ខេត្តកំពង់ស្ពឺ=នៅព្រឹកថ្ងៃសៅរ៍ ៩ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺនិងជាប្រធានក្រុមកាងារថ្នាក់ខេត្តចុះជួយឃុំស្វាយចចិប រួមជាមួយ លោក លោកស្រីសមាជិកក្រុមកាងារ លោក លោកស្រី ជាក្រុមប្រឹក្សាឃុំ ព្រមទាំង ថ្នាក់ដឹកនាំភូមិ បាននាំយកទៀនវស្សា គ្រឿងឧបភោគ ទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៤ វត្ត ក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។គ្រឿងឧបភោគរួមមាន=ទៀនវស្សា បច្ច័យសម្រាប់កសាងក្នុងវត្ត អង្ករ មី ត្រីខ ប្រេងឆា ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករ ខ្ទឹម ប៊ីចេង អំបិល បព្រមទាំងចង្ហាន់ គ្រប់វត្តនិមួយៗ។ ក្នុងនោះលោក ញ៉ាញ់ ជាបហ៊ង និងថ្នាក់ដឹកនាំក៏បានជូនបច្ច័យដល់តាជី […]
Author: adm
សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោល លិខិតអនុញ្ញាតឱ្យដោះដូរនិងអភិវឌ្ឍភ្នំតាម៉ៅ
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕
ឃាតកសម្លាប់នារីម្នាក់ នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ត្រូវចាប់ខ្លួនបាននៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធករណីសម្លាប់ស្ដ្រីម្នាក់ រួចយកសពទៅបោះចោល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ការចាប់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី លើឈ្មោះ ឆៃ សុខា អាយុ២៦ឆ្នាំ នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយចាប់ខ្លួនកម្លាំងជំនាញបានប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អាសូផ្លូវលំមួយខ្សែរពីឃុំព្រែកដំបូកទៅឃុំបារាយណ៍ស្រុកស្រីសន្ធរមានការលំបាកយ៉ាងខ្លាំងនៅរដូវវស្សានេះ…
ខេត្តកំពង់ចាម ៖ ផ្លូវលំមួយខ្សែ ដែលមានប្រវែងប្រមាណជា៧គីឡូម៉ែត្រ លាតសន្ធឹងពីឃុំព្រែកដំបូក ឆ្ពោះទៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកំពុងតែជួបបញ្ហាលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ហើយនៅមិនទាន់ឃើញមានមន្ត្រីថ្នាក់ណាអើពើជួយស្ថាបនាជួសជុលផ្លូវនេះជូនអ្នកស្រុកប្រើប្រាស់នៅឡើយទេ។ដោយសារតែមើលឃើញនូវការលំបាកខ្លាំង ជាពិសេសជិតដល់រដូវបុណ្យភ្ជុំបិណ្ឌផងនោះ ព្រះគ្រូចៅអធិការវត្តបារាយណ៍ ក៏បានរ៉ៃអង្គាសពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដើម្បីប្រម៉ែប្រមូលបច្ច័យទិញកម្ទេចថ្មមិច មករោយកន្លែងពិបាកខ្លាំង គ្រាន់បានធ្វើដំណើរឆ្លងកាត់ជាបណបណ្តោះអាសន្នសិន។ជាមួយនឹងការមើលរំលងអំពីការលំបាក ជាក់ស្តែងលើកំណាត់ផ្លូវមួយខ្សែខាងលើនេះ កន្លងមក អ្នកស្រុកធ្លាប់ឮសូរប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង លើកឡើងថា បើមន្ត្រីមូលដ្ឋានមើលរំលងអំពីបញ្ហាផ្លូវលំនេះ គឺសម្តេចពិតជាមានការខ្មាស់អៀនណាស់។ក្នុងន័យនេះ សម្តេចលើកឡើងចង់ជម្រុញដល់មន្ត្រីមូលដ្ឋានរាប់តាំងពីមេឃុំ មេស្រុក និងមេខេត្ត ជាពិសេសគឺគណៈពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវយកចិត្តទុកដាក់តាមដានរឿងលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសគឺរឿងផ្លូវដើរនេះឯង។ជាមួយនឹងទុក្ខលំបាកខាងលើនេះ បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបារយណ៍ រួមទាំងព្រះសង្ឃគង់នៅក្នុងវត្តបារាយណ៍ទាំងអស់ សង្ឃឹមថា គណៈពង្រឹងមូលដ្ឋាន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់គ្នា នឹងជួយសម្រួលដល់ទុក្ខលំបាករបស់អ្នកស្រុក ដោយសិក្សាលើកគម្រោងសាងសង់ស្ថាបនាផ្លូវលំមួយខ្សែខាងលើនេះ ជូនអ្នកស្រុកធ្វើដំណើរចេញចូលទៅលំនៅដ្ឋាន ក៏ដូចជាទៅប្រកបមុខរបរផ្សេងៗ ពិសេសគឺសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានងាយស្រួលនាពេលដ៏ឆាប់ខាងមុខនេះផង។ដោយសារជួបការលំបាកខ្លាំងនារដូវវស្សានេះ ព្រះគ្រូចៅអធិការវត្តបារាយណ៍ ព្រះជីវរធំ បាននិមន្តបិណ្ឌបាតពុទ្ធបរិស័ព្ទជិតឆ្ងាយរ៉ៃអង្គាសបច្ច័យ ដើម្បីទិញកម្ទេចថ្មចាក់ជាបណ្តោះអាសន្នដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងពុទ្ធបរិស័ទ្ធងាយស្រួលក្នុងការធ្វើដំណើរមួយគ្រាៗប៉ុណ្ណោះ។ទន្ទឹមនឹងនោះដែរ គណៈកម្មការ លោកតាលោកយាយ ចំណុះជើងវត្តបារាយណ៍ ក៏សូមចូលរួមអំពាវនាវសំណូមពរដល់សប្បុរសជនជិតឆ្ងាយ និងពុទ្ធបរិស័ទ្ធគ្រប់ទិសទី សូមមេត្តាចូលរួមជួយចាប់មគ្គផលចូលជាបច្ច័យ ដើម្បីជួសជុលផ្លូវលំខាងលើនេះ […]
នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បាននាំយកទៀនវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន ៤០វត្
នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បាននាំយកទៀនវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន ៤០វត្ត នៅទូទាំងខេត្តព្រះសីហនុ ក៏មានការចូលរួមពីលោកឧកញ៉ា លោក លោកស្រី ជាក្រុមការងារ មន្ទីអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោកអាចារ្យតាមបណ្តាវត្តផ្សេងៗនៃខេត្តព្រះសីហនុ ជាច្រើនអង្គ បានធ្វើឡើងនៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន ហៅ វត្តភ្នំសមាធិ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច ចុះបង្ក្រាប ទីតាំងបើកល្បែង ស៊ីសងមួយកន្លែងនៅសង្កាត់ចោមចៅ៣ ម្ចាស់ទីតាំងដឹងខ្លួនមុនយកសម្ភារះចេញអស់
ភ្នំពេញ៖ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធទីតាំងបើក កាស៊ីណូ មួយកន្លែងស្ថិតនៅផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ បានធ្វេីការចុះបង្ក្រាបតែម្ចាស់ទីតាំងហាក់ដឹងខ្លួនមុនយកសម្ភារះចេញអស់ ចេញពីទីតាំងខាងលើ ។សមត្ថកិច្ចឲ្យដឹងថា ទីតាំងខាងលេីកន្លងមក បានដាក់ស្លាកយីហោ បន្ទប់ ប៊ីយែអាកាសយានដ្ឋាន ក្រោយមក ក៏បានដោះស្លាក យីហោចេញ បច្ចុប្បន្នមានតែស្លាកយីហោមួយបុណ្ណោះដោយមិនមានសរសេរអ្វីនោះទេ។ប្រភពបានបន្តថា ទីតាំងខាងលេីនេះគឺបើកសម្រាប់តែជនជាតិចិនចូលលេង ហើយសន្តិសុខ២នាក់អង្គុយយាមនៅខាងមុខជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ស្តីពីករណីទីតាំងខាងលើបេីកល្បែងស៊ីសង ជាប្រភេទជាកាស៊ីណូ របស់ជនជាតិចិន ទើប នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជា ឲ្យកម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបជាក់ស្តែង ពេលចុះដល់ទីតាំងខាងលើនេះមិនមានឃេីញអ្វីនោះទេ ។បច្ចុប្បន្នទីតាំងខាងលេីត្រូវបានបិទទ្វា៕
គណបក្សប្រជាជនកម្ពុជា បើកសន្និបាត វិសាមញ្ញ ដើម្បីកំណត់ទិសដៅទៅការបោះឆ្នោតឆ្នាំ២០២៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន៧មករា រយ:ពេលពីរថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។អង្គសន្និបាតក៏បានបើកទូលាយដោយមានការអញ្ជើញឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន ក្រុមការងារចុះជួយមូលដ្ឋាន ឱ្យចូលរួម និងមានការផ្តល់វេទិបញ្ចេញមតិពិភាក្សាលើរបាយការណ៍ សំដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ […]
តើទីតាំងល្បែងសុីសងមួយកន្លែងបើកលេងយ៉ាងគឃ្លើនមួយកន្លែងនេះជារបស់អ្នកណាហើយអ្នកណាខ្លះនៅពីក្រោយខ្នងបានជាមិនខ្លាចអំណាចលោក ម៉ន វុធី ជាអធិការខណ្ឌពោធិសែនជ័យបែបនេះ…
(ភ្នំពេញ)ទីតាំងល្បែងស៉ីសងដ៏ធំមួយត្រូវបានបើកដំណើរការដោយរលូនមានមនុស្សចេញចូលហូរហែទាំងយប់ទាំងថ្ងៃ ហាក់មិនខ្លាចអំណាចរបស់លោក ម៉ន វុធី ដែលជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យអីបន្តិចសោះ ។ ទីតាំងខាងលើនេះគឺស្ថិតក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងខាងលើនេះជាទីតាំងលេងល្បែងសុីសងដ៏ធំមួយហើយមានថៅកែជាជនជាតិចិនបើកលេងយ៉ាងអនាធិបតេយ្យមិនខ្លាចញញើតនឹងអាជ្ញាធរអីបន្តិចសោះហើយបើកទទួលភ្ញៀវទាំងពេលថ្ងៃទាំងពេលយប់ ។ ប្រភពដដែលបានបន្តថា ទីតាំងខាងលើនេះទំនងជាមានខ្សែធំព្រោះគេឃើញមានបុរសម្នាក់ធ្វើការនៅក្នុងទីតាំងនោះមានកាំភ្លើងខ្លីសៀតចង្កេះថែមទៀតផង ហើយមានមេការម្នាក់ជាអ្នកកាសែតធ្វើការនៅមជ្ឈមណ្ឌលព័ត៌មានមួយដែលមានភារកិច្ចជាអ្នកចរចារជាមួយក្រុមអ្នកកាសែតដែរទៅដល់ទីតាំងនោះផងដែរ ។ អ្នកប្រកបរបររត់កង់បីដែលរកសុីនៅជិតកន្លែងនោះ គាត់ក៏បានរៀបរាប់ស្រដៀងៗគ្នា រាល់ពេលពួកគាត់តែងតែឃើញជនជាតិចិនជាក្រុមៗបានដើរចូលក្នុងទីតាំងខាងលើនោះជាហូរហែរ ហើយសន្តិសុខដែរយាមនៅពីមុខទីតាំងល្បែងសុីសងនោះក៏ធ្លាប់បង្ហើបប្រាប់ពួកគាត់ថា ទីតាំងនោះគឺមានបើកលេងល្បែងសុីសងជាច្រើនប្រភេទ ហើយមានខ្នងបង្អែកយ៉ាងរឹងមាំ ហើយប្រជាពលរដ្ឋសង្ឃឹមថា លោក ម៉ន វុធី អធិការខណ្ឌពោធិសែនជ័យ នឹងមានវិធានការនៅទីតាំងបើកល្បែងភ្នាល់គ្រប់ប្រភេទនេះផងទាន ដើម្បីកុំអោយប្រជាពលរដ្ឋដែលនៅជិតទីតាំងបើកល្បែងនេះមានការភ័យខ្លាចដូចរាល់ថ្ងៃនឹងទៀត។
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយ
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយ ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ហើយលោក ត្រូវបានគេរាយការណ៍ថាបេះដូងលែងដើរ និងមិនមានសញ្ញាសង្ឃឹមរស់ទេ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិនានា នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ មកទល់នឹងពេលនេះគេមិនទាន់ដឹងពីស្ថានភាពរបស់ លោក អាបេនោះទេ តែបើតាមសារព័ត៌មាន Jiji លោក អាបេ ហូរឈាមចេញពីក ហើយសន្លប់មិនដឹងខ្លួន និងមិនមានសញ្ញាសង្ឃឹមរស់ឡើយនៅពេលបញ្ជូនទៅមន្ទីរពេទ្យ។ លោក អាបេ មានអាយុ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ ។
ខ្មាន់កាំភ្លើងម្នាក់ ជាជនដៃដល់បាញ់សម្លាប់អ្នកបើករថយន្ត នៅខណ្ឌបឹងកេងកង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកនេះ
កណ្តាល ៖ ឈាមស្រែកស្បែកហៅ នៅទីបំផុត ខ្មាន់កាំភ្លើងម្នាក់ ជាជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នកបើករថយន្ត រួមការងារ យាមផ្ទះជាមួយគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ធ្វើការចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។ជនដៃដល់ មានឈ្មោះ អ៊ូ សុភី ភេទប្រុស មានស្រុកកំណើត នៅស្រុកស្អាង និងភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ ។ ចំណែកឯ ជនរងគ្រោះស្លាប់ឈ្មោះ គង់ សុត ភេទប្រុស អាយុ ៤៣ឆ្នាំ មានមុខបរ អ្នកបើរថយន្ត និងយាមផ្ទះ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា ជនសង្ស័យ ជាឃាតករ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន បាន នៅស្រុកស្អាង ខេត្តកណ្ដាល នៅព្រឹកមិញនេះ ។ លោកស្នងការ បានបន្តទៀតថា ជនសង្ស័យ កំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការសួរនាំចម្លើយ និងធ្វើកំណត់ហេតុ […]