ព័ត៌មានជាតិ

អាវុធហត្ថស្រុកសំបូរ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ការដឹកជញ្ជូនផល អនុផលព្រៃឈើខុសច្បាប់…

ខេត្តក្រចេះ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ការដឹកជញ្ជូនផល អនុផលព្រៃឈើពុំមានលិខិអនុញ្ញាត របស់លោកផុន ដែលជាមេឈ្មួញចាស់វស្សារ មិនដែលខ្លាច ញញើតច្បាប់ នៅចំណុចភូមិស្រែស្វាយ ស្រុកសំបូរ ខេត្តក្រចេះ ។​ វត្ថុរឹបអូសបានរួមមានរថយន្ត សាំយ៉ុង១​គ្រឿង ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 2A 5074 ដឹកជញ្ជូនឈើអារគ្រឿងក្តារ ប្រភេទលេខ២ (ឈើទាលប្តៀក)ចំនួន​២៣១​សន្លឹក(មិនទាន់ធ្វើការវាស់វែង)។ ពលរដ្ឋស្នើរសុំ អោយអនុវត្តច្បាប់ អោយបានតឹងរឹងចំពោះលោកផុននេះ។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តអញ្ជើញចូលរួមបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសដល់វិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

នៅថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃ១២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគ្រួសារសាច់សារលោហិត បានបន្តប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាថ្ងៃទី២នៃបុណ្យ។ ពិធីបុណ្យនាថ្ងៃទី២នេះ មានការនិមន្ត សម្តេចព្រះពោធវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ សម្តេចព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឍនាយករងទី២ សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃជាន់ខ្ពស់ ៩ព្រះអង្គ ចំរើនព្រះបរិត្ត នមស្សការព្រះរតនត្រ័យ និងសមាទាននិច្ចសិល តាមគន្លងប្រពៃណីសាសនា។ បន្ទាប់ពីប្រារព្វកិច្ចតាមប្រពៃណីសាសនារួចមក អង្គពិធីទាំងមូលបានអារាធនាសម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះសង្ឃ រាប់បាត្រវេរភត្តាហារ ថ្វាយប្រគេន […]

ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ចុះបង្ក្រាបរថយន្តមេឈ្មួញឈើជើងខ្លាំងម្នាក់ ប្រចាំក្នុស្រុករវៀង…

(ព្រះវិហារ)កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងស្រុករវៀង ចុះបង្ក្រាបរថយន្តស៊េរីទំនើប ១គ្រឿង ដែលគ្រោងនឹងលើកឈើដាក់ក្នុងរថយន្តនោះ ដើម្បីដឹកចេញយកទៅធ្វើជំនួញ នៅឯក្រៅរង្វង់ដែនដីរដ្ឋបាលខេត្តព្រះវិហារ។ ប្រតិប្តិតការរួមគ្នា រវាងកម្លាំងរដ្ឋបាលព្រៃឈើ និងមន្ត្រីប្រដាប់អាវុធនៅថ្នាក់មូលដ្ឋាននោះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅក្នុងបរិវេណផ្ទះ ឈ្មោះ ឈឿន ស្ថិតនៅក្នុងភូមិពោធិ ឃុំរុះរាន់ ស្រុករវៀង ខេត្តព្រះវិហារ។សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ ១គ្រឿង ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១១សីហា ម្សិលមិញនោះ គឺបានដឹកនាំកម្លាំងចុះបង្ក្រាប ដោយនាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា និងក្រោមការបញ្ជាពី លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ។ សេចក្តីរាយការណ៍ដដែល បានបង្ហើបឲ្យដឹងថា រថយន្តដែលរងការបង្ក្រាប និងត្រូវរឹបអូសនោះ ប្រភេទហាយឡែនឌ័រ ពណ៌ស គ្មានស្លាកលេខ ជារបស់មេឈ្មួញឈើជើងខ្លាំងម្នាក់ ប្រចាំស្រុករវៀង ឈ្មោះ តុលា ក្រុមនេះបានដឹកឈើចេញពីខេត្តព្រះវិហារ នាំយកទៅលក់នៅក្នុងទឹកដីខេត្តកំពង់ធំ មានរយៈពេលជាយូរមកហើយ មិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ ហើយគេបានដាក់ការសង្ស័យថា មេឈ្មួញ […]

ព័ត៌មានជាតិ

អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ៊៊បើកកិច្ចប្រតិបត្តិការណ៏បង្រ្កាបម៉ូតូបំពង់​សម្លេងខុសប្រក្រតី(ស៉ីម៉ាំងប្រែន)

(ភ្នំពេញ)នៅថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២២​ វេលាម៉ោង ២២:០០នាទី ដោយអនុវត្ត​ន៏តាមគោលការណ៍ដឹកនាំរបស់ឯកឧត្ដម​ឧត្ដម​សេនីយ៍​ឯក​ ស​ ថេត អគ្គ​ស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និងបទបញ្ជាផ្ទាល់របស់លោកវរ:សេនីយ៏ឯក​ ទៀង​ ច័ន្ទសារ​ អធិការនគរបាលខណ្ឌដូនពេញ​ កម្លាំងផ្នែកយុត្តិធម៏​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក​ បានធ្វើ​ការឃាត់ម៉ូតូបំពង់សម្លេង(ស៊ីម៉ាំងប្រែន)​បានចំនួន 08គ្រឿង នៅចំណុចក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។-ចំពោះមុខកម្លាំងអធិការដ្ឋាន-ប៉ុស្តិ៍​រដ្ឋបាល បន្តអនុវត្តន៏ក្នុងការបង្រ្កាបម៉ូតូខាងលើជាប់ជាប្រចាំ។

ព័ត៌មានជាតិ

ករណីយុវជនម្នាក់ ត្រូវឃាតករ កាប់ស្ទើរដាច់ ក ធ្លាក់ចេញពីស្មា ស្លាប់ក្នុងថ្លុកឈាម…

(ខេត្តត្បូងឃ្មុំ) ជុំវិញករណីយុវជនម្នាក់ ត្រូវឃាតករ កាប់ស្ទើរដាច់ ក ធ្លាក់ចេញពីស្មា ស្លាប់ក្នុងថ្លុកឈាម នៅក្បែរម៉ូតូរបស់ខ្លួន លើផ្លូវលំ ស្ថិតក្នុងភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ ហើយបានត្រូវគេប្រទះឃើញសាកសព នៅ ថ្ងៃទី១១ សីហា ឆ្នំា២០២២ នេះ សមត្ថកិច្ចនគរបាល បានសន្និដ្ឋានថា ជាករណីឃាតកម្ម។ដំបូង សមត្ថកិច្ច មិនបានស្គាល់អត្តសញ្ញាណ របស់ជនរងគ្រោះ (អ្នកស្លាប់) ដែលត្រូវឃាតករ កាប់ចំកញ្ចឹងក ពីខាងក្រោយ បណ្តាលដេកដួលផ្ងារ នៅក្បែរម៉ូតូនោះទេ។ ប៉ុន្តែក្រោយពេលយកទូរស័ព្ទ របស់ជនរងគ្រោះ ទៅបញ្ចូលថ្ម រួចក៏ហៅចូលទៅលេខទូរស័ព្ទ របស់បងប្រុសរបស់គេ ទើបដឹងថា យុវជនដែលត្រូវគេកាប់ ស្ទើរដាក់ ក ធ្លាក់មកដី ស្លាប់ក្នុងថ្លុកឈាមនោះ ឈ្មោះ ទិត្យ ដេត អាយុ ២០ ឆ្នាំ មានលំនៅ នៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងបានឱ្យមកទទួលយក សាកសពទៅធ្វើបុណ្យ។ក្រោយពីការ ត្រួតពិនិត្យសាកសពជនរងគ្រោះ […]

ព័ត៌មានជាតិ

មន្ត្រីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ចុះបង្ក្រាបបទល្មើសជួញដូរ លក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង..!

មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ មន្ត្រីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ចុះបង្ក្រាបបទល្មើសជួញដូរ លក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។បើតាមលោករដ្ឋលេខាធិការ បានឱ្យដឹងថាៈ ក្នុងការចុះបង្ក្រាបនេះដែរ ជាលទ្ធផល ក្រុមការងារបង្ក្រាប បានរកឃើញមានដូចជា សាច់ជ្រូកព្រៃ ចំនួន១១គីឡូក្រាម, សាច់ឈ្លូស ចំនួន ៥គីឡូក្រាម, សាច់ប្រម៉ា ចំនួន ២គីឡូក្រាម , ជញ្ជីង១, កាំបិតប៉័ងតោ ចំនួន២ , កញ្ច្រែង ២, ជ្រុញ ១ និងសត្វអាញី (ងាប់) ចំនួន ១ក្បាល សរុបសាច់សត្វ មានចំនួន ១៨ គីឡូក្រាម ។លោក នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងដែរថាៈ ក្រោយការបង្ក្រាបនេះ ក្រុមការងារ បានយកទៅដុតបំផ្លាញចោល។ […]

ព័ត៌មានជាតិ

ភ្លៀងធ្លាក់ខ្លាំងនៅក្រុងព្រះសីហនុកាលពីយប់មិញ បណ្តាលឱ្យផ្ទះពលរដ្ឋជិត២៩០គ្រួសាររងការជន់លិច

(ព្រះសីហនុ)ផ្ទះប្រជាពលរដ្ឋចំនួន២៨៤គ្រួសារ ស្ថិតក្នុងសង្កាត់លេខ១ សង្កាត់លេខ២ និងសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ បានរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង ដែលធ្លាក់តាំងពីយប់រំលងអាធាត្រឈានចូលថ្ងៃទី១១ ខែសីហា រហូតដល់ទៀបភ្លឺ។ នេះបើតាមរបាយការណ៍ដែល សារព័ត៌មានក្នុងស្រុក ទទួលបានពីឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែសីហា។អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ឡុង ឌីម៉ង់ បានឱ្យដឹងថា ក្នុងចំណោមផ្ទះដែលរងការជន់លិចនោះ គឺមាន៣៨ខ្នងក្នុងសង្កាត់លេខ១ ដែលមានការជន់លិចទឹកហូរចូលដល់ក្នុងផ្ទះរបស់ពលរដ្ឋ។ ផ្ទះពលរដ្ឋក្នុងសង្កាត់លេខ២ មានចំនួន៦០ខ្នង រងការជន់លិច និងនៅសង្កាត់លេខ៤ មានផ្ទះចំនួន១៩៦ខ្នង ជាតំបន់ទំនាប ក៏ទទួលរងការជន់លិចដែរ ប៉ុន្តែសង្កាត់លេខ៣ មិនមានការជន់លិចឡើយ។ទោះយ៉ាងណា តាមការបញ្ជាក់ពី លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ការជន់លិចនេះ មិនបណ្តាលឱ្យប៉ះពាល់ខ្លាំងដល់លំនៅឋានរបស់ពលរដ្ឋនោះទេ ឯទឹកក៏បានស្រកទៅវិញជាបណ្តើរៗផងដែរ គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហានេះ។

ព័ត៌មានជាតិ

គ្រោះថ្នាក់ដ៏កម្រមួយ ! បាក់ដីក្នុងរូងភ្នំទី ៣ នៅក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ បង្កឲ្យមនុស្សស្លាប់ ២នាក់ និងរបួស ២នាក់

ចេញផ្សាយ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កោះកុង ៖ នៅយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ ជាគ្រោះថ្នាក់ដ៏កម្រមួយ សម្រាប់មូលដ្ឋានស្រុកថ្មបាំង ដែលករណីបាក់ដីសង្កត់លើមនុស្សស្លាប់ នៅក្នុងក្រុមហ៊ុនវ៉ារីអគ្គិសនីបែបនេះ ដោយបានកើតឡើង គ្រាទីតាំងកើតហេតុឆ្ងាយដាច់ស្រយោលប្រមាណ ២០គីឡូម៉ែត្រ ពីទីរួមស្រុក ទំរាំសង្រ្គោះបាន។យ៉ាងហោចមានមនុស្ស ២នាក់បានស្លាប់ និង ២នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ក្នុងករណីបាក់ដីនៅក្នុងរូងភ្នំទី ៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នំា២០២២នេះ អាកាសធាតុមានភ្លៀងធ្លាក់ជោគជាំ ស្ទើរគ្រប់មូលដ្ឋាន ៣ ទៅ ៤ថ្ងៃនេះ បរិមាណទឹកហូរពីលើខ្នងភ្នំច្រោះខ្លាំងនៅតំបន់រូងភ្នំទី ៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ ទើបបង្កឲ្យស្លាប់មនុស្សប្រុស ២នាក់ និងរងរបួសធ្ងន់-ស្រាល ២នាក់ដែរ។ទន្ទឹមនេះ លោកក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ចូនកម្លាំងកម្មករជំនាញ និងអ្នកពាក់ព័ន្ធមកទីកន្លែងសុវត្ថិភាព រង់ចាំអាកាសធាតុអំណោយផលល្អវិញ ទើបចុះធ្វើការងារបន្ត។ អាជ្ញាធរសមត្ថកិច្ចបង្ហាញក្តីសោកស្តាយ ចំពោះពលរដ្ឋជាកម្មករដែលបានស្លាប់ ព្រោះតែគ្រោះធម្មជាតិអំឡុងរដូវវស្សា។ជនរងគ្រោះដោយសារការបាក់ដីសង្កត់លើស្លាប់ ២នាក់ […]

ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ត្រូវគេបាញ់សម្លាប់ទាំងកណ្ដាលរាត្រី នៅក្រុងព្រះសីហនុ ខណៈ៣នាក់ទៀត ស្លាប់ដោយគ្រោះថ្នាក់ចរាចរ

(ព្រះសីហនុ) ជនជាតិចិនម្នាក់ ក្នុងចំណោម៥នាក់ ត្រូវបានបាញ់ សម្លាប់ភ្លាមៗ នៅកណ្ដាលក្រុងព្រះសីហនុ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអងង្គារនេះ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់ ពីមូលហេតុនៅឡើយទេ ខណៈក្នុងចំណោមនោះមានម្នាក់ស្ថិតក្នុងការសង្រ្គោះបន្ទាន់ និង៣នាក់ផ្សេងទៀត បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ។ អធិការនគរបាលក្រុងព្រះសីហនុ លោក តី វិសាល នៅព្រឹកថ្ងៃអង្គារទី៩ សីហា នេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Cam Post ថា រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់មានតម្រុយណាមួយទេ ខណៈក្នុងចំណោមនោះ មានម្នាក់របួស និង៤នាក់ ទៀតស្លាប់ ពោលម្នាក់ស្លាប់ដោយគេបាញ់សម្លាប់ និងគ្នាគេ ៣នាក់ទៀត ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ។ បើតាមសមត្ថកិច្ច រថយន្តនេះ មានគ្នា ៥ នាក់បានបើកដល់ចំណុចជិតឆាយណាថោន ស្ថិតក្នុងភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានម្នាក់ត្រូវបាញ់សម្លាប់នៅនឹងកន្លែង ហើយ៤ នាក់ទៀត បានបើករថយន្តគេចទៅតាមផ្លូវជាតិលេខ ៤ ដល់ចំណុចឃុំអណ្ដូងថ្មស្រុកព្រៃនប់ខេត្តព្រះសីហនុ រថយន្តបានទៅបុកបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ ២នាក់នៅនឹងកន្លែងនិង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តក៏បានស្លាប់ម្នាក់ទៀតសរុបស្លាប់៤នាក់ របួសម្នាក់ […]

ព័ត៌មានជាតិ

នៅទីបំផុត, អភិបាលរាជធានីភ្នំពេញក្ដៅស្លឹកត្រចៀកបញ្ជាឲ្យមន្ត្រីចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២២នេះ លោកស៊ុយ សេរិទ្ធ អភិបាល រងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយនឹងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ។លោក ស៊ុយ សេរិទ្ធ បានឱ្យដឹងថា៖ ការចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះធ្វើឡើងទៅតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឱ្យដីខ្សាច់ហូរហៀរលើទ្រូងផ្លូវ ពិបាកការធ្វើ ដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូ ជាដើម។លោក ស៊ុយ សេរិទ្ ធក៏បានបញ្ជាក់ផងដែរថា អាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង មិនទុកឱ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនា សម្ព័ន្ធ ដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ ម៉ែត្រនិងផ្លូវ ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែកើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូនិងផ្លូវ។លោកបានបញ្ជាក់ផងដែរថាទីតាំងដេប៉ូខ្សាច់ខាងលើនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារួចមកហើយ និងបានណែនាំឱ្យពួកគាត់មានម៉ាស៊ីនលាងកង់រថយន្តនិង […]