ភ្នំពេញ៖ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធទីតាំងបើក កាស៊ីណូ មួយកន្លែងស្ថិតនៅផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ បានធ្វេីការចុះបង្ក្រាបតែម្ចាស់ទីតាំងហាក់ដឹងខ្លួនមុនយកសម្ភារះចេញអស់ ចេញពីទីតាំងខាងលើ ។សមត្ថកិច្ចឲ្យដឹងថា ទីតាំងខាងលេីកន្លងមក បានដាក់ស្លាកយីហោ បន្ទប់ ប៊ីយែអាកាសយានដ្ឋាន ក្រោយមក ក៏បានដោះស្លាក យីហោចេញ បច្ចុប្បន្នមានតែស្លាកយីហោមួយបុណ្ណោះដោយមិនមានសរសេរអ្វីនោះទេ។ប្រភពបានបន្តថា ទីតាំងខាងលេីនេះគឺបើកសម្រាប់តែជនជាតិចិនចូលលេង ហើយសន្តិសុខ២នាក់អង្គុយយាមនៅខាងមុខជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ស្តីពីករណីទីតាំងខាងលើបេីកល្បែងស៊ីសង ជាប្រភេទជាកាស៊ីណូ របស់ជនជាតិចិន ទើប នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជា ឲ្យកម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបជាក់ស្តែង ពេលចុះដល់ទីតាំងខាងលើនេះមិនមានឃេីញអ្វីនោះទេ ។បច្ចុប្បន្នទីតាំងខាងលេីត្រូវបានបិទទ្វា៕
Related Articles
អគ្គីសភ័យឆាបឆេះការាស់សាំងនៅ ភូមិជើងឡង សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំ
ហេតុការណ៍ដ៏គួរឲ្យសោកស្ដាយមួយនេះ បានកើតឡើងកាលពីវេលាម៉ោង ០៧និង ៣០ នាទី ថ្ងៃទី ២១ខែកុម្ភ: ឆ្នាំ ២០២១ នៅក្នុងភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។បើតាមរបាហការណ៍របស់លោកវរ:សេនីយ៍ឯក ឈន សុធនអធិការដ្ឋាននគរបាលក្រុង សួងបានបញ្ចាក់ថាម្ចាស់ផ្ទះឈ្មោះ តែតុងហ៊ុយ ភេទប្រុស អាយុ៥៦ឆ្នាំ(ម្ចាស់ដេប៉ូលក់សាំងក្រុងសួង)។+ខូចខាតៈ1-កុងទរ័បាញ់ប្រេង2សំរាប់ 2-រថយន្តចំនួន02 គ្រឿង០១/ រថយន្ត LEXUS 330០២/ រថយន្ត កូរ៉េ 2,5 T 3-ប្រេងម៉ាសុីន20កេះ 4-ម៉ូតូ3គ្រនិងរឺម៉ក 01 គ្រឿង 5-ដំបូល15❎18មែត្រ 6-ទូទឹកកក 01 គ្រឿង 7-តុឈើ1សំរាប់ +រថយន្ត9គ្រឿង ( ក្រុងសួង 01 គ្រឿង ស្រុកត្បូងឃ្មុំ 01 គ្រឿង ស្រុកតំបែរ 01 គ្រឿង ស្រុកពញាក្រែក 01 គ្រឿង ស្រុកអូរាំងឳ 01 គ្រឿង ស្នងការដ្ឋានខេត្តត្បូងឃ្មុំ […]
អ្នកក្លែងព័ត៌មានអំពីកូរវិដ-១៩ ម្នាក់ត្រូវបានឃាត់ខ្លួនដើម្បីអប់រំណែនាំ!
អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួននារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ35ឆ្នាំ មានអាស័យដ្ឋាន ផ្ទះលេខ12 ផ្លូវsk05 បុរីពិភពថ្មីកួរស្រូវ3 ស្ថិតភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោមានមុខរបរជាអ្នកលក់ online ដែលមាន page ឈ្មោះ MC Cosmetic។កាលពីថ្ងៃទី2 ខែធ្នូឆ្នាំ2020 ម្ចាស់គណនីឈ្មោះ Ka Piink បានបង្ហោះក្នុងគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា” ផ្សារជពូវ័ន្តបិទហើយអ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់5នាក់ទៀតក៏បានឆ្លងដែរ” បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង។ ពិនិត្យឃើញដូច្នេះអគ្គស្នងការនគរបាលស្តីទី បានចេញបញ្ជាឲ្យនាយកដ្ឋានជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីឲ្យបញ្ឈប់ការចែកចាយព័ត៌មានដែលអាចបង្កឱ្យមានការចលាចលនៅក្នុងសង្គម។នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២ រសៀល នាយកដ្ឋានប្រឆាំងបទល្មើសបច្ជេកវិទ្យាបានសហការជាមួយអធិការខណ្ឌដង្កោធ្វើការឃាត់ខ្លួន ម្ចាស់គណនីខាងលើដើម្បីយកមកបំភ្លឺនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។លោក យ៉ូង សុវណ្ណ នាយផ្នែកប្រឆាំងបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ប្រាប់ថា ស្ត្រីឈ្មោះ ឈិន មន្ថា ដែលជាម្ចាស់គណនី បានសារភាពថា […]
សមត្ថកិច្ចឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ២៨នាក់ និងដកហូតដាវសាំម៉ូរ៉ៃមួយចំនួន នៅមហាវិថីចោមចៅ
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងចំពៀមកៅស៊ូប្រមូលផ្តុំគ្នាបំរុងធ្វើសកម្មភាព ត្រូវបានកម្លាំងនគរបាលធ្វើការបង្ក្រាបឃាត់ខ្លួនយកទៅសាកសួរចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ តាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មានក្រុមក្មេងទំនើងមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃប្រមូលផ្តុំគ្នា និងជិះម៉ូតូអូសដាវធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលបានចុះទៅដល់ចំណុចកើតហេតុ ដោយឃើញជនសង្ស័យកំពុងប្រមូលផ្តុំគ្នា ក៏ធ្វើការឃាត់ឆែកឆេររកឃើញដាវសាំម៉ូរ៉ៃ ចំនួន៥ដើម និងចំពៀមកៅស៊ូ១ ទើបឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់ យកទៅអធិការដ្ឋាន នរគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