ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ជាជំនួយរដ្ឋាភិបាលអាមេរិក បានមកដល់កម្ពុជាហើយ

ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះហើយ។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស រំពឹងដឹកមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ ស្ថានទូតអាមេរិក បានប្រកាសថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ ការមកដល់នៃវ៉ាក់សាំងជាជំនួយរបស់អាមេរិកនេះ មានរៀបចំពិធីប្រគល់ និងទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទទួលវ៉ាក់សាំងនេះ។ ពិធីនេះក៏មានការចូលរួមពីភារធារីស្ថានទូតអាមេរិក លោក Ben wohlauer, តំណាងអង្គការសុខភាពពិភពលោក និងអង្គការ UNICEF ផងដែរ៕

ព័ត៌មានជាតិ

ខ្ជូតគួរឲ្យស្រលាញ់ហើយពូកែនិយាយទៀត ! ណាណា សម្តែងអារម្មណ៍ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង !

ភ្នំពេញ៖ មហាជនអ្នកលេងបណ្តាញសង្គមបា្រកដជាធ្លាប់បានស្គាល់ហើយ ក្មេងស្រីតូចម្នាក់ឈ្មោះ ណាណា ទាំងឆ្លាតស្អាតគួរឲ្យស្រលាញ់ថែមទាំងពូកែនិយាយពេលនេះបានធ្វើឲ្យអ្នកលេងបណ្តាញ សង្គមចាប់អារម្មណ៍ជាខ្លាំងតាមរយៈពាក្យសម្តីដ៏មានខ្លឹមសារ និងសម្លេងពិរោះដែលបានសម្តែងពីអារម្មណ៍របស់ខ្លួននៅក្នុងវីដេអូឃ្លីមមួយប្រមាណជាង២នាទី ដែលបានបង្ហោះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ជុំវិញការចាក់វ៉ាក់សាំងនៅកម្ពុជា ។បើតាមណាណាខ្ជូត(cute)បានលើកឡើងថា ណាណាចង់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ខ្លាំងណាស់ មូលហេតុដោយសារក្មេងស្រីរូបនេះសង្កេតឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ។ ម្យ៉ាងទៀតណាណាតែងនៅលក់ដូរជាមួយម៉ាក់របស់ណាណាផងដែលធ្វើឲ្យក្មេងស្រីតូចនេះកាន់តែព្រួយបារម្ភខ្លាំងចំពោះការឆ្លងវីរុសនេះទាំងមិនដឹងខ្លួន ។ ប៉ុន្តែទោះបីយ៉ាងណាក្តីណាសោកស្តាយដោយសារមិនទាន់គ្រប់អាយុសម្រាប់ចាក់នៅឡើយ ។ ក្រៅពីនេះណាណាក៏បានលើកអំពីបញ្ហាមួយចំនួនទៀតជុំវិញការចាក់វ៉ាក់សាំងនៅកម្ពុជាផងដែរ ។បន្ទាប់ពីឃើញសារនេះភ្លាមបូករួមជាមួយនឹងភាពប៉ិនប្រសព្វរបស់របស់ណាណាផងពិតជាបានធ្វើឲ្យមហាជនលួចខ្នាញ់ចង់ប៉ិចថ្ពាល់ណាណាមិនតិចនោះទេ ។ មិនតែប៉ុណ្ណោះគេក៏សង្កេតឃើញមានមហាជនជាច្រើនចូលស៊ែរខាំម៉ិនបញ្ចេញមតិរបស់ខ្លួនចំពោះវីដេអូនខ្លីរបស់ណាណានេះ ។អ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកវីដេអូរបស់ណាណាយកមកបង្ហោះនៅក្នុងផេកហ្វេសប៊ុករបស់របស់សម្តេចថែមទៀតផង ដោយរំលេចសាថា«សូមស្ដាប់ចៅ ណាណា និយាយ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩» ៕

ព័ត៌មានជាតិ

មានករណីរគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរថយន្តបុកម៉ូតូ បណ្តាលក្មេងម្នាក់ស្លាប់ដាច់ក្បាល រួចរថយន្តក្រឡាប់ធ្លាក់ផ្លូវជាប់ជាមួយដងខ្លួនក្មេងនោះ…

(ព្រះវិហារ)គ្រោះថ្នាក់ចរាចរណ៍​​​ដ៏រន្ធត់រនេះ បានកើតឡើង កាលពី​វេលា​ម៉ោង​ ៨​និង​ ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​ ២៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​វត្ត​ស្រអែម​រតនា​រ៉ា​ម ​​តាម​ផ្លូវ​ជាតិ​លេខ​៦២ ស្ថិត​​ក្នុងភូមិ​ស្រអែម​ត្បូង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ៖ក្មេង​ប្រុស​​​រងគ្រោះ​​ឈ្មោះ រ៉េ​ត ធី​ង​សែន អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ស្រអែម ត្បូង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ជិះម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុនសេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ។​ចំណែកភាគី​ខាង​​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ កំពង់ចាម 3A-7425 បើកបរ​ដោយ​ឈ្មោះ អ៊ូច ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឈើ​បាក់ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​ ​តាម​ប្រភព​ដដែល​បាន​​បន្ត​ថា ​មុនពេលកើតហេតុ ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ និង​ម៉ូតូ​​របស់ជនរងគ្រោះ​ ​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច លុះមក​ដល់​ចំណុច​​កើត​​ហេតុ​ខាងលើ​ រថយន្ត​ក៏​បាន​បុក​ម៉ូតូ​​យ៉ាង​ពេញទំហឹង​ ​បណ្តាល​ឱ្យ​ក្មេង​​ប្រុស​រង​គ្រោះ​​ដា.ច់​ក្បាល ខ្ទា.ត​ដងខ្លួន​ជាប់​ជាមួយ​រថយន្ត​​ដែលក្រឡាប់​ធ្លា.ក់​ទៅ​ម្ខាង​ផ្លូវ​ស្លា.ប់​យ៉ាង​អា​ណោ​ច​អា​ធ័​ម​ជាទី​បំផុត ។ ក្រោយ​ពេលកើត​ហេតុ​ភ្លាម​ៗ​ សមត្ថកិច្ច​បាន​ចុះ​ដល់ទី​តាំង​​ធ្វើ​​ការ​វាស់វែង […]

ព័ត៌មានជាតិ

ពលករខ្មែរ១គ្រួសារដឹងថា ឆ្លងកូវីដ១៩ ក៏ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយត្រឡប់មកស្រុកកំណើតវិញ ត្រូវនគរបាលការពារព្រំដែនឃាត់ខ្លួន

បន្ទាយមានជ័យ ៖ ពលករខ្មែរ១គ្រួសារមានប្តី ប្រពន្ធ និងកូនប្រុសស្រីតូចៗ៣នាក់ នៅពេលដឹងខ្លួនថាឆ្លងកូវីដ១៩ ក៏ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយប្រថានត្រឡប់មកស្រុកកំណើតវិញ ក៏ត្រូវនគរបាលការពារព្រំដែនគោកលេខ ៩១១ និងយោធាកងពល៥១ ឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅខាងមុខស្តាហ្គោល ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលការពារព្រំដែន បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា តាមការសាកសួរ ស្រ្តីជាប្រពន្ធបានឆ្លើយថា ក្រុមគ្រួសាររបស់កាត់ដើរកាត់ព្រៃទាំងប្រថុយប្រថានចេញពីប្រទេសថៃ វិលមកផ្ទះវិញព្រោះ ពួកគាត់ធ្លាក់ខ្លួនឈឺសង្ស័យឆ្លងកូវីដ១៩។ ពួកគាត់ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ និងមានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែត។ មន្ត្រីនគរបាលបានបញ្ជាក់ថា ពួកគាត់ទៅប្រទេសថៃនោះតាមរយៈមេខ្យល់២នាក់ ជួយឆ្លងដែនកាលពីពេល កន្លងទៅ តែជនសង្ស័យទាំង២នាក់នោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយដែរ។ គាត់បន្តថា ពេលទៅដល់ស្រុកថៃ ស្ថានភាពគ្រួសាររបស់គាត់ បានធ្លាក់ខ្លួនឈឺ មិនអាចនៅដីថៃទៀតបាន ក៏បង្ខំចិត្តនាំគ្នាឆ្លង ដែនចូលមកកម្ពុជាដោយខ្លួនឯងតែម្តង។ ក្រោយសាកសួរ និងធ្វើកំណត់ហេតុ ពួកគេទាំង៥នាក់ ត្រូវបាននគរបាលការពារព្រំដែនគោកលេខ៩១១ និងយោធាកងពល៥១ បញ្ជូនតាមរថយន្តយោធាយកទៅធ្វើចត្តាឡីស័កនៅទីតាំងមួយក្នុងក្រុងប៉ោយប៉ែត។ ពេលបញ្ជូនទៅដល់មណ្ឌល ធ្វើចត្តាឡីស័ក ក្រុមគ្រូពេទ្យ ក៏បានធ្វើតេស្តរហ័ស […]

ព័ត៌មានជាតិ

ក្រសួងធនធានទឹក ព្រមានពីការហក់ឡើងទឹកទន្លេមេគង្គ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ប៉ុន្តែក្រសួងថាតែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ការហក់ឡើងទឹកទន្លេមេគង្គ គឺបណ្តាលមកពីឥទ្ធិពលព្យុះទី៧ មានឈ្មោះថា «សេមប៉ាកា» និងព្យុះមួយចំនួនទៀត។ ក្រសួងធនធានទឹក បានបញ្ជាក់ថា «ក្នុងរយ:ពេលកន្លងមកព្យុះទី ៧ ឈ្មោះ សេមប៉ាកា (CEMPAKA) និងបណ្តាឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន៖ ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឦសានប្រទេសកម្ពុជា»។ ស្ថានភាពបែបនេះ បានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេលពី ៣ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក សូមឲ្យសាធារណជន អាជ្ញាធរដែនដីពាក់ព័ន្ធ […]

ព័ត៌មានជាតិ

សត្វខ្លាពពក ដែលសង្គ្រោះពីអន្ទាក់ក្នុងខេត្តកំពត បានងាប់ហើយ ដោយសាររបួសធ្ងន់ធ្ងរ

ភ្នំពេញ ៖ សត្វខ្លាពពកមួយក្បាល ដែលជាប់អន្ទាក់ក្នុងខេត្តកំពត បានងាប់ដោយសាររបួស។ កាលពីសប្តាហ៍មុនខ្លាពពកនេះ ត្រូវបានដោះចេញពីអន្ទាក់ នៅក្នុងស្រុកទឹកឈូ ហើយក្រោយមកបានទៅដល់ដៃប៉ូលីសមូលដ្ឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ។ ការស្លាប់របស់ខ្លាពពកនេះ គឺជាការបាត់បង់ប្រភេទសត្វដែលកំពុងមានចំនួនធ្លាក់ចុះនៅទូទាំងសកល។ ខ្លាពពក គឺជាប្រភេទសត្វឆ្មាព្រៃដ៏កម្រមួយ ដែលត្រូវបានគេរកឃើញនៅទូទាំងទ្វីបអាស៊ី រាប់ចាប់តាំងពីប្រទេសនេប៉ាល់ រហូតដល់ប្រទេសម៉ាឡេស៊ី។ យោងតាមការប៉ាន់ប្រមាណពីសហភាពអន្តរជាតិ នៃការអភិរក្សធម្មជាតិ (International Union of the Conservation of Nature (https://www.iucnredlist.org/) ស្ទើរតែមួយភាគបីនៃខ្លាពពក ត្រូវបានបាត់បង់ទូទាំងសកលលោក ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០១៤។ តួលេខធ្លាក់ចុះនៃចំនួនសត្វនេះភាគច្រើន គឺបណ្តាលមកពីការបរបាញ់។ នៅប្រទេសកម្ពុជា មានសត្វខ្លាពពកតិចតួចណាស់ ដែលនៅបន្តមានជីវិត។ យោងតាមច្បាប់កម្ពុជាសត្វនេះជាប្រភេទសត្វកំពុងរងគ្រោះ ហើយការបរបាញ់ប្រភេទសត្វនេះគឺខុសច្បាប់។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា សត្វខ្លាពពកនេះត្រូវបានជាប់អន្ទាក់ប៉ុន្មានថ្ងៃនោះឡើយ។ បន្ទាប់មកអ្នកចាប់បាន ចងជើង ក្បាលនិងថ្គាមរបស់វាអស់រយៈពេលពីរថ្ងៃ មុនពេលប៉ូលីសមូលដ្ឋានបានទទួលដំណឹងអំពីសត្វនេះ និងចុះអន្តរាគមន៍ ។ មកដល់ពេលនោះខ្លាពពកទំនងជាមិនបានស៊ីអាហារ ឬផឹកទឹកអស់រយៈពេលមួយសប្តាហ៍ ឬយូរជាងនេះផង។ នៅថ្ងៃទី១៦ ខែកក្កដា […]

ព័ត៌មានជាតិ

នគរបាលបង្ក្រាបក្រុមឧក្រិដ្ឋជនកែច្នៃ និងចែកចាយគ្រឿងញៀន ៥នាក់នៅខណ្ឌច្បារអំពៅ រឹបអូសបានគ្រឿងញៀន១៥៦គីឡូក្រាម

ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្តីរប្រឆាំងបទល្មើសគ្រឿងញៀន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនកែច្នៃ រក្សាទុកដឹកជញ្ជូន និងជួញដូរគ្រឿងញៀនមួយករណី ចាប់ខ្លួនជនសង្ស័យ៥នាក់ ក្នុងនោះវៀតណាម៤នាក់ និងខ្មែរម្នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុប ១៥៦គីឡូក្រោម។ របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ជាលទ្ធផលក្រោយទទួលបានបទបញ្ជា នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៨) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និងលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង បានចុះសើុបអង្កេត ស្រាវជ្រាវ […]

ព័ត៌មានជាតិ

នគរបាលឆ្មក់បង្ក្រាបករណីជំរិតជនជាតិចិននៅក្រុងព្រះសីហនុ ខណៈជនសង្ស័យ៤នាក់ត្រូវចាប់ខ្លួន និងរំដោះជនរងគ្រោះម្នាក់

ព្រះសីហនុ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបជនជាតិចិនមួយក្រុម ដោយបានចាប់ជនជាតិចិនម្នាក់ ចូលរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូប៉ាវទូ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការគ្នាដេញតាមចាប់ប្រផាត់ប្រភីង រហូតដល់ចំណុចផ្លូវបុរីគុជអាស៊ី ទើបឃាត់បានរថយន្តខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិ០៤នាក់ និងរំដោះបានជនរងគ្រោះម្នាក់ជាជនជាតិចិន។ បើតាមលោកស្នងការ ជនរងគ្រោះឈ្មោះ ZHANG TAO អាយុ២៨ឆ្នាំ មុខរបរបើកកន្លែងផលិតទឹកបរិសុទ្ធ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ដោយជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖ *ទី១. ឈ្មោះ LAI XING YONG អាយុ៣២ឆ្នាំ មុខរបរអ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន […]

ព័ត៌មានជាតិ

ឆេះទូកដឹកបន្លែនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់ម្នាក់ ខណៈ១០នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់

ព្រះសីហនុ ៖ ទូកដឹកបន្លែមួយគ្រឿងបានឆេះនៅលើផ្ទៃសមុទ្រ ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានបណ្តាលឲ្យស្លាប់ម្នាក់ ខណៈមនុស្សចំនួន១០នាក់ផ្សេងទៀត ក្នុងនោះមានក្មេងតូចៗចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ថា នៅវេលាម៉ោង១០៖២០នាទីព្រឹកមិញ ស្ថិតនៅចំណុចចន្លោះពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ មានករណីឆេះទូកដឹកបន្លែចំនួន០១គ្រឿង ទំហំទទឹង ៣.៤ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះបណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ហ៊ីង ស្រស់ អាយុ៥០ឆ្នាំស្លាប់ ខណៈ១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល តែបានបណ្តាលឲ្យរងបួសមនុស្សចំនួន០៦នាក់ផងដែរ។ បើតាមការបំភ្លឺរបស់អ្នកបើកទូក នៅលើទូករបស់ខ្លួនមានដឹកមនុស្សចំនួន១១នាក់ (ស្រី០៥នាក់) បានចេញដំណើរពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ទៅផែ៥២ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រង ប៉ះនឹងបំពង់ស៊ីម៉ំាងម៉ាស៊ីនទូកបណ្តាលឲ្យមានភ្លើងឆាបឆេះ រួចលិចតែម្តង៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ផ្អើលទាំងយប់! មុខសញ្ញាទាក់សត្វឆ្កែ២នាក់ ត្រូវសមត្ថកិច្ចខណ្ឌចំការមន ដេញចាប់បាន រួមទាំងសត្វឆ្កែ១ក្បាល

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានធ្វើការដេញចាប់ជនសង្ស័យ២នាក់ តាំងពីរង្វង់មូលផ្សារដើមថ្កូវ រហូតឃាត់ខ្លួនបាននៅជាប់របងមន្ទីរពេទ្យរុស្ស៊ី និងដកហូតវត្ថុតាងសត្វឆ្កែ១ក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ វិត ភេទប្រុស អាយុ៤៣ឆ្នាំ, ទី២.ឈ្មោះ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ។ អ្នកទាំងពីរមានមុខរបបមិនពិតប្រាកដ ស្នាក់នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ តាមប្រភពពីសមត្ថកិច្ចដែលដេញឃាត់ជនសង្ស័យខាងលើ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ កម្លាំងលោកបានជិះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AA-6849 និងបីសត្វឆ្កែ ពណ៌ខ្មៅ១ក្បាល មានទាំងខ្សែលួសជាប់នឹងខ្លួនសត្វ ទើបមានការសង្ស័យក៏ហៅឲ្យឈប់ តែជនសង្ស័យទាំង២នាក់នោះមិនឈប់ ធ្វើឲ្យសមត្ថកិច្ចដេញតាមតាំងពីរង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន រហូតឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បាននៅជាប់របងមន្ទីរពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រួមទាំងចាប់យកវត្ថុតាងសត្វឆ្កែ១ក្បាលផងដែរ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាម សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន […]