សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិការដ្ឋសភា ដាក់កម្រងផ្កានិងគោរពវិញ្ញាក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នាគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សម្តេចប្រធានរដ្ឋសភា មានសេចក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដោយបានចូលរួមសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យ ជាទីបំផុតជាមួយក្រុមគ្រួសារនៃសពទាំងអស់ ក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ដែលជាទីគោរពស្រឡាញ់បំផុត។មរណភាព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយ ដែលជាឥស្សរជន ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញា បម្រើប្រទេសជាតិ មាតិភូមិរហូតមក។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ បំផុតចំពោះវីរភាព គុណបំណាច់ដ៏ធំធេងក្នុងការចូលរួមចំណែកតស៊ូរំដោះប្រទេសជាតិ និងការអភិវឌ្ឍន៍ជាតិមាតុភូមិគ្រប់កាលៈទេសៈ ពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ នាពេលកន្លងមក និងបានបួងសួងឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តមព្រឹទ្ធាចារ្យ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥ នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។
Related Articles
មហាជនរាជធានីភ្នំពេញស្នើរសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំង មជ្ឈមណ្ឌល ចយ ហូថេល ដែលមានបង្កប់ល្បែងបៀរចិន បែបកាសុីណូ…
(ភ្នំពេញ): ផ្សាយចេញថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មហាជនជាច្រើនមានមន្ទិលថាល្បែងសុីសងបៀរចិននិងហ្គេមបាញ់ត្រីត្រូវបង្កប់ក្នុងមជ្ឈមណ្ឌល អក្សចិនចយ ហូថេល ខ្នាតធំប្រភេកាសុីណូមានទីតាំងទល់មុខផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មហាជនសង្ឃឹមអាជ្ញាធរពាក់ក្នុងខណ្ឌ៧មករានិងយកចិត្តទុកខ្ពស់ក្នុងការចុះសង្កេតនិងបង្ក្រាបបានទាន់ពេល។មហាជនជាច្រើនខ្សឹបខ្សៀវគ្នាថាទីតាំងខាងលើមួយកន្លែងនេះកន្លងមកត្រូវបានបណ្ដាញព័ត៌មានជាច្រើនចុះផ្សាយជុំវិញបង្កប់ល្បែងសុីសងហើយបានបិតមួយរយះពេលខ្លីអន្លង់ពេលនេះបើកដំណើរជាធម្មតាកំពុងទទួលទាំងភ្ញៀវចិនទាំងភ្ញៀវខ្មែរទាំងអ្នកមានចូលទៅលេងទាំងថ្ងៃទាំងយប់ឥតល្ហែ។បើតាមបញ្ជាក់ពីបុរសម្នាក់ជាសន្តិសុខមើលការក៏ខុសត្រូវនៅទីតាំងខាងលើបានប្រាប់បណ្ដាញព័ត៌មានយើងឱ្យដឹងថាទីតាំងបើកលេងល្បែងសុីសងក្នុងមជ្ឈមណ្ឌលអក្សរចិននិងចយហូរថែលកន្លងមកបានបិទមួយរយៈហើយក្រោយពីរបណ្ដាញព័ត៌មានជាច្រើនបានចុះផ្សាយថាមានបង្កប់លេងល្បែងសុីសង ហើយពេលនេះទីតាំងមួយកន្លែងនេះបើកដំណើរការជាថ្មីវិញហើយបុរសជាសន្តិសុខនោះបន្តថាមជ្ឈមណ្ឌលខាងលើមានបានបើកល្បែងដូចជាល្បែងបៀរចិននិងផ្សេងៗលៗ ដូចកាសុីណូបើកដំណើរទាំងថ្ងៃជាពិសេសពេលយប់សំបូរភ្ញៀវចូលលេងណាស់សុទ្ធតែភ្ញៀវ( vip)៕ចៀសវាងចម្ងល់មន្ទិលពីមហាជនជាច្រើនលើកឡើងថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ៧មករា ក្រោមការដឹកនាំរបស់លោក នេត ស៊ីថុន អធិការខណ្ឌនិងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា គួរតែមានវិធានការដឹកនាំកម្លាំងរបស់ខ្លួនចុះបង្ក្រាបស្រាវជ្រាវទីតាំងខាងលើនេះមិនគួរណានៅតែបណ្ដែតបណ្ដោយឲ្យទីតាំងមួយកន្លែងនេះធ្វើព្យុះភ្លៀងបានដោយសេរី។មហាជនសង្ឃឹមថាទីតាំងបើកល្បែងមួយកន្លែងនេះអាជ្ញាធរខណ្ឌ៧មករានិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបជៀសវាងមន្ទិលប្រជាពលរដ្ឋដាក់ការសង្ស័យថាបើមិនមានការបើកភ្លើងខៀវបើកដៃពីអាជ្ញាពាក់ព័ន្ធក្នុងខណ្ឌទេទីតាំងមួយកន្លែងនេះមិនអាចបើកដំណើរការបានឡើយបងប្អូនដឹងហើយថាទីតាំងដែលបើកល្បែងដែលខុសច្បាប់គឺអាជ្ញាធរមិនអោយបើកឡើយលុះត្រាតែទីតាំងបើកល្បែងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបបើកដំណើរការបាន។យ៉ាងណាមិញពាក់ព័ន្ធបើកដំណើរការល្បែងទីតាំងខាងលើពលរដ្ឋស្នើសុំ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញនៅថ្មីៗនេះសូមបញ្ចេញស្នាដៃបង្ក្រាបល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនបានជាមិនខានចៀសវាងពលរដ្ឋលើកឡើងថាកន្ទេតធំបន្លំដេកត្រីងៀតឆ្លៀតពងបើមិនមានការបើកដៃពីអាជ្ញាធរទេទីតាំងខាងលើនេះមិនអាចបើកដំណើរការបានឡើយ។ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗ៖ដូចជាចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះក្មេងទំនើងហិង្សាគ្រួសារជាដើមដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ/ឃុំមានសុវត្ថិភាពទាំង៧ចំណុចឱ្យមានប្រសិទ្ធភាពខ្ពស់។
ស្លាប់១នាក់ របួសធ្ងន់ស្រាល១២នាក់ ក្នុងហេតុការណ៍រថយន្តដឹកជ្រូកបុកបង្កាន់ដៃស្ពាន
បន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ៦នាក់ទៀត បានរងរបួសធ្ងន់និង៦នាក់ផ្សេងទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកជ្រូកបុកបង្កាន់ដៃស្ពានបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទី នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានឲ្យដឹងថា៖រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ កំពង់ចាម. MA.8759 ជារថយន្តផ្ទុកទំនិញធន់ធ្ងន់ (ដឹកសត្វជ្រូក)បានបើកបរពីទិសខាងលិចទៅខាងកើត មានអ្នករួមចំនួន១៣នាក់ ។ លោកអធិការបានបញ្ជាក់ថា៖ នៅពេលដែលកំពុងបើកមកដល់ចំណុចចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ រថយន្តបានវេរចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹងរថយន្តបានផ្លោះបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ចំណែក្បាលរថយន្តបានធ្លាប់ទៅនឹងដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ ចំនួន៦នាក់ បានរងរបួសធ្ងន់និង៦នាក់ទៀត របួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកបរក្រោយពីកើតហេតុបាន រត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្នរថយន្តនគរបាលជំនាញចរាចរណ៍ស្រុករៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរកម្ចាស់និងអ្នកបើកបរចូលខ្លួនមកដោះស្រាយតាមច្បាប់៕
អាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំដល់ម្ចាស់អាជីវកម្មអាហាដ្ឋាន តូបអាហារ បាយឆា មីឆា ហាងកាហ្វេ ភេសជ្ជៈ និងទីតាំងដែលលក់មានមនុស្សប្រមូលផ្តុំ
ភ្នំពេញ ៖ ដើម្បីអនុវត្តលិខិត ០៦៨/២១ សសរ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធភាព និងអនុវត្តតាមការណែនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ គឺចាប់ពីវេលាម៉ោង៧និង៣០នាទី លោកអភិបាលខណ្ឌ បានចាត់ឲ្យមន្រ្តីក្រោមឱវាទ សហការជាមួយអាជ្ញាធរសង្កាត់ទាំង០៦ និងកម្លាំងមានសមត្ថកិច្ចមាន នគរបាល អាវុធហត្ថខណ្ឌផងដែរ ចុះណែនាំដល់ម្ចាស់អាជីវកម្មអាហាដ្ឋាន តូបអាហារ បាយឆា មីឆា ហាងកាហ្វេ ភេសជ្ជៈ និងទីតាំងដែលលក់មានមនុស្សប្រមូលផ្តុំ…។ ដឹកនាំកម្លាំងផ្ទាល់ដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ លោកវរសេនីយ៍ទោ គួច សុភា អធិការរងនគរបាលខណ្ឌសែនសុខនិងកម្លាំងអាវុធហត្ថខណ្ឌជាច្រើននាក់ទៀត បានចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលដល់ម្ចាស់អាជីវកម្មអាហាដ្ឋាន តូបអាហារ បាយឆា មីឆា ហាងកាហ្វេ ភេសជ្ជៈ និងទីតាំងដែលលក់មានមនុស្សប្រមូលផ្តុំ…។ ឲ្យបញ្ឍប់នៅការដាក់តាំងលក់តាមដងផ្លូវ ដើម្បីចូលរួមអនុវត្តលិខិត ០៦៨/២១ សសរ ចុះថ្ងៃទី១/មេសា/២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។ និងដើម្បីទប់ស្កាត់នៃការីករាលដាលជំងឺកូវីដ១៩។ ដោយឡែក លោក ធា […]