ព័ត៌មានជាតិ

ឃាតកសម្លាប់នារីម្នាក់ នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ត្រូវចាប់ខ្លួនបាននៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធករណីសម្លាប់ស្ដ្រីម្នាក់ រួចយកសពទៅបោះចោល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ការចាប់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី លើឈ្មោះ ឆៃ សុខា អាយុ២៦ឆ្នាំ នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយចាប់ខ្លួនកម្លាំងជំនាញបានប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ

អាសូផ្លូវលំមួយខ្សែរពីឃុំព្រែកដំបូកទៅឃុំបារាយណ៍ស្រុកស្រីសន្ធរមានការលំបាកយ៉ាងខ្លាំងនៅរដូវវស្សានេះ…

ខេត្តកំពង់ចាម ៖ ផ្លូវលំ​មួយ​ខ្សែ ដែល​មាន​ប្រវែង​ប្រមាណ​ជា​៧​គីឡូម៉ែត្រ លាតសន្ធឹង​ពី​ឃុំ​ព្រែក​ដំបូក ឆ្ពោះទៅ​ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម ដែល​កំពុង​តែ​ជួប​បញ្ហា​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​ថ្នាក់​ណា​អើ​ពើ​ជួយ​ស្ថាបនា​ជួសជុល​ផ្លូវ​នេះ​ជូន​អ្នកស្រុក​ប្រើប្រាស់​នៅឡើយ​ទេ​។ដោយសារ​តែ​មើលឃើញ​នូវ​ការ​លំបាក​ខ្លាំង ជា​ពិសេស​ជិត​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ផង​នោះ ព្រះ​គ្រូ​ចៅ​អធិ​​ការ​វត្ត​បារាយណ៍ ក៏​បាន​រ៉ៃ​អង្គាស​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ ដើម្បី​ប្រ​ម៉ែ​ប្រមូល​បច្ច័យ​ទិញ​កម្ទេច​ថ្ម​មិច មក​រោយ​កន្លែង​ពិបាក​ខ្លាំង គ្រាន់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​បណបណ្តោះអាសន្នសិន។ជាមួយនឹង​ការ​មើល​រំលង​អំពី​ការ​លំបាក ជាក់ស្តែង​លើ​កំណាត់​ផ្លូវ​មួយ​ខ្សែ​ខាងលើ​នេះ កន្លង​មក អ្នកស្រុក​ធ្លាប់​ឮ​សូរ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង លើក​ឡើង​ថា បើ​មន្ត្រី​មូលដ្ឋាន​មើល​រំលង​អំពី​បញ្ហា​ផ្លូវលំ​នេះ គឺ​សម្តេច​ពិតជា​មានការ​ខ្មាស់​អៀន​ណាស់​។​ក្នុង​ន័យ​នេះ សម្តេច​លើក​ឡើង​ចង់​ជម្រុញ​ដល់​មន្ត្រី​មូលដ្ឋាន​រាប់​តាំងពី​មេឃុំ មេស្រុក និង​មេ​ខេត្ត ជា​ពិសេស​គឺ​គណៈ​ពង្រឹង​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ត្រូវ​យកចិត្តទុកដាក់​តាមដាន​រឿង​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពិសេស​គឺ​រឿង​ផ្លូវ​ដើរ​នេះឯង​។ជាមួយនឹង​ទុក្ខ​លំបាក​ខាងលើ​នេះ បងប្អូន​ប្រជាពលរដ្ឋ និង​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​ជើងវត្ត​បា​រយ​ណ៍ រួម​ទាំង​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​បារាយណ៍​ទាំងអស់ សង្ឃឹមថា គណៈ​ពង្រឹង​មូលដ្ឋាន ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​គ្នា នឹង​ជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​របស់​អ្នកស្រុក ដោយ​សិក្សា​លើក​គម្រោង​សាងសង់​ស្ថាបនា​ផ្លូវលំ​មួយ​ខ្សែ​ខាងលើ​នេះ ជូន​អ្នកស្រុក​ធ្វើ​ដំណើរ​ចេញចូល​ទៅ​លំនៅ​ដ្ឋា​ន ក៏​ដូច​ជា​ទៅ​ប្រកប​មុខរបរ​ផ្សេង​ៗ ពិសេស​គឺ​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន​បាន​ងាយស្រួល​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ផង​។ដោយសារ​ជួប​ការ​លំបាក​ខ្លាំង​នា​រដូវវស្សា​នេះ ព្រះ​គ្រូ​ចៅអធិការ​វត្ត​បារាយណ៍ ព្រះជីវរ​ធំ បាន​និមន្ត​បិណ្ឌបាត​ពុទ្ធ​បរិ​ស័ព្ទ​ជិត​ឆ្ងាយ​រ៉ៃ​អង្គាស​បច្ច័យ ដើម្បី​ទិញ​កម្ទេច​ថ្ម​ចាក់​ជា​បណ្តោះអាសន្ន​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​ពុទ្ធ​បរិ​ស័​ទ្ធ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​មួយ​គ្រា​ៗ​ប៉ុណ្ណោះ​។ទន្ទឹម​នឹង​នោះ​ដែរ គណៈកម្មការ លោកតា​លោកយាយ ចំណុះ​ជើងវត្ត​បារាយណ៍ ក៏​សូម​ចូលរួម​អំពាវនាវ​សំណូមពរ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ និង​ពុទ្ធ​បរិ​ស័​ទ្ធ​គ្រប់​ទិស​ទី សូម​មេត្តា​ចូលរួម​ជួយ​ចាប់មគ្គផល​ចូល​ជា​បច្ច័យ ដើម្បី​ជួសជុល​ផ្លូវលំ​ខាងលើ​នេះ […]

ព័ត៌មានជាតិ

នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បាននាំយកទៀនវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន ៤០វត្

នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បាននាំយកទៀនវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន ៤០វត្ត នៅទូទាំងខេត្តព្រះសីហនុ ក៏មានការចូលរួមពីលោកឧកញ៉ា លោក លោកស្រី ជាក្រុមការងារ មន្ទីអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោកអាចារ្យតាមបណ្តាវត្តផ្សេងៗនៃខេត្តព្រះសីហនុ ជាច្រើនអង្គ បានធ្វើឡើងនៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន ហៅ វត្តភ្នំសមាធិ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្ក្រាប ទីតាំងបើកល្បែង ស៊ីសងមួយកន្លែងនៅសង្កាត់ចោមចៅ៣ ម្ចាស់ទីតាំងដឹងខ្លួនមុនយកសម្ភារះចេញអស់

ភ្នំពេញ​៖​ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធទីតាំងបើក កាស៊ីណូ មួយកន្លែងស្ថិតនៅផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក​ ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ បានធ្វេីការចុះបង្ក្រាបតែម្ចាស់ទីតាំងហាក់ដឹងខ្លួនមុនយកសម្ភារះចេញអស់ ចេញពីទីតាំងខាងលើ ។សមត្ថកិច្ចឲ្យដឹងថា ទីតាំងខាងលេីកន្លងមក បានដាក់ស្លាកយីហោ​ បន្ទប់ ប៊ីយែអាកាសយានដ្ឋាន​ ក្រោយមក​ ក៏បានដោះស្លាក យីហោចេញ បច្ចុប្បន្នមានតែស្លាកយីហោមួយបុណ្ណោះដោយមិនមានសរសេរអ្វីនោះទេ។ប្រភពបានបន្តថា ទីតាំងខាងលេីនេះគឺបើកសម្រាប់តែជនជាតិចិនចូលលេង ហើយសន្តិសុខ២នាក់អង្គុយយាម​នៅខាងមុខជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ស្តីពីករណីទីតាំងខាងលើបេីកល្បែងស៊ីសង​ ជាប្រភេទជាកាស៊ីណូ​ របស់ជនជាតិចិន​ ទើប នៅព្រឹកថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២២នេះ​ លោកម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជា​ ឲ្យកម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលចោមចៅទី៣​ ចុះបង្ក្រាបជាក់ស្តែង​ ពេលចុះដល់ទីតាំងខាងលើនេះមិនមានឃេីញអ្វីនោះទេ​ ។បច្ចុប្បន្ន​ទីតាំងខាងលេីត្រូវបានបិទទ្វា៕

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា បើកសន្និបាត វិសាមញ្ញ ដើម្បីកំណត់ទិសដៅទៅការបោះឆ្នោតឆ្នាំ២០២៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន៧មករា រយ:ពេលពីរថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។អង្គសន្និបាតក៏បានបើកទូលាយដោយមានការអញ្ជើញឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន ក្រុមការងារចុះជួយមូលដ្ឋាន ឱ្យចូលរួម និងមានការផ្តល់វេទិបញ្ចេញមតិពិភាក្សាលើរបាយការណ៍ សំដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ […]

ព័ត៌មានជាតិ

តើទីតាំងល្បែងសុីសងមួយកន្លែងបើកលេងយ៉ាងគឃ្លើនមួយកន្លែងនេះជារបស់អ្នកណាហើយអ្នកណាខ្លះនៅពីក្រោយខ្នងបានជាមិនខ្លាចអំណាចលោក ម៉ន វុធី ជាអធិការខណ្ឌពោធិសែនជ័យបែបនេះ…

(ភ្នំពេញ)ទីតាំងល្បែងស៉ីសងដ៏ធំមួយត្រូវបានបើកដំណើរការដោយរលូនមានមនុស្សចេញចូលហូរហែទាំងយប់ទាំងថ្ងៃ ហាក់មិនខ្លាចអំណាចរបស់លោក ម៉ន វុធី ដែលជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យអីបន្តិចសោះ ។ ទីតាំងខាងលើនេះគឺស្ថិតក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងខាងលើនេះជាទីតាំងលេងល្បែងសុីសងដ៏ធំមួយហើយមានថៅកែជាជនជាតិចិនបើកលេងយ៉ាងអនាធិបតេយ្យមិនខ្លាចញញើតនឹងអាជ្ញាធរអីបន្តិចសោះហើយបើកទទួលភ្ញៀវទាំងពេលថ្ងៃទាំងពេលយប់ ។ ប្រភពដដែលបានបន្តថា ទីតាំងខាងលើនេះទំនងជាមានខ្សែធំព្រោះគេឃើញមានបុរសម្នាក់ធ្វើការនៅក្នុងទីតាំងនោះមានកាំភ្លើងខ្លីសៀតចង្កេះថែមទៀតផង ហើយមានមេការម្នាក់ជាអ្នកកាសែតធ្វើការនៅមជ្ឈមណ្ឌលព័ត៌មានមួយដែលមានភារកិច្ចជាអ្នកចរចារជាមួយក្រុមអ្នកកាសែតដែរទៅដល់ទីតាំងនោះផងដែរ ។ អ្នកប្រកបរបររត់កង់បីដែលរកសុីនៅជិតកន្លែងនោះ គាត់ក៏បានរៀបរាប់ស្រដៀងៗគ្នា រាល់ពេលពួកគាត់តែងតែឃើញជនជាតិចិនជាក្រុមៗបានដើរចូលក្នុងទីតាំងខាងលើនោះជាហូរហែរ ហើយសន្តិសុខដែរយាមនៅពីមុខទីតាំងល្បែងសុីសងនោះក៏ធ្លាប់បង្ហើបប្រាប់ពួកគាត់ថា ទីតាំងនោះគឺមានបើកលេងល្បែងសុីសងជាច្រើនប្រភេទ ហើយមានខ្នងបង្អែកយ៉ាងរឹងមាំ ហើយប្រជាពលរដ្ឋសង្ឃឹមថា លោក ម៉ន វុធី អធិការខណ្ឌពោធិសែនជ័យ នឹងមានវិធានការនៅទីតាំងបើកល្បែងភ្នាល់គ្រប់ប្រភេទនេះផងទាន ដើម្បីកុំអោយប្រជាពលរដ្ឋដែលនៅជិតទីតាំងបើកល្បែងនេះមានការភ័យខ្លាចដូចរាល់ថ្ងៃនឹងទៀត។

ព័ត៌មានជាតិ

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយ

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយ ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ហើយលោក ត្រូវបានគេរាយការណ៍ថាបេះដូងលែងដើរ និងមិនមានសញ្ញាសង្ឃឹមរស់ទេ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិនានា នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ មកទល់នឹងពេលនេះគេមិនទាន់ដឹងពីស្ថានភាពរបស់ លោក អាបេនោះទេ តែបើតាមសារព័ត៌មាន Jiji លោក អាបេ ហូរឈាមចេញពីក ហើយសន្លប់មិនដឹងខ្លួន និងមិនមានសញ្ញាសង្ឃឹមរស់ឡើយនៅពេលបញ្ជូនទៅមន្ទីរពេទ្យ។​ លោក អាបេ មានអាយុ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ ។

ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងម្នាក់ ជាជនដៃដល់បាញ់សម្លាប់អ្នកបើករថយន្ត នៅខណ្ឌបឹងកេងកង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកនេះ

កណ្តាល ៖ ឈាមស្រែកស្បែកហៅ នៅទីបំផុត ខ្មាន់កាំភ្លើងម្នាក់ ជាជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នកបើករថយន្ត រួមការងារ យាមផ្ទះជាមួយគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ធ្វើការចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។ជនដៃដល់ មានឈ្មោះ អ៊ូ សុភី ភេទប្រុស មានស្រុកកំណើត នៅស្រុកស្អាង និងភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ ។ ចំណែកឯ ជនរងគ្រោះស្លាប់ឈ្មោះ គង់ សុត ភេទប្រុស អាយុ ៤៣ឆ្នាំ មានមុខបរ អ្នកបើរថយន្ត និងយាមផ្ទះ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា ជនសង្ស័យ ជាឃាតករ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន បាន នៅស្រុកស្អាង ខេត្តកណ្ដាល នៅព្រឹកមិញនេះ ។ លោកស្នងការ បានបន្តទៀតថា ជនសង្ស័យ កំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការសួរនាំចម្លើយ និងធ្វើកំណត់ហេតុ […]

ព័ត៌មានជាតិ

មុននេះបន្តិច ! អធិការរងខណ្ឌឫស្សីកែវ បាញ់សម្លាប់ខ្លួនឯង នៅលេីផ្ទះរបស់ខ្លួន

ខេត្តកណ្តាល : លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងភូមិក្បាលកោះឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។ករណីនេះបានកើតឡើងនៅមុននេះបន្តិច នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន។សមត្ថកិច្ចបានបញ្ជាក់ថា, មុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុអី អោយពិតប្រាកដនៅឡើយទេ។បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលស្រុក និងខេត្តកំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់សួរសាក្សី ធ្វើកោសល្យវិច័យ៕

ព័ត៌មានជាតិ

លោក ញ៉ាញ់ ជាបហ៊ង ប្រធានគណកម្មាធិកាគណបក្សមូលដ្ឋានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដឹកនាំសមាជិក សមាជិកានៃមន្ទីរ ចូលរួមមិទ្ទិញអបអរសាទរខួបលើកទី៧១

ថ្ងៃសៅរ៍ ៤ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ លោក ញ៉ាញ់ ជាបហ៊ង ប្រធានគណកម្មាធិកាគណបក្សមូលដ្ឋានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដឹកនាំសមាជិក សមាជិកានៃមន្ទីរ ចូលរួមមិទ្ទិញអបអរសាទរខួបលើកទី៧១ ថ្ងៃបង្កើតគណប្រជាជនកម្ពុជា និងពិធីប្រគល់ប័ណ្ណសសើរ ជូនដល់បណ្ដា សាខាមន្ទីរ ក្រុង ស្រុក ឃុំ ដែលទទួលបានជ័យលាភី ពីការប្រឡងប្រណាំងដណ្ដើមស្នាដៃក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅបរិវេណមន្ទីរគណបក្សខេត្តកំពង់ស្ពឺ ។