ព័ត៌មានជាតិ

រថយន្តសាំយ៉ុងដឹកថ្នាំលាប U90 ឆ្លងចរន្តភ្លើងឆាបឆេះខ្ទេចទាំងស្រុង នៅស្រុកបរិបូណ៍

កំពង់ឆ្នាំង ៖ រថយន្តសាំយ៉ុងដឹកថ្នាំលាប U90មួយគ្រឿង ឆ្លងចរន្តភ្លើងឆាបឆេះខ្ទេចទាំងស្រុង កាលពីវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខផ្សារពន្លៃ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២៣-១២៤ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ នគរបាលស្រុកបរិបូណ៌ បានឲ្យដឹងថា រថយន្តសាំយ៉ុងដែលត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុងនេះ ពាក់ស្លាកលេខ ភ្នំពេញ 2AA-0144 បើកបរដោយបុរសម្នាក់ ឈ្មោះ ទិត្យ ហេង អាយុ ៣០ឆ្នាំ ទីលំនៅភូមិអង្គស្នាយខាងជើង ស្រុកអង្គរជ័យ ខេត្តកំពត។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ រថយន្តខាងលើបានដឹកទំនិញមកដល់កន្លែងកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីក្នុងរថយន្ត ហើយម្ចាស់ក៏បានឈប់អែបខាង រួចស្ទុះចេញមកខាងក្រៅ បន្ទាប់មកអណ្ដាតភ្លើងបានឆេះយ៉ាងសន្ឋោសន្ឋៅ បណ្ដាលឲ្យខ្ទេចទាំងស្រុង រួមទាំងសម្ភារៈផងដែរ។ ចំពោះការខូចខាត គឺរថយន្តសាំយ៉ុង ១គ្រឿង ថ្នាំលាបU90 ជាច្រើនធុង ល្បាយទឹកក្រូច និងសម្ភារៈជាច្រើនទៀត ដែលប្រមាណទឹកប្រាក់ មានចំនួនជាង២ម៉ឺនដុល្លារ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានការឆាបឆេះនេះ សង្ស័យបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត។ ក្នុងករណីនេះដែរ គេឃើញរថយន្តពន្លត់អគ្គិភ័យ របស់អធិការនគរបាលស្រុកបរិបូរណ៍ ចេញអន្តរាគមន៍ពន្លត់ដែរ […]

ព័ត៌មានជាតិ

៤នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេជ្រនិល

ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅពេជ្រនិល មានមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។ របាយការណ៍ពីសមត្ថកិច្ចថា ហេតុការណ៍នេះកើតឡើងវេលាម៉ោងជិត២រសៀលថ្ងៃ៣០ធ្នូ២០២០ ត្រង់ចំណុច គីឡូម៉ែត្រ ១០៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងដោយរថយន្ត ដឹកខ្សាច់ បេីកបរទិសដៅភ្នំពេញ-ព្រះសីហនុ បុកជាមួយរថយន្ត ទេសចរណ៍(ប្រភេទរថយន្តក្រុង)ដឹងភ្ញៀវ ពាក់ផ្លាកលេខ សៀមរាប 3A1240 បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស ២នាក់ស្រី២នាក់) និងម្នាក់ទៀតជាអ្នកបើកបររថយន្តដឹកខ្សាច់ រងរបួសធ្ងន់ ។ ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះបានចុះអន្តរាគមន៍ ក្នុងនោះមានខាងរថយន្ត សង្រ្កោះរបស់កងពលលេខ៣១ ជួយដឹកជញ្ជូនសាកសពទៅជូនក្រុមគ្រួសារ ហើយសមត្ថកិច្ចចម្រុះនិងក្រុមសង្គ្រោះ ជួយគាស់យកអ្នកបើកបររថយន្តដឹកខ្សាច់ ដែលរបួសធ្ងន់គៀបជាប់ក្នុងកាប៊ីនឡាននាំយកទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចនគរបាលក៏បានចាត់ចែងដោះស្រាយករណីនេះតាមនិតិវិធី៕

