ព័ត៌មានជាតិ សន្តិសុខសង្គម សុខភាពនិងសម្រស់

ជនបង្កដែលបេីកបររថយន្តដឹកខ្សាច់​ បុកមន្ត្រីនគរបាលផ្នែកអន្តរាគមន៍បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ (ភ្នំពេញ) នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩៖៥៦នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ដដឹកខ្សាច់ និងម៉ូតូ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិទួលរការមួយ សង្កាត់ចាក់អង្រែកក្រោម ខណ្ឌមានជ័យ រាជធានភ្នំពេញ ។ ជនរងគ្រោះឈ្មោះ លោកអនុសេនីយ៍ទោ ម៉ៅ ចាន់ឌូ ជាមន្ដ្រីអន្ដរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ អ្នករួមដំណើរ ០២នាក់ ប្រពន្ធ និងកូន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យម្លិះ នៅខណ្ឌដង្កោ។ ដំណើររឿង ៖ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩៖៥៦នាទី ជនរងគ្រោះបន្ទាប់ពីចប់ភារកិច្ចបានឆ្លៀតពេលមកដឹកប្រពន្ធទៅផ្ទះនៅម្តុំរង្វង់មូលគួរស្រូវ ដោយធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង (ពីភ្នំពេញ ទៅ ខេត្តកណ្ដាល) លុះដល់ចំណុចកើតហេតុ រថយន្ដដឹកខ្សាច់បានបត់ចូលក្នុងការដ្ឋានក៏បានបុកកិនជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ចំណែករថយន្ដ និងតៃកុងឡាន ត្រូវបាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់​ ៕ដោយ% ទូច រ៉ាវុធ