ព័ត៌មានជាតិ

.ល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់ដុះស្លែជាយូរមកហើយ មួយកន្លែងស្ថិត នៅ.ភូ.មិ.តាងួន.សង្កាត់.កាកាបទី១.ខណ្ឌ.ពោធិសែនជ័យ.រាជធានីភ្នំពេញ

ផ្សាយចេញ ថ្ងៃ31ខែ មិនា ឆ្នាំ 2022…🤫.រាជរដ្ឋាភិបាល មានការព្រួយបារម្ភនិងបញ្ហា ជំងឺ កូវីដ-19 ប្រភេទ អូមីក្រុង កំពុងឆ្លងរីករាលដាលជាខ្លាំង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ( ខណ្ឌពោធិសែនជ័យ) បែរជានាំគ្នាបណ្តែតបណ្ដោយឲ្យកើតមាន ល្បែងសុីសងខុសច្បាប់ បើកលេងបានយ៉ាងអនាធិបតេយ្យ…ភ្នំពេញ÷ ពិតជាមិនធម្មតាមែនជាម្ចាស់ទីតាំងហ្គេមបាញ់.ត្រី.នឹង.(Internet online) ខុសច្បាប់ មួយកន្លែង កំពុងបើកដំណើរការលេងបានយ៉ាងអនាធិបតេយ្យ នៅចំណុច.ភូមិតាងួន.សង្កាត់.កាកាបទី១.ខណ្ឌ.ពោធិសែនជ័យ.អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ បានរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាបប្រហែលជាខ្លាចប៉ះពាល់ឆ្នាំងបាយ.នឹង.ផលប្រយោជន៍ហើយមើលទៅ?បើយោងតាមព័ត៌មានច្បាស់ការណ៍ទទួលបានពីពលរដ្ឋនៅរសៀលថ្ងៃទី31ខែ មីនា ឆ្នាំ 2022-នេះ មានទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនៅខាងលើនេះកំពុងប្រមូលផ្តុំជួបជុំ!បើកដំណើរការលេងល្បែងយ៉ាងពេញបន្ទុក ក្នុងអំឡុងពេលផ្ទុះ ជំងឺ កូវីដ-19,, ទើបបម្លែងថ្មីប្រភេទ អូមីក្រុង កំពុងឆ្លងរីករាលដាលការជាខ្លាំង ធ្វើឲ្យពលរដ្ឋរស់នៅមានការភ័យខ្លាចអំពីបញ្ហា.អសន្តិសុខ.និង.អំពើចោរកម្ម.និង.បទល្មើស.ផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។ប្រភពបន្តពីពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះ បានផ្ដល់ផលប្រយោជន៍ ឲ្យអាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធមួយ ចំនួន ក្នុង.សង្កាត់.កាកាបទី១. រួចអស់ហើយទេដឹង? ទើបហ៊ានបើកលេងល្បែងបានយ៉ាងអនាធិបតេយ្យ អញ្ចឹងហើយគេបានឃើញទីតាំងល្បែងសុីសង ហ្គេមបាញ់ត្រី (Internet online)មួយកន្លែងនេះបើកលេងយ៉ាងគឃ្លើនដោយមិនខ្លាចអ្វីទាំងអស់! ឃើញទង្វើបែបនេះពលរដ្ឋបាននាំគ្នាអំពាវនាវយ៉ាងទទួចមកដល់ […]

ព័ត៌មានជាតិ

ពលរដ្ឋសប្បាយចិត្តក្រោយស្ពានអាកាសចោមចៅ បញ្ចប់ការសាងសង់ដែលជួយកាន់បន្ថយការស្ទះចរាចរណ៍

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពលរដ្ឋសប្បាយចិត្តក្រោយស្ពានអាកាសចោមចៅ បញ្ចប់ការសាងសង់ដែលជួយកាន់បន្ថយការស្ទះចរាចរណ៍។ ចាប់ពីពេលនេះទៅ នៅតំបន់រង្វង់មូលចោមចៅនឹងលែងមានករណីកកស្ទះចរចរណ៍ទៀតហើយ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាត អោយប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលអាចរំដោះចរាចរណ៍បានយ៉ាងទូលាយ។ ស្ពានអាកាសមួយកន្លែងដ៏ខ្វែងខ្វាត់នេះ គឺត្រូវបានសាងសង់ឡើង ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដោយកន្លងមកតំបន់នេះទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់១០០%ហើយ ដោយគ្រោងដាក់សម្ពោធជាផ្លូវការនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីបានដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន បានជាង១សប្តាហ៍។ លំហូរចរារណ៍នៅចំណុចនេះបច្ចុប្បន្ន ឃើញថាមានរថយន្ត និងម៉ូតូបើកបរខ្វាត់ខ្វែង ដោយមិនមានការកកស្ទះចរាចរណ៍ដូចមុនឡើយ។ ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ និងអ្នករស់នៅជិតស្ពានអាកាសចោមចៅ បានសម្ដែងក្ដីរីករាយចំពោះសមិទ្ធិផលថ្មីរបស់រាជរដ្ឋាភិបាល ក្រោយពីការសាងសង់ស្ពានអាកាសចោមចៅនេះ។ សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លារ។ ស្ពាននេះ មានផ្លូវក្រោមដីចំនួន៣ខ្សែរ រួមមានខ្សែទី១ […]

ព័ត៌មានជាតិ

បាញ់ស្លា.ប់ជនសង្ស័យម្នាក់ទាំងព្រលឹមសង្ស័យករណីប្លន់មិនបានសំរេច

(ភ្នំពេញ)៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​គ្នា​ច្រើន​នាក់​ត្រូវ​បាន​បា​.​ញ់​ស​ម្លា​.​ប់ ខណៈ​ពេល​ធ្វើ​សកម្មភាព​ដេញ​តាម​ធាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​មន្ត្រី​យោធា​ម្នាក់ បណ្ដាល​ឲ្យ​បុរសជាម្ចាស់ម៉ូតូ នោះ​ដួលពីរបីរត្រលប់ បន្ទាប់​មក​ជនសង្ស័យ​រូប​នេះ បាន​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន ហើយ​ម្ចាស់​ម៉ូតូ​ខាងលើ​ក៏​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បា​.​ញ់​ប្រហារ​ជា​ច្រើន​គ្រាប់ បណ្ដាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​លើ​ម៉ូតូ​ដែល​ប្លន់​បាន​នោះ​តែ​ម្ដង ។ដោយឡែក​បក្សពួក​ផ្សេង​ទៀត បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ហើយ​មន្ត្រី​យោធា​ជា​ម្ចាស់​ម៉ូតូ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​នាំ​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ផង​ដែរ ។ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា​នេះ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ជនសង្ស័យ​ដែល​ត្រូវ​បា​.​ញ់​ស​ម្លា​.​ប់​នោះ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ បាន​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1JC-4840 ។ម្ចាស់​ម៉ូតូ​ជា​មន្ត្រី​យោធា​ហើយ​នៅ​ពុំ​ទាន់ស្គាល់ឈ្មោះ​នៅឡើយទេ ចំណែក​នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ហើយ​ប្រទះ​ឃើញ​បាន​សំបក​គ្រាប់​កាំ​ភ្លើ​.​ង​ខ្លី​ចំនួន​៩​គ្រាប់​ផង​ដែរ ។រីឯ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា អ្នក​ស្លា​.​ប់ គឺជា​ជនសង្ស័យ ។តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​មានរឿង​នេះ​កើតឡើង បុរស​ជា​មន្ត្រី​យោធា​រូប​នោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង តាម​ផ្លូវ​៥០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ខណៈនោះ​ជនសង្ស័យ​ខាងលើ រួម​ជាមួយ​បក្សពួក​៤​ទៅ​៥​នាក់​ទៀត ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ដេញ​តាម​ធាក់​ផ្ដួល​បណ្ដាល​ឲ្យ​មន្ត្រី​យោធា​ខាងលើ​ដួល​ម៉ូតូ​ច្រងាប់ច្រងិល បន្ទាប់​មក​ជនសង្ស័យ​ខាងលើ​បាន​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន ។ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​មន្ត្រី​យោធា​បាន​ក្រោក​ឡើង​រត់​ដេញ​តាម ព្រមទាំង​ដក​កាំ​ភ្លើ​.​ង​ខ្លី​បា​.​ញ់​ប្រហារ​បណ្ដាល​ឲ្យ​ត្រូវ​ដួល​ស្លា​.​ប់ម្នាក់​ទាំង​ដៃ​នៅ​កាន់ចង្កូត និង​ជើង​នៅ​គង​លើ​ម៉ូតូ​ដែល​ប្ល​.​ន់​បាន​នោះ​តែ​ម្ដង ។ដោយឡែក​បក្សពួក​ផ្សេង​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទាំង​ព្រលឹង​ចុង​សក់​បាត់​ស្រមោល​អស់ ហើយ​ក្រោយ​ពេល​កើតហេតុ មន្ត្រី​យោធា​ជា​ម្ចាស់​ម៉ូតូ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​នាំ​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។ក្រោយកើតហេតុកម្លាំងនគរបាលខណ្ឌដង្កោបាននាំខ្លួនម្ចាស់ម៉ូតូ ដែលមានអាវុធហើយបាញ់ទៅលើជនសង្ស័យស្លាប់នោះយកទៅសួរនាំ ចំណែកសាកសពជនសង្ស័យយកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ដើម្បីធ្វើកោសល្យវិច័យ៕

ព័ត៌មានជាតិ

សម្តេចតេជោ៖ ទីតាំងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ផ្តើមចេញពីចំណុចផ្សាររាត្រីទៅជ្រោយចង្វារ និងឆ្ពោះទៅកាន់ស្វាយជ្រុំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឬស្ពានស្វាយជ្រុំ នឹងត្រូវសាងសង់ពីចំណុចផ្សាររាត្រី ឬសួនច្បារផ្សារចាស់ ក្នុងខណ្ឌដូនពេញ ទៅកាន់តំបន់ជ្រោយចង្វារ និងឆ្ពោះទៅកាន់តំបន់ស្វាយជ្រុំ សរុបមានចំនួន ២ស្ពាន ដែលប្រើខ្សែកាប្លិ៍ គ្មានសសរកណ្តាល។​ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣មីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា តាមការសិក្សាមានជម្រើសជាច្រើនក្នុងការសាងសង់ស្ពានមិត្តកម្ពុជា-កូរ៉េ ឬស្ពានជ្រោយចង្វារ ក៏ប៉ុន្តែមានជម្រើសតែពីរប៉ុណ្ណោះ ដែលអាចពិចារណាក្នុងការសាងសង់បាន។ សម្តេចតេជោបញ្ជាក់ថា ជម្រើសទី១ គឺសង់ចាប់ពីជ្រោយចង្វារ ឆ្លងកាត់ទន្លេរមេគង្គ ទៅកាន់ស្វាយជ្រុំ។ សម្តេចថា បើយកជម្រើសនេះ គឺបង្កើតឲ្យមានការកកស្ទះចរាចរណ៍នៅជ្រោយចង្វារ។ ដោយឡែកជម្រើសទី២ គឺសង់ចាប់ពីផ្សាររាត្រី ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារឆ្ពោះទៅកាន់ស្វាយជ្រុំ ដែលមានស្ពានសរុបចំនួន២។ សម្តេចតេជោ សម្រេចជ្រើសយកជម្រើសទី២នេះ ព្រោះវាបានជួយសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារ។​សម្តេចតេជោបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាស្ពានទំនើប នឹងត្រូវសាងសង់ឡើងដោយប្រើខ្សែកាប្លិ៍ គ្មានសសរកណ្តាល ដើម្បីសម្រួលដល់ការធ្វើនាវាចរតាមទន្លេទាំង២ គឺទន្លេសាប […]

ព័ត៌មានជាតិ

លោក ហ៊ោ ប៊ុនហួ ចៅហ្វាយស្រុករវៀងបើករថយន្តប៉ះគ្នាជាមួយរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនថុងលី !

ព្រះវិហារ ៖​ កាលពីរសៀលថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២នេះ​ មានករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បាន​កើតឡើង នៅត្រង់ចំណុចផ្លូវជាតិលេខ៩៥ ចន្លោះគីឡូម៉ែត្រលេខ76_77 ស្ថិតក្នុងភូមិសាស្រ្ត ភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារវាងរថយន្តរបស់ លោក ហ៊ោ ប៊ុនហួ អភិបាលស្រុករវៀង ប៉ះគ្នាជាមួយរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន ថុង លី ។​ នេះបើតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុថា នៅ​មុន​ពេល​កើតហេតុ​​រថយន្តទាំង២ គេសង្កេតឃើញរថយន្តLexusព័ណ៌ស១គ្រឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB-8491 ដែលគេស្គាល់ថាជារថយន្ត របស់លោក ហ៊ោ ប៊ុនហួអភិបាល ស្រុករវៀង បានបើកបរក្នុងទិសដៅពីកើតទៅលិច ខណៈនោះក៍បានរេចង្កូត ទៅបុកនឹងរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន​ ថុង លី បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ចូលមកក្នុងស្រុករវៀង លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ទំនងជា​អ្នកបើកបរ​ងងុយដេក​ ទើប​ធ្វើ​អោយ​រេ​ចង្កូត​ទៅ​ឆ្វេង​ ស្រប​ពេល​​ដែល​មាន​រថយន្ត​ក្រុងដឹកអ្នកដំណើរខាងលើ ពាក់​ស្លាក​លេខភ្នំពេញ 3A-3462 កំពុង​បើក​មក​ពីមុខ​ បណ្តាល​អោយ​បុក​គ្នា​យ៉ាង​ពេញទំហឹង​​ និង​រួញ​ក្បាល​ចូល​គ្នា​ ។ ​ក្រោយ​ពេល​កើតហេតុកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុករវៀង បាន​ចុះ​ជួយ​អន្តរាគមន៍​ដើម្បី​សម្រួលចរាចរណ៍​ នៅ​លើ​កំណាត់​ផ្លូវ នៅចំណុចកើតហេតុខាងលើ ។​ […]

ព័ត៌មានជាតិ

អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងសហការជាមួយកម្លាំងអធិការដ្ឋានក្រុងបូកគោ ដេញតាមប្រម៉ាញ់ និងស្ទាក់ចាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់

ស្រុកព្រៃនប់, កាលពីថ្ងៃទី២០.០៣.២០២២ វេលាម៉ោង ១៨.៣០នាទី ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋថាមានករណីឆក់(កាបូប) នៅចំនុចលើដងផ្លូវជាតិលេខ៣​ស្ថិតក្នុងភូមិបឹងវែង ឃុំវាល​រេញ​ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។ បង្កដោយជន​សង្ស័យមួយក្រុមមានគ្នា០៩​នាក់ៈ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងសហការជាមួយកម្លាំងអធិការដ្ឋានក្រុងបូកគោ ដេញតាមប្រម៉ាញ់ និងស្ទាក់ចាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ មានឈ្មោះដូចខាងក្រោម:១.ឈ្មោះ​ហ៊ាង​ លីហួ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​មុខរបរ​ សិស្ស​ មានទីលំនៅ​ភូមិ​អូរការសា​ ឃុំ​អូរការសា​ ស្រុកទឹកឈូ​ ខេត្តកំពត(ជនដៃដល់)។​២.ឈ្មោះ​ធិ​ ទី ភេទប្រុសអាយុ១៥​ ឆ្នាំ​ មុខរបរ​ មិនពិប្រាដក​ ស្នាក់នៅភូមិ​បោកត្របែក​ ឃុំត្រពាំងព្រីញ​ ស្រុកទឹកឈូ​ ខេត្តកំពត​(សម​គំនិត​)​៣.ឈ្មោះ​រស់​ សាញិ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​មុខរបរ​ មិនពិប្រាដក​ មានទីលំនៅភូមិ​ កែប​ សង្កាត់កែប​ សក្រុងកែប​ ខខេត្តកែប(សមគំនិត)។​ ៤.ឈ្មោះ​ទេព​ បញ្ញាឧត្តម​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​មុខ​របរ​ មិនពិប្រាដក​ មានទីលំនៅភូមិ​កែប​ សង្កាត់កែប​ […]

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានដឹកនាំការិយាល័យដែនជម្រកសត្វព្រៃកែវសីមានិងអាជ្ញាធរស្រុកអូររាំងចុះទប់ស្កាត់បទល្មើស

មណ្ឌលគិរី​÷​លោក​ឌិន ប៊ុនធឿន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ដឹកនាំ​កម្លាំង​នៃ​ដែល​ជម្រក​សត្វព្រៃ​កែវ​សីមា​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​អូររាំង​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នៅ​ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​កែវ​សីមា​។ លទ្ធផល​នៃ​ការចុះ​ប្រតិបត្តិការ​រយៈពេល ៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩​ខែ​មីនា​ទទួលបាន​លទ្ធ​ផល​ដូចខាងក្រោម​១-​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ ២០២២ បាន​ធ្វើ​កិច្ចសន្យា​អប់រំ ជនសង្ស័យ ចំនួន​០៣ នាក់ និង​ដកហូតឧ​ប ក​រណ៍​ឆក់​ត្រី ចំនួន​០២​គ្រឿង ចំណុច​ក្រុម​រការ​ថ្មី ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។​២-​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ បាន​អប់រំ​ផ្សព្វផ្សាយ ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​និង​មិនឲ្យ​មាន​សកម្ម ភាព កាប់​គាស់​រុករាន​ដីព្រៃ​ពង្រីក​,​មិន​ផ្ដល់​ទីជម្រក​ដល់​អ្នកប្រព្រឹត្យ​បទល្មើស រក្សា​សភាព​ដើម លើ​ទីតាំង​ដី និង​លំនៅដ្ឋាន ដែល មាន​ស្រាប់​យូ​ឆ្នាំ ដល់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខ្ទង់ ជី​លេន ស្ថិតក្នុង​ភូមិ​ពី​ហ្យា​ម ឃុំ​សែន មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ។​៣-​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ បាន​រុះរើ​រោង​អ​នា​ធិប តេ​យ្យ​ចំនួន​០២​កន្លែង​និយាម​កា​ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ។​៤-​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ បាន​ធ្វើ​កិច្ចសន្យា​អប់រំ និង ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​តំបម់ការពារធម្មជាតិ និង​មិនឲ្យ​មាន​សកម្មភាព កាប់​គាស់​រុករាន​ដីព្រៃ​ពង្រីក […]

ព័ត៌មានជាតិ

អាគារទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សាងសង់ថ្មីរួច នៅកោះព្រាបក្នុងខេត្តព្រះសីហនុ​ សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ​

សីហនុ៖​ ព្រឹកថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០២២​ អគារទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលទើបសាងសង់ថ្មីរួច នៅក្នុងបរិវេណតំបន់កោះព្រាបស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២០ខែមីនា២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានប្រសាសន៍ថា ទីបញ្ជាការជួរមុខដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះមានចំនួន ៣ ខ្នងរួមមានអាគារទីបញ្ជាការមួយខ្នងកម្ពស់បីជាន់អាគាររោងជាងមួយខ្នងនិងអគារស្នាក់នៅអាហារដ្ឋានមួយខ្នងរួមជាមួយនឹងសមិទ្ធផលជាច្រើន។ បានស្ថាបនារួចរាល់នៅក្នុងបរិវេណទីបញ្ជាការ ហើយសមិទ្ធិផលសម្រេចបានទាំងអស់នេះគឺក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពស្ថេរភាពនយោបាយពេញលេញទូទាំងប្រទេសនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នកម្លាំងចំរុះរបស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បាននិងកំពុងធ្វើសកម្មភាព ចូលរួមទប់ស្កាត់បទល្មើសផ្សេងៗក្នងដែនសមុទ្រកម្ពុជា មានដូចជាការបង្ក្រាបបទល្មើសនេសាទការជួញដូរទំនិញគេចពន្ធការឆ្លងកាត់និងចរាចរគ្រឿងញៀនខុសច្បាប់ហើយសកម្មភាពទាំងអស់នេះវាបានបង្កផលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងបានធ្វើសកម្មភាពចូលរួមក្នុងការអភិរក្ស័ ការពារធនធាន ជីវៈចំរុះធម្មជាតិបាតសមុទ្រ ទុកជាប្រយោជន៍សង្គមនិងជាប្រយោជន៍សាធារណៈ។សម្តេចពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងសមត្ថកិច្ចចំរុះ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ រួមទាំងអាជ្ញាធរដែនដី […]

ព័ត៌មានជាតិ

សម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញ រត់ទៅសារភាពប្រាប់សម្ថកិច្ចនៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯងនៅភ្នំពេញហើយរត់ទៅសារភាពនៅខេត្តពោធិ៍សាត់ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាកាលពី​រ​វេលា​ម៉ោង​ ០៨​ នឹង​០០នាទី​ ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២២​ មានការភ្ញាក់ផ្អើលនៅចំនុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យថាខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីរថ្ងៃទី១២​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅចំនុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ។សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ​ឈ្មោះ​ រត្ន័​ វិជ្ជា​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​អុីនធឺណេត​ ស្នាក់នៅ​ ចំនុច​កេីតហេតុ​ខាងលេី​ ចំណែកជនរងគ្រោះ​ឈ្មោះ​ ហ៊ា​ង​ សុជាតិ​ ភេទស្រី​ អាយុ​២៨ឆ្នាំ​ មុខរបរ​ មេដោះ(មេីលកូនអោយគេ​)​ ស្នាក់នៅ​ ជាមួយម្តាយ​ ខណ្ឌ​ទូលគោក​ ពីរនាក់ប្តីប្រពន្ធខាងលើមានកូនស្រីចំនួន ៣នាក់ក្នុងបន្ទុក។ប្រភពពីសមត្ថកិច្ចបានអោយដឹងបន្តទៀតថា តាមការបំភ្លឺរបស់​ ម្តាយជនរងគ្រោះ​ឈ្មោះ​ ថៃ​ គី​ ភេទស្រី​ អាយុ​៤៨​ឆ្នាំ​ បានបញ្ចាក់ថា​ កាលពីរថ្ងៃទី១១ខែមិនា​ ឆ្នាំ​២០២២​ ជនសង្ស័យ​ បានទៅសុំម្តាយជនរងគ្រោះ​ យកប្រពន្ធទៅដេីរលេង​ ហេីយគាត់ក៏យល់ព្រម​ […]

