម៕

ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គមនិងសង្រ្គោះ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣…

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ អញ្ជើញចូលរួមក្នុង កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី នៅទីស្តីការក្រសួងមហាផ្ទៃ រសៀលថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។

ព័ត៌មានជាតិ

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ (ប្លន់) នៅខេត្តកំពត…

(ស្វាយរៀង): ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់បានជនសង្ស័យបាន ០១នាក់ ប្រុស នៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ដែលបានប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ (ប្លន់) នៅចំណុចភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដោយភ្ជង់ប្លន់យកគ្រឿងអលង្ការ លុយ និងទូរស័ព្ទ រួចរត់គេចខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូននាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវប្រជាពលរដ្ឋអញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅក្នុងពិធីអុំទូកនៅខេត្តស្វាយរៀង…

(ស្វាយរៀង): សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីបើកពិធីប្រណាំងទូកនៅខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅក្នុងពិធីអុំទូកនៅខេត្តស្វាយរៀង ឲ្យបានច្រើនកុះករ ខណៈដែលព្រឹត្តិការណ៍សប្បាយរីករាយ ទស្សនាស្តង់ពិពណ៍ តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម និងការលក់ម្ហូបអាហារ ចំនួន២ថ្ងៃ គឺថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទូកដែលចូលរួមប្រណាំងមានចំនួន ៦៦ទូក ក្នុងនោះមានទូកប្រពៃណី ខ្នាតអន្តរជាតិចំនួន ៥៦ទូក និងទូកក្តារបីសន្លឹកចំនួន ១០ទូក ដែលមានកីឡាករចំណុះទូកសរុប ១.៦៣១នាក់ ប្រតិភូដឹកនាំទូក ៥៧៩នាក់ និងចុងភៅ ១៥នាក់។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា ក្រៅពីពិធីអុំទូក រដ្ឋបាលខេត្តស្វាយរៀង ក៏បានរៀបចំសោភ័ណភាពក្នុងខេត្ត […]