ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមក្នុងពិធីថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូប លើសួនច្បារខាងកើតវិមានឯករាជ្យ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួប ១២ព្រះវស្សា (១៥ តុលា ២០១២ – ១៥ តុលា ២០២៤) នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់ ចងចាំជានិច្ចនូវស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេង និងសូមក្រាបថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
Related Articles
សង្កាត់រកាខ្ពស់ក្រុងតាខ្មៅមានការលួចលាក់បើកលេងល្បែងជល់មាន់(Online)រីកដុះដាលដូចផ្សិតកំពង់តែបើកដំណើរការលេងរាល់ថ្ងៃ…
ផ្សាយចេញថ្ងៃទី ៣១ កក្តដា ២០០៣ (ក្រុងតាខ្មៅ): ទីតាំងលួចបង្កប់បេីកល្បែងសុីសងជល់មាន់អនឡាញដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ គល់ស្ពានលេខ៥បត់ស្តាំប្រហែល៣០០ម៉ែត្រ ដែលស្ថិតក្នុងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានការលួចបង្កប់បេីកល្បែងសុីសង ជល់មាន់តាមទូរទស្សអនទ្បាញ កំពុងតែបេីកដំណេីរការ ដោយរលូនគ្មានខ្វល់ពីចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធរ។ប្រភព ពីប្រជាពលរដ្ឋប្រាប់ថាគាតើមិនសប្បាយចិត្តក៏បានប្រាប់មកសារព័ត៌មានយេីងខ្ញុំថាមានការ លួចបេីកល្បែងសុីសង ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានផ្គេីន និង បទបញ្ជារបស់សម្តេច តេជោ បែជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ហាក់ព្រងេីយ កង្តេីយ គ្មានការទប់ស្កាត់ នូវការលួចលាក់លេងល្បែងសុីសងទាំងនេះក្នុងមូលដ្ឋាន បណ្តែតបណ្តោយ អោយបេីកដំណេីរការ យ៉ាងអាណាធិបតេយ្យលេីល្បែងស៊ីសង ដែលមានទីតាំងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលនេះឡើយ។គួររំលឹកផងដែរថាប្រសាសន៍ របស់ សម្តេច កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ បានចេញបទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង ចុះបិទទីតាំងលេីបនល្បែងសុីសង គ្រប់ប្រភេទ […]
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូកុងទីន័រ) នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ…
ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូកុងទីន័រ) នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលស្រុកកណ្តាលត្រាំកក់។កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៣ វេលាប្រហែលម៉ោង០២រំលងអាធ្រាត មានជនសង្ស័យមួយក្រុម (មើលតាមកាមេរាសុវត្ថិភាព) បានធ្វើសកម្មភាពគាស់ទំលុះទម្លាយកុងតឺន័រ ដែលចតទុកនៅក្នុងឃ្លាំងស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លួចយកខ្សែភ្លើងបង្គុំតប្រព័ន្ធភ្លើងរថយន្ត ហើយគេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ […]
អំពាវនាវដល់អាជីវករត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមី ហាមឃាត់ដាក់ក្នុងម្ហូបអាហារនិងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់
ខេត្តស្វាយរៀង៖ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដីចុះពិនិត្យមុខទំនិញនៅផ្សារ វាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងតូបអាជីវករលក់ដូរក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីនិងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់។ ក្នុងឱកាសនោះដែរលោកលោក ផឹង និល បានអំពាវនាវដល់អាជីវករដែលជាអ្នកលក់ដូរត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមី ហាមឃាត់ដាក់ក្នុងម្ហូបអាហារនិងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ សកម្មភាពនេះដោយមានការចូលរួមពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តនិងលោក អភិបាលរងក្រុងស្វាយរៀង ព្រមទាំងកម្លាំងសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងផងដែរ។ លោក ផឹង និល បានឲ្យដឹងថា ក្រុមត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើTest Kits បឋមលើម្ហូបអារហា ចំនួន២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាពិសេសមន្ត្រី ក ប ប យើងក៏បានផ្សព្វផ្សាយ អនុក្រិត្យលេខ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និង កុមារ លើសម្បកវិចខ្ចប់ម្សៅទឹកដោះគោផងដែរ ។ លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី […]