ព័ត៌មានជាតិ

គូរឲ្យអាណោចអាធ័ម .! បុរសម្នាក់បេីកម៉ូតូសណ្ដោងរុឺម៉កដឹកអីវ៉ាន់ចាប់ហួយក្រឡាប់ផ្ងារជើងបណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅច្រកតំបន់ព្រំដែនដូង ស្រុករមាសហែក…

(ខេត្ដស្វាយរៀង): ប្រភពពីប្រជាពលរដ្ឋរស់នៅជិតច្រកតំបន់ព្រំដែនដូង ក្រាលកៅស៊ូ ស្ថិតក្នុងភូមិដូង ឃុំ ដូង ស្រុករមាសហែក ខេត្តស្វាយរៀងខាងមុខបារ៉ាស់ព្រំដែនដូង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បើកម៉ូតូសណ្តោងរុឺម៉កដឹកអីវ៉ាន់ចាប់ហួយក្រឡាប់ផ្ងារក្រោយដោយខ្លួនឯង បណ្ដាលឱ្យមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង១០នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ ដន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកបើកម៉ូតូសណ្តោងរុឺម៉កម៉ាក HONDA Wave ពណ៌ក្រហម គ្មានស្លាកលេខ រួមជាមួយដំណើរម្នាក់ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ បុខរបរ កសិករ រស់នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាម៉ូតូសណ្ដោងរម៉កបានដឹកអីវ៉ាន់ចាប់ហួយពេញរុឺម៉ក លុះមកដល់ចំណុចផ្លូវច្រកតំបន់ព្រំដែនដូងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងដោយមិនដឹងមូលហេតុបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែកឯ វត្ថុតាងត្រូវបានប្រគល់ជូនក្រុមគ្រួសារសព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *