ព័ត៌មានជាតិ

ទីបំផុត! ជនសង្ស័យជាអ្នកបើករថយន្ដ Hammerបុកស្លា..ប់ម្ដាយនិងកូន២នាក់​នីខណ្ឌដូនពេញ បានចូលខ្លួនសារភាព និងទទួលស្គាល់កំហុស ចំពោះមុខសមត្ថកិច្ច…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថយន្ដ Hammer បុក ម៉ូតូប្តីប្រពន្ធកូនប្រុស០៣នាក់ ស្លា.ប់ ចំនួន០២នាក់ របួសធ្ងន់០១នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ពេលនេះជនសង្ស័យបានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។ ក្រោយពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ឱ្យនាំជនសង្ស័យមកសារភាព និងទទួលស្គាល់កំហុស ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះយ៉េត ចន្ទ័គ្រឹះស្នា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរនៅផ្ទះ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យអ្នកដទៃស្លា .;ប់។ សូមបញ្ជាក់ថា «ករណីរថយន្ដ Hammer បុ ..;ក មនុស្ស២នាក់បណ្ដាលឱ្យ ស្លា […]

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន…

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​នៃការកសាងវិមានឈ្នះ-ឈ្នះ។ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ​នៃ នយោ​បាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃ ការកសាងវិមានឈ្នះ-ឈ្នះ (២៩ ធ្នូ ២០១៨ – ២៩ ធ្នូ ២០២៣) នៅទីតាំ​ង​វិមានឈ្នះ-ឈ្នះ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់​ពិធី​ឆ្លងឆ្នាំសកលឆ្នាំ២០២៤។ ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន […]

ព័ត៌មានជាតិ

លោក ស្រៀង ម៉េងហួតនឹងក្រុមការងាររួមជាមួយរដ្ឋបាលជលផលខេត្តកំពង់ចាម បានបើកវគ្គបណ្តុះបណ្តាលក្នុងការចិញ្ចឹមត្រីដល់កសិករ២២គ្រួសារក្នុងស្រុកបាធាយ…

(កំពង់ចាម): នារសៀលថ្ងៃទី២៦/១២/២០២៣ នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រុមការងារ វារីវប្បកម្មបានសហការជាមួយ រដ្ឋបាលជលផលខេត្តកំពង់ចាម ហើយមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុកបាធាយ មេឃុំ មេភូមិផងដែរ បានបើកវគ្គបណ្តុះបណ្តាលផ្នែកចិញ្ចឹមត្រីដល់បងប្អូនប្រជាពលរដ្ឋចំនួន២២គ្រួសា។ ក្នុងកិច្ចបើកកម្មវិធីនោះដែរលោកអភិបាលរងស្រុក ក៏បានមានមតិស្វាគមន៍នឹងសួរសុខទុក្ខដល់ក្រុមការងារនឹងបងប្អូនប្រជាកសិករទាំងអស់ផងដែរ បន្ទាប់មកលោក ស្រៀង ម៉េងហួត ខាងផ្នែកវារីវប្បកម្មបានលើកឡើងពីរបៀបចិញ្ចឹមការថែទាំនឹងអោយចំណីចែកបទពិសោធន៍ជាច្រើនសម្រាប់អោយកសិករមានគំរោងក្នុងការចិញ្ចឹមត្រីនេះធ្វើយ៉ាងណាអោយបានទទួលផលល្អ។។ ទទឹមនឹងនោះខាងរដ្ឋបាលជលផលខេត្តក៏បានបញ្ចាំងស្លាយដើម្បីបង្រៀនដល់ប្រជាកសិករពីរបៀបធ្វើនឹងការចិញ្ចឹមត្រីបន្ថែមផងដែរ។ ដោយ:ទូច ទូចរ៉ាវុធ #បើបងប្អូនមានបំណងចង់រៀនពីរបៀបចិញ្ចឹម:ត្រី+កង្កែប+អន្ទុង+មាន់+ទា។ល។ ពីកសិដ្ឋាន189 ដោយមិនគិតថ្លៃសូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ(088 30 20 651/016 35 76 89)

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែនបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អនស្រីនិងសាមីខ្លួនផានិតមកជួបនៅផ្ទះ…

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅអន ផានិតដោយមានទាំងប្អនស្រីនិងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថាឪពុក ម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលៈបង់ដើម្បីកូននិងក្រុមគ្រួសារ។ឯចៅផានិតវិញពិតជាក្មេងប្រកបដោយគុណធម៍និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ចៅស្រីដែលជាប្អូនរបស់ផានិតបាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ផានិតសម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុកកំណើតផង។ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្មពីឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុកម្តាយបារម្មពីផានិតដែលរៀននៅភ្នំពេញ៕

ព័ត៌មានជាតិ

: ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាសមត្ថកិច្ចនគរបាលទាំង១៤ខណ្ឌ ស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកបើករថយន្ត HUMMER …

(ភ្នំពេញ): ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាសមត្ថកិច្ចនគរបាលទាំង១៤ខណ្ឌ ស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកបើករថយន្ត HUMMER ដែលគេចខ្លួនក្រោយបង្កគ្រោះថ្នា.ក់ចរាចរណ៍បុក អ្នកជិះម៉ូតូ១គ្រឿង បណ្តាលឱ្យមានបួសនិងស្លាប់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីយកមកអនុវត្តច្បាប់ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ​ប្តី​ប្រពន្ធ និង​កូន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ហូប​ស៊ុប ជួប​គ្រោះ​អកុសល ​ត្រូវ​រថយន្ត​ម៉ាក HUMMER ​១​គ្រឿង បើកបុកយ៉ាង​ពេញ​ទំហឹង បណ្តាល​ឲ្យស្លាប់ប្រពន្ធ នៅ​កន្លែង​កើតហេតុ រីឯ​ប្តីនិង​កូនរង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ទាំង​២​នាក់​ទៀត ។ ហេតុការណ៍​ខាងលើ​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទល់មុខ​អា​ផាត​មិន​១​កន្លែង ស្ថិត​នៅ​លើ​កំណាត់​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ រាជធានី​ភ្នំពេញ ។

ព័ត៌មានជាតិ

អធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ពាក់ព័ន្ធករណីអំពើឆបោក(យកម៉ូតូ)…

(ស្រុកអង្គរបូរី): ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ*នៅថ្ងៃអាទិត្យ ១២កើតខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩និង១០នាទីព្រឹក លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចតាមដងផ្លូវ123 ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយជនសង្ស័យឈ្មោះ ម៉ិញ សុជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពាក់ព័ន្ធករណីអំពើឆបោក(យកម៉ូតូ) យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដោយយោងតាមពាក្យបណ្តឹងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤និង១៥នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ជា ណេង ភេទប្រុស កើតមានករណីអំពើឆបោក(យកម៉ូតូ) ម៉ាក់ហុងដា សេរី2021 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Y-9642 […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាននៅអគារសន្តិភាព…

(ភ្នំពេញ): នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ស្ដីពីការគ្រប់គ្រងព័ត៌មាន និងក្រមសីលធម៌អ្នកសារព័ត៌មាន ដែលរៀបចំដោយសមាគមអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងការអភិវឌ្ឍ នៅអគារសេរីភាពសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ។ នារសៀលថ្ងៃដដែលនេះផងដែរ ឯកឧត្តម ហ៊ុយ វណ្ណ: រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងការបិទវគ្គបណ្តុះបណា្ដលសារព័ត៌មាន ដែលរៀបចំដោយ សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍ ដែលមាន ឯកឧត្តមបណ្ឌិត ជា ចំរើន ជាប្រធាន។ បន្ទាប់ពី ឯកឧត្តម ហ៊ុយ វណ្ណះ មានមតិណែនាំសំណេះសំណាល និងសួរសុខទុក្ខដល់សិក្ខាកាមរួច ឯកឧត្តម បានចែកលិខិតបញ្ជាក់ការសិក្សា និងថតរូបទុកជាអនុស្សាវរីយ៍ដើម្បីបិទកម្មវិធី។

ព័ត៌មានជាតិ

ទីបំផុតអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហេីយ…

​ (ភ្នំពេញ): នៅ​ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកបើករថយន្ដឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងបែបនេះថា «ក្រុមគ្រួសារ និងសាមីខ្លួន បានមកប្រគល់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១ព្រឹកនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ»។នៅចំពោះមុខនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនបង្ក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

ព័ត៌មានជាតិ

ដាច់ខ្សែភ្លើងធ្លាក់មកកាត់លើផ្លូវមួយយប់ គ្មានចំណាត់ការ ព្រឹកឡើងស្ត្រីម្នាក់ជិ:ម៉ូតូមកទាក់កដួលស្លាប់…

(ភ្នំពេញ): ខ្សែភ្លើងដាច់ធ្លាក់កាត់ទទឹងផ្លូវហាណូយ ត្រង់ចំណុចភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសារមានរថយន្តធុនធំបើកទាក់ តាំងពីវេលាម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ អស់ពេលពេញមួយយប់ គ្មានចំណាត់ការពីខាងណា ស្រាប់តែដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃដដែល មានស្រ្តីម្នាក់ ជិះម៉ូតូលឿនមិនដឹង មិនឃើញ មិនចាប់ធារម្មណ៍ ទៅដល់ទាក់ក ដួលបោកស្លាប់ភ្លាមៗនៅកន្លែង ទើបនាំគ្នាផ្អើលឆោឡោ ។

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ថ្ងៃ២១ ធ្នូ… ូ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។ ក្នុងឱកាសដ៏មានសារសំខាន់នេះ សម្តេចធិបតីបានផ្តល់អនុសាសន៍ចំនួន ៧ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាវីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាព ការបែកបាក់សាមគ្គីភាពជាតិ។ ខ្លឹមសារពិស្តាសូមអានសារលិខិតទាំងស្រុងរបស់សម្តេចធិបតី…!