(ត្បូងឃ្មុំ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបំបែកសំបុកក្រុមអ្នកលេងល្បែងស៉ីសងខុសច្បាប់ នៅចំណុចកាស៉ីណូហ្គ្រេនហ្គោលដេន ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការសម្របសម្រួលពី លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។លោកមេបញ្ជាការបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយលោកវរសេនីយ៍ឯក ថេង ឆេងលីម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស មន្ទីរស្រាវជ្រាវ.ព័ត៌មានសន្តិសុខ.រួមនិងកម្លាំងស្រុក សរុបចំនួន៣៦នាក់ រថយន្ត៦គ្រឿង ចុះទៅចំណុចកាស៊ីណូហ្រ្គេនហ្គោលដេន ដោយធ្វើការបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ អាប៉ោង យូគី) បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ (មេខ្លោង)។ជនសង្ស័យដែលជាមេក្លោងទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ ហួត ហាន អាយុ៤៧ឆ្នាំ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ. ទី២៖ ឈ្មោះ ង៉ូ គានឡុង អាយុ៣៧ឆ្នាំ រស់នៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ វ៉េត ជីម៉េង អាយុ៤១ឆ្នាំ រស់នៅភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ ព្រមទាំងដកហូតបានវត្ថុតាងពាក់ព័ន្ធបទល្មើសជាច្រើនផ្សេងទៀតផងដែរ។ក្រោយឃាត់ខ្លួន និងបញ្ចប់ការសួរនាំ ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមច្បាប់។បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំបានសាទរយ៉ាងពេញទំហឹងចំពោះចំណាត់ការក្តៅ កណ្ដាប់ដៃដែកបំបែកទីតាំងលេងល្បែង និងក្រុមញៀនល្បែងពីសំណាក់លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហេត្ថខេត្តត្បូងឃ្មុំ។ការចុះអនុវត្តន៍យ៉ាងល្អនេះ គឺស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញ ត្រូវតែបង្ក្រាប លុបបំបាត់ រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលជាប្រភពបង្កជា បទល្មើសលួច ឆក់ ប្លន់ នានា បង្កអសន្តិសុខ សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
Related Articles
មហាជនសូមអបអរសាទរ ចំពោះការបង្ក្រាបរបស់សមត្ថកិច្ចចម្រុះក្នុងស្រុកកែវសីមា ដែលបានធ្វើការបង្ក្រាបដូចភ្លៀងរលឹម ក៏ប៉ុន្តែពួកឈ្មួញ ក្នុងស្រុកកែវសីមា នៅតែបន្តធ្វើសកម្មភាព ប្រកបរបររកស៊ីដឹកឈើគ្រប់មុខចេញពីក្នុងព្រៃដែនជម្រកសត្វព្រៃកែវសីមាឥតខ្លាចច្បាប់
ខេត្តមណ្ឌលគិរី ÷ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ជាក់ស្ដែងនៅវេលាម៉ោង៤ៈ៣០នាទីព្រឹក ទាបភ្លឺ នាថ្ងៃព្រហស្បតិ៍ ទី (២៩/១០/២០២០)នេះ កម្លាំងចម្រុះ លេខាធិការដ្ឋាន នៃគណ: បញ្ជាការឯកភាពស្រុកកែវសីមា ដឹកនាំដោយលោក ហឿន សុខណា ប្រធាន លេខាធិការដ្ឋាន សហការជាមួយកម្លាំង ជំនាញ និងក្រុមអ្នកសារពត៌មាន បានឆ្មក់ ឃាត់ចាប់រថយន្តសាំយ៉ុង ១គ្រឿង ពណ៌ ទឹក ប្រាក់ បានលួចដឹកឈើស្រឡៅ ខុសច្បាប់ (ប្រភេទឈើលេខ១) មានចំនួន ១២ដុំ ស្ថិតនៅចំណុចក្លោងទ្វារចូល ទីបញ្ជាការ ផ្នែកសឹករងស្រុកកែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ វត្ថុតាងខាងលើ ត្រូវបានប្រគល់ជូន លោកនាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា យកទៅរក្សាទុក ដើម្បីកសាងសំណុំរឿង និងបន្តស្រាវជ្រាវ […]
តិ អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីជំនាញពិនិត្យស្ថានភាពទឹកកំពុងហក់ឡើងខ្ពស់ និងរកដំណោះស្រាយជម្លៀសទឹកជំនន់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ
តាកែវ៖ ដោយសារតែប្រទេសកម្ពុជាកំពុងរងសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា បណ្តាលឲ្យស្ថានភាពទឹកជំនន់កំពុងគំរាមកំហែង និងបន្តជនលិចនៅតំបន់មួយចំនួននៅក្នុងខេត្តបាត់តំបង ពោធិ៍សាត់ បៃលិន និងខេត្តផ្សេងៗទៀត ក្នុងនោះក៏មានខេត្តតាកែវ នៅស្រុកបាទី និងស្រុកសំរោង ក៏កំពុងតែងរងការគំរាមកំហែងពីជំនន់ទឹកភ្លៀងដែរ ហើយអាជ្ញាធរ និងមន្ត្រីរាជការ ក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ ៣ប្រភេទ រួមជាមួយនិងបងប្អូនប្រជាពលរដ្ឋ កំពុងតែមមាញឹកញាប់ដៃញាប់ជើង ក្នុងការចុះបើកមុខទឹក និងកាប់អាច៍ដីច្រកដាក់បាវ លើកទប់ទឹកជំនន់ផងដែរ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ នៅទំនប់ទឹកក្បាលសែន ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។ ថ្លែងក្នុងពេលចុះធ្វើសកម្មភាពជាមួយមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋរួមគ្នាកាប់អាចម៍ដីច្រកបាវលើកជាទំនប់ ដើម្បីទប់ទឹកជំនន់ដែលកំពុងគំរាមកំហែងនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ចំពោះជំនន់ទឹកភ្លៀងនេះ គឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការជន់លិចដែលធ្វើឲ្យប៉ះពាល់ដល់ផលដំណាំផ្សេងៗ និងការពារកុំឲ្យមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋបន្ថែមទៀត ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏សូមធ្វើការអំពាវនាវឱ្យមន្ទីរជំនាញពាក់ព័ន្ធ នៅក្នុងខេត្តតាកែវ ត្រូវត្រៀម ការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង […]
រន្ធត់មែន! រថយន្តដឹកស៊ីម៉ង់ត៏ បុកម៉ូតូ និងកិនស្លាប់៣នាក់ភ្លាមៗសាកសពមើលលែងយល់
ភ្នំពេញ៖ យុវជនជន៣នាក់បានស្លាប់ នឹងបែកសាកសពមើលលេងយល់ យ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូឌុបមួយគ្រឿង ត្រូវរថយន្តដឹកមេស៊ីម៉ងត៍ បុកពីក្រោយកិន និងអូសម៉ូតូជាប់ក្រោមរថយន្តរាប់រយម៉ែត្រ កាលពីវេលាម៉ោង ១០និង១០ នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះទាំង៣នាក់ ទី១ មានឈ្នោះ ភណ្ឌ័ ភេទប្រុស ទី២ មានឈ្មោះ ទូច ភេទប្រុស មានមុខរបរធ្វើសំណង់ មានស្រុកកំណើតនៅខេត្តក្រចេះ ទី៣ មានឈ្មោះ សាល ភេទប្រុស មុខរបរជាងឈើ មានស្រុកកំណើតនៅខេត្តស្វាយរៀង សពយុវជនទាំង ៣ នាក់មានអាយុ ១៧ទៅ ១៨ឆ្នាំ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុគេឃើញ យុវជនទាំង៣ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GX-5855បានធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត ដឹកមេស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3D-1148 ធ្វើដំណើរមកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ដួលទៅនឹងថ្នល់ត្រូវរថយន្ត កិនបែកក្បាលធ្លាយខួរបែកសាកសពស្លាប់ទាំង៣ នាក់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម […]