ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រាបើករថយន្តតូចទៅបុករថយន្តធុនធំដឹកសត្វគោនិងក្របីខ្ទាតទៅប៉ះកង់មួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ


ភ្នំពេញ: បុរសម្នាក់សង្ស័យសង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តធុនតូចមួយគ្រឿងរេចង្កូតបុករថយន្តធុនធំដឹកសត្វគោនិងក្របីពីចំហៀងពេញកំហឹង បណ្តាលឲ្យខ្ទាតទៅប៉ះកង់មួយគ្រឿងទៀតដែរម្ចាស់ទុកនៅមុខផ្ទះរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 10 និង 30 នាទីយប់ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ ៥៩៨ ជិតនឹងរង្វង់មូលកាំកូសុីធីក្នុងសង្កាត់ទួលសង្កែបឹងកក់ទី១ ខ័ណ្ឌទួលគក រាជ្យធានីភ្នំពេញ។

តាមការរៀបរាប់ពីតៃកុងរថយន្តធន់ធំបានប្រាប់ឲ្យដឹងថាមុនកើតហេតុហេតុរូបគាត់បើករថយន្តម៉ាកHINOមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខពោធិ៍សាត់3A-1446ដឹកសត្វគោនិងក្របីចេញពីខេត្តបាត់ដំបង ដោយយកទៅលក់នៅប្រទេសវៀតណាម ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងម៉ាកSUBARU FORESTER ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AO-7756 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកពីចំហៀងរថយន្តធុនធំពេញទំហឹង បណ្ដាលឲ្យរថយន្តធន់តូចខ្ទាតមកខាងស្ដាំដៃទៅប៉ះកង់មួយគ្រឿងទៀតដែលម្ចាស់ដាក់នៅមុខផ្ទះរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តធន់ធំរងការខូចខាតបន្តិចបន្តួច ឯរថយន្តធន់តូចខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដលនឹងមានតំណាងភាគីទាំងសងខាងចុះមកដល់កន្លែងកើតហេតុ ដោយខាងភាគីរថយន្តធន់តូចបានចេញសំណងថ្លៃខូចខាតទៅឲ្យរថយន្តធន់ធំនិងកង់មួយគ្រឿងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *