ព័ត៌មានជាតិ

សង្កាត់រកាខ្ពស់ក្រុងតាខ្មៅមានការលួចលាក់បើកលេងល្បែងជល់មាន់(Online)រីកដុះដាលដូចផ្សិតកំពង់តែបើកដំណើរការលេងរាល់ថ្ងៃ…

ផ្សាយចេញថ្ងៃទី ៣១ កក្តដា ២០០៣ (ក្រុងតាខ្មៅ): ទីតាំងលួចបង្កប់បេីកល្បែងសុីសងជល់មាន់អនឡាញដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ គល់ស្ពានលេខ៥បត់ស្តាំប្រហែល៣០០ម៉ែត្រ ដែលស្ថិតក្នុងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានការលួចបង្កប់បេីកល្បែងសុីសង ជល់មាន់តាមទូរទស្សអនទ្បាញ កំពុងតែបេីកដំណេីរការ ដោយរលូនគ្មានខ្វល់ពីចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធរ។ ប្រភព ពីប្រជាពលរដ្ឋប្រាប់ថាគាតើមិនសប្បាយចិត្តក៏បានប្រាប់មកសារព័ត៌មានយេីងខ្ញុំថាមានការ លួចបេីកល្បែងសុីសង ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានផ្គេីន និង​ បទបញ្ជារបស់សម្តេច តេជោ បែជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ហាក់ព្រងេីយ កង្តេីយ គ្មានការទប់ស្កាត់ នូវការលួចលាក់លេងល្បែង​សុីសង​ទាំងនេះក្នុងមូលដ្ឋាន បណ្តែតបណ្តោយ អោយបេីកដំណេីរការ យ៉ាងអាណាធិបតេយ្យលេីល្បែងស៊ីសង ដែលមានទីតាំងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលនេះឡើយ។ គួររំលឹកផងដែរថាប្រសាសន៍ របស់ សម្តេច កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ បានចេញ​បទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង […]

ព័ត៌មានជាតិ

សង្កាត់រកាខ្ពស់ក្រុងតាខ្មៅមានការលួចលាក់បើកលេងល្បែងជល់មាន់(Online)រីកដុះដាលដូចផ្សិតកំពង់តែបើកដំណើរការលេងរាល់ថ្ងៃ…

ផ្សាយចេញថ្ងៃទី ៣១ កក្តដា ២០០៣ (ក្រុងតាខ្មៅ): ទីតាំងលួចបង្កប់បេីកល្បែងសុីសងជល់មាន់អនឡាញដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ គល់ស្ពានលេខ៥បត់ស្តាំប្រហែល៣០០ម៉ែត្រ ដែលស្ថិតក្នុងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានការលួចបង្កប់បេីកល្បែងសុីសង ជល់មាន់តាមទូរទស្សអនទ្បាញ កំពុងតែបេីកដំណេីរការ ដោយរលូនគ្មានខ្វល់ពីចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធរ។ប្រភព ពីប្រជាពលរដ្ឋប្រាប់ថាគាតើមិនសប្បាយចិត្តក៏បានប្រាប់មកសារព័ត៌មានយេីងខ្ញុំថាមានការ លួចបេីកល្បែងសុីសង ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានផ្គេីន និង​ បទបញ្ជារបស់សម្តេច តេជោ បែជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ហាក់ព្រងេីយ កង្តេីយ គ្មានការទប់ស្កាត់ នូវការលួចលាក់លេងល្បែង​សុីសង​ទាំងនេះក្នុងមូលដ្ឋាន បណ្តែតបណ្តោយ អោយបេីកដំណេីរការ យ៉ាងអាណាធិបតេយ្យលេីល្បែងស៊ីសង ដែលមានទីតាំងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលនេះឡើយ។គួររំលឹកផងដែរថាប្រសាសន៍ របស់ សម្តេច កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ បានចេញ​បទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង ចុះបិទទីតាំងលេីបនល្បែងសុីសង គ្រប់ប្រភេទ […]

ព័ត៌មានជាតិ

ជនដៃដល់ ជា ឃា.ត.ក.រ. រួមទាំងបក្សពួក បាញ់សម្លាប់ជនជាតិវៀតណាម ត្រូវបានកម្លាំងព្រហ្មទាន់ បង្ក្រាបបានហើយ…

(ភ្នំពេញ): បុរសម្នាក់ត្រូវបានគេបាញ់សម្លាប់នៅកណ្ដាលផ្លូវនាវេលាម៉ោង១:៣៥នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៣៦០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នេះបើតាមប្រភពបឋមដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃនេះ។តាមប្រភពបានបន្តឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះជាជនជាតិវៀតណាម បានមានជម្លោះជាមួយខ្មាន់កាំភ្លើង ហើយជនរងគ្រោះក៏បានដើរចេញ ស្រាប់តែជនសង្ស័យដើរតាមពីក្រោយរួចដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ លើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយជនសង្ស័យគេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យស្រាវជ្រាវ នៅកន្លែងកើតហេតុតែម្ដង។ប្រភពបន្ថែមថា ជនសង្ស័យជិះរថយន្តម៉ាក ឡិចសុីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-5222 បានរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចប្រកាសទូទាំងរាជធានី ខេត្ត ឲ្យតាមឃ្លាំមើលនិងឃាត់ចាប់៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការណ៍ នឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ…

(ភ្នំពេញ): សម្តេចតេជោ ហ៊ុន សែន ថ្លែងការណ៍ពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការណ៍ថា សម្តេច នឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេច នឹងបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភា។ ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏នឹងត្រាស់បង្គាប់តែងតាំងសម្តេច ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។សម្តេចតេជោ ក៏នឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ហើយបើតាមការគ្រោងទុករបស់គណបក្សប្រជាជនកម្ពុជា ក៏នឹងក្លាយជាប្រធានព្រឹទ្ធសភា នៅក្រោយការបោះឆ្នោតនាខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។តាមសំណើរពីគណបក្សដែលមានសម្លេងច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រ នឹងចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្ត្រី នោះ គឺ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខនាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា៕

ព័ត៌មានជាតិ

គូរឲ្យអាណោចអាធ័ម .! បុរសម្នាក់បេីកម៉ូតូសណ្ដោងរុឺម៉កដឹកអីវ៉ាន់ចាប់ហួយក្រឡាប់ផ្ងារជើងបណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅច្រកតំបន់ព្រំដែនដូង ស្រុករមាសហែក…

(ខេត្ដស្វាយរៀង): ប្រភពពីប្រជាពលរដ្ឋរស់នៅជិតច្រកតំបន់ព្រំដែនដូង ក្រាលកៅស៊ូ ស្ថិតក្នុងភូមិដូង ឃុំ ដូង ស្រុករមាសហែក ខេត្តស្វាយរៀងខាងមុខបារ៉ាស់ព្រំដែនដូង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បើកម៉ូតូសណ្តោងរុឺម៉កដឹកអីវ៉ាន់ចាប់ហួយក្រឡាប់ផ្ងារក្រោយដោយខ្លួនឯង បណ្ដាលឱ្យមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង១០នាទី ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ ដន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកបើកម៉ូតូសណ្តោងរុឺម៉កម៉ាក HONDA Wave ពណ៌ក្រហម គ្មានស្លាកលេខ រួមជាមួយដំណើរម្នាក់ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ បុខរបរ កសិករ រស់នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាម៉ូតូសណ្ដោងរម៉កបានដឹកអីវ៉ាន់ចាប់ហួយពេញរុឺម៉ក លុះមកដល់ចំណុចផ្លូវច្រកតំបន់ព្រំដែនដូងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងដោយមិនដឹងមូលហេតុបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកឯ វត្ថុតាងត្រូវបានប្រគល់ជូនក្រុមគ្រួសារសព៕

ព័ត៌មានជាតិ

លទ្ធផលក្រៅផ្លូវការបឋម ១២៥កៅអីរបស់សភា គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០កៅអី គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន ៥ កៅអី…

ខេត្តត្បូងឃ្មុំ ឈ្នះ ៨/៨ កៅអី ខេត្តព្រះសីហនុ ឈ្នះ ៣/៣ កៅអី ខេត្តប៉ៃលិន ឈ្នះ ១/១ កៅអី ខេត្តបន្ទាយមានជ័យ ឈ្នះ ៦/៦ កៅអី ខេត្តបាត់ដំបង ឈ្នះ ៨/៨ កៅអី ខេត្តកែប ឈ្នះ ១/១ កៅអី ខេត្តកំពត ឈ្នះ ៦/៦ កៅអី ខេត្តស្ទឹងត្រែង ឈ្នះ ១/១ កៅអី ខេត្តពោធិ៍សាត់ ឈ្នះ ៤/៤ កៅអី រាជធានីភ្នំពេញ ឈ្នះ ១១/១២ កៅអី *** ខេត្តព្រៃវែង ឈ្នះ ១០/១១ កៅអី *** ខេត្តកំពង់ឆ្នាំង ឈ្នះ ៤/៤ កៅអី ខេត្តរតនគិរី ឈ្នះ ១/១ កៅអី ខេត្តព្រះវិហារ […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការអ្នកចាក់ដី និងសាងសង់រំលោភដីទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់…

ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣. (ខេត្តកំពង់ស្ពឺ): ដោយមើលឃើញពីការរំលោភបំពានរបស់ជនឱកាសនិយម ដែលបានចាក់ដី និងសង់សំណង់នានានៅលើផ្ទៃអាងទំនប់តាសាល ស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានព្រមានចាត់វិធានការចំពោះជនទាំងឡាយណាដែលមិនព្រមបញ្ឈប់រាល់សកម្មភាពចាក់ដីទន្ទ្រាន និងការសាងសង់សំណង់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកនៃទំនប់តាសាល។ ក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ដើម្បីចូលរួមគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍អាងទឹកឱ្យមានប្រសិទ្ធភាព និរន្តរភាព ដោយអនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹករបស់កម្ពុជា សាធារណ:ជន ប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ ដែលបានរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកទំនប់តាសាល ត្រូវតែបញ្ឈប់ និងរុះរើសម្ភារដែលបានប្រើប្រាស់ ចេញពីផ្ទៃអាងទឹកជាបន្ទាន់។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានព្រមានថា ក្នុងករណីមិនស្តាប់តាមការណែនាំ រួចនៅគឃ្លើនបន្តរំលោភបំពាន និងសាងសង់បន្តទៀត រដ្ឋបាលខេត្ត ក៏ដូចមន្ទីរជំនាញ នឹងចាត់វិធានការក្តៅទៅតាមផ្លូវច្បាប់ដោយមិនលើកលែង។ គួររំលឹកផងដែរថា កន្លងទៅចំណីអាងទំនប់តាសាល(ឬហៅថាទំនប់ឥណ្ឌា) មានក្រុមជនខិលខូចជាច្រើនបានសង់រោង សង់តូប និង ដាក់គ្រឿងចក្រធ្វើការឈូសឆាយ រុករានទន្ទ្រានយកដីចំណីទំនប់នេះ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិចសោះ មានទាំងប្រជាពលរដ្ឋ អ្នកមានលុយ មានអំណាច អស់លោក លោកជំទាវ និងអគ្គព្រះរាជអាជ្ញាជាដើម […]

ព័ត៌មានជាតិ

ព័ត៌មានបឋម:ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងរវាងម៉ូតូនឹងរថយន្តបណ្តាលអោយបុរសម្នាក់របួសធ្ងន់…

(តាកែវ): នៅល្ងាចថ្ងៃទី 18 ខែកក្កដា ឆ្នាំ2023 វេលាម៉ោង 16.14នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងរវាងម៉ូតូនឹងរថយន្ត ដោយបុរសម្នាក់ជិះម៉ូតូម៉ាកសង់ទ្រីមស៊េរី 2013 ពាក់ស្លាកលេខ1I.2425 តាកែវ ជាមួយនឹងរថយន្តដឹកដែកម៉ាកហាន់ដាយ 🐫 Camel ពាក់ស្លាកលេខ 5A.0205 ភ្នំពេញ បើកបរស្របទិសគ្នាពីជើងមកត្បូងតាមបណ្ដោយផ្លូវជាតិលេខ 2 ស្ថិតនៅចំណុចលើស្ពានថ្ម ទល់មុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកទ្រាំង ភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ។បណ្ដាលឲ្យម៉ូតូចូលក្រោមឡាន ជនរងគ្រោះខ្ទាតចេញមកក្រៅរបួសធ្ងន់កំពុងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកម្ចាស់រថយន្តដាក់មេព្រូចរត់ព្រុយចូលព្រៃបាត់ស្រមោល។ បញ្ជាក់បន្ថែម:ជនរងគ្រោះមកយកប្រពន្ធធ្វើការនៅសិប្បកម្មកាត់ដេរភូមិព្រៃសណ្ដែក អាសយដ្ឋានជនរងគ្រោះនៅភូមិត្រពាំងសាលា សង្កាត់ការក្រៅ ក្រុងដូនកែវ ខេត្តកែវ៕

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិក សមាជិកាបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តព្រះសីហនុ ជាលើកទី២…

ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិក សមាជិកាបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តព្រះសីហនុ ជាលើកទី២។សមាជិក-សមាជិកា ដែលបានចូលរួមនៅក្នុងការហែក្បួនឃោសនារកសំលេងឆ្នោតទូទាំងខេត្តព្រះសីហនុមានចំនួន ១២៧៤០នាក់។

ព័ត៌មានជាតិ

តើលោកសឿងមានឥទ្ធិពលនិងអំណាចអ្វីបានជាយកគ្រឿងចក្រនិងរថយន្តបែនដឹកដីជាច្រើនគ្រឿងទៅវាយព្រៃលិចទឹកនិងកាយយកអាចម៍ដីលក់នៅចំណុចមេទឹកឃ្នងស្ថិតក្នុងភូមិស្ទឹងស្ងួតឃុំអំពិលទឹក…

(ស្រុកកំពង់ត្រឡាច): តើលោកសឿងមានឥទ្ធិពលនិងអំណាចអ្វីនៅក្នុង ភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានជាហ៊ានយកគ្រឿងចក្រនិងរថយន្តបែនដឹកដីជាច្រើនគ្រឿងរបស់លោកទៅវាយព្រៃលិចទឹកនិងកាយយកអាចម៍ដីនៅចំណុចមេទឹកឃ្នងស្ថិតក្នុងភូមិស្ទឹងស្ងួតឃុំអំពិលទឹកយកទៅលក់ឱ្យប្រជាពលរដ្ឋក្នុងភូមិក្នុងតម្លៃមួយឡាន ៤០០០០៛ទៅ ៤៥០០០៛ដោយអាជ្ញាធរភូមិឃុំបិទភ្នែកបិទច្រមុះបើកដៃឲ្យឈ្មោះសឿងវាយព្រៃនិងកាយយកអាចម៍ដីទៅលក់យ៉ាងអាណាធិបតេយ្យដោយគ្មានវិធានការក្នុងការបង្ក្រាបគ្រឿងចក្ររបស់លោកសៀងឡើយ។ បើតាមប្រភពពីលោកជួនផង់ប្រធានសហគមន៍ស្ទឹងស្ងួតបានឲ្យដឹងថាលោកបានរាយការណ៍ជូនទៅប្រធានភូមិទៅមេឃុំនិងទៅមន្ទីររួចរាល់អស់ហើយដែរប៉ុន្តែហាក់បីដូចជាមិនមានវិធានការក្នុងការចុះបង្ក្រាបគ្រឿងចក្ររបស់លោកសឿងឡើយ។ បើតាមសម្ដីរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ទឹងស្ងួតបានប្រាប់មកអង្គភាពគេហទំព័រ (ASK-POST)យើងថា លោកអឹម ណាត មេភូមិ ស្ទឹងស្ងួត នឹងលោក ហេង ចំរើន មេឃុំអំពិលទឹកបានទទួលលាបសក្ការៈពីលោកសឿងជាបន្តបន្ទាប់ទើបបានជាលោកមេភូមិមេឃុំបិទភ្នែកបិទច្រមុះបើកដៃឲ្យលោកសឿងដើរវាយព្រៃលិចទឹកនឹងកាយអាចម៍ដីយកមកលក់ជាបន្តបន្ទាប់បណ្ដាលឱ្យមានការខូចខាតផ្លូវនិងស្ពានផងដែរ។ នៅព្រឹកថ្ងៃទី 15 ខែកក្កដាឆ្នាំ 2023វេលាម៉ោង 11:00 នាទី លោកសឿងគ្រាន់តែឃើញអង្គភាពសារព័ត៌មានចុះទៅដល់កន្លែងទីតាំងរបស់ខ្លួនកំពុងតែធ្វើសកម្មភាពវាយព្រៃនឹងកាយដីដាក់រថយន្តយកទៅលក់ស្រាប់តែភ្លាមៗនោះលោកក៏បានបញ្ជាឲ្យតែកុងគ្រឿងចក្រនិងរថយន្តបើកចេញពីកន្លែងទីតាំងដែលកំពុងធ្វើសកម្មភាពភ្លាមៗផងដែរ។ នៅវេលាម៉ោង 11:40 នាទីថ្ងៃទី 15 ខែកក្កដាឆ្នាំ 2023លោកអឹម ណាត ប្រធានភូមិស្ទឹងស្ងួតបានចុះមកដល់កន្លែងទីតាំងខាងលើនិងបានផ្ដល់បទសម្ភាសន៍មកដល់អង្គភាពគេហទំព័រយើងថាលោកដឹងតែទីតាំងកន្លែងផ្សេងពីហ្នឹងទេ ប៉ុន្តែកន្លែងទីតាំងខាងលើនេះលោកមិនបានដឹងនោះទេ។ លោកជួនផង់ប្រធានសហគមន៍ភូមិស្ទឹងស្ងួតនិងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្ទឹងស្ងួតទាំងអស់ស្នើសុំឲ្យអាជ្ញាធរភូមិឃុំនិងមន្ទីរពាក់ព័ន្ធទាំងអស់ជួយមានវិធានការក្នុងការទប់ស្កាត់និងបង្ក្រាបគ្រឿងចក្ររបស់លោកសឿងផងព្រោះផ្លូវនិងស្ពានរកការខូចខាតអស់ហើយដោយសារតែរថយន្តនិងគ្រឿងចក្ររបស់លោកសឿង។ដោយ:ទូច រ៉ាវុធ