ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទព្រឹត្តិការណ៍ ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅតាមបណ្តោយមាត់ទន្លេក្រុង ព្រៃវែង (ចុងប៉ម) ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបើកព្រឹត្តិការណ៍ប្រណាំងទូក ខ្នាតអន្តរជាតិ និងទូកវែង……………..

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកព្រឹត្តិការណ៍ប្រណាំងទូកខ្នាតអន្តរជាតិ និងទូកវែង ក្នុងពិធីបុណ្យចេញព្រះវស្សា ដែលព្រឹត្តិការណ៍នេះ ធ្វើឡើងនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ និងចលនាបង្កើតឲ្យមានព្រឹត្តិការណ៍នៃការប្រណាំងទូក-ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុជកាំជ្រួច និងការរៀបចំតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលខេត្ត, រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍អមដោយការប្រគុំតន្រ្តី អបអរសាទរក្នុងឱកាសនៃពិធីបុណ្យចេញព្រះវស្សាឆ្នាំនេះ។ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានឃើញប្រជាពលរដ្ឋ កីឡាករចំណុះទូក ដែលបានអញ្ជើញមកចូលរួមប្រកបដោយទឹកមុខសប្បាយរីករាយ ក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលសុខសន្តិភាព។ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងការតាំងពិព័រណ៍ផលិតផលនានា ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម បន្ដថា […]

ព័ត៌មានជាតិ

សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រី

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រី ទៅតុលាការ។ប្រភពពីមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែតុលា ស្អែកនេះ សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក កាម៉ារូទីន ស៊ូហៃមី នាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ទៅតុលាការ។សមត្ថកិច្ចបានចាប់ខ្លួនលោក កាម៉ារូទីន ស៊ូហៃមី នាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រី។ ការចាប់ខ្លួននេះ បានធ្វើ់ឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា នេះថា ៖ សមត្ថកិច្ចចាបឃាត់ខ្លួនលោក កាម៉ារូទីន ស៊ូហៃមី កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ហើយសមត្ថកិច្ចកំពុងតែរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី។ ការឃាត់ខ្លួននេះ គឺមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកលើគាត់។

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ”

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមក្នុងពិធីថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូប លើសួនច្បារខាងកើតវិមានឯករាជ្យ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួប ១២ព្រះវស្សា (១៥ តុលា ២០១២ – ១៥ តុលា ២០២៤) នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់ ចងចាំជានិច្ចនូវស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេង និងសូមក្រាបថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ […]

ព័ត៌មានជាតិ

បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែក្រោយ

(ភ្នំពេញ): ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។ក្រសួងទេសចរណ៍បានបញ្ជាក់ថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ!តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ Miss Planet International (MPI) តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត!។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារប្រឆាំងគ្រឿងញៀន

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ដើម្បីរៀបចំផែនការនិងអនុវត្តការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជូនសាធារណជន។ ក្នុងអាណត្តិទី៧ នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកំណត់យកវិធានការអប់រំផ្សព្វផ្សាយជាវិធានការចម្បងសំដៅទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមពលរដ្ឋមួយចំនួននៅកម្ពុជា កសាងសង្គមកម្ពុជាមួយដែលគ្មានគ្រឿងញៀន ហើយដែលចាំបាច់ត្រូវការចូលរួមរបស់គ្រប់ភាគីទាំងអស់។

ព័ត៌មានជាតិ

ពិតជាគួរអោយអាសូរ! ម្តាយចុងវាយធ្វើបាបជាំពេញខ្លួន ខណៈឪពុកទៅធ្វើការនៅថៃ

ខេត្តកំពង់ឆ្នាំង ៖ ស្នាមជាំ ស្ទើរតែគ្រប់កន្លែង នៃរាងកាយ និងកន្លែងខ្លះទៀត មានសភាពហើម ថែមទៀតផង មើលទៅ ពិតជាគួរអោយអាសូរ ជាពន់ពេក ដែលនេះជាទង្វើរ ទារុណកម្ម របស់ម្តាយចុង មកលើកូនស្រី ប្តីមុន គួរអោយសង្វេគ។ ករណីហិង្សា គ្មានត្រាប្រណីនេះ ត្រូវបានប្រជាពលរដ្ឋ បង្ហាញអោយដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយក្មេងស្រីរងគ្រោះ ស្ថិតក្នុងសភាពភ័យខ្លាច ដេកនៅលើគ្រែ នៃមន្ទីរពេទ្យរដ្ឋមួយកន្លែង។ ក្មេងស្រីរងគ្រោះ រស់នៅភូមិសិរីឆោម ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។សមត្ថកិច្ចបានអោយដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ អឿន កញ្ញា អាយុ១២ឆ្នាំ។ ចំណែកម្តាយចុងដែលជាជនបង្កមានឈ្មោះ នៅ ញ៉ក់ អាយុ៣៩ឆ្នាំ។សមត្ថកិច្ចបានអោយដឹងថា ឪពុកក្មេងស្រីងរងគ្រោះឈ្មោះ អាង សំអឿន អាយុ៤០ឆ្នាំ មានប្រពន្ធក្រោយ និងបានយកមករួមរស់ជាមួយគ្នា ហើយបច្ចុប្បន្ន បានចេញទៅធ្វើការនៅឯប្រទេសថៃ ដោយទុកអោយកូនស្រី នៅជាមួយប្រពន្ធចុង។ អ្នកជិតខាងបានអោយដឹងថា គេតែងតែឃើញស្រ្តីជាម្តាយចុង វាយធ្វើបាប ស្ទើរតែរៀងរាល់ថ្ងៃ […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវសប្បុរសជនបន្តចូលរួមគាំទ្រសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើន………

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សូមអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រសមាគមតាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាពពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។ការអំពាវនាវបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឆ្លៀតមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនា ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ គ្រាដែលឯកឧត្តមដឹកនាំបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ចុះទស្សនកិច្ចសិក្សាតាមបន្ទាត់ព្រំដែន ក្នុងទិសឦសាន។នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញក្តីសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកថា ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗ និងកម្រទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំបងប្អូនប្រជាពលរដ្ឋ ធ្វើទស្សនកិច្ច និងឈ្វេងយល់នៅតាមបណ្តោយព្រំដែន

(ខេត្តរតនគិរី): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលទស្សនកិច្ចទិសឦសាន អញ្ជើញដឹកនាំលោកតា លោកយាយ អ៊ំ ពូ មីង យុវជន យុវនារី ចំនួន ២០០នាក់ ធ្វើទស្សនកិច្ច និងឈ្វេងយល់ដោយផ្ទាល់ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន និងផ្លូវក្រវាត់ព្រំដែននៃខេត្តរតនគិរី ក្នុងតម្រាយផ្លូវ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាវគ្គទី៥ ដោយមិនគិតថ្លៃ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។រូបថត៖ ឡុង ដេវីត