ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាជានិមិត្តរូប សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ជូនបេក្ខជនចំនួន ៧២៩នាក់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
Related Articles
ផ្អាកជាបណ្តោះអាសន្ននូវការបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតដល់ មានការជូនដំណឹងជាថ្មី
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា។ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការបំពេញការងារ នៅក្នុងអគ្គនាយកដ្ឋានពន្ធនាគារ រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ។ បទបញ្ជានេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្អាកជាបណ្តោះអាសន្ន នូវការបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតដល់មានការជូនដំណឹងជាថ្មី។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវបន្តបំពេញការងារ ពីចម្ងាយតាមរយៈអនឡាញ»។ ចំណែកថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស លើកលែងតែអ្នកដែលកំពុងធ្វើចត្តាឡីស័ក ត្រូវបន្តបំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពឲ្យហ្មត់ចត់ ជាមួយនឹងការបន្តការអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះទីស្តីការក្រសួងមហាផ្ទៃ […]
ខ្មាន់កាំភ្លើងម្នាក់ ជាជនដៃដល់បាញ់សម្លាប់អ្នកបើករថយន្ត នៅខណ្ឌបឹងកេងកង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកនេះ
កណ្តាល ៖ ឈាមស្រែកស្បែកហៅ នៅទីបំផុត ខ្មាន់កាំភ្លើងម្នាក់ ជាជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នកបើករថយន្ត រួមការងារ យាមផ្ទះជាមួយគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ធ្វើការចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។ជនដៃដល់ មានឈ្មោះ អ៊ូ សុភី ភេទប្រុស មានស្រុកកំណើត នៅស្រុកស្អាង និងភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ ។ ចំណែកឯ ជនរងគ្រោះស្លាប់ឈ្មោះ គង់ សុត ភេទប្រុស អាយុ ៤៣ឆ្នាំ មានមុខបរ អ្នកបើរថយន្ត និងយាមផ្ទះ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា ជនសង្ស័យ ជាឃាតករ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន បាន នៅស្រុកស្អាង ខេត្តកណ្ដាល នៅព្រឹកមិញនេះ ។ លោកស្នងការ បានបន្តទៀតថា ជនសង្ស័យ កំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការសួរនាំចម្លើយ និងធ្វើកំណត់ហេតុ […]
ម្ចាស់បនល្បែងឈ្មោះ ប៉ាក នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានអោយឆ្មាំការពារវង់ល្បែងស៊ីសងវាយទៅលើអ្នកកាសែតដែលចុះទៅថតរូបភាពនៅទីតាំងបើកល្បែង
ខេត្តកំពត: តាមសេចក្តីរាយការណ៍ពីក្រុមប្រជាពលរដ្ឋថា បនល្បែងស៊ីសងល្មើសច្បាប់របស់លោក ប៉ាក ដែលអាជ្ញាធរ និងសមត្ថកិច្ចក្រុងកំពត ខេត្តកំពត បើកភ្លើងខៀវឲ្យប្រព្រឹតនៅចំណុចអូរតូច ភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត រាប់ខែរាប់ឆ្នាំ ជាយូលង់មកហើយនោះ ពេលនេះត្រូវគេឃើញមានការបើកឆាកប្រយុត្តិជាមួយ អ្នកការសែតក្នុងស្រុកនៃខេត្តកំពត ដែលពួកគេទៅថតរូបភាពទីតាំង មាន់ជល់ លើដី អាប៉ោង យូគី និងល្បែងភ្នាល់ជាច្រើនមុខទៀត នៅចំណុចទីតាំងដ៏កញ្ចាស់មួយនេះ។យោងតាមសេចក្តីរាយការណ៍ច្បាស់ការថា ទីតាំងបនល្បែងខុសច្បាប់មួយនេះ ដោយមានការបើកដៃពីសំណាក់អ្នកធំនៅទីរួមខេត្តកំពត ទើបបងធំបនល្បែងហ៊ានបើកលេងទាំង គរគ្រើន បំពានច្បាប់មិនខ្លាចអ្នកមានផ្កាយពាក់គ្រប់គ្រងខេត្តកំពតបែបនេះ។ជាក់ស្តែង នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ លោក ប៉ាក អតីតៈជាមន្ត្រីទាហានក្នុងខេត្តកំពត បានប្រលែងមនុស្សមួយក្រុមក្នុងវង់ល្បែងចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំំពត ខេត្តកំពត អោយទៅវាយក្រុមអ្នកកាសែត ដែលឈរថត.ឡាយ រូបភាពនៅខាងមុខទីតាំងបនល្បែងស៊ីសង ដោយមានការជេប្រម៉ាតថែមទៀតផង។យ៉ាងណាក៏ដោយ បនល្បែងស៉ីសងវិលជុំរបស់ឈ្មោះ ប៉ាក រូបនេះ ប្រជាពលរដ្ឋ និងក្រុមអ្នកកាសែតក្នុងស្រុកធ្លាប់បាន រាយការណ៍ ជូនស្នងការខេត្តកំពត់ ជារឿយៗច្រើនដងច្រើនសារដែរ តែនៅ តែមិនបញ្ឈប់សកម្មភាពបើកលេងមានតែប្រមូលមនុស្សអោយចូលលេងចាក់ភ្នាល់រាបម៉ឺនដុល្លាច្រើនជាងមុន។ជុំវិញបញ្ហាបនល្បែងស៊ីសង(លោក ប៉ាក)ខាងលើនេះ ប្រជាពលរដ្ឋនៅតែទទូចសុំដល់ លោក ម៉ៅ […]