ព័ត៌មានជាតិ

ល្បីថាបនល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ បើកលេងនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ នៅក្នុងទឹកដី ខណ្ឌចំការមន…

(រាជធានីភ្នំពេញ) អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាបពិតជា គឃ្លើនមែនម្ចាស់ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងដំណើរការបើកលេងហាក់ដូចមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះធ្វើការបង្រ្កាបឡើយ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យដឹងថា នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា មានបង្កប់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ គេដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទទួលផលប្រយោជន៍ ពីម្ចាស់ទីតាំងល្បែងខុសច្បាប់ មួយកន្លែងនេះរួចហើយទេដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនមានចំណាត់ការបង្រ្កាប ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាពនោះឡើយ ពលរដ្ឋឃើញទង្វើនេះធ្វើឲ្យពួកគាត់រស់នៅភ័យខ្លាចបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ កើតមានឡើង ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សាជាដើម សូមរំលឹកថានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាដាច់ណាត់ ឲ្យលោកអភិបាល រាជធានី ទាំង២៥ ខេត្តក្រុង ត្រូវតែបង្រ្កាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស តែផ្ទុយទៅវិញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន បែរជាបណ្តែតបណ្តោយឲ្យកើតមានល្បែងសុីសងខុសច្បាប់ បើកលេងបានយ៉ាងអបាធិបតេយ្យនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ គ្មានការបង្រ្កាបចេញផ្សាយនៅថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ២០២២៕

ព័ត៌មានជាតិ

ក្រសួងបរិស្ថាននឹង មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ (មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង )

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ៖នាព្រឹកថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ជិកា ឆ្នាំ២០២២ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ (មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង )ទិវានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី លោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុនវ័នហ្រ្វេតធេនីធី (វីតាល់) លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងអង្គការ WCS ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរបរិស្ថានអាជ្ញាធរពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិត យុវជន ស.ស.យ.ក យុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម […]

ព័ត៌មានជាតិ

លោក សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិភាក្សាការគ្រប់គ្រងប្រើប្រាស់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះភូមិសាស្ត្រ…

(ខេត្តពោធិ៍សាត់)ការគូសបញ្ជាក់បែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការគ្រប់គ្រងប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះ ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងមានការអញ្ជើញ ចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាល ខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ថ្នាក់ដឹកនាំនៃក្រសួង បរិស្ថាន មន្ត្រីឧទ្យានុរក្ស និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។នាកាសនោះលោករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរចំពោះ លោក ខូយ រីដា ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុក ចិត្តតែងតាំងជាអភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាប្រធានគណ:បក្សប្រជាជនកម្ពុជាខេត្ត។ ដោយឡែក ក្រសួងបរិស្ថាន បានត្រៀម លក្ខណៈជានិច្ចដើម្បី សហការធ្វើការជាមួយថ្នាក់ខេត្ត ស្រុក ឃុំទាំងអស់ ទាក់ទិននឹងវិស័យបរិស្ថាន។ជាងនេះទៅទៀត ក្រៅពីវិស័យបរិស្ថាន មន្ទីរបរិស្ថានដែលជា សេនាធិការ ក៏ដូចជាមន្ត្រីឧទ្យានុរក្ស បានត្រៀមជាមួយខេត្ត ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការធ្វើការងារ ផ្សេងៗគ្រប់ កាលៈទេសៈ ដូចជា៖ ការងារគ្រោះមហន្តរាយ ការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩ […]

ព័ត៌មានជាតិ

តើលោកចាប សារ៉ន ជាអ្នកណា ? បានជាហ៊ានគៀងគរឲ្យមនុស្សចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់ ដឹកចូលក្រុមហ៊ុនPNT( ភី អិល ធី )និង ក្រុមហ៊ុនឡូជីស្ទីក (ខេមបូឌា)..?

ខេត្ដព្រះវិហារ ៖ មានសេចក្ដីរាយការណ៍មកថា លោកចាប សារ៉ន កំពុងគៀងគរឲ្យមនុស្សអ្នកចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតនិងអាជ្ញាធរនឹងសម្ថកិច្ចពាក់ព័ន្ធ នោះឡើយគឺដឹកយកទៅចូលក្រុមហ៊ុនPNT( ភី អិល ធី )និង ក្រុមហ៊ុនឡូជីស្ទីក (ខេមបូឌា) ។ប្រភពបានលួចខ្សឹបអ្នកសារព័ត៌មានយើងថា លោក ចាប សារ៉ន ដែលមានតួនាទីជាអាវុធហត្ថផងនោះ សូម្បីតែលោកចៅហ្វាយខេត្ដចំនួន៤ខេត្ដនៅជំវិញព្រៃឡង់ក៍ខ្លាចអំណាចលោក ចាប សារ៉ន នេះដែរ ។មតិមហាជនបានលើកឡើង ថាទំនងជាលោក ចាប សារ៉ន ប្រើថ្នាំសណ្ដំ ដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយយ៉ាងមើលទៅ បានជាបណ្ដែតបណ្ដោយឱ្យចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់ យ៉ាងអាណាធិបតេយ្យបែបនេះ ។ទង្វើនេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ជាការបើកដៃ ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនេះឯង។ មតិប្រជាពលរដ្ឋបានបន្តទៀតថា ការដឹកជញ្ជូនឈើចេញពីដែន ព្រៃឡង់ គឺដឹកចេញតាមផ្លូវមុខទីស្នាក់ការអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ រឿងអី ដែលមិនដឹង។ ទោះបីជាបៀបព្រះទៅស្បថ ក៏ពួកគាត់ពុំជឿដែរ ។ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយបាននៅឡើយទេ។អង្គភាពព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីរអជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានជាតិ

សុំលុយប្រពន្ធ ៦០០០រៀល ទៅដូរក្រវិលស្រាបៀរ ប្រពន្ធគ្មានលុយរាយ ក៏អោយសន្លឹក៥០០០០.រៀល ប្ដីក៏ចាយអស់៩០០០.រៀល ប្រពន្ធស្ដីឱ្យ.ប្តីតូចចិត្តរត់ទៅចង.ក.សម្លាប់ខ្លួ.ន.!

ភ្នំពេញ÷ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរឿងលុយ៩ពាន់រៀលយកទៅដូរក្រវិលកំប៉ុងស្រាបៀរផឹក បានចាកចេញពីផ្ទះបាត់២ថ្ងៃ ស្រាប់តែប្រទះឃេីញចងកសម្លាប់ខ្លួននៅក្នុងព្រៃមួយកន្លែង ក្នុងភូមិត្រាញ់តាបាញ់ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះបូ រ៉ូហ្សា អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ លឿង ឡូត អាយុ២៩ឆ្នាំ ស្នាក់នៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ខណៈដែលអ្នកភូមិដេីរទៅស្ទូចត្រីក្នុងវាលស្រែស្រាប់តែឃេីញបុរសរងគ្រោះបានចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់ស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅអាជ្ញាធរមកពិនិត្យជាក់ស្តែង។ បើតាមសម្តីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្តីរបស់គាត់បានសុំលុយ៦,០០០រៀលដេីម្បីយកទៅដូរក្រវិលកំប៉ុងស្រាបៀរមកផឹក ពេលនោះគាត់មានតែលុយក្រដាស៥០,០០០រៀលក៏ឱ្យយកទៅ។ ប្រភពដដែលបន្តថា ខណៈមកវិញប្តីគាត់ក៏ចាយអស់ ៩,០០០ រៀល ទេីបគាត់ខឹងស្តីបន្ទោសកុំឱ្យចាយលុយច្រេីនពេកព្រោះពិបាករកណាស់ ណាមួយគាត់មានទម្ងន់ទៀតផងសន្សំលុយទុកឆ្លងទន្លេ។ ភ្លាមនោះប្តីក៏ខឹងហេីយចាកចេញពីផ្ទះបាត់រហូតមកវេលាកេីតហេតុអ្នកភូមិក៏មកប្រាប់ថាប្រទះឃេីញប្តីគាត់ចង.ក.ស្លា.ប់បា.ត់ទៅហេីយ។ ក្រោយពីសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុ និងបានពិនិត្យស.ពរួច ក៏បានប្រគល់ស.ពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

ក្រុមហ៊ុនភីអិនធី របស់ឈ្មួញ ឡេង ប្ញទ្ធី បំពានកាប់ឈើក្នុងតំបន់ព្រៃឡង់ ស្រុករវៀងទាំងយប់ទាំងថ្ងៃជិតរលាយហិនហោចអស់ហើយសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់

23/11/2022ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក ពឹង ទ្រីដា​ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ព្រមទាំងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ​ បានសម្ងំរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលក្រុមហ៊ុនភីអិនធី នេះបំពានកាប់ឈើនៅក្នុងតំបន់ស្នួល នៃព្រៃឡង់យ៉ាងពេញបន្ទុក។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការទប់ស្កាត់នូវសកម្មភាពរបស់ក្រុមហ៊ុនភីអិនធី កុំឲ្យបំផ្លាញព្រៃយ៉ាងមហន្តរាយតទៅទៀត។ ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ​ បានឲ្យដឹងថា​ ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២២រហូតមកក្រុមហ៊ុនភីអិនធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំង។ ទីតាំងដែលកម្មករក្រុមហ៊ុនភីអិនធី កាប់រំលំអារច្រៀកឈើយ៉ាងពេញបន្ទុកនោះ គឺនៅចំណុចបុស្សរាំង ជ្រាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន។ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ […]

ព័ត៌មានជាតិ

ល្បែងសុីសងខុសច្បាប់ច្រើនប្រភេទ នៅផ្សារបឹងត្របែក មានយីហោឈ្មោះ ផ្លាហ្សា កំពុងលេង យ៉ាងពេញបន្ទុក សមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានជាអ្នកបេីកភ្លើងខៀវ ?

20/11/2022 ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា បុគ្គលដែលហ៊ានបេីកល្បែងភ្នាល់សុីសងខុសច្បាប់ដូចជា ប្រភេទហ្គេមបាញ់ត្រី បេីកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរពាក់ព័ន្ធមិនចាត់វិធានការបង្រ្កាប សម្ងំស្ងាត់ឈឹង ប្រហែលជាបានទទួលផលប្រយោជន៍ ជាថ្នូរហើយមើលទៅ។សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ទីតាំងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី នៅក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ បែរជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ដូចជារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។ករណីខាងលើនេះលោក យិន សាន្ត អធិការខណ្ឌចំការមន និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមន ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់មិនមានវិធានការបង្ក្រាបទប់ស្កាត់ទាល់តែសោះ ហាក់ដូចជាមានការលាក់បាំងខ្លាំងណាស់ ឬមួយក៏ខ្លាចបារមីម្ចាស់ទីតាំង។ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយ ចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះផងទាន។

ព័ត៌មានជាតិ

ចាប់ផ្ដើមបើកដំណើរការហើយទីតាំងសង្វៀនមាន់ និងអាប៉ោង-យូគីលំដាប់ VIP ដ៏ធំក្នុងសង្កាត់ទន្លេបាសាក់ផ្គើនអនុសាសន៍សម្ដេចតេជោ…

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបមេខ្លោងដែលបើកល្បែងស៊ីសងខុសច្បាប់ រាប់តាំងពីមេឆ្នោត មេឡូតូ និងបនល្បែងខុសច្បាប់ដទៃទៀត។ ការថ្លែងជាសាធារណៈបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា គឺរយៈពេលជាងមួយសប្ដាហ៍បន្ទាប់ពីលោកបានដាក់ចេញប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការបង្ក្រាបល្បែងស៊ីសងនៅទូទាំងប្រទេស។ទីតាំងល្បែងស៊ីសងសង្វៀនមាន់អាប៉ោងយូគីដ៏ធំលំដាប់ vipបង្កប់ក្នុងអាគា {ការជួលដ៏ធំ} {ជាន់ទី៣ }ស្ថិតនៅ រដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តើអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមនដូចគ្នាអាជ្ញាធរពាក់ព័ន្ធរាជធានីភ្នំពេញជ្រាបព័ត៌មាននេះដែរឬនៅ?ប្រភពបន្តពីអ្នកលេងល្បែងម្នាក់មិនបញ្ចេញឈ្មោះប្រាប់ថាអង្គភាពព័ត៌មានយើងអោយដឹងថាបើសិនជាអ្នកសារព័ត៌មានមួយណាហ៊ានធ្វើការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងល្បែងស៊ីសងនៅចំណុចខាងលើនេះនឹងចាប់ខ្លួននិងដកអាជ្ញាប័ណ្ណដោយស្វ័យប្រវត្តិ អ្នកសារព័ត៌មានសង្ឃឹមថាការចុះផ្សាយល្បែងស៊ីសងគឺជាការចូលរួមចំណែកនិងការទប់ស្កាត់រាប់បទល្មើសទៅក្នុងមូលដ្ឋានហើយសង្ឃឹមថាថ្នាក់ដឹកនាំនិងជ្រាបព័ត៌មាននេះ។ជុំវិញល្បែងស៊ីសងលំដាប់ V i P ខាងលើពលរដ្ឋក្នុងក្រុងភ្នំពេញ សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមន ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញចុះពិនិត្យនិងសិក្សាជុំវិញល្បែងសុីសងកំពុងតែគៀងគរ ប្រជាពលរដ្ឋខ្មែរចូលទៅលេងដោយអាណាធិបតេយ្យនាំគ្នាភ្នាល់លុយ(១គូ)ខ្ទង់ពាន់ម៉ឺនដុល្លារ។ប្រភពបែកធ្លាយបន្តពីអ្នកក្នុងចូលទៅលេងល្បែងថាទីតាំងនេះគឺជារបស់អ្នកមានអំណាចម្នាក់ដែលមានខ្នងបង្អែកពីក្រោយរឹងមាំ ទើបគេអាចបើកដំណើរការទីតាំងសង្វៀន(ជល់មាន់)នេះនៅចុងកណ្ដាលទីក្រុងភ្នំពេញ បានហើយមិនមែនជាការបើកលេងលំៗនោះទេគឺលំដាប់ ViPតែម្តង។កន្លងមកសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមានប្រសាសន៍ថារាល់ល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់សូមឲ្យមន្ត្រីពាក់ព័ន្ធក្នុង រាជធានី/ខេត្ត ធ្វើការបង្ក្រាបអោយទាន់ពេលជាពិសេសទីតាំងដែលមានប្រជាពលរដ្ឋចូលលេងគឺមិនអនុញ្ញាតជាដាច់ខាត។បើសិនអាជ្ញាធរនៅក្នុង រាជធានី/ខេត្តមិនអនុវត្តរឺទប់ស្កាត់ សម្ដេច មិនញញើតនិងការដកតំណែងនិងតួនាទីឡើយ។ពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងមួយកន្លែងនេះ លោក គៀង លក្ស័ អភិបាលខណ្ឌចំការនិងលោក យិន សាន អធិការខណ្ឌចំការមននិងយកចិត្តដាក់ក្នុងការដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បង្ក្រាបទាន់ពេលវេលា។ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនជាច្រើនថាអាជ្ញាធរពាក់ព័ន្ធបើគ្មានការបើកដៃបើកភ្លើងជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋាន ទើបទីតាំងមួយកន្លែងនេះអាចដំណើរការបាន។ជាពិសេសប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាជួយចាត់មន្ត្រីជំនាញនៅស្នងការចុះពិនិត្យនិងស្រាវជ្រាវដើម្បីធ្វើការបង្ក្រាបផង។ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម […]

ព័ត៌មានជាតិ

Breaking News: ACU បញ្ជាក់ពីការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ សុផា ស្មៀនសាលាសង្កាត់តាខ្មៅ…

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព ឬ ACU នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពាក់ព័ន្ធនឹងការ កិបកេងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទើបទទួលបាននៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ជូនថា កម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាលដែលដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យឈ្កោះ សុខ សុផា ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ចុះឃាត់ខ្លួនពាក់ព័ន្ធករណីកិបកេងប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩។អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ សុផា ត្រូវបាន អ.ប.ព. ធ្វើការឃាត់ខ្លួន នាវេលាម៉ោង១៧:០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ACU បានធ្វើការវាយតម្លៃខ្ពស់ […]

ព័ត៌មានជាតិ

លោក​ សាយ សំអាល់ ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច២ទស្សវត្សចុងក្រោយកម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប និង​កំពុង​វិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីក្នុងជានាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា”

ថ្លែង​ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ​ នាថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Sharm el-Sheikh សាធារណរដ្ឋ អារ៉ាប់អេហ្ស៊ីប លោក សាយ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា​ សុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច០២ទស្សវត្សចុងក្រោយកម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និង​កំពុង​វិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា។ ស្របពេលជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុកំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និងជីវិតមនុស្ស សត្វ។ ជាការឆ្លើយតបកម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុងស្រុកសុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការនានា ជាអាទិ៍ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។ លោកបានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទូលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា១០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដូចដែលបានសន្យា ឱ្យបានលឿននិងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ជាមួយគ្នានេះដែរក្នុងនាមជាប្រធានអាស៊ានប្តូរវន កម្ពុជាបានផ្តួចផ្តើម […]