ព័ត៌មានជាតិ

ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់បណ្តាលអោយរលំដើមឈើសង្កត់Passapp

(ភ្នំពេញ)នៅថ្ងៃទី 30/06/2021 រសៀលតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជ្យធានីភ្នំពេញ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ទ្រាក់បានបោកបក់យ៉ាងគំហុកបង្ករអោយបាក់រលំដើមឈើធំមួយដើមនៅទល់មុខក្រសួងការងា ចំពីពីលើ passapp មួយគ្រឿងពាក់ស្លាកលេខ (ព្រៃវែង 1N-1761)រងការខូចខាតកំពឹតដំបូលតែមិនបណ្តាលអោយរងរបួសដល់មនុស្សទេ ហេតុការនេះបង្ករអោយមានការកកស្ទះព្រោះតែដើមឈើបាក់រលំកាត់ទទឹងផ្លូវតែម្តង។ក្រោយហេត្តការណ៍កើតឡើងក៏ឃើញមានកងកម្លាំងសម្ថកិច្ចខ័ណ្ឌទួលគោកចុះជួយអន្តរាគមន៍ដើម្បីជួយកាត់ដើមឈើដើម្បីយកកង់បីឥណ្ឌាចេញពីក្រោមដើមឈើផងដែរ៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

មនុស្ស៤នាក់ស្លាប់ និងឆេះរថយន្ត-ម៉ូតូ៩គ្រឿង ក្នុងគ្រោះអគ្គិភ័យមួយកន្លែង ក្នុងសង្កាត់បឹងរាំង

ភ្នំពេញ ៖ អគ្គិភ័យបានឆាប់ឆេះផ្ទះលេខ៤៤ និង៤៦ ផ្លូវលេខ២០០ ក្រុម២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាម៉ោង៤៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើឲ្យមនុស្សប្រុស៤នាក់ស្លាប់ និងរងរបួសម្នាក់ ព្រមទាំងឆេះរថយន្ត និងម៉ូតូទាំងអស់៩គ្រឿងផងដែរ។ នេះបើតាមការចុះផ្សាយ របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ។ អ្នកស្លាប់ទាំង៤នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកអ្នករបួសស្រាលមានឈ្មោះ ម៉ូច សីហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ។ ផ្ទះដែលឆាប់ឆេះនោះធ្វើពីថ្មបេតុង ទំហំ៩ម៉ែត្រ គុណ៣០ម៉ែត្រ ចំនួន៣ជាន់។ ខូចខាតសម្ភារដូចជា៖ ផ្ទះត្រូវខូចខាតទាំងស្រុង ឆេះរថយន្ត Ford Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8233 ចំនួន១គ្រឿង ឆេះរថយន្ត Luxus 330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AL-1158 ចំនួន១គ្រឿង និងឆេះម៉ូតូសរុបចំនួន ៧គ្រឿង ដោយអគ្គិភ័យពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ […]

ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រាបើករថយន្តតូចទៅបុករថយន្តធុនធំដឹកសត្វគោនិងក្របីខ្ទាតទៅប៉ះកង់មួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់សង្ស័យសង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តធុនតូចមួយគ្រឿងរេចង្កូតបុករថយន្តធុនធំដឹកសត្វគោនិងក្របីពីចំហៀងពេញកំហឹង បណ្តាលឲ្យខ្ទាតទៅប៉ះកង់មួយគ្រឿងទៀតដែរម្ចាស់ទុកនៅមុខផ្ទះរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 10 និង 30 នាទីយប់ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ ៥៩៨ ជិតនឹងរង្វង់មូលកាំកូសុីធីក្នុងសង្កាត់ទួលសង្កែបឹងកក់ទី១ ខ័ណ្ឌទួលគក រាជ្យធានីភ្នំពេញ។ តាមការរៀបរាប់ពីតៃកុងរថយន្តធន់ធំបានប្រាប់ឲ្យដឹងថាមុនកើតហេតុហេតុរូបគាត់បើករថយន្តម៉ាកHINOមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខពោធិ៍សាត់3A-1446ដឹកសត្វគោនិងក្របីចេញពីខេត្តបាត់ដំបង ដោយយកទៅលក់នៅប្រទេសវៀតណាម ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងម៉ាកSUBARU FORESTER ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AO-7756 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកពីចំហៀងរថយន្តធុនធំពេញទំហឹង បណ្ដាលឲ្យរថយន្តធន់តូចខ្ទាតមកខាងស្ដាំដៃទៅប៉ះកង់មួយគ្រឿងទៀតដែលម្ចាស់ដាក់នៅមុខផ្ទះរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តធន់ធំរងការខូចខាតបន្តិចបន្តួច ឯរថយន្តធន់តូចខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដលនឹងមានតំណាងភាគីទាំងសងខាងចុះមកដល់កន្លែងកើតហេតុ ដោយខាងភាគីរថយន្តធន់តូចបានចេញសំណងថ្លៃខូចខាតទៅឲ្យរថយន្តធន់ធំនិងកង់មួយគ្រឿងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ទីបំផុត! ឃាត.ក វ័យ៦៧ឆ្នាំ ដែលកាប់សម្លាប់លោកយាយ អាយុ៧៤ឆ្នាំ រួចរត់គេចខ្លួនបាន២ថ្ងៃ ដើរមករកគុកដោយខ្លួនឯង

