សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលេីបណ្តាញសង្គមថា : ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។ បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។ ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។ ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។
Related Articles
រកឃើញបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ ហើយគាត់មានផ្ទុកវីរុសកូវីដ-១៩ ឯប្រពន្ធគាត់កំពុងពិនិត្យសុខភាព
ភ្នំពេញ៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ មានផ្ទុកវីរុសកូវីដ-១៩ បន្ទាប់ពីរកឃើញកាលពីម៉ោងជាង ៥ព្រឹក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនថា ករណីបុរសជនជាតិហុងគ្រី អាយុ ៧០ឆ្នាំ៖ នៅព្រឹកវេលាម៉ោង១០និង៣០ព្រឹក ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងបានទទួលលទ្ធផលវិភាគពីវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជាដោយបង្ហាញថា លទ្ធផលធ្វើតេស្តវត្ថុសំណាកបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នោះ គឺបញ្ជាក់ថា វិជ្ជមានវីរុសកូវី-១៩ ។ ក្រោយពីកិច្ចសហការខិតខំស្វែងរកដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប បុរសរូបនេះ ត្រូវបានរកឃើញនៅវេលាម៉ោងប្រហែលជាង ៥ព្រឹក នៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយគាត់បានសម្ងំនៅក្នុងផ្ទះវីឡាមួយក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់ និងភរិយា (ខ្មែរ)(មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចរាល់ហើយដែរ។ ក្រុមការងារ កំពុងតែបន្តធ្វើការស្រាវជ្រាវរកអ្នកដែលប៉ះពាល់ជាបន្តទៀត។ ព័ត៌មានដែលក្រសួងទទួលបាននៅព្រឹកនេះ គឺក្រោយពីបុរសជនជាតិហុងគ្រីខាងលើនេះ ចាកចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៦ […]
សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ា ហ៊ី គឹមហុង ថៅកែពិភពដីមាស និងក្រុមអង្គរក្សចំនួន ១៣នាក់…
(ភ្នំពេញ): សមត្ថកិច្ចបានឃាត់ខ្លួនថៅកែដីឡូត៌ពិភពដី មាស និងក្រុមអង្គរក្ស យកទៅសាកសួរនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ការនាំខ្លួននេះ គែតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។ ការឃាត់ខ្លួននេះ គឺនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ប្រាប់មុននេះបន្តិចថាកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺបានអនុវត្តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គឺយើងបាននាំខ្លួនថៅកែដីឡូត៌ពិភពដីមាស។ ហើយបានយកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ យើងបាននាំខ្លួនមនុស្សចំនួន ១៤នាក់ ដែលពាក់ព័ន្ធគឺម្ចាស់ដីឡូត៌ពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់ ដែលបានរារាំង និងបង្កហិង្សាមកលើសមត្ថកិច្ច។ ឥឡូវនាំយកមកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ថែម”។
ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ)
ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក០៤នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃអ្នកដំណើរ។ កាលពីម៉ោង២៣ និង១០នាទី ថ្ងៃទី០៤ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខផ្សារមីតថោន ផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានគ្នា ០៤នាក់ គេចខ្លួន០២នាក់(១-ប៉ិក និងម្នាក់ទៀតមិនស្គាល់ឈ្មោះ) ។ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ៖១-ឈ្មោះ ម៉ិច ម៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន) , ២-ឈ្មោះ ស៊ុន រតន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) រួមជាមួយបក្សពូក០២នាក់គេចខ្លួន ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកសាំងសុងណូត របស់ជនរងគ្រោះឈ្មោះ សុខ ចាន់តារារ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអ៊ីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវ24BT […]