ព័ត៌មានជាតិ

សត្វក្ងោកទាំង ២០ក្បាល ត្រូវបានប្រគល់ដល់ដៃម្ចាស់ដើមវិញហើយ…

កំពង់ឆ្នាំង ÷ មន្ត្រីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកសត្វក្ងោកទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ប្រគល់ជូនដល់ដៃម្ចាស់ដើមវិញហើយ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល៥៖២១នាទី សត្វក្ងោកត្រូវបានដឹកពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ មកដល់ផ្ទះម្ចាស់ក្ងោកវិញហើយ នៅខេត្តកំពង់ឆ្នាំង នាវេលាម៉ោង ៥៖៣៣នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយអមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ សួនសត្វភ្នំតាម៉ៅ អាជ្ញាធរ និងបានប្រគល់ក្ងោកចំនួន២០ក្បាល ជូនម្ចាស់ក្ងោកនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះ ម្ចាស់ក្ងោក និងក្រុមគ្រួសារមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាដែលបានជួយដល់ពួកគាត់។ សូមជម្រាបថា […]

ព័ត៌មានជាតិ

សង្សូ័យវិបត្តិស្នេហាសង្សារមួយគូចាក់សាំងដុតសម្លាប់ខ្លួនទាំងពីរនាក់ក្នុងបន្ទប់ផ្ទះសំណាក់…

ស្វាយរៀង៖ មានវិបត្តិស្នេហា គូរស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំង១គូ បានសម្រេចចិត្តធ្វើអត្តឃាតយកសាំងចាក់ដុតសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអានោចអាធ័ម ក្នុងផ្ទះសំណាក់៧៧៧៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលនាំឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣។ សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា នៅវេលាម៉ោង៧ និង៤០នាទីព្រឹក សមត្ថកិច្ចបានទទួលព័ត៍មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះសំណាក់៧៧៧៧ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង មានអគ្គីភ័យមួយកើតឡើង និងមានមនុស្សស្លាប់។ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញបច្ចេកទេសស្រុក បានសហការជាមួយជំនាញខេត្ត និងលោក វេជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពីលោក បូរា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាតំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។ សមត្ថកិច្ចបានបន្តថា សាកសពដែលប្រទះឃើញដុតសម្លាប់ខ្លួនឯងនេះនៅក្នុងបន្ទប់លេខ១៩ ជនរងគ្រោះមានឈ្មោះទី១- ឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល។ទី២- ឈ្មោះ អាន ចិន្តា ភេទស្រីអាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។ សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ជំ […]

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣…

នៅរសៀល ថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ក្រសួងមហាផ្ទៃ គឺជាសេនាធិការមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ដោយមានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សន្និបាតនេះមានសារៈសំខាន់ណាស់ ក្នុងការពិនិត្យឡើងវិញលើការងារទាំងឡាយរបស់ស្ថាប័ន និងអង្គភាពនានា ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាព។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឆ្នាំ ២០២៣នេះ កម្ពុជានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដសំខាន់ៗ ដូចជា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ព្រឹត្តិការណ៍ បោះឆ្នោតជាដើម ដូច្នេះសម្ដេចបានឱ្យក្រសួងមហាផ្ទៃត្រូវខិតខំសហការជាមួយភាគីពាក់ព័ន្ធរក្សានូវសុខសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងចរារណ៍ឱ្យបានល្អប្រសើរ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការយកឈ្នះលើជំងឺកូវីដ១៩ […]

ព័ត៌មានជាតិ

គ្រាន់តែញ៉ែប៉ះចំស្រីស្នេហ៍ខ្លួនសោះ ជនសង្ស័យកាប់ជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ…

(ភ្នំពេញ)៖ នៅថ្ងៃទី២២/០២/២៣ វេលាម៉ោង១៦និង០០នាទី កម្លាំងអធិការនគរបាលខណ្ឌកំបូល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិច ស្រុកអង្គស្នួល ស្រាវជ្រាវឈានដល់ការបង្ក្រាបករណីមនុស្សឃាតគិតទុកជាមុន ឃាត់បានជនល្មើសចំនួន០២នាក់ ។ កើតហេតុកាលពីថ្ងៃទី១៥-០២-២៣ វេលាម៉ោងប្រហែល១៥និង២៥នាទី នៅចំណុចលើផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោយកើតហេតុកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានដល់ការបង្ក្រាបជនសង្ស័យបាន០២នាក់ ក្នុងចំនោមបក្សពួក០៣នាក់ ទី១-ឈ្មោះ អី ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី២-ឈ្មោះ មុំ សុម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៣-ឈ្មោះ ហីម ស៊ូល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រជីជីហ្វេសិន (គេចខ្លួន) ជនរងគ្រោះ ឈ្មោះ ពុំ ឆេងលីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ […]

ព័ត៌មានជាតិ

នគរបាលចាប់ខ្លួនក្រុមក្មេងទំនើង៤នាក់ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្តបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ នៅស្រុកត្រាំកក់ ខេត្តតាកែវ…

(ខេត្តតាកែវ)៖ កម្លាំងអធិការដ្ឋានស្រុកត្រាំកក់ បានបើកប្រតិបត្តិការស្រាវជ្រាវតាមបង្រ្កាបមុខសញ្ញាក្មេងទំនើងដែលបានប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកប់កញ្ចក់ឡានអ្នកដំណើរ ធ្វើឱ្យមានរបួសស្នាមនិងបង្កឲ្យមានការខូចខាតកាលពីខែមករាកន្លងទៅនោះ ពេលនេះចាប់ខ្លួនបានហើយចំនួន៤នាក់ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន។ លោក ឌុច ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថា ករណីហិង្សាបង្កដោយក្រុមក្មេងទំនើងខាងលើបានកើតឡើងកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣វេលាម៉ោង ១៦ៈ១៥នាទីនៅចំណុចលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកអធិការរូបនោះបានអោយដឹងទៀតថានៅមុនកើតហេតុមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យមានរបួសស្នាមនិងបង្កឲ្យមានការខូចខាត បង្កឡើងដោយក្រុមក្មេងទំនើង១ក្រុមមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន ៥នាក់ជិះម៉ូតូ ៣គ្រឿងម៉ានិច២ គ្រឿងនិងម៉ាក អុិចសុិនទរ័១គ្រឿងប្រដាប់ដោយដុំថ្ម បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌សពាក់ផ្លាកលេខកម្ពុជាEaLux68 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ា អេលុច ភេទប្រុសអាយុ ៤២ឆ្នាំមានទីលំនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជនានីភ្នំពេញដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ពីរខេត្តកំពតទៅរាជធានីភ្នំពេញបណ្ដាលឲ្យបែកកញ្ចក់រថយន្តពីមុខធ្លាយចូលទៅក្នុងរថយន្ត ចំឈ្មោះ អ៊ា អេលុច រងរបួសធ្ងន់ត្រង់ចំណុចក្ដោងច្រមុះ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។ លោកអធិការបានបន្តទៀតថា ក្រោយកើតហេតុនិងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចយើងបានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាបន្តបន្ទាប់និងដោយមានបទបញ្ជាពីលោកស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញា នៅថ្ងៃទី ២២ខែកុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង ១៤.០០ នាទីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកនិកចំនួន ២គ្រឿងផងដែរ។ លោកអធិការបានអោយដឹងបន្តថា ជនសង្ស័យរួមមាន៖១៖ឈ្មោះហេង […]

ព័ត៌មានជាតិ

តាមសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជានិងតបតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជយ័លោក លាប ប៊ុនណ្ណារិទ្ធប្រធានគណៈកម្មការផ្សារជម្ពូវន្ត័ បាន…

(ភ្នំពេញ) អនុវត្តន៍តាមសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជានិងតបតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជយ័នាព្រឹកថ្ងៃសៅរ៍ទី១៨ខែកុម្ភះឆ្នាំ២០២៣លោក លាប ប៊ុនណ្ណារិទ្ធប្រធានគណៈកម្មការផ្សារជម្ពូវន្ត័ បានដឹកនាំបងៗសណ្តាប់ធ្នាប់ផ្សារចុះផ្សព្វផ្សាយ ពន្យល់អំពីការស្កេនQR កូដដើម្បីភ្ជាប់ telegram ជាមួយថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលអាចទទួលបានដំណឹងពត៌មានថ្មីៗ ស្តីអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំក្នុងកិច្ចខិតខំបំរើបងប្អូនប្រជាពលរដ្ឋនិង ក្នុងការកសាងប្រទេសជាតិអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់។យោងតាមការរៀបរាប់របស់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារ ជម្ពូវន្ត័ ពួកគាត់មានការសប្បាយរីករាយជាខ្លាំងដែលបានទទួលពត៌មានថ្មីៗពីថ្នាក់ដឹកនាំ និងសុំចូលរួមគាំទ្រជានិច្ចជាមួយរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិយើងអោយបានជឿនលឿនទៅមុខជានិច្ច។ជាពិសេសសុំថ្លែងអំណរគុណដល់ លាប ប៊ុនណ្ណារិទ្ធ ដែលលោកតែងតែប្រកាសប្រាប់នៅកិច្ចការនានាដែលរាជរដ្ឋាភិបាលដាក់ចេញមកបានឆាប់រហស័និងទាន់ពេលវេលា។តាមទិន្ននយ័សរុបបងប្អូនអាជីវករបានចូលរួមប្រហែលជាង១៥០នាក់។ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ឯកឧត្តមហ៊ុន ម៉ានិត អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានកសាងផ្លូវបេតុងចំនួន ០២ខ្សែប្រវែងសរុប ១៨.២៤គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ប្រវែង ១១.០៤គីឡីមែ៉ត្រ ពីឃុំបារាយណ៍ ដល់ឃុំព្រែកដំបូក…