ព័ត៌មានជាតិ

ពលរដ្ឋស្នើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បង្ក្រាបទីតាំងហ្គេមបាញ់ត្រី នៅក្នុងភូមិត្រពាំងថ្លឹង!

ភ្នំពេញ៖ផ្ទះល្វែងបុរីពិភពថ្មីមួយល្វែង នៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ត្រូវបានមហាជនដាក់ការសង្ស័យថា មានករណីបើកបនល្បែងហ្គេមបាញ់ត្រី ចំនួន៣ទូ ទៅ៥ទូ នៅជាន់លើនិងជាន់ផ្ទាល់ដី ដោយមានជនជាតិចិនជាម្ចាស់ទីតាំង។ មហាជននៅក្នុងភូមិសាស្ត្រខាងលើ បានលើកឡើងថា÷ជាទូទៅពួកគាត់តែងតែសង្កេតឃើញភាគច្រើន ជនជាតិចិន និងជនជាតិខ្មែរតិចតួច បាននាំគ្នាសម្រុកចូលទៅក្នុងផ្ទះល្វែងខាងលើ ដែលគេសង្ស័យថាបានបើកបនល្បែងហ្គេមបាញ់ត្រី ទាំងយប់ទាំងថ្ងៃ ដោយមិនមានអាជ្ញាធរនិងសមត្ថកិច្ចមករំខានឡើយ។ក្រុមអ្នកកាសែតមួយក្រុមបានលើកឡើងថា ពួកគាត់បានចុះទៅយកព័ត៌មាន នៅចំណុចទីតាំងខាងលើ ដែលគេសង្ស័យថាបានបើកបនល្បែងហ្គេមបាញ់ត្រីនៅក្នុងផ្ទះល្វែងខាងលើ តែត្រូវបានក្រុមសន្តិសុខយាមកាមនៅទីនោះ មិនអោយក្រុមអ្នកកាសែតចូលទៅថតរូបនោះទេ។ដោយក្រុមសន្តិសុខទាំងនោះ បានអោយក្រុមអ្នកកាសែត ទុកនាមប័ណ្ណម្នាក់មួយសន្លឹក ដើម្បីអោយមេការរបស់ពួកគេ ទាក់ទងមកវិញនៅពេលក្រោយ។ប្រភពខាងលើបានបន្តទៀតថា ដើម្បីបើកវាំងននខ្មៅ អោយឃើញកាន់តែច្បាស់ទាំងអស់គ្នា (ពោល) ចំពោះផ្ទះល្វែងខាងលើ ដែលគេដាក់ការសង្ស័យថា មានការបើកបនល្បែងស៊ីសងហ្គេមបាញ់ត្រី ទាំងលោកហែម ដារិទ្ធ ចៅហ្វាយខណ្ឌពោធ៌សែនជ័យ ទាំងលោកម៉ន វុទ្ធី អធិការខណ្ឌពោធ៌សែនជ័យ បើសិនអស់លោកមិនបានត្រូវថ្នាំសណ្តំ ឬមិនបានទទួលសំណែន ពីមេបនល្បែងជនជាតិចិន ដែលគេដាក់ការសង្ស័យថាបានបើកបនល្បែងហ្គេមបាញ់ត្រី នៅចំណុចទីតាំងខាងលើនេះនោះទេ?។លោកហែម ដារិទ្ធ និងលោកម៉ន វុទ្ធី ត្រូវតែបើកទ្វាផ្ទះល្វែងនៅចំណុចទីតាំងខាងលើនេះ អោយដឹងការពិតកុំអោយមានលាក់បាំង ដើម្បីអោយមហាជនបានដឹងទាំងអស់គ្នា ថាតើក្នុងផ្ទះល្វែងនៅចំណុចទីតាំងខាងលើនេះ បានបើកបនល្បែងប្រភេទហ្គេមបាញ់ត្រីពិតឬមិនពិត?ជាក់ស្តែងនៅល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២នេះ […]