(ភ្នំពេញ)៖ យុវតីជាសិស្សឆ្នើមនិទ្ទេសAម្នាក់ បានជួលបន្ទប់ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុន្តែដោយពិបាក រស់នៅក៏សុំម្ចាស់ផ្ទះរើចេញ តែម្ចាស់ផ្ទះបែរជាមិនឱ្យចេញ ថែមទាំងជេរដាក់ទំនាយនាងថែមទៀតផង ក៏កើតជាជម្លោះពាក្យសម្តី រហូតដល់កូនម្ចាស់ផ្ទះជួលដកកាំភ្លើងផ្ជង់គម្រាមពួកនាងភ័យស្លន់ស្លោ ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះជួលពណ៌ស្វាយ ផ្លូវបេតុង ភូមិទឹកថ្លា ក្រោយព្រះវិហារព្រះយេស៊ូគ្រិស្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភាគីជម្លោះរវាងម្ចាស់ផ្ទះ និងអ្នកជួលស្នាក់នៅ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា។យោងតាមប្រភពពីម្តាយជនរងគ្រោះ បានឱ្យដឹងទាំងភ័យស្លន់ស្លោថា កូនរបស់គាត់ជាសិស្សឆ្នើមនិទ្ទេសA ទើបតែជួលស្នាក់បានមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដោយសារពិបាកស្នាក់នៅ កន្លែងដាក់ម៉ូតូមានភាពចង្អៀត កូនស្រីគាត់ក៏ប្រាប់ម្ចាស់ផ្ទះសុំឈប់ជួល។ គ្រាន់តែឭកូនគាត់ឈប់ជួល ស្រាប់តែម្ចាស់ផ្ទះជាជនជាតិវៀតណាមនោះចេញប្រតិកម្មខឹង និងមិនឱ្យរើចេញទេ ក៏កើតជាទាស់សម្តីគ្នាតិចតួច ធ្វើឱ្យកូនខ្លាចមិនហ៊ាននៅ កូនគាត់ក៏ចេញតែខ្លួនទៅស្នាក់នៅជាមួយបងប្អូនបណ្តោះអាសន្ន។លុះដល់ថ្ងៃកើតហេតុ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ កូនស្រីគាត់បានហៅគាត់ជាម្ដាយ និងម្តាយមីង ដែរជាចាស់ទុំឱ្យមកជួយរើអីវ៉ាន់ចេញ និងនិយាយជាមួយម្ចាស់ផ្ទះ។ ពេលពួកគាត់មកដល់ បានប្រាប់ម្ចាស់ផ្ទះសុំរើឥវ៉ាន់ចេញ និងចាប់ផ្ដើមរើស្រាប់តែម្ចាស់ផ្ទះនោះ បានមកជេរប្រមាថពួកគាត់ ដោយចោទពួកគាត់ជាចោរ ថែមទាំងដាក់ទំនាយកូនស្រីរើអីវ៉ាន់ចេញឱ្យឡានបុកជាដើម។ ដោយឬពាក្យមិនសមរម្យរបស់ម្ចាស់ផ្ទះមកកាន់យុវតីអ្នកជួលនោះ ម្តាយមីងក៏ចេញមុខមកនិយាយសម្រួលថា បើក្មួយស្រីគាត់នៅមិនកើតទៅហើយ ឱ្យនាងរើចេញទៅចាំបាច់អីត្រូវជេរ និងដាក់ទំនាយគេបែបនេះ គ្រាន់តែនិយាយចប់ក៏កើតជាជម្លោះពាក្យសម្ដី ប្រកែកគ្នារហូតមានបុរសម្នាក់ដែរគេស្គាល់ថា ជាកូនម្ចាស់ផ្ទះបានចេញមកឈ្លោះជជែកតឹងសសៃករដាក់គ្នានិងដកកាំភ្លើងមកភ្ជង់ពួកនាងភ័យស្លន់ស្លោរត់ចេញក្រៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។ ចំណែកម្ចាស់ផ្ទះ មិនបានបកស្រាយអ្វីទាំងអស់។បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហៅភាគីម្ចាស់ផ្ទះដែរលដកកាំភ្លើង និងអ្នកជួលស្នាក់ទៅកាន់អធិការដ្ធានខណ្ឌសែនសុខ ដើម្បីសួរនាំតាមនិតិវិធី៕
Related Articles
ខ្ញុំបាទ ទូច រ៉ាវុធ ចាងហ្វាង ការផ្សាយអង្គភាព គេហទំព័រ(អេ.អេស.ខេ ប៉ុស្តិ៍) សូមចូលរួមរំលែកមរណ:ទុក្ខជាមួយក្រុមគ្រួសារ ឧបាសិកា ស៊ុន សួគ៌ា និងបុត្រាបុត្រី.
សាររំលែកមរណ:ទុក្ខ ខ្ញុំបាទ ទូច រ៉ាវុធ ចាងហ្វាង ការផ្សាយអង្គភាព គេហទំព័រ(អេ.អេស.ខេ ប៉ុស្តិ៍) ជូនចំពោះ ឧបាសិកា ស៊ុន សួគ៌ា និងបុត្រ ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ!ក្នុងនាមនាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ការីនិពន្ធ សហការី និងក្រុមការងារទាំងអស់នៃអង្គភាពសារព័ត៌មាន ឌីជី ថល (អេ.អេស.ខេ ប៉ុស្តិ៍)ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមានិងមានសេចក្តីក្រៀមក្រំជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាន និងសូមសម្តែងនូវសមានទុក្ខវិយោគសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពលោកព្រឹទ្ធាចារ្យ ហង្ស ចក្រា ទីប្រឹក្សាអមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចាងហ្វាងការផ្សាយកាសែត ខ្មែរម្ចាស់ស្រុក កាលពីវេលាម៉ោង ០៥:៣៨នាទីព្រឹក នៅថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យ ហង្ស ចក្រា គឺជាការបាត់បង់នូវឧត្តមស្វាមី […]
នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យ២នាក់ចាប់យកវត្ថុតាងថ្នាំញៀន១កញ្ចប់។ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ នគរបាលបានប្រាប់ថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននោះទី១ឈ្មោះ ឆន ស្រី មុំ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ និងទី២ឈ្មោះ ម៉ា ប៉ូរ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅក្នុងបន្ទជួលជាមួយគ្នា។លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំងពីនាក់ខាងលើគឺលោកបានដឹកនាំកម្លាំងចុះធ្វើល្បាតក្នុងមូលដ្ឋានដោយមានការសង្ស័យក៍សុំគោលការលោកអធិការដើម្បីចូលឆែកឆេក្នុងបន្ទប់ជួលនោះទើបរកឃើញថ្នាំញៀ១កញ្ចប់នៅក្នុងហោរប៉ាវ រសប់ឈ្មោះ ឆន ស្រី មុំ ទើបឃាត់ខ្លួនពួកគេតែម្តង។ ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តក្នុងទឹកនោមឃើញថាពួកគេមានផ្ទុកនូវសារធាតុញៀនទាំងពីនាក់។បច្ចប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិ៕ ដោយ៖ ទូច រ៉ាវុធ
ករណីគ្រោះថ្នាក់ចរាចរណ៍ នៅគីឡូម៉ែត្រ៨២_៨៣ គ្មានរបួស និងមិនបណ្ដាលឱ្យមានអ្នកបាត់បង់ជីវិតនោះទេ បង្កឡេីងរវាងរថយន្ដ FORDនិងរថយន្ដដឹកប្រេងPtt ..។
(ខេត្តកំពង់ស្ពឺ): វេលាម៉ោងនេះ នៅព្រឹកថៃ្ងទី២៧ ខែមិនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ ៤ ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តFORD ប្រភេទ ដឹកទំនិញ ពណ៌ស ស្លាកលេខ និងរថយន្ត ដឹកប្រេងឥន្ធនៈ ក្រុមហ៊ុន PTT ស្លាកលេខ ភ្នំពេញ3E-9559 ក្នុងទិសដៅបេីកបរបញ្រ្ចាសគ្នា ។ ក្នុងហេតុការណ៍ខាងលើ មិនបណ្តាលឱ្យមានមនុស្ស រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡេីយបច្ចុប្បន្នសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍នៅចំណុចកេីតហេតុ ចរាចរណ៍ធម្មតាទៅវិញ ទៅមក ៕