ខេត្ដព្រះវិហារ ៖ មានសេចក្ដីរាយការណ៍មកថា លោកចាប សារ៉ន កំពុងគៀងគរឲ្យមនុស្សអ្នកចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតនិងអាជ្ញាធរនឹងសម្ថកិច្ចពាក់ព័ន្ធ នោះឡើយគឺដឹកយកទៅចូលក្រុមហ៊ុនPNT( ភី អិល ធី )និង ក្រុមហ៊ុនឡូជីស្ទីក (ខេមបូឌា) ។ប្រភពបានលួចខ្សឹបអ្នកសារព័ត៌មានយើងថា លោក ចាប សារ៉ន ដែលមានតួនាទីជាអាវុធហត្ថផងនោះ សូម្បីតែលោកចៅហ្វាយខេត្ដចំនួន៤ខេត្ដនៅជំវិញព្រៃឡង់ក៍ខ្លាចអំណាចលោក ចាប សារ៉ន នេះដែរ ។មតិមហាជនបានលើកឡើង ថាទំនងជាលោក ចាប សារ៉ន ប្រើថ្នាំសណ្ដំ ដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយយ៉ាងមើលទៅ បានជាបណ្ដែតបណ្ដោយឱ្យចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់ យ៉ាងអាណាធិបតេយ្យបែបនេះ ។ទង្វើនេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ជាការបើកដៃ ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនេះឯង។ មតិប្រជាពលរដ្ឋបានបន្តទៀតថា ការដឹកជញ្ជូនឈើចេញពីដែន ព្រៃឡង់ គឺដឹកចេញតាមផ្លូវមុខទីស្នាក់ការអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ រឿងអី ដែលមិនដឹង។ ទោះបីជាបៀបព្រះទៅស្បថ ក៏ពួកគាត់ពុំជឿដែរ ។ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយបាននៅឡើយទេ។អង្គភាពព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីរអជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វើការ ៕
Related Articles
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំចុះផ្ទាល់ដេញក្របួចចោរលួចកាច់កម៉ូតូកណ្តាលវាល ស្រែតែម្តង
ភ្នំពេញ៖ នេះជាសកម្មភាពដ៏ប្រសើរ ដែលប្រជាពលរដ្ឋម្នា ក់ជាម្ចាស់ម៉ូតូរងគ្រោះបានធ្វើការកោតសសើរ និងបានសម្តែងនូវការថ្លែងអំណរគុណដល់កងកម្លាំងនគរបាល នៃអធិការដ្ឋា ននគរបាលខណ្ឌដង្កោ ជាពិសេសលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នគរបាលខណ្ឌដង្កោ ដែលបានដឹកនាំចុះផ្ទាល់ក្នុងការដេញបង្ក្រាបជាក់ស្តែងក្នុងអំពើរលួចមានស្ថានទម្ងន់ ទោស (ប្រើដែកជ្រុងចុងសំប៉ែតស្រួចការសោរកម៉ូតូ)។ ដែលហេតុការណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង១១ និង៤៥នាទីថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុច វាលស្រែ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ អ៊ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដំណាក់ត្រយឹង សង្កា ត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន២នាក់ មានឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឈ្មោះ ត្រេន ធឿន […]
ល្បួងក្មេងស្រីវ័យ១៣ឆ្នាំដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែយ៉ាងអណោចអធម្ម
ខេត្តសៀមរាប.ស្រុកក្រឡាញ់ហេតុការណ៍រនេះបានកើតឡើងនៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលសង្ស័យល្បួងក្មេងស្រីវ័យ១៣ឆ្នាំដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃើញសាកសពដេកស្លាប់នៅក្នុងទឹកស្រែពិតប្រាកដមែននិងបានពិនិត្យលើសាកសព។បើតាមការបំភ្លឺពីឈ្មោះ ខ្វាវ លំ ភេទស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនសព មានទីលំនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០នាទី ចៅស្រីរបស់គាត់ឈ្មោះ ផ.ឃ អាយុ១៣ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិបានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ ។ ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបទៀតហើយបាននិយាយថា ឈ្មោះ វឿ ភេទប្រុស បានប្រាប់ថា នៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥និង០០នាទី ទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ ។ករណីនេះ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើត ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សម្ដេចតេជោក៏បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដូចជាសាលាជាតិគយ និងសារមន្ទីរនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ គឺបានចំណាយថវិកាក្នុងការសាងអស់ទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជាផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោបានប្រកាសជាសាធារណៈពីការសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏មានប្រសាន៍រំលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័នគយនេះឡើង។ ព្រះអង្គបានសាងនូវស្នាព្រះហស្ថជាច្រើនសម្រាប់ជាតិ […]