ព័ត៌មានជាតិ

ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) រយៈពេល ៤ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-២០-២១ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ជាស្ថាពរ…

ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) រយៈពេល ៤ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-២០-២១ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ជាស្ថាពរ។ បេក្ខជនធ្វើដំណើរចាកចេញពីបន្ទប់ប្រឡងប្រកបដោយទឹកមុខរីករាយ និងមានជំនឿចិត្តយ៉ាងមុតមាំ ព្រមទាំងមានសាច់ញាតិ កំពុងរង់ចាំទទួលនៅខាងក្រៅមណ្ឌលប្រឡង ដោយស្នាមញញឹម និងជឿជាក់មកលើក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំការប្រឡងប្រជែងនេះ ពិតជាស្របតាមគោលការណ៍ពិតប្រាកដមែន។ក្រសួងមុខងារសាធារណៈ សូមថ្លែងអំណរអរគុណ ដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងមហាជន ដែលបានចូលរួមសហការរៀបចំ សម្របសម្រួល និងតាមពិនិត្យតាមដានរាល់ដំណើរការនៃការប្រឡង ដើម្បីធានាបាននូវការប្រឡងនេះបញ្ចប់ដោយរលូន ប្រកបដោយតម្លាភាព និងយុត្តិធម៌។ លើសពីនេះ ក៏សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលាទាំងបីមណ្ឌល ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំការប្រឡងប្រជែងនេះ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ ក្រុមការងារពន្លត់អគ្គីភ័យ តែងតែចុះជាប់ជាមួយដើម្បីសម្រួលដល់បញ្ហាសុខភាពរបស់បេក្ខជន និងអនុគណៈកម្មការនានា ព្រមទាំងបានសម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់ ព្រមទាំងសុវត្ថិភាពជុំវិញ និងក្នុងមណ្ឌលប្រឡង។សូមជម្រាបថា សន្លឹកកិច្ចការរបស់បេក្ខជនទាំង ៤ថ្ងៃ និង ៣មណ្ឌល ត្រូវបានវេចខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត។ ដំណើរការកែសន្លឹកកិច្ចការបេក្ខជន នឹងចាប់ផ្តើមនៅព្រឹកថ្ងៃស្អែកតទៅ នៅសាលាភូមិន្ទរដ្ឋបាល។

adm

Leave a Reply

Your email address will not be published. Required fields are marked *