(ស្រុកស្រីសន្ធរ)✍️ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ និងកម្លាំងប្រជាការពារឃុំបារាយណ៍ ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រក្សាសុវត្ថិភាពជូន ឯកឧត្ដម ហ៊ុន ម៉ានិត នាយករង ខុត្តកាល័យ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ និងសហការី* អញ្ជើញជាអធិបតី ក្នុងពិធី *បើកការដ្ឋានកសាងផ្លូវបេតុងចំនួន ០២ខ្សែប្រវែងសរុប ១៨.២៤គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ប្រវែង ១១.០៤គីឡីមែ៉ត្រ ពីឃុំបារាយណ៍ ដល់ឃុំព្រែកដំបូក ប្រវែង០៧.០២គីឡូម៉ែត្រ ទីតាំងស្ថិតនៅចំណុចភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម* ✳️ *-អមដំណើរដោយ**-ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកស្រីសន្ធរ**-ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​* និងសហការី*-ឯកឧត្តម លោកជំទាវ […]

ព័ត៌មានជាតិ

ម្ចាស់ផ្ទះជួលខឹងអ្នកជួលផ្ទះចង់ឈប់ជួល ដកកាំភ្លើងភ្ជង់គម្រាមក៏បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅខណ្ឌសែនសុខ…

(ភ្នំពេញ)៖ យុវតីជាសិស្សឆ្នើមនិទ្ទេសAម្នាក់ បានជួលបន្ទប់ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុន្តែដោយពិបាក រស់នៅក៏សុំម្ចាស់ផ្ទះរើចេញ តែម្ចាស់ផ្ទះបែរជាមិនឱ្យចេញ ថែមទាំងជេរដាក់ទំនាយនាងថែមទៀតផង ក៏កើតជាជម្លោះពាក្យសម្តី រហូតដល់កូនម្ចាស់ផ្ទះជួលដកកាំភ្លើងផ្ជង់គម្រាមពួកនាងភ័យស្លន់ស្លោ ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះជួលពណ៌ស្វាយ ផ្លូវបេតុង ភូមិទឹកថ្លា ក្រោយព្រះវិហារព្រះយេស៊ូគ្រិស្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភាគីជម្លោះរវាងម្ចាស់ផ្ទះ និងអ្នកជួលស្នាក់នៅ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា។យោងតាមប្រភពពីម្តាយជនរងគ្រោះ បានឱ្យដឹងទាំងភ័យស្លន់ស្លោថា កូនរបស់គាត់ជាសិស្សឆ្នើមនិទ្ទេសA ទើបតែជួលស្នាក់បានមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដោយសារពិបាកស្នាក់នៅ កន្លែងដាក់ម៉ូតូមានភាពចង្អៀត កូនស្រីគាត់ក៏ប្រាប់ម្ចាស់ផ្ទះសុំឈប់ជួល។ គ្រាន់តែឭកូនគាត់ឈប់ជួល ស្រាប់តែម្ចាស់ផ្ទះជាជនជាតិវៀតណាមនោះចេញប្រតិកម្មខឹង និងមិនឱ្យរើចេញទេ ក៏កើតជាទាស់សម្តីគ្នាតិចតួច ធ្វើឱ្យកូនខ្លាចមិនហ៊ាននៅ កូនគាត់ក៏ចេញតែខ្លួនទៅស្នាក់នៅជាមួយបងប្អូនបណ្តោះអាសន្ន។លុះដល់ថ្ងៃកើតហេតុ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ កូនស្រីគាត់បានហៅគាត់ជាម្ដាយ និងម្តាយមីង ដែរជាចាស់ទុំឱ្យមកជួយរើអីវ៉ាន់ចេញ និងនិយាយជាមួយម្ចាស់ផ្ទះ។ ពេលពួកគាត់មកដល់ បានប្រាប់ម្ចាស់ផ្ទះសុំរើឥវ៉ាន់ចេញ និងចាប់ផ្ដើមរើស្រាប់តែម្ចាស់ផ្ទះនោះ បានមកជេរប្រមាថពួកគាត់ ដោយចោទពួកគាត់ជាចោរ ថែមទាំងដាក់ទំនាយកូនស្រីរើអីវ៉ាន់ចេញឱ្យឡានបុកជាដើម។ ដោយឬពាក្យមិនសមរម្យរបស់ម្ចាស់ផ្ទះមកកាន់យុវតីអ្នកជួលនោះ ម្តាយមីងក៏ចេញមុខមកនិយាយសម្រួលថា បើក្មួយស្រីគាត់នៅមិនកើតទៅហើយ ឱ្យនាងរើចេញទៅចាំបាច់អីត្រូវជេរ […]

ព័ត៌មានជាតិ

ថ្ងៃអាទិត្យ ៧ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣…

(កំពង់ចាម) នាវេលាព្រឹក​ ឯកឧត្តម លូ​ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីសន្ធរ​ និងលោកជំទាវ​ ស្រី​ គឹមឆយ​ អ្នកតំណាងរាស្រ្ត​ មណ្ឌលខេត្តកំពង់ចាម​ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដោយមានការចូលរួមពីសំណាក់ ឯកឧត្តម​ ឈួន​ វិន​ ប្រធានជនបង្គោលយុវជន​ចុះជួយស្រុកស្រីសន្ធរ​ ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានឃុំទាំង១៤​ និងលោក លោកស្រី គណៈកម្មាធិការគណបក្សស្រុក​ គណកម្មាធិការគណបក្សឃុំទាំង១៤​ ក្រុមការងារយុវជនស្រុក​ចំនួន៣៦៩នាក់ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ​ ។ ឯកឧត្តម លូ​ គឹម​ឈន់​ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស​ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះក្រុមការងារគណបក្សស្រុក​ ឃុំ សាខាបក្សភូមិនៅមូលដ្ឋានឃុំទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី បំពេញភារកិច្ចសម្រេចទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើឲ្យភូមិឃុំមានសុវត្តិភាពបានយ៉ាងល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងមូលដ្ឋានភូមិ ឃុំ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ឯកឧត្តម ក៏បានជម្រុញលើកទឹកចិត្តដល់ក្រុមការងារគណបក្សទាំងអស់ត្រូវរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ពង្រឹងនិងបន្តចូលរួមតាម តួនាទីភារកិច្ចនៃរចនាសម្ព័ន្ធដឹកនាំ […]

ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកបាទី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ឃើញមានរក្សាទុក ដា.វ កាំ.បិត តាំង. តោ និងជំពាមកៅស៊ូ ជាប់នៅនឹងខ្លួន…

(តាកែវ) នៅថ្ងៃសៅរ៍ ទី​១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង​ ១​ និង​ ៣០ នាទី​ រំលងអាធ្រាត​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី​ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់​ និងប្រជាការពារ​បានធ្វើការល្បាត ដល់ចំណុចស្ពានអន្លុងធន់​ ស្ថិតក្នុងភូមិតានប់​ ឃុំចំបក់​ ស្រុកបាទី​ ខេត្តតាកែវ មានការសង្ស័យទៅលើមនុស្ស​ ៣ នាក់ ជិះម៉ូតូមួយគ្រឿង ធុនអ៉ិចសាយធ័រ​ ពណ៌ខ្មៅ​ គ្មានផ្លាកលេខ​ បានធ្វើការឃាត់សួរនាំ នឹងឆែកឆេរឃើញមាននៅក្នុងកាបូបស្ពាយ​ និង​ខ្លួនរបស់ឈ្មោះ ម៉េង​ សំណាង​ មាន កាំបិ.តតាំង.តោចំនួន​ ០១​ ដេីម​ ប្រវែង ៣០ សង់ទីម៉ែត្រ​, ដា.វសាំម៉ូរ៉ៃ​ កែច្នៃ​ ចំនួន​ ០១​ ដេីម​ ប្រវែង​ ៥៨​ សង់ទីម៉ែត្រ​,​ កាំបិតចុងស្រួច​ ចំនួន​ ០១​ ប្រវែង​ ២៥​ សង់ទីម៉ែត្រ​ និង​ ជំពាមកៅស៊ូ​ […]