ព័ត៌មានជាតិ

នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវគេបាញ់សម្លាប់

ព័ត៌មានសង្គម ភ្នំពេញ ៖ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅវេលាម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះសំណាក់ សាំង ហ៊រទៀន នៅតាមបណ្តោយ មហាវិថីសហពន្ធរុស្សុី​ ជាប់របងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់ ឈ្មោះ រ៉េត សុីណែត (ហៅញ៉ក់) អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល រាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌សពាក់ស្លាកលេខភ្នំពេញ2BD-3738  ចំណែកជនដៃដល់ ជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប2A-4546 ។ តាមសម្ដីបុរសម្នាក់ បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញរថយន្តជនរងគ្រោះបើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តជនដៃដល់ បានបើក ស្របទិសគ្នាបានមកបុកចំគូថរថយន្តជនរងគ្រោះ ផ្នែកខាងក្រោយ បណ្ដាលឲ្យបែកស្តុប […]

ព័ត៌មានជាតិ

​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​សារ​ផ្ញើជូន​ជនរួមជាតិ​ខ្មែរ ពាក់ព័ន្ធ​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​, ខួប​២២​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ និង​ការទទួលបាន​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ផ្ញើជូន​ជនរួមជាតិ​ខ្មែរ ពាក់ព័ន្ធ​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​, ខួប​២២​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ និង​ការទទួលបាន​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ពលក​រ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ បន្ត​រស់នៅក្នុង​ប្រទេស​ថៃ​បន្តទៀត ចៀសវាង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ សម្តេច​តេ​ជោ បន្តថា ឆ្លងកាត់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា យើង​បាន​កំពុង​ប្រយុទ្ធ​នឹង​សមរភូមិ​៣​។​ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​មួយ​ចេញពី​គេហដ្ឋាន នា​ក្រុង​តាខ្មៅ​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន សម្តែង​ការកោតសរសើរ​ក្រសួងសុខាភិបាល មន្ត្រី​ពេទ្យ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ដែល​ចូលរួម​ទប់ស្កាត់​កូ​វីដ​១៩ និង​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា និង​អំណរគុណ​ដល់ដៃ​គូ អង្គការ​សុខភាព​ពិភពលោក ដែល​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​។ តាំងពី​ថ្ងៃទី​២០ ខែធ្នូ រហូតមកដល់​ពេលនេះ […]

ព័ត៌មានជាតិ

បុរសម្នាក់ កំពុងបើករថយន្តតាមផ្លូវ ត្រូវដែករបស់ការដ្ឋានសំណងមួយកន្លែង ធ្លាក់ទម្លុះកញ្ចក់ខាងមុខ ត្រូវចំជើង រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារតែទីតាំងការដ្ឋានមួយកន្លែង ធ្លាក់ដែកថ្នាំងអំពៅ១ដើម ទំហំ១២លី ទម្លុះកញ្ចក់រថយន្ត បណ្តាលឲ្យធ្លុះជើងខាងស្ដាំ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចុះដល់កន្លែងហេតុ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចការដ្ឋាន នៅមុខវត្តបទុមវតី ក្បាលដីលេខ១២៤ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ ធ្វើដំណើរដោយរថយន្តម៉ាក Ford ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0636 តាមបណ្ដាយផ្លូវលេខ៧ ខណៈមកដល់ចំណុចការដ្ឋាន ស្រាប់តែមានដែកថ្នាំងអំពៅទំហំ១២លី ធ្លាក់មកពីលើការដ្ឋានកំពុងសាងសង ទម្លុះកញ្ចក់រថយន្ត បុកចំជើងរបស់បុរសកំពុងបើករថយន្តនោះតែម្ដង។ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងជំនាញចុះទៅទីតាំងការដ្ឋានពិនិត្យមើល និងឲ្យផ្អាកទាំងស្រុងជាបណ្ដោះអាស្នន។ សូមបញ្ជាក់ផងដែរថា ក្រោយបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យ ភាគីម្ចាស់ការដ្ឋាន និងភាគីជនរងគ្រោះ ក៏បានសម្របសម្រួលគ្នា ជូនជាសំណងផងដែរ៕

ព័ត៌មានជាតិ

បញ្ជូន​ឪពុក​តិរច្ឆាន ទៅ​សាលាដំបូង​ខេត្ត ករណី​ចាប់​កូនស្រី​បង្កើត​អាយុ​១០​ឆ្នាំ រំលោភ​បានសម្រេច​

​ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ បាន បញ្ជូន​ជនសង្ស័យ​ជា​ឪពុក បាន​ចាប់​កូនស្រី​បង្កើត​អាយុ​១០​ឆ្នាំ រំលោភ​បានសម្រេច ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​ ​លោក​វរសេនីយ៍ទោ ឡាយ គឹម​លួ​ន នាយការិយាល័យ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ ម៉ៅ សុវណ្ណ អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ចំណែក ក្មេងស្រី​រងគ្រោះ​ជា​កូនបង្កើត​ឈ្មោះ ក​.​ស​.​ត្រ អាយុ​១០​ឆ្នាំ ។​ ​លោកនាយ​ការិយាល័យ បាន​បន្តថា នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៥​ខែធ្នូ ឆ្នាំ​២០២០ ឈ្មោះ​ម៉ៅ សុវណ្ណ ជា​ឪពុក​បាន​ចាប់​កូនស្រី របស់ខ្លួន​រំលោភ ខណពេលដែល​ក្មេងរងគ្រោះ​កំពុង​ដេក​ជាមួយ​ម្តាយ ពេលនោះ ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ភ្ញាក់​ទាន់​ក៏​ស្រែក​ឆោឡោ ប្រាប់​អ្នកជិតខាង​និង​បាន​ប្តឹង​ដល់​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ដើម្បី​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជន​ប្រព្រឹត្តល្មើស ។​ ​លុះដល់​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃទី​២៦​ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ សហការ​ជា មួយ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត ស្រាវ ជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន ឪពុក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល […]

ព័ត៌មានជាតិ

អតីតតំណាងចែកចាយផ្តាច់មុខ CTM ដែលមានឈ្មោះ ណើ ចាន់ត្រា កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនករណីឆបោកលុយតំណាងរបស់ខ្លួនអស់ជិតមួយលានដុល្លារ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនស្ដ្រីម្នាក់ឈ្មោះ ណើ ចាន់ត្រា ជាតំណាងលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសំអាង) ពីបទឆបោក តាមពាក្យបណ្ដឹងកូនក្រុមចំនួន១២នាក់ ដោយប្រមូលលុយបានជិត១លានដុល្លារ ហើយមិនប្រគល់ផលិតផលឲ្យកូនក្រុម និងមិនទូទាត់លុយឲ្យម្ចាស់ប្រេនហើយបានយកឈ្មោះរបស់លោកស្រី ទ្រី ដាណា ទៅឆបោកលុយតំណាងរបស់ខ្លួនអស់ជិតមួយលានដុល្លារបែជាយកលុយទៅទិញផ្ទះ និងសម្ភារៈនិយមលម្អខ្លួនទៅវិ។ ហើយពេលនេះលោកស្រី ទ្រី ដាណា បានបញ្ឈប់ ហើយចេញមុខប្តឹងរកយុត្តិធម៌ជូនបងប្អូនដែលរងគ្រោះទាំងអស់។ ករណីឃាត់ខ្លួនស្ត្រីខាងលើនេះនៅម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នៅក្នុងផ្សារបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះធ្វើឡើង តាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងបទ ឆបោក ដោយតម្រូវឲ្យចូលខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែមិនបានចូលខ្លួន។ ដីការនេះបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាក់ស្ដែង បើនៅតែរឹងរូសមិនចូលខ្លួន។  រហូតដល់ថ្ងៃទី២៧ខែធ្នូ  ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ណើ ចាន់ត្រា  ដើម្បីបញ្ជូនទៅកាន់តុលាការ។  សូមជម្រាបថា ជនសង្ស័យឈ្មោះណើ ចាន់ត្រា បានទទួលប្រាក់កូនក្រុមជាតំណាងចែកចាយចំនួន១២នាក់ […]

ព័ត៌មានជាតិ

ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ នៅ​ឥណ្ឌូនេស៊ី​កើនឡើង ជា​រៀងរាល់ថ្ងៃ និង​មាន​កម្រិត​ខ្ពស់បំផុត ចំពេល​មានការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​

​ទិន្នន័យ​នៃ​ក្រសួងសុខាភិបាល​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បានបង្ហាញ​ថា ចំនួន​អ្នកស្លាប់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដោយសារតែ​វីរុស​កូ​វីដ​១៩ បាន​កើនឡើង​ប្រចាំថ្ងៃ ដោយមាន​អ្នក​ស្លាប់មាន​ចំនួន ២៥៨ នាក់​ដែលមាន​ចំនួន​សរុប​ដល់​ទៅ ២០.៨៤៧ នាក់​គិត​ត្រឹម​ថ្ងៃ​សុក្រ (២៥ ធ្នូ​)​។​ ​ទិន្នន័យ​បានបង្ហាញ​ថា ការឆ្លង​វីរុស​វីរុស​បាន​កើនឡើង ៧.២៥៩ ករណី​ដែលនាំឱ្យ​មាន​ករណី​ឆ្លង​ដល់ ៧០០.០៩៧ ករណី​។ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​វីដ​១៩​ខ្ពស់​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។​​ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​បញ្ហា​មិនសូវ​សំខាន់​បន្ទាប់ពី​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បានដាក់​បម្រាម​លើ​ការប្រមូលផ្តុំ​គ្នា​ធំៗ ក្នុងឱកាស​បុណ្យ​ណូអែល​និង​ចូលឆ្នាំថ្មី​នៅ​ចុងខែ​នេះ​។ ព្រះវិហារ​ត្រូវបាន​កំណត់​ត្រឹមតែ​អ្នក​គោរពបូជា​ប្រមាណ ៥០ នាក់​ប៉ុណ្ណោះ​។​ ​ព្រះវិហារ​ធំ ៗ នៅ​ទូទាំងប្រទេស​ម៉ូ​ស្លី​ម​ដែលមាន​ចំនួន ២៧០ លាន​នាក់​បាន​គោរព​តាម​ការ​រឹតត្បិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ប្រហែលជា ១០ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​គឺជា​គ្រី​ស្ទ​បរិស័ទ​។ អគ្គលេខាធិការ​នៃ​មេដឹកនាំ​សាសនា​បង្រួបបង្រួម​នៃ​ព្រះវិហារ លោក ចេ​ប​ជេ​ល​វីន ហ្វ្រេ​ម​ម៉ា​ណូ​ពូ​ធី (Jacklevyn Frits Manuputy) បាន​និយាយថា​ព្រះវិហារ​ជាច្រើន​នៅ​រដ្ឋធានី​ហ្សា​កាតា​និង​នៅក្នុង​ទីក្រុង​ដទៃទៀត​បាន​បង្កើត​សេវាកម្ម​តាម​អ៊ី​ន​ធើ​ណេ​ត​។​​លោក​បាន​មានប្រសាសន៍ថា​៖«​យើង​បានធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​រក្សា​មនុស្ស ឲ្យ មាន​ទំនាក់ទំនង​ជាមួយ​ព្រះ​នៅមុន​ថ្ងៃបុណ្យ​ណូអែល​នេះ​” ។ ​បន្ទាប់ពី​ការរកឃើញ​វីរុស​ទម្រង់​ថ្មី​ដែល​រីក​រាលដាល​នៅ​ចក្រភព​អង់គ្លេស​ថ្មីៗ​នេះ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ហាមឃាត់​អ្នកធ្វើដំណើរ​ពី​ចក្រភព​អង់គ្លេស​។ ច្បាប់​សម្រាប់​អ្នក​ដែល​ទៅដល់​អឺរ៉ុប​និង​អូស្ត្រាលី​ក៏ត្រូវ​បាន​រឹតបន្តឹង​ផងដែរ បន្ទាប់ពី​មានការ​បង្ហាញថា​វីរុស​រីក​រាលដាល​នៅ​ទីនោះ​។​​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ​វី​ដូ​ដូ ក្នុង​សប្តាហ៍​នេះ​បានតែងតាំង​រដ្ឋមន្ត្រី​ថ្មី ៦ រូប ក្នុងការ​រុះរើ​គណៈរដ្ឋមន្ត្រី​រួមទាំង​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី Terawan Agus Putranto ដែល​រង​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ការចាត់ចែង​នៃ​ជំងឺ​រាតត្បាត​នេះ​។​ ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថ្មី​លោក Budi […]

ព័ត៌មានជាតិ

ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មេខ្យល់ លួច​នាំ​មនុស្ស ឆ្លងដែន​ចូលទៅក្នុង​ប្រទេស​ថៃ​ដើម្បី​ចំណាកស្រុក​ធ្វើ ការងារ ដោយ​ទទួល​លុយ​ចំនួន 1500​បាត

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​លោក វ៉េង ហ៊ត់ ចៅក្រម​ស៊ើបសួរ ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មេខ្យល់ ជា​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត ដោយ​ចោទ​ពីបទ ការនាំ​យកចេញ​ដោយ​មិន​ស្របច្បាប់ សម្រាប់​ឆ្លងដែន និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​ ​តាម​បញ្ជា​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង តាម​ការចង្អុលបង្ហាញ ដឹកនាំ​ផ្ទា​ល់ពី សំណាក់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា មេបញ្ជាការ​ប្រចាំ​ទិស​ភូមិភាគ 4 និង 5 ដែល​បាន ដាស់តឿន ក្រើនរំលឹក​ជាប្រចាំ ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​តាម​ខ្យែ​បន្ទាត់​ព្រំដែន ឲ្យ​យកចិត្តទុកដាក់ រឹតបន្ដឹង​ការចេញចូល​ខុសច្បាប់​តាម​ច្រករបៀង ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​19​ពី​ប្រទេស​ថៃ​។ ​នៅ​យប់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១៩-២០​នាទី កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​702 របស់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​ល្បាត នៅ​ចំណុច​ច្រករបៀង​អូរ​ខ្លាឃ្មុំ ស្ថិតនៅ​ភូមិ​អូរ​ខ្លាឃ្មុំ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប បាន​បង្ក្រាប ករណី នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ 01 […]

ព័ត៌មានជាតិ

ដុត​ណាស់​លោកជំទាវ​អ៊ំ​! ក្រោយ​ឃើញ អ៊ា​ន សៀវ​ម៉ី មិន​ជិះ Roll Royce បែរ​ជិះឡាន Prius មក​តុលាការ ស្រាប់តែ​លោកជំទាវ ហ៊ុន ស៊ី​ណាត សៀត​ឲ្យ​មួយ​ឃ្លា​ខ្លី​ថា​….

​ភ្នំពេញ​៖ ប្រិយមិត្ត និង​មហាជន​បានទទួល​ជ្រាប​ហើយ ពី​ព័ត៌មាន​ផ្ទុះ​ការចាប់អារម្មណ៍​កាលពី​ល្ងាចម្សិលមិញ ទាក់ទង​ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ឡើងមក​តុលាការ​មុន​ថ្ងៃ​កំណត់ ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ នេះ ពាក់ព័ន្ធ​ករណី​បរិហារកេរ្ដិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រ​ព្រឹ​ត្ដទៅ​នៅ​រាជធានី​ភ្នំពេញ​។​ ​តែ​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​នោះ គឺ​ខណៈពេល​មក​តុលាការ លោកស្រី អ៊ា​ន សៀវ​ម៉ី ហាក់​ពុំ​តែង​កាយ​ឡូយឆាយ​នោះទេ តែ​បែរ​ដាក់ខ្លួន​ស្ថិតក្នុង​សម្លៀកបំពាក់​យ៉ាង​សាមញ្ញ​មើល​សឹង​មិន​ស្គាល់ និង​ពិសេស​នោះ គឺ​ជិះឡាន Prius ស៊េរី​ទាប មិន​ជិះ Roll Royce ឲ្យ​កាលី​ប​សោះ​។​ ​ក្រោយ​ឃើញបែបនេះ លោកជំទាវ ហ៊ុន ណាត ព្រោះតែ​អស់សំណើច​ពេក ក៏បាន​សៀត​ឲ្យ​មួយ​ឃ្លា​យ៉ាងខ្លី​ថា​៖ «​រថយន្ត​មហា​ទំនេ​ី​ប Rolls-Royce ម៉េច​មិន​ជិះ​ទៅ​ជិះឡាន​អា​ព្រូស​វិញ​លោកជំទាវ​ឧកញ៉ា​»​។​ ​ទន្ទឹមនឹង​ឃើញ​លោកជំទាវ ហ៊ុន ណាត ដុត​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ក៏បាន​ចាក់បណ្តោយ​តាម​ផ្លែផ្កា​បន្ថែមថា​៖ «​សម​មុខ​ហើយ ខ្លាច​គេ​ស្គាល់​អ្នក​មីង​, កាលពីមុន​គាត់​ពូកែ​ព្រូស​ណាស់​ដល់​ឥលូវ​ប្រហែលជា​គាត់​ព្រួយចិត្ត​នឹង​កា​ព្រូស​កន្លងមក ចឹ​ង​ហើយ​បានជា​គាត់​មក​ជិះឡាន​អា​ព្រូស​សែនព្រួយ​តា​ម៉​ង​ទៅ​, » ​បន្ថែម​លើ​នេះ អ្នក​ខ្លះទៀត​ក៏បាន​លើកឡើង​ជាការ​ព្រមាន​ដល់​អ្នក​ក្រោយៗ​ថា​៖ «​នៅលើ​ក្បាលមាន​មួក នៅលើ​មួក​មាន​មេឃ […]