ព័ត៌មានជាតិ

ទីបំផុត! ឃាត.ក វ័យ៦៧ឆ្នាំ ដែលកាប់សម្លាប់លោកយាយ អាយុ៧៤ឆ្នាំ រួចរត់គេចខ្លួនបាន២ថ្ងៃ ដើរមករកគុកដោយខ្លួនឯង

បន្ទាយមានជ័យ ៖ ទីបំផុត! ជនដៃដល់ដែលធ្វើសកម្មភាពយកពូថៅកាប់សម្លាប់លោកយាយវ័យ៧៤ឆ្នាំ យ៉ាងសាហាវនោះ ក្រោយពីរត់គេចខ្លួនបាន២ថ្ងៃ ដាច់បាយក្រហាយទឹក បានដើរមកស៊ីបាយនៅនឹងផ្ទះ ក៏ត្រូវជាប់អន្ទាក់នគរបាល និងចាប់ខ្លួនភ្លាមៗ នៅវេលាម៉ោង០៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះជនដៃដល់តែម្តង ស្ថិតនៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ក្រោយពីកើតមានអំពើឃាតកម្មយ៉ាងព្រៃផ្សៃ បានកើតឡើងនៅវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ទៅលើជនរងគ្រោះឈ្មោះ សួ សួង ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចមក ជនសង្ស័យជាឃាត.ក បានរត់គេចខ្លួនបាត់។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ និងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងលួចពួនចាំឃ្លាំមើលនៅជិតផ្ទះជនល្មើស រហូតដល់វេលាម៉ោង០៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ជនដៃដល់ឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៧ឆ្នាំ បានដើរមកផ្ទះ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដើម្បីរកបាយស៊ី ក៏ត្រូវកម្លាំងនគរបាលយើងដែលនៅឃ្លាំមើលទីនោះ ចាប់ឃាត់ខ្លួនភ្លាមៗ និងស្រាវជ្រាវរកឃើញពូថៅពុះអុសលាក់ទុកនៅនឹងផ្ទះជាវត្ថុតាង ដែលជនដៃដល់កាន់ទៅកាប់លើជនរងគ្រោះនោះផងដែរ។

លោកអធិការបានបញ្ជាក់ថា ទាក់ទិននឹងករណីឃាតកម្មកើតឡើងនេះ ក៏ព្រោះតែជនដៃដល់ជាឃាត.ក មានទំនាស់ក្នុងរឿងព្រំដីជាប់គ្នា ជាមួយស្ត្រីរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *