ព័ត៌មានជាតិ

ជនជាតិម៉ាឡេស៊ី ម្នាក់បម្រើការងារ អោយ អង្កការWWF (សត្វដំរី)ប្រចាំខេត្តមណ្ឌលគីរី ត្រូវដំរីព្រៃបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខ រងរបួសធ្ងន់ធ្ងរ…

(មណ្ឌលគីរី)៖ យោងតាមប្រភពពីលោកវរសេនីយ៍ឯកយ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា៖ នៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ មានករណីដំរីព្រៃបុកជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុ ប្រហែល ៣០ ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារ អោយ អង្កការWWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅក ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមកន្ទុំរុយសង្គ្រោះនៅរាជធានីភ្នំពេញ៕

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធីបតីដឹកនាំកិច្ចប្រជុំឣន្តរក្រសួង ដើម្បីពិនិត្យ ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធីបតីដឹកនាំកិច្ចប្រជុំឣន្តរក្រសួង ដើម្បីពិនិត្យ ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម   ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ជាច្រើនរូបទៀត។ មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា លិខិតស្នាមនានាត្រូវធ្វើឡើងដើម្បីបង្រួម […]

ព័ត៌មានជាតិ

៤០ថ្ងៃរាប់ថយក្រោយ(40 days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games

៤០ថ្ងៃរាប់ថយក្រោយ(40 days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា ថ្ងៃទី២៦ មីនា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៤០ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសដូមីនីកនៅវិមានសន្តិភាព

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសដូមីនីកនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសដូមីនីក។ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគោរពចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្តមបានបញ្ជាក់ថា ទស្សនកិច្ចរបស់លោកពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈក្រមខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសតាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ។ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើទិដ្ឋាការ ដែលនេះជាការចាប់ផ្តើមដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ។សម្តេចតេជោក៏បានស្វាគមន៍ផងដែរចំពោះបំណងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ សម្តេចក៏បានស្នើដល់ឯកឧត្តមរដ្ឋមន្ត្រីឱ្យពិនិត្យលទ្ធភាព […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត(ភ្នំពេញ)ចេញផ្សាយ ថ្ងៃទី 21 ខែមិនា ឆ្នាំ2023…

(ភ្នំពេញ)៖ នារសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២៣នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធកម្មវិធីបិទការប្រកួត ដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពី សំណាក់ ឯកឧត្តម លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស ដ៏ទៃទៀតយ៉ាងច្រើនកុះករ។លទ្ធផលនៃការប្រកួតក្នុងចំណោមក្រុមកីឡាតំណាង០៩ក្រុងស្រុក នៃខេត្តបន្ទាយមានជ័យ ម្ចាស់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករ ស្រុកម៉ាឡៃ, លេខ២ បានទៅលើក្រុមកីឡាករ ក្រុងសិរីសោភ័ណ និងលេខ ៣ បានទៅលើក្រុមកីឡាករ ក្រុងប៉ោយប៉ែត។ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន […]

ព័ត៌មានជាតិ

ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គីជ័យកីឡា…

ខេត្តសៀមរាប : ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ស្អែកនេះ ។ នៅវេលាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងមកដល់ទឹកដីដ៏បវរនៃខេត្តសៀមរាប ដើម្បីយាងក្នុងព្រះរាជពិធីព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រជារាស្រ្តជាបងប្អូន កូនចៅរបស់ព្រះអង្គ មានសេចក្តីរំភើបរីករាយដោយឥតឧបមា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការយាងមកដល់ទឹកដីបវរ និងសំបូរទៅដោយ មរតកវប្បធម៌របស់ខ្មែរ។ ប្រជារាស្រ្តជាបងប្អូន កូនចៅរបស់ព្រះអង្គ សូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ និងទេវតាគ្រប់ព្រះអង្គក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេត្រច្ឆត្រ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់រក្សា និងថ្វាយព្រះពរជ័យសិរីមង្គល វិបុលសុខដ៏បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន […]

ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជេីញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម…

ខេត្តស្វាយរៀង នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣–ខេត្តស្វាយរៀង : ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរខេត្តស្វាយរៀង អញ្ជេីញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ដែលមានទំហំ ៣០០ហិកតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដេីម្បីរៀបចំសាងសង់លំនៅឋានចំនួន ១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន នគរបាល និវត្តន៍ជន គ្រួសារពលី និងគ្រួសារទីទ័លក្រ ។

ព័ត៌មានជាតិ

ក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណគេហទំព័រព័ត៌មាន និងសមាគមសារព័ត៌មានចំនួន៣ ដោយសារប្រព្រឹត្តិខុស​ក្រម​សីលធម៌វិជ្ជាជីវៈ

ក្រសួងព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីសម្រេចចំនួន៣ផ្សេងៗគ្នា ដោយធ្វើការលុបចោល​នូវអាជ្ញាប័ណ្ណសារព័ត៌មាន, អាជ្ញាប័ណ្ណគេហទំព័រ និងសមាគមអ្នកសារ​ព័ត៌មាន ដោយ​សារ​តែប្រព្រឹត្ត​ខុស​ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។កាសែត គេហទំព័រ និងសមាគម ដែលក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណនោះ រួមមាន៖​១.កាសែត «ដំណឹងក្នុងស្រុក» ដែលមានលោក ជា សារ៉េន ជាម្ចាស់ ដែលធ្វើអាជីវកម្មផ្សព្វផ្សាយតាមកាសែត មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ EA ៧០២៩ ផ្លូវលំ ក្រុម៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។២.គេហទំព័រ «រស្មីកំពង់ចាម (www.rkc-news.com)» ដែលមានលោកស្រី ស៊ី មុយឡេង ជាម្ចាស់មានអាសយដ្ឋានស្ថិតនៅក្នុងភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។និង ៣.សមាគម «អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន (ស.អ.ក.អ)» ដែលមានអាសយដ្ឋាននៅផ្ទះលេខ៦៦១A ផ្លូវលេខ៧១K ក្រុមទី៩ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផងដែរ។ក្រសួងព័ត៌មានបានបញ្ជាក់ហេតុផលថា ស្ថាប័នទាំងនោះបានប្រព្រឹត្តិកំហុសខាងក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងព័ត៌មាន ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Stefanie Lang នាយិកាមូលនិធិកេរដំណែលទេសភាព

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Stefanie Lang នាយិកាមូលនិធិកេរដំណែលទេសភាព (Legacy Landscapes Fund) លោក Uwe Klug តំណាងធនាគារអភិវឌ្ឍន៍ KfW និងតំណាងអង្គការ CI ប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃមូលនិធិកេរដំណែលទេសភាព ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Stefanie Lang នាយិកាមូលនិធិកេរដំណែលទេសភាព (Legacy Landscapes Fund) លោក Uwe Klug តំណាងធនាគារអភិវឌ្ឍន៍ KfW និងតំណាងអង្គការ CI ប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃមូលនិធិកេរដំណែលទេសភាព ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍បន្ថែមការចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការជំរុញទេសចរណ៍ផ្សារភ្ជាប់ទឹកដី ការចិញ្ចឹមសត្វនិងការដាំដុះជាសហគមន៍ និងហិរញ្ញប្បទានការប្រាក់ទាប ជាចំណែកមួយនៅក្នុងគម្រោងអភិរក្ស ព្រោះថា ការអភិរក្សបានជោគជ័យក៏អាស្រ័យដោយជីវភាពប្រជាជនល្អប្រសើរផងដែរ៕ […]

ព័ត៌មានជាតិ

មិនដឹងថាសមត្ថកិច្ចស្រុកខ្សាច់កណ្តាលបានដឹងដែទេថាមានការបើកលេងល្បែងស៊ីសងខុសច្បាប់កត់(ឆ្នោតវៀតណាម)ក្នុងទឹកដីខ្លួន…

(ខេត្តកណ្តាល)៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាតមួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខានតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ខាតទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ឥលូវនេះទីតាំងល្បែងស៊ីសងកត់ឆ្នោតវៀតណាមចំនួន២កន្លែងដែលមានសញ្ញាសម្គាល់ (P51)កំពុងបើកលេងយ៉ាងរលូនដែល ស្ថិតនៅចំណុចភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល មិនទាន់ឃើញមានអាជ្ញាធរស្រុកនិងសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបនៅឡេីយ​ទេ ដែលកំពុងផ្កើនប្រសាសន៍សម្តេច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលដាក់បទបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។ប្រជាពលរដ្ឋនៅជិតទីតាំងកត់ឆ្នោតវៀតណាមខាងលើបានឲ្យ ដឹងថាទីតាំងនេះបាននាំគ្នាទៅចាក់ដោយមេកន្ទុយលេខបានចេញជាកន្ទុយសន្លឹកឆ្នោតអោយអ្នកចាក់ អ្នកខ្លះទៀតបានចាក់តាមប្រព័ន្ធទូរស័ព្ទ តេលេក្រាមនឹងតាមឆាត ទៅវិញទៅមកដោយប្រើប្រាស់ទូរស័ព្ទនឹងប្រព័ន្ធកុំព្យូទ័រ។ពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថាម្ចាស់ទីតាំងទាំង២ដែលបើកកត់ឆ្នោតវៀតណាមដោយចំហរមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចនោះទេគឺពួកគេហ៊ានទទួលអ្នកទៅចាក់ម្តងៗរាប់សិបមុឺនរៀល មានអ្នកចាញ់អស់ប្រាក់ជាច្រើនមានទាំងក្មេងមានទាំងចាស់ធ្វើឲ្យក្រុមគ្រួសារមានការកង្វល់ជាខ្លាំងដោយសារល្បែងខាងលើ។ដូច្នេះហើយប្រជាពលរដ្ឋសំណូមពរលោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលនិងលោកអធិការស្រុកខ្សាច់ខេត្តកណ្តាល មានចំណាត់ការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងខណៈម្ចាស់ទីតាំង កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងរលូនកំពុងតែផ្គើននិងបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនិងសមត្ថកិច្ចស្រុកខ្សាច់កណ្តាលនិងមានវិធានការចុះបង្ក្រាបល្បែងស៊ីសងឆ្នោតវៀតណាមទាំង២ទីតាំងខាងលើនេះជាក់ជាមិនខាន។ ពាក់ព័ន្ធករណីបើកល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)នេះ នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ […]