ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែនបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អនស្រីនិងសាមីខ្លួនផានិតមកជួបនៅផ្ទះ…

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅអន ផានិតដោយមានទាំងប្អនស្រីនិងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។
ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថា
ឪពុក ម្តាយរបស់ផានិតដែលជាជន
ពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យ
គោរពសម្រាប់ការលៈបង់ដើម្បីកូន
និងក្រុមគ្រួសារ។ឯចៅផានិតវិញពិតជាក្មេងប្រកបដោយគុណធម៍និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។
ចៅស្រីដែលជាប្អូនរបស់ផានិតបាន
និងកំពុងឈានឆ្ពោះទៅបញ្ចប់ការ
សិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យ
នា៣ឆ្នាំខាងមុខ។នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ផានិតសម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុក
កំណើតផង។
ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្មពី
ឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុក
ម្តាយបារម្មពីផានិតដែលរៀននៅ
ភ្នំពេញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *