ព័ត៌មានជាតិ

សមត្ថកិច្ចនៃមន្ទីរប្រឆាំង គ្រឿ..ង ញៀ..ន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿ.ង.ញៀ.ន ចាប់ខ្លួនជនជាតិចិន ៣នាក់ និងរឹបអូសគ្រឿ..ង.ញៀ..ន ជាង ៣០kg

តាមការអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិនិង និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជី តូ អគ្គស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿ.ងញៀ.ន ។ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០ នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ លោកវរសេនីយ៍ទោ នួន ច័ន្ទ និងលោក វរសេនីយ៍ទោ ប៉ែន ណុល ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សម្របសម្រួលដោយ លោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ […]

ព័ត៌មានជាតិ

ល្បែងបញ្ជាល់មាន់តាមទូរទស្សអនឡាញនៅឃុំអន្លង់រមៀតកំពង់តែរីកដុះដាលដូចផ្សិត…

ទីតាំងបង្កប់ល្បែង [បញ្ជល់មាន់ អនឡាញដ៏ធំ]ចេញផ្សាយថ្ងៃទី ២១ ខែ ឪសភា ឆ្នាំ ២០២២ភ្នំពេញ​ ៖​ មួយរយៈកន្លងមកនេះ​គេសង្កេតឃេីញថា​ មានបទល្មេីសលួច​ ឆក់​ ប្លន់​ កេីតឡេីងជាញឹកញាប់ក្នុងទឹកដីខេត្ត កណ្តាល ជាពិសេសនៅក្នុងមូលដ្ឋានស្រុក កណ្តាលស្ទឹងតែម្ដង ដែលបទល្មេីសទាំងនេះគឺកេីតចេញពីបនល្បែងសុីសងដែលមានទីតាំងលួចបង្កប់ល្បែង អនឡាញបើកលេងជាច្រើនកន្លែង បញ្ជាក់(មាន់ផ្លែកាំបិត) ហេីយឥឡូវនេះក៏មានទីតាំងជល់មាន់អនឡាញមួយកន្លែងនៅផ្លូវលេខជាតិលេខ៣ ក្នុងភូមិ.អន្លង់.រមៀត.ឃុំ អន្លង់.រមៀត.ស្រុកកណ្តាលស្ទឹង ខេត្ត.កណ្តាលដូច្នេះហេីយទើបពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នេីឱ្យអាជ្ញាធរមានសមត្ថកិច្ចឃុំ អន្លង់រមៀត នឹង ស្រុកកណ្តាលស្ទឹង ជួយបេីកការស្រាវជ្រាវ​ឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង​ ដេីម្បីចូលរួមបង្កា​រ​ ទប់ស្កាត់​នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩​បម្លែងថ្មីអូមីក្រុង​ ននិងដេីម្បី ភូមិ.ឃុំ.ស្រុក គ្មានអំពេីចោរកម្ម​ លួច​ ឆក់​ ប្លន់​ ក្នុងមូលដ្ឋាន​ ។គួររំលឹកថា​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក៏ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿង ញៀន។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារតែការលេងល្បែងសុីសង។ដើម្បីធានាឱ្យបាននូវសន្តិសុខ […]

ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នផង! ភ្លៀងលាយឡំនិងផ្គររន្ទះ ផងនោះបណ្ដាលស្ថានីយប្រេងឥន្ធនៈយីហោ(ប៉ាប៉ា)ក្នុងក្រុងសែនមនោរម្យបាក់ខូចខាតជាដំណំ….

មណ្ឌលគិរី ៖នារសៀលថ្ងៃទី១៨ ឧសភា ឆ្នាំ ២០២២ នេះ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់មួយមេធំ ដោយលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់បានបក់បោកមកប៉ះស្ថានីយប្រេងឥន្ធនៈ(ឈ្មោះប៉ាប៉ា) បណ្តាលអោយបាក់ស្រុតខូចខាតមួយផ្នែកធំ ។បើតាមសំដីប្រជាពលរដ្ឋបានអោយដឹងថា÷មុននេះបន្តិចក្នុងថ្ងៃទី១៨ខែឧសភា នេះ មានភ្លៀងធ្លាក់យ៉ាងច្រើន ប្រហែលនៅម៉ោង៣ជាង គឺមានខ្យល់កន្ត្រាក់និងភ្លៀងផ្គរសន្ធាប់ខ្លាំង ដែលធ្វើឲ្យស្ថានីយប្រេងឥន្ធនៈឈ្មោះ ប៉ាប៉ា បាក់ស្រុតផ្នែកខ្លះ ព្រោះកម្លាំងទឹកភ្លៀងច្រើន តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សសត្វ នោះទេ ។បឋម

ព័ត៌មានជាតិ

សង្វែគខ្លាំងណាស់!! ខណៈសពឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារីកា បានដឹកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ ទាំងយប់!

ជារឿងមួយដ៏គួរឲ្យសង្វេគ និងពិបាកទទួលយកខ្លាំងបំផុតសម្រាប់ក្រុមគ្រួសារសាច់ញាតិទាំងអស់ ខណៈលោកឪពុក និងអ្នកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតព្រមៗគ្នាត្រឹមតែមួយប៉ព្រិចភ្នែក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយបានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ រថយន្តជនរងគ្រោះម៉ាក Lexus RX 300 ពាក់ផ្លាកលេខ ភ្នំពេញ BJ-1672 ជិះរួមគ្នា០៥នាក់ ( ឪពុកម្ដាយបានស្លាប់ទាំងពីរនាក់) ចំណែកតារាចម្រៀង សុវត្ថិឌី ធារិកា និងលោកយាយ ប្អូនប្រុស ដែលបានរួមដំណើរជាមួយគ្នាបានរួចផុតពីគ្រោះថ្នាក់នៃហេតុការណ៍នោះ ។សូមជម្រាបផងដែលថា សពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានដឹកយកមកតម្កល់នៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ នៅអំឡុងម៉ោង១១យប់ថ្ងៃដដែល ក្នុងនោះក៏មានមហាជន និងអ្នកសិល្បះជាច្រើនបានចូលរួមរំលែកទុក្ខដោយផ្ទាល់មានការអណិតអាសូរនាងជាខ្លាំង ព្រមទាំងមានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានដាក់កម្លាំងការពារសន្តិសុខសុវត្ថិភាព នៅក្នុងវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ ផងដែរ ៕

ព័ត៌មានជាតិ

ម្ចាស់​បន​ល្បែង​ឈ្មោះ ប៉ាក នៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​អោយ​ឆ្មាំការពារ​វង់​ល្បែងស៊ីសង​វាយ​ទៅលើ​អ្នកកាសែត​ដែល​ចុះ​ទៅ​ថតរូប​ភាពនៅ​ទីតាំង​បើក​ល្បែង​

ខេត្ត​កំពត​: តាម​សេចក្តីរាយការណ៍​ពី​ក្រុម​ប្រជាពលរដ្ឋ​ថា បន​ល្បែងស៊ីសង​ល្មើស​ច្បាប់​របស់​លោក ប៉ាក ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​កំពត ខេត្ត​កំពត បើកភ្លើង​ខៀវ​ឲ្យ​ប្រព្រឹតនៅ​ចំណុច​អូរតូច ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត រាប់​ខែ​រាប់​ឆ្នាំ ជា​យូ​លង់​មកហើយ​នោះ ពេលនេះ​ត្រូវ​គេ​ឃើញ​មាន​ការបើក​ឆាកប្រយុត្តិ​ជាមួយ អ្នកការ​សែត​ក្នុង​ស្រុក​នៃ​ខេត្ត​កំពត ដែល​ពួកគេ​ទៅ​ថត​រូបភាព​ទីតាំង មាន់​ជល់ លើដី អាប៉ោង យូគី និង​ល្បែងភ្នាល់​ជាច្រើន​មុខ​ទៀត នៅ​ចំណុច​ទីតាំង​ដ៏​កញ្ចាស់​មួយ​នេះ​។​​យោងតាម​សេចក្តីរាយការណ៍​ច្បាស់កា​រថា ទីតាំង​បន​ល្បែង​ខុសច្បាប់​មួយ​នេះ ដោយ​មាន​ការបើក​ដៃ​ពី​សំណាក់​អ្នកធំ​នៅ​ទី​រួម​ខេត្តកំពត ទើប​បងធំ​បន​ល្បែង​ហ៊ាន​បើក​លេង​ទាំង គរ​គ្រើន បំពាន​ច្បាប់​មិន​ខ្លាច​អ្នកមាន​ផ្កាយ​ពាក់​គ្រប់គ្រង​ខេត្ត​កំពត​បែបនេះ​។​​ជាក់ស្តែង នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២​នេះ លោក ប៉ាក អតីតៈ​ជា​មន្ត្រី​ទាហាន​ក្នុង​ខេត្ត​កំពត បាន​ប្រលែង​មនុស្ស​មួយ​ក្រុម​ក្នុង​វង់ល្បែង​ចំណុច​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំំ​ពត ខេត្ត​កំពត អោយ​ទៅ​វាយ​ក្រុមអ្នកកាសែត ដែល​ឈរ​ថត​.​ឡាយ រូបភាព​នៅខាងមុខ​ទីតាំង​បន​ល្បែងស៊ីសង ដោយ​មាន​ការជេប្រម៉ាត​ថែមទៀត​ផង​។​​យ៉ាងណាក៏ដោយ បន​ល្បែងស៉ីសង​វិល​ជុំ​របស់​ឈ្មោះ ប៉ាក រូបនេះ ប្រជាពលរដ្ឋ និង​ក្រុម​អ្នកកាសែត​ក្នុងស្រុក​ធ្លាប់បាន រាយការណ៍ ជូន​ស្នងការ​ខេត្ត​កំពត់ ជារឿយៗ​ច្រើនដង​ច្រើនសារ​ដែរ តែ​នៅ តែ​មិន​បញ្ឈប់​សកម្មភាព​បើក​លេង​មានតែ​ប្រមូល​មនុស្ស​អោយ​ចូល​លេង​ចាក់​ភ្នាល់​រាបម៉ឺន​ដុល្លា​ច្រើន​ជាង​មុន​។​​ជុំវិញ​បញ្ហា​បន​ល្បែងស៊ីសង​(​លោក ប៉ាក​)​ខាងលើនេះ ប្រជាពលរដ្ឋ​នៅតែ​ទទូច​សុំ​ដល់ លោក ម៉ៅ […]

ព័ត៌មានជាតិ

ល្បួងក្មេងស្រីវ័យ១៣ឆ្នាំដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែយ៉ាងអណោចអធម្ម

ខេត្តសៀមរាប.ស្រុកក្រឡាញ់ហេតុការណ៍រនេះបានកើតឡើងនៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលសង្ស័យល្បួងក្មេងស្រីវ័យ១៣ឆ្នាំដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃើញសាកសពដេកស្លាប់នៅក្នុងទឹកស្រែពិតប្រាកដមែននិងបានពិនិត្យលើសាកសព។បើតាមការបំភ្លឺពីឈ្មោះ ខ្វាវ លំ ភេទស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនសព មានទីលំនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០នាទី ចៅស្រីរបស់គាត់ឈ្មោះ ផ.ឃ អាយុ១៣ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិបានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ ។ ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបទៀតហើយបាននិយាយថា ឈ្មោះ វឿ ភេទប្រុស បានប្រាប់ថា នៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥និង០០នាទី ទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ ។ករណីនេះ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើត ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង នៅគេហដ្ឋានសព នាក្រុងកំពង់ចាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិការដ្ឋសភា ដាក់កម្រងផ្កានិងគោរពវិញ្ញាក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ​ នៃរដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នាគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សម្តេចប្រធានរដ្ឋសភា មានសេចក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់​ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដោយបានចូលរួមសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យ ជាទីបំផុតជាមួយក្រុមគ្រួសារនៃសពទាំងអស់ ក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ដែលជាទីគោរពស្រឡាញ់បំផុត។មរណភាព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយ ដែលជាឥស្សរជន ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញា បម្រើប្រទេសជាតិ មាតិភូមិរហូតមក។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ បំផុតចំពោះវីរភាព […]

ព័ត៌មានជាតិ

ក្រុមឈ្មួញរកស៊ីឈើ ចំណុចខ្មែរអង្គរអស់ល័ក្ខណ៍ ត្រូវបានសមត្ថកិច្ចបង្ក្រាប

ខេត្តមណ្ឌលគិរី÷ នៅ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញបង្រ្កាបបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក កម្លាំងដែនជម្រកសត្វព្រៃកែវសីមាស្នាក់ការរងដើមចំបក់នឹងស្នាក់ការរហ៊ូត បានចុះប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅចំណុចផ្លូវបំបែកគូស ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ប្រតិបត្តិការនេះ កម្លាំងបានរុករកឃើញឈើប្រភេទសុក្រំ អារប្រាំបីជ្រុងចំនួន១៩ដើម រថយន្តសាំងយ៉ុងពណ៌ស ចំនួន២គ្រឿង ពាក់ស្លាកលេខ2A-5030 មួយទៀត គ្មានស្លាកលេខ និងរថយន្តប៉ាកុងកែឆ្នៃ ចំនួន២គ្រឿង។ រីឯក្រុមបទល្មើសបានរត់គេចខ្លួនបាត់បន្សល់ទុកតែវត្ថុតាងនៅនឹងកន្លែង។មន្ត្រីឧទ្យាននុរក្សស្នាក់ការរងដើមចំបក់និយាយថា ក្រុម ការងារយើងបានខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសជាពិសេសការដើរល្បាត ។ ប៉ុន្តែហាក់ដូចជាមិនឈ្នះនិងល្បិចក្រុមជួនខិលខូចនោះឡើយ។ យ៉ាងណាក៏ដោយនឹងបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនឱ្យពួកជនល្មើសប្រព្រឹត្តអ្វីតាមអំពើចិត្តនោះឡើយ។ លុះដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង ៧និង៣០នាទី ទើបកម្លាំងជំនាញបានប្រមូលវត្ថុតាងនិងជញ្ចួន យកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីមា ស្នាក់ការរង ចំបក់ដើម្បីចាត់ការទៅតាមនីតិវិធី៕

ព័ត៌មានជាតិ

បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀនក្នុងរាជធានីភ្នំពេញ ៧៨រូប ប្រកាសចុះចូលបក្សកាន់អំណាច គ្រាការបោះឆ្នោតខិតជិតដល់

(ភ្នំពេញ)៖ គ្រាដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតដល់ហើយនោះ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនរបស់គណបក្សភ្លើងទៀនជាច្រើនរូប បានសម្រេចដើរចេញពីបក្សប្រឆាំងមួយនេះជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេនៅកម្ពុជា។នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២នេះ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញសរុប ៧៨រូប បានប្រកាសចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ បានឱ្យដឹងថា សមាជិកថ្មីទាំង៧៨រូបនេះ មាន ៥២រូប ជាបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនទាំងពេញសិទ្ធិ និងបម្រុង។ ដោយឡែក ២៦រូបទៀត ជាសកម្មជន នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ។បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ដែលសម្រេចចុះចូលជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផល ដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀន នៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ។ក្នុងពិធីបញ្ចូលសមាជិកថ្មីមកពីបក្សភ្លើងទៀននាព្រឹកមិញនេះ លោក ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញចូលរួមពិនិត្យសមិទ្ឋផលផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកអូររាំង និង ស្រុកកែវសីមា ===========

មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃ ២៩ ខែ មេសា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរ ឯកឧត្ដមទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង រដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែន រួមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានកងវិស្វកម្ម លោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និង ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកអភិបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យបង្គោលព្រំដែន ការស្ថាបនាស្ពាន ផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូររាំង និង ស្រុកកែវសីមា ដែលបានស្ថាបនាដោយបញ្ជាការដ្ឋានកងវិស្វកម្ម ។ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តមណ្ឌលគិរី បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភដល់កងកម្លាំងវិស្វកម្ម ដែលកំពុងឈរជើងកសាងផ្លូវ ស្ពាន តាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូររាំង និង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី […]