ខេត្តកំពង់ចាម ៖ ផ្លូវលំមួយខ្សែ ដែលមានប្រវែងប្រមាណជា៧គីឡូម៉ែត្រ លាតសន្ធឹងពីឃុំព្រែកដំបូក ឆ្ពោះទៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកំពុងតែជួបបញ្ហាលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ហើយនៅមិនទាន់ឃើញមានមន្ត្រីថ្នាក់ណាអើពើជួយស្ថាបនាជួសជុលផ្លូវនេះជូនអ្នកស្រុកប្រើប្រាស់នៅឡើយទេ។ដោយសារតែមើលឃើញនូវការលំបាកខ្លាំង ជាពិសេសជិតដល់រដូវបុណ្យភ្ជុំបិណ្ឌផងនោះ ព្រះគ្រូចៅអធិការវត្តបារាយណ៍ ក៏បានរ៉ៃអង្គាសពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដើម្បីប្រម៉ែប្រមូលបច្ច័យទិញកម្ទេចថ្មមិច មករោយកន្លែងពិបាកខ្លាំង គ្រាន់បានធ្វើដំណើរឆ្លងកាត់ជាបណបណ្តោះអាសន្នសិន។ជាមួយនឹងការមើលរំលងអំពីការលំបាក ជាក់ស្តែងលើកំណាត់ផ្លូវមួយខ្សែខាងលើនេះ កន្លងមក អ្នកស្រុកធ្លាប់ឮសូរប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង លើកឡើងថា បើមន្ត្រីមូលដ្ឋានមើលរំលងអំពីបញ្ហាផ្លូវលំនេះ គឺសម្តេចពិតជាមានការខ្មាស់អៀនណាស់។ក្នុងន័យនេះ សម្តេចលើកឡើងចង់ជម្រុញដល់មន្ត្រីមូលដ្ឋានរាប់តាំងពីមេឃុំ មេស្រុក និងមេខេត្ត ជាពិសេសគឺគណៈពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវយកចិត្តទុកដាក់តាមដានរឿងលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសគឺរឿងផ្លូវដើរនេះឯង។ជាមួយនឹងទុក្ខលំបាកខាងលើនេះ បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបារយណ៍ រួមទាំងព្រះសង្ឃគង់នៅក្នុងវត្តបារាយណ៍ទាំងអស់ សង្ឃឹមថា គណៈពង្រឹងមូលដ្ឋាន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់គ្នា នឹងជួយសម្រួលដល់ទុក្ខលំបាករបស់អ្នកស្រុក ដោយសិក្សាលើកគម្រោងសាងសង់ស្ថាបនាផ្លូវលំមួយខ្សែខាងលើនេះ ជូនអ្នកស្រុកធ្វើដំណើរចេញចូលទៅលំនៅដ្ឋាន ក៏ដូចជាទៅប្រកបមុខរបរផ្សេងៗ ពិសេសគឺសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានងាយស្រួលនាពេលដ៏ឆាប់ខាងមុខនេះផង។ដោយសារជួបការលំបាកខ្លាំងនារដូវវស្សានេះ ព្រះគ្រូចៅអធិការវត្តបារាយណ៍ ព្រះជីវរធំ បាននិមន្តបិណ្ឌបាតពុទ្ធបរិស័ព្ទជិតឆ្ងាយរ៉ៃអង្គាសបច្ច័យ ដើម្បីទិញកម្ទេចថ្មចាក់ជាបណ្តោះអាសន្នដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងពុទ្ធបរិស័ទ្ធងាយស្រួលក្នុងការធ្វើដំណើរមួយគ្រាៗប៉ុណ្ណោះ។ទន្ទឹមនឹងនោះដែរ គណៈកម្មការ លោកតាលោកយាយ ចំណុះជើងវត្តបារាយណ៍ ក៏សូមចូលរួមអំពាវនាវសំណូមពរដល់សប្បុរសជនជិតឆ្ងាយ និងពុទ្ធបរិស័ទ្ធគ្រប់ទិសទី សូមមេត្តាចូលរួមជួយចាប់មគ្គផលចូលជាបច្ច័យ ដើម្បីជួសជុលផ្លូវលំខាងលើនេះ តាមរយៈគណនីយ ABA លេខ ៖ 001 430 741 Hak Somnang ឬតាមរយៈលេខទូរស័ព្ទព្រះចៅអធិការវត្ត ៖ 012 923 257 នេះផង
Related Articles
នគរបាលខេត្តត្បូងឃ្មុំប្រកាសប្រាប់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះមុខសញ្ញា ទាំង៥នាក់
ខេត្តត្បូងឃ្មុំ ៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រកាសឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមុខសញ្ញាទាំង៥នាក់ លួច និងប្លន់ ដែលមាន ភិនភាគដូចនៅក្នុងរូបថតខាងក្រោម ។ នគរបាលខេត្តត្បូងឃ្មុំមិនត្រឹមតែប្រកាសដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នប៉ុណ្ណោះទេ ថែមទាំងអំពាវនាវឱ្យជួយសហការ និងរាយការណ៍ទៅសមត្ថកិច្ច តាមរយ:ទូរស័ព្ទលេខ 097 888 35 58 ឬ 097 92 33 266 ដើម្បីមានវិធានការ។ បើបងប្អូនប្រជាពលរដ្ឋសហការបានល្អ លោកអធិការនគរបាលស្រុកមេមត់នឹងផ្តល់ប្រាក់ឧបត្ថមមួយចំនួនដល់បងប្អូន ដោយបញ្ជាក់ទីតាំង និងពេលវេលាដែលជនទាំងនេះស្នាក់នៅ ។ សូុមបញ្ជាក់ថា រាល់ព័ត៌មានដែលបងប្អូនបានរាយការណ៍ យើងខ្ញុំនឹងរក្សាជាការសម្ងាត់ជូន ៕
អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅ១ សមត្ថកិច្ចប្រើទឹក ២៨ឡានដើម្បីបាញ់ពន្លត់មូលហេតុឆ្លងចរន្ដអគ្គិសនីយ៍
December 21, 2020 ចែកចាយ ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅផ្លូវ៣៦៧ កែង៦៣១ ស្ថិតក្នុងក្រុមទី១៥ ភូមិព្រែក សង្កាត់ច្បារអំពៅទី០១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរលត់ទៅវិញហើយ ក្រោយមានការអន្ដរាគមន៍ជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឡាំង អ៊ាបខេង អាយុ៤៩ឆ្នាំ ហើយប្រភេទផ្ទះដែលត្រូវអគ្គិភ័យវាយប្រហារ ធ្វើពីឈើប្រក់ស័ង្កីនៅជាន់ទី២ ទំហំ៥ម៉ែត្រ គុណ១៦ម៉ែត្រ។ បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក្នុងប្រតិបត្តិការនៃការជួយសង្គ្រោះ កម្លាំងសមត្ថកិច្ចប្រើប្រាស់ទឹកអស់ចំនួន២៨ឡាន ក្នុងនោះ រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៦ឡាន, រថយន្តក្រសួងមហាផៃ្ទ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន, រថយន្តអាវុធហត្ថ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន, រថយន្តបុរី ប៉េង ហ៊ួត […]
បាត់ដំបង : ពិធីប្រកាសតែងតាំងនិងបំពាក់ឋានន្តរសក្កិស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
បាត់ដំបង៖នៅថ្ងៃពុឆ ៦ កើត ខែអស្សុជ ឆ្នាំជួតទោស័កព.ស ២៥៦៤ត្រូវនិងថ្ងៃថ្ងៃពុឆទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ នៅបរិវេណ សាលាខេត្ត បាត់ដំបង នៅ ម៉ោង ១.៣០ នាទីល្ងាច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង នាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរង និង ជា ប្រធាន នាយកដ្ឋានបុគ្គលិក លោកឆាយ ម៉ាទីណាល់ អភិបាលរង នៃ គណៈអភិបាលខេត្ត បាត់ដំបង និង គណៈប្រតិភូ មកពីរាជធានី ភ្នំពេញចំណុះឲ្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី សាត គីមសាន ត្រូវប្រកាសចូលកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថ្មី ជំនួស ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដែល គត្រូវចូលនិវត្តន៍ ។ ហើយនិងតែងតាំងមន្រ្តី […]