ព័ត៌មានជាតិ

ល្បែងជល់មាន់តាមប្រព័ន្ធ Onlineនិងឡូតូ ល្បែងគ្រប់ប្រភេទ បង្កប់ក្នុងតារាងបាល់នៅសួនផ្សារ ស៊ិនជូរី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ បើកលេងយ៉ាងរំភើយសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ …

(ភ្នំពេញ)% ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទីតាំងតារាងបាល់បង្កប់នូវល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសជល់មាន់តាមប្រព័ន្ធ online នៅសង្កាត់ កាកាប១ ខណ្ឌពោធិសែនជ័យ កំពុងបើកលេងយ៉ាងរំភើយ! សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បែរជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ប្រភពពតិ៍មានបានឲ្យដឹងថា: ទីតាំងល្បែងសុីសង បញ្ជល់មាន់តាម(អនឡាញ)(ឡូតូ) និងល្បែងជាច្រើនប្រភេទទៀត ដែលបង្កប់នៅក្នុងតារាងបាល់មួយកន្លែងនេះជាយូរណាស់មកហើយ! ប៉ុន្តែមិនមានសមត្ថកិច្ចឬអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការបង្រ្កាបឡើយ។ ធ្វើអោយប្រជាពលរដ្ឋដាក់ការសង្ស័យថា: ម្ចាស់បនល្បែង ប្រើថ្នាំសណ្តំត្រូវហើយមើលទៅ? បានអាចរក្សាទុកមកដល់សព្វថ្ងៃនេះ ។👉សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.កន្លងទៅនេះ បើយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាលរាជធានី ខេត្ត ក្រុង.ទាំង២៥ ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក/ក្រុង/ខេត្តណាដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ជារៀងរាល់ថ្ងៃ គេសង្កេតឃើញសុទ្ធសឹងជាអ្នកញៀនល្បែងមានម៉ូតូ និងរថយន្តសេរីទំនើបៗ ចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈដែលអាជ្ញាធរខណ្ឌពោធិសែនជ័យ ប៉ុស្តិ៍រដ្ឋបាលកាកាប១ មិនដែលខ្វល់អើពើ ហាក់ធ្វើព្រងើយកន្តើយ ដោយផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន ដែលលោកតែងតែប្រកាសជារឿយៗ អោយអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការទប់ស្កាត់ល្បែងសុីសងគ្រប់ទម្រង់ទាំងអស់ ទូទាំងប្រទេស។ […]

ព័ត៌មានជាតិ

ល្បែងជល់មាន់តាមប្រព័ន្ធ onlineនិងល្បែងគ្រប់ប្រភេទ បង្កប់ក្នុងតារាងបាល់នៅសួនផ្សារស៊ិន ជូរី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ បើកលេងយ៉ាងរំភើយសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ថ្ងៃទី៣១ខែមករា ឆ្នាំ២០២៣…

(ភ្នំពេញ): ទីតាំងតារាងបាល់បង្កប់នូវល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសជល់មាន់តាមប្រព័ន្ធ online នៅសង្កាត់ កាកាប១ ខណ្ឌពោធិសែនជ័យ កំពុងបើកលេងយ៉ាងរំភើយ! សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បែរជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ប្រភពពតិ៍មានបានឲ្យដឹងថា: ទីតាំងល្បែងសុីសង បញ្ជល់មាន់តាម(អនឡាញ)និងល្បែងជាច្រើនប្រភេទទៀត ដែលបង្កប់នៅក្នុងតារ៉ាងបាល់មួយកន្លែងនេះជាយូរណាស់មកហើយ! ប៉ុន្តែមិនមានសមត្ថកិច្ចឬអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការបង្រ្កាបឡើយ។ ធ្វើអោយប្រជាពលរដ្ឋដាក់ការសង្ស័យថា: ម្ចាស់បនល្បែង ប្រើថ្នាំសណ្តំត្រូវហើយមើលទៅ? បានអាចរក្សាទុកមកដល់សព្វថ្ងៃនេះ ។👉សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.កន្លងទៅនេះ បើយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាលរាជធានី ខេត្ត ក្រុង.ទាំង២៥ ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក/ក្រុង/ខេត្តណាដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ជារៀងរាល់ថ្ងៃ គេសង្កេតឃើញសុទ្ធសឹងជាអ្នកញៀនល្បែងមានម៉ូតូ និងរថយន្តសេរីទំនើបៗ ចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈដែលអាជ្ញាធរខណ្ឌពោធិសែនជ័យ ប៉ុស្តិ៍រដ្ឋបាលកាកាប១ មិនដែលខ្វល់អើពើ ហាក់ធ្វើព្រងើយកន្តើយ ដោយផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន ដែលលោកតែងតែប្រកាសជារឿយៗ អោយអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការទប់ស្កាត់ល្បែងសុីសងគ្រប់ទម្រង់ទាំងអស់ ទូទាំងប្រទេស។ តែសមត្ថកិច្ចនិងអាជ្ញាធរក្នុងមូលដ្ឋាននេះមិនបានយកចិត្តទុកដាក់ពីបទបញ្ជារបស់ថ្នាក់ដឹកនាំឡើយ។ហេតុនេះហើយ មហាជនគ្រប់មជ្ឈដ្ឋាននិងពលរដ្ឋនៅខណ្ឌពោធិសែនជ័យ សុំស្នើរដល់ឯកឧត្តម ខួង […]

ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត​ បានបន្តទៀតថា​ គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសជាតិដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត​ បានបន្តទៀតថា​ គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសជាតិដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង សមាជិក-សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមចំណែកមិនអាចខ្វះបានពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ ក្នុងន័យនេះ, បេក្ខភាពបន្តវេនរបស់គណបក្សគ្រប់ជំនាន់ ត្រូវបេ្តជ្ញាបន្តអនុវត្តនូវមាគាដ៏ប្រពៃនេះ ព្រមទាំងប្រកាន់យកគោលការណ៍នីតិរដ្ឋជាគោល ដើម្បីកាន់តែទទួលបាននូវការគោរពស្រលាញ់ និងជំនឿទុកចិត្តពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋគ្រប់ជំនាន់។

ព័ត៌មានជាតិ

សូមគោរពចូលរួមអបអរសាទរឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង​ឱកាស​ដែល​ ឯក​ឧត្ដម​ត្រូវបាន…

សូមគោរពចូលរួមអបអរសាទរឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង​ឱកាស​ដែល​ ឯក​ឧត្ដម​ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្ប​ន្ន ។សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ មានសុខភាពល្អ សុភមង្គល ដើម្បីបន្តដឹកនាំអភិវឌ្ឍរាជធានីភ្នំពេញអោកាន់តែរីកចម្រើនថែមទៀត និងជោគជ័យគ្រប់ភារកិច្ច៕

ព័ត៌មានជាតិ

បុរសជាប្តីដែលសម្លាប់ប្រពន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ…

(ភ្នំពេញ) យប់ថ្ងៃទី២៧ ខែមករានេះ បុរសជាប្តី សមត្ថកិច្ចឃាត់ខ្លួនបានហើយ ខណៈកំពុងដើរនៅតាមផ្លូវវេងស្រេង ក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យភ្នំពេញ៖ រហូតដល់យប់ថ្ងៃទី២៧ ខែមករា ឆ្នំា២០២៣នេះ បុរសជាប្តី ត្រូវបាននគរបាល ឃាត់ខ្លួនបានហើយ ខណៈកំពុងដើរនៅតាមផ្លូវវេងស្រេង នៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នៅ រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែរហូតវេលាម៉ោង ៥ល្ងាចថ្ងៃដដែល ទើបមានការភ្ញាក់ផ្អើល ដឹងដល់កូនចៅ។ ជនសង្ស័យ ជាប្ដី ឈ្មោះ ស៊ាង សេត អាយុ ៥៩ឆ្នាំ ខណៈនេះ នគរបាល កំពុងតាមចាប់ខ្លួន។ ចំណែកស្រ្តីរងគ្រោះ ដែលស្លា.ប់ ឈ្មោះ លី សុភា អាយុ ៥៤ឆ្នាំ។ អ្នកទាំង២ រស់នៅក្នុងផ្ទះកើតហេតុ។នៅមុនពេលកើតហេតុ ប្ដីប្រពន្ធ ១គូនេះ ស្នាក់នៅក្នុងផ្ទះកើតហេតុតែ ២នាក់ទេ ដោយកូនចៅ ជាប់រវល់ចេញក្រៅអស់។ […]

ព័ត៌មានជាតិ

ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ !!!

ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ យើងចាប់ ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ ១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីឲ្យកម្ពុជា យើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ៕#100DaysCountdown#32ndSEAGames #SEAGames #12thASEANParaGames #ASEANParaGames#កម្ពុជា #Cambodia

ព័ត៌មានជាតិ

សាស្ត្រាបណ្ឌិត ម៉ាទីន មកពីសកលវិទ្យាល័យផ្លីនឌ័រផ្នែកបុរាណវិទ្យាប្រទេសអូស្ត្រាលីនិងបានចុះOMUជាមួយសកលវិទ្យាល័យណារ៉ាប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវធ្វើកំណាយលើទីតាំងទួលរំចេកស្ថិតនៅភូមិស្យាអំពិលឃុំបារាយណ៍ស្រុកស្រីសន្ធរ…

