ព័ត៌មានជាតិ

អគ្គីភ័យឆាបឆេះផ្ទះនៅខណ្ឌកំបូលមនុស្ស០២ៈនាក់ត្រូវបានស្លា ប់បាត់បង់ជីវិតដ៍គួរឲ្យរន្ធត់…

ភ្នំពេញ÷អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយល្វែងនៅក្នុងបុរីគីមសាន្ត បណ្ដាលឲ្យមនុស្សវ័យចំណាស់ប្រុសស្រី០២ៈនាក់ត្រូវស្លា ប់បាត់បង់ជីវិតក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយសាតែរត់ចេញមិនទាន់។ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលម៉ោង១១ៈនឹង ៤៥ៈនាទីយប់ ថ្ងៃ២៩ៈ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិតាកេរ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ !!យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាម្ចាស់មាន ឈ្មោះ សុ ផល ភេទប្រុស អាយុជាង ៦០ៈឆ្នាំ ជនជាតិខ្មែរ មុខរបរជា មន្ត្រីយោធា ផ្កាយ៣ៈ នឹង ឈ្មោះ វ៉ុន ថេន ភេទស្រី អាយុ ៣០ៈឆ្នាំ មុខរបរជាមេផ្ទះ !!តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលអគ្គីភ័យនេះបានកើតឡើង គេបានឃើញមានផ្សែងហុយយ៉ាងខ្លាំងចេញមកពីខាងក្នុង បន្ទាប់មកក៍បានឆាបឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ក្រោយមកទើបមានឮសូរសម្លេងស្រែកថាជួយផងភ្លើងឆេះផ្ទះខ្ញុំហើយ គ្រាន់តែបានឮសម្លេងនេះភ្លាមប្រជាពលរដ្ឋដែលនៅជិតខាងបាននាំគ្នារត់យកបំពង់សម្រាប់បាញ់ពន្លត់អគ្គីភ័យទៅជួយបាញ់ពន្លត់ដែរ តែនៅក្នុងស្ថានភាពនេះឆេះខ្លាំងពេក ទើបរាយការណ៍ជូនទៅសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យឲ្យចុះមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ ក៍ដូចជាជួយសង្គ្រោះមនុស្សនៅជាប់ខាងក្នុង តែជាកម្មអកុសលជនរងគ្រោះប្រុសស្រីចំនួន០២ៈនាក់បានស្លា ប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។រថយន្តពន្លត់អគ្គីភ័យ ចំនួន០៥ៈ គ្រឿង ទី០១ៈរថយន្ត របស់សង្ឃឹមថ្មីមានចំនួន០៣ៈ គ្រឿង ទី០២ៈរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាព៩១១ៈមានចំនួន០១ៈ គ្រឿង នឹងទី០៣ៈរថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលខណ្ឌកំបូល ចំនួន០១ៈ គ្រឿង ទើបគ្រប់គ្រងបាននឹងពន្លត់ជាប់ទៅវិញជាស្ថាពរនៅវេលាម៉ោង២ៈនឹង១០ៈនាទីយប់ រំលងអធ្រាត្រមឈានចូល […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹងក្រសួងធនធានទឹកបានបញ្ជាក់ថាចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២១ ខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជានឹងមានអាកាសធាតុចុះត្រជាក់រហូតដល់

{សេចក្ដីជូនដំណឹង}ក្រសួងធនធានទឹកបានបញ្ជាក់ថាចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២១ ខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជានឹងមានអាកាសធាតុចុះត្រជាក់រហូតដល់ ១៥ អង្សាសេ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឱ្យបានគ្រប់ៗគ្នាជាពិសេសគឺកុមារតូចៗ។តាមសេចក្តីជូនដំណឹងរបស់ក្រសួងធន ធានទឹកនិងឧតុនិយម បានឱ្យដឹងថាព្រះ រាជាណាចក្រកម្ពុជា បានទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ដោយស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C,សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C,អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ) ។ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C,សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °Cក្នុងនោះ ខេត្តមណ្ឌល គិរី , ខេត្តរតនគិរី , ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ តំបន់មាត់សមុទ្រ ៖សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C,សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C អាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ) ៕

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប…

កំពង់ឆ្នាំង÷នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។ ចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រាន ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង ធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើ ដំណើរ ទៅដល់ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្ត អភិបាល ខេត្ត […]

ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកផ្លាកលេខរថយន្ត ត្រូវបានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន…

ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចយកផ្លាកលេខរថយន្ត នៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖​១-ឈ្មោះ វ៉ង់ ខ័ណ្ឌដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។២-ឈ្មោះ សុខ រ៉ា ហៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ហេតុការណ៍៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៣:៣០នាទី ទៀបភ្លឺ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ពេលមកដល់ចំណុចកើតហេតុ […]

ព័ត៌មានជាតិ

ជិះម៉ូតូអត់កញ្ចក់ បញ្រ្ចាសផ្លូវរកបុកគេទៀត លុះសមត្ថកិច្ចឃាត់បែរជាហក់រកវាយសមត្ថកិច្ចចរាចរណ៍ និងគំរាមដកស័ក្តិលើស្នារចោលផ្អើលពេញផ្លូវ ក្រោមស្ពានអាកាសស្ទឹងមានជ័យ…

ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូអត់កញ្ចក់បញ្ច្រាស់ ទិសចរាចរណ៍រកបុកគេឯងហើយ ថែមទាំងរកវាយសមត្ថកិច្ចថែមទៀត បញ្ចេញកាយវិការក្រអឺតក្រទម រកហក់វាយ ចង្អុល ប្រើសម្តីគ្មានសីលធម៌ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើន ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារថែមទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ក្រុមការងារព័ត៏មានយើងឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ដែលពាក់អាវស ខាងលើ គ្មានកញ្ចក់ ពីកើតទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បានដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ចថែមទៀត បញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនលើក ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារថែមទៀត ច្រង៉េងច្រង៉ាងពេញផ្លូវ ត្រូវបានសមត្ថកិច្ច សុំគោលការណ៍ពីថ្នាក់លើ បញ្ជូនបុរសរូបនេះ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ […]

ព័ត៌មានជាតិ

ផ្ទុះការតវ៉ា! កម្មកររោងចក្រកាត់ដេរ ជិត៥០០នាក់ នៅផ្លូវសឡា ខណ្ឌមានជ័យ

(ភ្នំពេញ) ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ម៉ោង ១៨:៤៣:៥៥ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ ស៊ិនហាវស៊ុន ប្រហែល៥០០នាក់ បានផ្ទុះការតវ៉ាចេញមកឈរត្រៀបត្រា ពេញមុខរោងចក្រ បង្កឲ្យមានការភ្ញាក់ដល់អ្នកដំណើរនិងសមត្ថកិច្ចដែលស្ថិតនៅផ្លូវ៣៧១សឡា ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។បើយោងតាមសម្តីរបស់ក្រុមកម្មករ ដែលមកមកឈរតវ៉ានៅមុខរោងចក្រនេះ បានប្រាប់ឲ្យដឹងថា មូលហេតុដែលពួកគាត់ផ្ទុះការតវ៉ា ជាមួយនិងថៅកែរោងចក្រកាត់ដេរនេះ គឺដោយសារតែក្រុមហ៊ុន បានបញ្ឈប់តំណាងកម្មករម្នាក់ ហើយពួកគាត់ក៏បានទាមទារលក្ខខណ្ឌរវាងកម្មករនិងក្រុមហ៊ុនចំនួន៥ចំណុចរួមមាន ៖ ទី១: ទាមទារប្រាក់បំណាច់ឆ្នាំ ទី២: ប្រាក់អតីតភាព ទី៣: ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ ទី៤: ទាមទារច្បាប់ការងាររបស់ក្រសួងការងារឲ្យបានត្រឹមត្រូវ និងទី៥: ទាមទារឲ្យមានតំណាងកម្មករ។ចំពោះការតវ៉ាទាមទាររបស់ក្រុមកម្មករខាងលើនេះ គេពុំឃើញមានវត្តមានថៅកែក្រុមហ៊ុន ឬអ្នកតំណាងក្រុមហ៊ុនណាម្នាក់ ចេញមុខមកដោះស្រាយជាមួយកម្មករនោះទេ។ដោយកម្មករទាំងនោះ បានបញ្ជាក់យ៉ាងច្បាស់ប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា បើគ្មានដំណោះស្រាយនោះទេ ពួកគាត់នៅតែបន្តធ្វើការតវ៉ា នៅមុខរោងចក្រជានិច្ច លុះត្រាណាមានដំណោះស្រាយគ្នា រវាងម្ចាស់ក្រុមហ៊ុនកាត់ដេរស៊ិនហាវស៊ុន ជាមួយនិងពួកគាត់ ទើបពួកគាត់ចូលធ្វើការវិញ៕

ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

ព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តតាកែវ។ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងការធ្វើតេស្តរហ័ស (Rapid Test ) សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃ ផ្ទេរភាកិច្ច និងតែងតាំងមុខតំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង […]

ព័ត៌មានជាតិ

កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យចំនួន១១នាក់ និងវត្ថុតាងទៅតុលាការហើយ

(បន្ទាយមានជ័យ): នៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យចំនួន១១នាក់ និងវត្ថុតាងទៅតុលាការហើយ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១៥នាទី នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ករណីនេះ￸បង្កឡើងដោយជនសង្ស័យមួយក្រុម មានគ្នាប្រហែល៣០នាក់ ជិ:រថយន្តចំនួន០៣គ្រឿង ទៅអង្គុយផឹកស៊ីនៅហាងABCក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួន ០៥នាក់ ។ ក្នុងពេលពួកគេកំពុងផឹកស៊ីនោះ ￸ក្រុមជនរងគ្រោះ￸ក៏ទៅដល់កន្លែងផឹកស៊ីដែរ មួយសន្ទុះក្រោយមកក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើហិង្សា ដោយយកដបស្រា និងកែវជាច្រើន គប់ទៅលើជនក្រុមជនរងគ្រោះ￸ ភ្លាមនោះ￸កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ តែក្រុមជនសង្ស័យមិនស្ដាប់តាម ហើយបន្តគប់ដបស្រា និងកែវ ព្រមទាំងដេញវាយទៅលើក្រុមជនរងគ្រោះ￸ និងកម្លាំងអាវុធហត្ថថែមទៀត បន្ទាប់មកក្រុមជនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លី (ពុំស្គាល់ម៉ាក) បាញ់មកលើកម្លាំងអាវុធហត្ថ បណ្ដាលឲ្យអាវុធហត្ថម្នាក់រងរបួសធ្ងន់ ក្រៅពីនេះ￸ កម្លាំង អាវុធហត្ថ០២នាក់ទៀត រងរបួសស្រាលដោយសារត្រូវនឹងកែវស្រាដែលពួកជនសង្ស័យគប់មកលើ ។ ក្រុមជនសង្ស័យនៅតែបន្តវាយមកលើសមត្ថកិច្ច ក្រោយមកទើបកម្លាំងបានសម្រេចចិត្តបាញ់កាំភ្លើងតបតវិញ ដើម្បីការពារខ្លួន ទើបបណ្ដាលឲ្យខាងជនសង្ស័យរងរបួសម្នាក់ចំជើង ។ […]

ព័ត៌មានជាតិ

ជនសង្ស័យរំលោភសម្លាប់ទៅលើក្មេងស្រីជាសិស្សសាលាថ្នាក់ទី១២ នៅខេត្តកំពង់ចាមនោះ ឥឡូវនេះឃាត់ខ្លួនបានឃាតករហើយ…

កំពង់ចាម÷យុវតីជាសិស្សសាលាថ្នាក់ទី១២ៈម្នាក់ត្រៀមខ្លួនដើម្បីប្រលងយកសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប)ទៅហើយនោះត្រូវបានជនដៃដល់ជាឃាតកមានគ្នាចំនួន០៦ៈនាក់ បានចាប់រំលោភហើយសម្លាប់យ៉ាងឃោឃៅព្រៃផ្សៃជាទីបំផុតនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចកំពុងដុតដៃដុតជើងនឹងស្រាវជ្រាវដើម្បីស្វែងរកឃាតករដែលបានរំលោភហើយសម្លាប់មកលើក្មេងស្រីម្នាក់ជាសិស្សសាលាថ្នាក់ទី១២ៈ ខណៈពេលដែលប្រជាពលរដ្ឋនិងមហាជនបានថ្កោលទោសយ៉ាងខ្លាំងក៏ដូចជាមានការទាមទារឲ្យកម្លាំងសមត្ថកិច្ចនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ធ្វើយ៉ាងណាដើម្បីចាប់ខ្លួនជនដៃដល់ជាឃាតករួមនឹងបក្ខពួកឲ្យបានយកមកផ្ដន់ទារទោសទៅតាមផ្លូវច្បាប់។រហូតមកដល់ថ្ងៃទី២២ៈខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅវេលាម៉ោង០២ៈនឹង១៥នាទីរសៀលទើបកម្លាំងសមត្ថកិច្ចជំនាញបានសហការគ្នាជាមួយនឹងកងកម្លាំងប្រជាការពារនៅក្នុងភូមិប៉ាងនឹងភូមិបុស្សថ្លាន់ជាច្រើននាក់បានចុះទៅចាប់ខ្លួនបក្ខពួកជាឃាតកបានម្នាក់ដែលបានរំលោភហើយសម្លាប់ទៅលើក្មេងស្រីសិស្សសាលាថ្នាក់ទី១២ យ៉ាងព្រៃផ្សៃដែលប្រទេសជាតិយើងមិនអាចទទួលយកបាន។យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីមិត្តភ័ក្ររបស់ជនរងគ្រោះម្នាក់ប្រាប់ឲ្យដឹងថានៅមុនពេលហេតុការនេះបានកើតឡើងយុវតីដែលជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងចេញពីក្នុងសាលារៀនតែម្នាក់ឯងធ្វើដំណើរឆ្លងកាត់ផ្លូវស្ងាត់ដាច់ស្រយាលទើបបណ្ដាលឲ្យជនដៃដល់ជាឃាតកររួមជាមួយនឹងបក្ខពួករបស់គេមានចំនួន០៦ៈនាក់ទៀតបាននាំគ្នាស្ទាក់ចាប់យុវតីជាជនរងគ្រោះដែលមានចរិកស្លូតបូតយកខ្សែមកទាក់កហើយអូសយកទៅរំលោភសេពសន្តវៈនៅលើរូបរាងកាយរបស់នាងហើយហើយជនដៃដល់ជាឃាតករសម្លាប់ដើម្បីបំបាត់ភស្តុតាងតែម្ដង។ពាក់ព័ន្ធនៅក្នុងករណីនេះដែរលោកអឹត និត្យជាមេឃុំ ចំការអណ្ដូង បានឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះមាន ឈ្មោះឌីម អេងជូ ភេទស្រី កើតនៅឆ្នាំ២០០៥ មុខរបរជាសិស្សសាលាថ្នាក់ទី១២ៈត្រូវបានជនសង្ស័យមួយក្រុមមានគ្នា០៦ៈនាក់នាំបក្ខពួកចាប់រំលោភ បានសម្រេចហើយសម្លាប់ជនរងគ្រោះនៅវេលាម៉ោង៥ៈល្ងាច ត្រូវនឹងថ្ងៃទី២០ៈខែវិច្ឆិកា ឆ្នាំ២០២១ ហេតុការណ៍ដែលបានកើតឡើងនេះគឺត្រង់ចំណុចនឹងភូមិលេខ២ៈម្ដុំផ្លូវឡើងទៅភូមិ១១ៈឃុំចំការអណ្ដូង ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

យុវជនវ័យក្មេងម្នាក់មិនដឹងមានវិបត្តិអ្វីបានសម្រេចចិត្តចងកសម្លាប់ខ្លួនបង្ករអោយមានការភ្ញាក់ផ្អើល…

ភ្នំពេញ÷មានករណីអត្តឃាតមួយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកដោយយុវជនម្នាក់មិនដឹងមានវិបត្តិអ្វីបានសម្រេចចិត្តចងកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤៥ នាទី ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវបេតុងមួយកណ្លែង ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបងប្អូនប្រជាពលរដ្ឋបានឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនជាប់នឹងរបងផ្ទះរបស់ប្រជាពលរដ្ឋ ឃើញហេតុការណ៍ដូច្នេះទើបប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមើល ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចក៏បានចុះមកដល់ទីកន្លែងហើយបានយកខ្សែមកហុំព័ទ្ធកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះថល់ សារ៉ា ភេទប្រុសអាយុ 20 ឆ្នាំ ស្រុកកំណើតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យឃើញថាសាកសពខាងលើពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ក្រោយកើតហេតុសមត្ថកិច្ចក៏បានបញ្ជូនសពទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោមដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ% ទូ រ៉ាវុធ