(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកព្រឹត្តិការណ៍ប្រណាំងទូកខ្នាតអន្តរជាតិ និងទូកវែង ក្នុងពិធីបុណ្យចេញព្រះវស្សា ដែលព្រឹត្តិការណ៍នេះ ធ្វើឡើងនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ និងចលនាបង្កើតឲ្យមានព្រឹត្តិការណ៍នៃការប្រណាំងទូក-ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុជកាំជ្រួច និងការរៀបចំតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលខេត្ត, រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍អមដោយការប្រគុំតន្រ្តី អបអរសាទរក្នុងឱកាសនៃពិធីបុណ្យចេញព្រះវស្សាឆ្នាំនេះ។ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានឃើញប្រជាពលរដ្ឋ កីឡាករចំណុះទូក ដែលបានអញ្ជើញមកចូលរួមប្រកបដោយទឹកមុខសប្បាយរីករាយ ក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលសុខសន្តិភាព។ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងការតាំងពិព័រណ៍ផលិតផលនានា ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម បន្ដថា ការរៀបចំព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ បានគឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងប្រជាពលរដ្ឋមានជីវភាពធូរធារ។សូមបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីចូលរួមថែរក្សា វប្បធម៌ ប្រពៃណី និងជាការលើកស្ទួយវិស័យកីឡាអុំទូក សម្រាប់បង្កបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស៕ប្រភព ៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ
Related Articles
ទោះបិទខ្ទប់រាជធានីភ្នំពេញក្តី ក៏គ្រោះថ្នាក់ចរាចរណ៍កើតមានជាញឹកញាប់នៅក្នុងទីក្រុងដោយសារតែ ការបើកបរខ្វះការប្រុងប្រយ័ត្
ភ្នំពេញ ៖ ដោយសារតែកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នទើបរថយន្តស៊េរីទំនើប២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង ខណៈបើកមកដល់ចំណុចផ្លូវបំបែកជា៤មិនបន្ថយល្បឿនដូចគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Camry ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6101 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូង ហើយស្របពេលគ្នានោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-0123 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ១២៦ក្នុង ទិសដៅពីលិចទៅកើត ខណៈរថយន្តទាំងពីរមកដល់ផ្លូវបំបែកជា៤ ផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ដែលជាចំណុចកើតហេតុ ស្រាប់តែរថយន្តទាំងពីរគ្រឿង មិនបន្ថយល្បឿនដូចគ្នាទើបបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខដូចគ្នា៕ដោយ% ទូច រ៉ាវុធ
បង្ក្រាបសំបុកល្បែងស៉ីសងខុសច្បាប់ ក្នុងកាស៊ីណូហ្រ្គេនហ្គោលដេន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់ខ្លួនមេក្លោង៣នាក់ និងវត្ថុតាងជាច្រើនផ្សេងទៀត…
(ត្បូងឃ្មុំ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបំបែកសំបុកក្រុមអ្នកលេងល្បែងស៉ីសងខុសច្បាប់ នៅចំណុចកាស៉ីណូហ្គ្រេនហ្គោលដេន ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការសម្របសម្រួលពី លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។លោកមេបញ្ជាការបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយលោកវរសេនីយ៍ឯក ថេង ឆេងលីម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស មន្ទីរស្រាវជ្រាវ.ព័ត៌មានសន្តិសុខ.រួមនិងកម្លាំងស្រុក សរុបចំនួន៣៦នាក់ រថយន្ត៦គ្រឿង ចុះទៅចំណុចកាស៊ីណូហ្រ្គេនហ្គោលដេន ដោយធ្វើការបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ អាប៉ោង យូគី) បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ (មេខ្លោង)។ជនសង្ស័យដែលជាមេក្លោងទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ ហួត ហាន អាយុ៤៧ឆ្នាំ […]
រក្សាទុកថ្នាំញៀននៅជាប់ខ្លួនត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួននឹងចាប់យកថ្នាំញៀនចំនួន១កញ្ចប់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមាន ឈ្មោះ ហ៊ុយ រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (ដកហូតក្រាម០១កូនថង់តូច) ។ ជននេះត្រូវសមត្ថកិច្ចឃាត់បានខណៈកម្លាំងកំពុងធ្វើការល្បាតក្នុងមូលដ្ឋាន។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