ព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តតាកែវ។ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងការធ្វើតេស្តរហ័ស (Rapid Test ) សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃ ផ្ទេរភាកិច្ច និងតែងតាំងមុខតំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕
Related Articles
អាសូរណាស់!!ស្ត្រីម្នាក់ត្អូញត្អែប្រាប់ប្ដីថាមិនស្រួលខណ:ប្តីខំជូនមកពេទ្យមិនដល់ផងដាច់ខ្យល់កណ្ដាលផ្លូវ បង្កឲ្យមានភ្ញាក់ផ្អើលទាំងយប់ ភ្នំពេញ ស្ត្រីម្នាក់មានជំងឺប្រចាំកាយជាប់ខ្លួនជាយូរមកហើយដោយត្អូញត្អែប្រាប់ប្ដីថាមិនខ្លួនស្រួលខ្លួនខណៈប្ដីប្រញាប់ប្រញាល់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនមួយកន្លែងមិនទាន់ដល់ផងបានដាច់ខ្យល់ស្លាប់ក្បែពេទ្យ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១យប់ថ្ងៃទី ២៥ខែមិថុនាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ២០០២ ក្បែរនិងមន្ទីរពេទ្យឯកជនមួយកន្លែង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមការរៀបរាប់ពីប្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថាប្រពន្ធរបស់គាត់ធ្លាប់មានប្ដីនិងមានកូនម្នាក់ រូចម្តងហើយ ក្រោយមកក៏បានលែងលះគ្នាទៅវិញ បន្ទាប់មករូបគាត់និងប្រពន្ធក៍បាមជួបគ្មាហើយស្រលាញ់ដោយយកគ្មាយែម្តងមិនបាមរៀបការនិងនោះទេតែចាស់ទុំ និងភូមិសង្កាត់បានដឹងលឺ ហើយបានរួមរស់និងគ្នាបានមានកូន ២ នាក់ថែមទៀតសរុបទាំងកូនប្តីមុននឹងគាត់ចំនួន៣ នាក់នៅក្នុងបន្ទុកដោយរស់នៅជាមួយគ្នាថែមទាំងប្រធន្ធរបស់គាត់មានជម្ងឺប្រចាំកាយរោគស្ត្រី(ទាស់)និងឬដូងបាតផង។ប្រភពដដែរបានបន្តទៀតថាមុនកើតហេតុ ប្រពន្ធបានត្អូញត្អែប្រាប់ថាមិនស្រួលខ្លួនជួយកោសខ្យល់ ឲ្យផង ខណៈនោះរូបគាត់ឃើញសភាពមិនស្រួលដោយប្រពន្ធដូចជាមានសភាពធ្ងន់ធ្ងរពេកក៏បានបញ្ជូនទៅពេទ្យឯកជនមួយកន្លែងខណ:មកដល់ក្បែរផ្ទះពេទ្យមិនទាន់បាមហៅពេទ្យស្រាប់ប្រពន្ធរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ យ៉ាងអាណោចអាធ័មតែម្តង។រួចក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានពិនិត្យនៅកន្លែងកើតហេតុរួចបានទំនាក់ទំនងទៅខាងផ្នែកជំនាញឲ្យចុះមកធ្វើកោសល្យវិច័យងាយស្រួលប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ពលករខ្មែរ១គ្រួសារដឹងថា ឆ្លងកូវីដ១៩ ក៏ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយត្រឡប់មកស្រុកកំណើតវិញ ត្រូវនគរបាលការពារព្រំដែនឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ពលករខ្មែរ១គ្រួសារមានប្តី ប្រពន្ធ និងកូនប្រុសស្រីតូចៗ៣នាក់ នៅពេលដឹងខ្លួនថាឆ្លងកូវីដ១៩ ក៏ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយប្រថានត្រឡប់មកស្រុកកំណើតវិញ ក៏ត្រូវនគរបាលការពារព្រំដែនគោកលេខ ៩១១ និងយោធាកងពល៥១ ឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅខាងមុខស្តាហ្គោល ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលការពារព្រំដែន បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា តាមការសាកសួរ ស្រ្តីជាប្រពន្ធបានឆ្លើយថា ក្រុមគ្រួសាររបស់កាត់ដើរកាត់ព្រៃទាំងប្រថុយប្រថានចេញពីប្រទេសថៃ វិលមកផ្ទះវិញព្រោះ ពួកគាត់ធ្លាក់ខ្លួនឈឺសង្ស័យឆ្លងកូវីដ១៩។ ពួកគាត់ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ និងមានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែត។ មន្ត្រីនគរបាលបានបញ្ជាក់ថា ពួកគាត់ទៅប្រទេសថៃនោះតាមរយៈមេខ្យល់២នាក់ ជួយឆ្លងដែនកាលពីពេល កន្លងទៅ តែជនសង្ស័យទាំង២នាក់នោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយដែរ។ គាត់បន្តថា ពេលទៅដល់ស្រុកថៃ ស្ថានភាពគ្រួសាររបស់គាត់ បានធ្លាក់ខ្លួនឈឺ មិនអាចនៅដីថៃទៀតបាន ក៏បង្ខំចិត្តនាំគ្នាឆ្លង ដែនចូលមកកម្ពុជាដោយខ្លួនឯងតែម្តង។ ក្រោយសាកសួរ និងធ្វើកំណត់ហេតុ ពួកគេទាំង៥នាក់ ត្រូវបាននគរបាលការពារព្រំដែនគោកលេខ៩១១ និងយោធាកងពល៥១ បញ្ជូនតាមរថយន្តយោធាយកទៅធ្វើចត្តាឡីស័កនៅទីតាំងមួយក្នុងក្រុងប៉ោយប៉ែត។ ពេលបញ្ជូនទៅដល់មណ្ឌល ធ្វើចត្តាឡីស័ក ក្រុមគ្រូពេទ្យ ក៏បានធ្វើតេស្តរហ័ស […]
ឧត្តមសេនីយ៍ត្រី ជូ សារុន ណែនាំចំពោះនាយ នាយរងអាវុធហត្ថ ឲ្យចេះគោរពស្រឡាញ់ ចំពោះនិវត្តន៍ជនអាវុធហត្ថចាស់ៗ ចាត់ទុកជារាមច្បង មានបទពិសោធន៍មុនយើង
កំពង់ស្ពឺ ៖ ក្នុងពិធីសំណេះសំណាល ជាមួយនិវត្តន៍ជន និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៧ ទិវាកងរាជអាវុធហត្ថ! ថ្ងៃកំណើតកងរាជអាវុធហត្ថ ១៤កក្កដា ឆ្នាំ១៩៩៣- ១៤កក្កដា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយថ្លែងថា ជានិច្ចជាកាល លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះនិវត្តន៍ជន របស់កងរាជអាវុធហត្ថទាំងអស់ ជាក់ស្តែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃបង្កើតកងរាជអាវុធ លោកនាយឧត្តមសេនីយ៍ បានអនុញ្ញាតឲ្យមេបញ្ជាការ រាជធានី/ខេត្ត ធ្វើពិធីសំណេះសំណាលជាមួយបងប្អូននិវត្តនជន អតីតកងរាជអាវុធហត្ថដើម្បីបានស្វែងយល់អំពីសុខទុក្ខ និងជួបការលំបាកនៅក្នុងសង្គមគ្រួសាររបស់ពួកគាត់។ នៅក្នុងពិធីនេះដែរ ក៏បានចាក់បញ្ចាំងស្លាយ អំពីប្រវត្តិ និងវឌ្ឍនភាពការងាររបស់កងរាជអាវុធហត្ថ ជូននិវត្តន៍ជនបានទស្សនាអំពីវឌ្ឍនៈភាព ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថទាំងអស់ត្រូវចាត់ទុកនិវត្តន៍ជន(ចូលនិវត្តន៍)ជារាមច្បង ជាអតីតអ្នកប្រយុទ្ធលើសមភូមិការពារជាតិ ការពារបូរណៈភាពទឹកដី និងការពារសន្តិភាពមុនយើង ហើយអ្វីដែលយើងមោទនៈភាពជាងនេះ និវត្តន៍ជននៃយើងម្នាក់ៗនៅមានកម្លាំងពលំ ស្មារតីរឹងមាំគួរឲ្យកោតសសើរ។ […]