បន្ទាយមានជ័យ ៖ ទីបំផុត! ជនដៃដល់ដែលធ្វើសកម្មភាពយកពូថៅកាប់សម្លាប់លោកយាយវ័យ៧៤ឆ្នាំ យ៉ាងសាហាវនោះ ក្រោយពីរត់គេចខ្លួនបាន២ថ្ងៃ ដាច់បាយក្រហាយទឹក បានដើរមកស៊ីបាយនៅនឹងផ្ទះ ក៏ត្រូវជាប់អន្ទាក់នគរបាល និងចាប់ខ្លួនភ្លាមៗ នៅវេលាម៉ោង០៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះជនដៃដល់តែម្តង ស្ថិតនៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ក្រោយពីកើតមានអំពើឃាតកម្មយ៉ាងព្រៃផ្សៃ បានកើតឡើងនៅវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ទៅលើជនរងគ្រោះឈ្មោះ សួ សួង ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចមក ជនសង្ស័យជាឃាត.ក បានរត់គេចខ្លួនបាត់។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ និងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងលួចពួនចាំឃ្លាំមើលនៅជិតផ្ទះជនល្មើស រហូតដល់វេលាម៉ោង០៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ជនដៃដល់ឈ្មោះ ចយ សឺន […]

ព័ត៌មានជាតិ

អាសូរណាស់!!ស្ត្រីម្នាក់ត្អូញត្អែប្រាប់ប្ដីថាមិនស្រួលខណ:ប្តីខំជូនមកពេទ្យមិនដល់ផងដាច់ខ្យល់កណ្ដាលផ្លូវ បង្កឲ្យមានភ្ញាក់ផ្អើលទាំងយប់ ភ្នំពេញ ស្ត្រីម្នាក់មានជំងឺប្រចាំកាយជាប់ខ្លួនជាយូរមកហើយដោយត្អូញត្អែប្រាប់ប្ដីថាមិនខ្លួនស្រួលខ្លួនខណៈប្ដីប្រញាប់ប្រញាល់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនមួយកន្លែងមិនទាន់ដល់ផងបានដាច់ខ្យល់ស្លាប់ក្បែពេទ្យ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១យប់ថ្ងៃទី ២៥ខែមិថុនាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ២០០២ ក្បែរនិងមន្ទីរពេទ្យឯកជនមួយកន្លែង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមការរៀបរាប់ពីប្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថាប្រពន្ធរបស់គាត់ធ្លាប់មានប្ដីនិងមានកូនម្នាក់ រូចម្តងហើយ ក្រោយមកក៏បានលែងលះគ្នាទៅវិញ បន្ទាប់មករូបគាត់និងប្រពន្ធក៍បាមជួបគ្មាហើយស្រលាញ់ដោយយកគ្មាយែម្តងមិនបាមរៀបការនិងនោះទេតែចាស់ទុំ និងភូមិសង្កាត់បានដឹងលឺ ហើយបានរួមរស់និងគ្នាបានមានកូន ២ នាក់ថែមទៀតសរុបទាំងកូនប្តីមុននឹងគាត់ចំនួន៣ នាក់នៅក្នុងបន្ទុកដោយរស់នៅជាមួយគ្នាថែមទាំងប្រធន្ធរបស់គាត់មានជម្ងឺប្រចាំកាយរោគស្ត្រី(ទាស់)និងឬដូងបាតផង។ប្រភពដដែរបានបន្តទៀតថាមុនកើតហេតុ ប្រពន្ធបានត្អូញត្អែប្រាប់ថាមិនស្រួលខ្លួនជួយកោសខ្យល់ ឲ្យផង ខណៈនោះរូបគាត់ឃើញសភាពមិនស្រួលដោយប្រពន្ធដូចជាមានសភាពធ្ងន់ធ្ងរពេកក៏បានបញ្ជូនទៅពេទ្យឯកជនមួយកន្លែងខណ:មកដល់ក្បែរផ្ទះពេទ្យមិនទាន់បាមហៅពេទ្យស្រាប់ប្រពន្ធរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ យ៉ាងអាណោចអាធ័មតែម្តង។រួចក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានពិនិត្យនៅកន្លែងកើតហេតុរួចបានទំនាក់ទំនងទៅខាងផ្នែកជំនាញឲ្យចុះមកធ្វើកោសល្យវិច័យងាយស្រួលប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២២នាក់ ដែលទើបធ្វើតេស្តរកឃើញ

ព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានចជំងឺកូវីដ១៩ ចំនួន២២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ នាថ្ងៃទី២៣ ខែមិថុនា ម្សិលមិញ។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ២២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕

ព័ត៌មានជាតិ

ឃាត់ខ្លួនតារាសម្ដែង អេន វីន បញ្ជូនទៅឲ្យតុលាការសម្រេចដាក់គុក ករណីវាយសង្សារជាស្ត្រីមេម៉ាយ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនតារាសម្តែងម្នាក់ ឈ្មោះ អេនវីន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចតាមច្បាប់ ពាក់ព័ន្ធករណីវាយសង្សារជាស្ត្រីមេម៉ាយឲ្យរងរបួស។ សូមជម្រាបថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អេន វីន បានធ្វើឡើងបន្ទាប់ពីមានគណនី Facebook ឈ្មោះ សុទ្ធ កញ្ចកា ជាជនរងគ្រោះ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារថា៖ «ឈឺអត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែលឈឺបំផុត គឺឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែលខ្ញុំស្រឡាញ់បំផុតលើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នា បែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ។ ប៉ុន្មានថ្ងៃក្រោយកើតហេតុ ខ្ញុំពិតជាមិនចង់យករូបបែបនេះយកមកផុសទេ ព្រោះពេលចង់សរសេរហើយ សូមសរសេរទៅមុខអត់រួចទេព្រោះបេះដូងខ្ញុំឈឺខ្លាំងទឹកភ្នែកសុំហូរខ្លាំងទប់មិនជាប់ទេ។ សាកបិទភ្នែកស្រមៃមើល សាកស្រមៃមើល ពេលដែលគេបិទទ្វារ មិនឲ្យអ្នកណាចូលមកជួយហើយដកខ្សែក្រវាត់ទំហំប៉ុន៣ម្រាមដៃ វាយក្បាលខ្ញុំប្រហែល១០ដង វាយយកវាយយកមិនដកដៃ។ ពេលនោះ ខ្ញុំឈឺពេកក៏យកដៃរងហើយគេមិនឈប់ទេគេមកវាយខ្លួនខ្ញុំថែមគ្រប់កន្លែងរហូតខ្ញុំរត់ទៅ កន្លៀតពួនលើកដៃសំពះគេ បងអើយឈប់វាយទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ ម៉េចបងមិនជឿអូន តែគេមិនឈប់ដដែលគេវាយយកវាយយកទៀតរហូតខ្ញុំគាំង សុំស្ទះ គេក៏ឈប់មួយភ្លែតហើយគេ មកបោចសក់ខ្ញុំទម្លាក់ពីលើជណ្តើរ […]

ព័ត៌មានជាតិ

ស៊យធំ! ឃើញទ្វារចំហរ រីឯម្ចាស់ដេកលក់ ក៏ចូលលួចទូរស័ព្ទបានសម្រេច តែចុងក្រោយរត់មិនរួចដដែល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកទូរស័ព្ទពីស្ត្រីម្នាក់ បានសម្រេច ខណៈនាងកំពុងលង់លក់ក្នុងបន្ទប់ជួលដោយមិនបានបិទទ្វារ ហើយព្យាយាមគេចខ្លួន តែត្រូវជនរងគ្រោះស្រែកឆោឡោឡើង ត្រូវប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១១ ជាន់ទី៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៉ឹម ហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ អេង ស៉ីនន់ ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១១ ជាន់ទី៣ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទូរស័ព្ទដែលជនសង្ស័យលួចនោះ ម៉ាក Oppo។ តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានសម្រាកនៅក្នុងបន្ទប់ ដោយមិនបានចាក់កន្លឹះទេ ហើយទុកទូរស័ព្ទក្បែរខ្លួន ខណៈដែលលង់លក់ ស្រាប់តែលឺសម្លេងមនុស្សដើរ ពេលនោះគាត់ខំបើកភ្នែកមើល ក៏ឃើញជនសង្ស័យម្នាក់ ចូលមកធ្វើសកម្មភាពលួចយកទូរស័ព្ទគាត់ ហើយដើរចេញទៅ ភ្លាមនោះគាត់ក៏ងើបហើយស្រែឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងឃាត់ខ្លួនតែម្តង […]

ព័ត៌មានជាតិ

រថយន្ត Ford Ranger សេរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនដល់ផ្លូវកោងក្រឡាប់ផ្ងាជើងទ្រមេឃ…

(ភ្នំពេញ) នៅថ្ងៃទី 21/06/2021វេលាម៉ោង 2 នឹង 20នាទីរសៀល មានករណីរថយន្ត Ford Ranger សេរីទំនើបមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ2BA-3691បើកបរក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន មកដល់ចំណុច ភូមិ ព្រៃវែង សង្កាត់ ព្រៃវែង ខ័ណ្ឌ ដង្កោ រាជធានី ភ្នំពេញ ដោយស្ថានភាពផ្លូវកោងក៏បួងចង្កូតជ្រុលទៅបុកដើមក៏ខុបបាក់មួយដើមហើយបន្តទៅបុករបងផ្ទះប្រជាពលរដ្ឋក្រឡាប់រថយន្តជាច្រើនត្រឡប់បង្ករអោយតៃកុងរថយន្ត រងរបួសស្រាល ក្រោយមកអ្នកបើកបររថយន្តក៏ចេញទៅបាត់ ហើយអោយតំណាងម្នាក់មកដោះស្រាយជំនួស ចំណែករថយន្តរងការខូចខាតស្ទើទាំងស្រុង តែសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃឡើយ ដោយសារតែមិនមានបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃទើបតំណាងម្ចាស់រថយន្តបង្ករសម្របសម្រួលសងថ្លៃខូចខាតរបងផ្ទះប្រជាពលរដ្ឋដើម្បីបញ្ចប់រឿងតែម្តងទៅ៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ស្ត្រីកម្មករសំណង់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗន្ទាប់ពីត្រូវរថយន្ត​ lexus​ បុកនៅខណ្ឌជ្រោយចង្វារ…

ភ្នំពេញ​ ៖​ ស្ត្រី​ជនជាតិ​កូរ៉េ​ម្នម្នាក់បើករថយន្តក្នុងល្បឿនលឿន ដូចហោះ​ ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រីម​សង់​មួយ​គ្រឿង ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​នារីម្នាក់ហោះ​ផ្លោង​ជាង​១០ម៉ែត្រ​  បោក​ក្បាល​និង​ថ្នល់ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​  ចំណែករថយន្តមិនទាន់អស់ល្បឿន ​ក៏រេចង្កូត​ឡេីង​ឃឿន​សួន​ច្បារ​មុខ​បុរី​ឌឹ​ផ្លរ៉ា​ ទៅ​បុក​រះនិងស្លាក​ផ្សាយ​ពាណិជ្ជ​របស់​បុរី​ខូច​ខាត​ ហើយវេចង្កូត​មក​ខាង​ឆ្វេង​វិញ​ទៅ​បុក​និង​ រថយន្ត CRV មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាង​ស្ដាំ​ បន្ថែម​ទៀត​ ទើប​រថយន្ត​បង្ក​អស់​ល្បឿន​ទៅ​មុខ​លែង​រួច។  ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​នេះ​បាន​កេីត​ឡេីង​កាលពី​វេលាម៉ោង​២​ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០២១​  នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​ទល់​មុខ​បុរី​ឌឹ​ផ្លរ៉ា​ ភូមិ​ក្តី​ចាស់​ សង្កាត់​បាក់​ខែង​  ខណ្ឌ​ជ្រោយ​ចង្វា​ រាជធានី​ភ្នំពេញ​ ។  សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ​​ អ៊ុច​ សាវ៉ាត​ អាយុ​៣៦ឆ្នាំ​ មុខរបរធ្វើ​សំណង់​ ស្នាក់នៅ​ភូមិ​ថ្មី​  ឃុំ​ស្វាយ​ពពាល​ ស្រុក​មុខ​កំពូល​  ខេត្ត​កណ្តាល​ ។  ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​កេីត​ហេតុ​ គេឃើញ​ស្ត្រី​រងគ្រោះ​ខាង​លើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​សង់​ស៊េរី​ឆ្នាំ​២០០៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​​ កណ្ដាល​1C-7206  ធ្វើ​តំណេីរ​ចេញ​ពី​ផ្លូវ​៧មករា​ ទិសដៅ​ពី​លិច​ទៅ​កេីត​គោល​បំណង​ទៅ​បេីកប្រាក់​ខែ នៅ​ការ​ដ្ឋាន​សំណង់នៅជិតកន្លែងកេីតហេតុ​  ខណៈ​ពេល​ធ្វើដំណើរ​​​ មក​ដល់​ផ្លូវ​ជាតិ​លេខ​៦A  ម៉ូតូ​ស្ត្រី​រងគ្រោះ​ក៏​បត់​ស្ដាំ​ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ Lexus Rx300 ពណ៌​ស​ពាក់​ស្លាក​លេខ-សៀមរាប​ […]