ព័ត៌មានជាតិ

ល្បែងសុីសងខុសច្បាប់ច្រើនប្រភេទ នៅផ្សារបឹងត្របែក មានយីហោឈ្មោះ ផ្លាហ្សា កំពុងលេង យ៉ាងពេញបន្ទុក សមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានជាអ្នកបេីកភ្លើងខៀវ ?

20/11/2022 ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា បុគ្គលដែលហ៊ានបេីកល្បែងភ្នាល់សុីសងខុសច្បាប់ដូចជា ប្រភេទហ្គេមបាញ់ត្រី បេីកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរពាក់ព័ន្ធមិនចាត់វិធានការបង្រ្កាប សម្ងំស្ងាត់ឈឹង ប្រហែលជាបានទទួលផលប្រយោជន៍ ជាថ្នូរហើយមើលទៅ។សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ទីតាំងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី នៅក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ បែរជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ដូចជារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។ករណីខាងលើនេះលោក យិន សាន្ត អធិការខណ្ឌចំការមន និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមន ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់មិនមានវិធានការបង្ក្រាបទប់ស្កាត់ទាល់តែសោះ ហាក់ដូចជាមានការលាក់បាំងខ្លាំងណាស់ ឬមួយក៏ខ្លាចបារមីម្ចាស់ទីតាំង។ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយ ចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះផងទាន។

adm

Leave a Reply

Your email address will not be published. Required fields are marked *