នៅព្រឹកថ្ងៃព្រហស្បតិ៍០៥កើតខែមាឃឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៦ខែមករាឆ្នាំ២០២៣។ខ្ញុំគង់ សុមុនីជំទប់ទី១និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំបារាយណ៍ បានចូលរួមជាមួយក្រុមការងារលោកសាស្ត្រាបណ្ឌិត ម៉ាទីន មកពីសកលវិទ្យាល័យផ្លីនឌ័រផ្នែកបុរាណវិទ្យាប្រទេសអូស្ត្រាលីនិងបានចុះOMUជាមួយសកលវិទ្យាល័យណារ៉ាប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវធ្វើកំណាយលើទីតាំងទួលរំចេកស្ថិតនៅភូមិស្យាអំពិលឃុំបារាយណ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។-សមាសភាពចូលរួមមាន=+ខាងក្រុមលោកបណ្ឌិតម៉ាទីន-ឯកឧត្រមបណ្ឌិតផុន កសិកា ប្រធាវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា ភ្នំពេញ-លោកហ៑ាង មេសាអនុប្រធានការិយាល័យក្រសួងវប្បធម៌និងវិចិត្រសិល្បៈភ្នំពេញ-លោកឡុញ ឡាយ មន្ត្រីជំនាញបុរាណត្ថុវិទ្យា ភ្នំពេញ-កញ្ញា តាកេត ស័កដា មន្ត្រីជំនាញបុរាណវត្ថុវិទ្យា រាជបណ្ឌិត្យសភា ភ្នំពេញ+ខាងឃុំមានសមាសភាពដូចខាងក្រោម=-លោក.ឈុន ស្រ៑ុន ប្រធានក្រុមប្រឹក្សានិងជាមេឃុំ-លោក គង់ សុមុនីជំទប់ទី១ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំបារាយណ៍-លោកឌុំ សំភាជ មេប៉ុស្តិ៍-លោកធី ធា នាយរងប៉ុស្តិ៍-លោកឆេង ប្រុសនាយរងប៉ុស្តិ៍-លោកឆេង សុខនាយរងប៉ុស្តិ៍-លោកម៉ៅ ម៉េនមេភូមិស្យាអំពិលដើម្បីចុះសិក្សាស្រាវជ្រាវទីទាំងទួលប្រវត្តិសាស្រ្ត ឡដុតឥដ្ឋដែលមានកម្ទេចបំណែកកុលាលភាជន៍ និងបានដាក់កម្លាំងប៉ុស្តិ៍ការពារក្រុមការងារ។សូមគោរពរាយការណ៍បងប្អូនពូមីងកូនក្មួយនៅភូមិស្យាអំពិលឃុំបារាយណ៍ជ្រាបដោយក្តីគោរព។ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ៥រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ…

នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ៥រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។១-លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ អត្តលេខ ៥៤៧០៩ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ទៅជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន។-លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត អត្តលេខ ៦៧៥៧៩ ពីប្រធានអង្គភាពអន្តរាគមន៍ ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ៣-លោកឧត្តមសេនីយ៍ឯក សែម សុតាន់ អត្តលេខ ០៦៧៨៤ ពីប្រធានអង្គភាពតម្រួតបទបញ្ជា ទៅជាប្រធានអង្គភាពអន្តរាគមន៍៤-លោកឧត្តមសេនិយ៍ទោ ឆឹង កុមារ អត្តលេខ ០៥៨១៤ ជាប្រធានអង្គភាពតម្រួតបទបញ្ជា៥-លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត អត្តលេខ […]

ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំកព្រឹកទុយោបូមខ្សាច់បង្កប់កាត់ផ្លូវជាតិលេខ២ផ្ទុះបណ្តាលឱ្យប៉ោងផ្លូវដូចខ្នងអណ្តើក…

(ភ្នំពេញ) ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែផ្ទុះបំពង់ទុយោបូមខ្សាច់ ដែលខួងចោះក្រោមដីកាត់ទទឹងផ្លូវជាតិលេខ២ បណ្ដាលឲ្យថ្នល់កៅស៊ូឡេីង​ប៉ោងដូចខ្នងអណ្ដេីក និងហូរហៀរខ្សាច់ពេញផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ភ្លាមៗគេឃេីញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន​ខណ្ឌមានជ័យ បានចុះជួយសម្រួលចរាចរណ៍ភ្លាមៗ។ហេតុការណ៍នេះកេីតឡេីងនៅត្រង់ចំណុចជិតសាលាអន្តរជាតិ អេស៊ីអ៊ី(ACE)លេីកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៦:២០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។គួរកត់សម្គាល់ថា ជារឿយៗសង្កេតឃើញថា សកម្មភាពបូបខ្សាច់ ហើយដឹកជញ្ជូនតាមផ្លូវជាតិលេខ២ នេះ មានភាពរាយប៉ាយជ្រុះខ្សាច់តាមដងផ្លូវ ហើយបណ្តាលឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរ រអិលដួល ប៉ុន្តែអជ្ញាធរខណ្ឌ បានត្រឹមណែនាំ ហើយសកម្មភាពនេះតែងតែកើតឡើងវិញដដែលៗ ។ ប្រជាពលរដ្ឋដែលមានផ្ទះនៅតំបត់ចង្រែក្រោម ខណ្ឌមានជ័យ សូមសំណូមពរដល់អាជ្ញាធរខណ្ឌឲ្យមានចំណាត់ការឲ្យបានតឹងរឹងចំពោះ ក្រុមហ៊ុនបូមខ្សាច់ ដើម្បី បញ្ជៀសរាល់បញ្ហាកកស្ទះ និងរអិលដួល ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗ ៕