ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការណ៍ នឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ…

(ភ្នំពេញ): សម្តេចតេជោ ហ៊ុន សែន ថ្លែងការណ៍ពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការណ៍ថា សម្តេច នឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេច នឹងបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភា។ ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏នឹងត្រាស់បង្គាប់តែងតាំងសម្តេច ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។
សម្តេចតេជោ ក៏នឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ហើយបើតាមការគ្រោងទុករបស់គណបក្សប្រជាជនកម្ពុជា ក៏នឹងក្លាយជាប្រធានព្រឹទ្ធសភា នៅក្រោយការបោះឆ្នោតនាខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
តាមសំណើរពីគណបក្សដែលមានសម្លេងច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រ នឹងចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្ត្រី នោះ គឺ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខនាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *