លិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុលតាងនាមថ្នាក់ដឹកនាំសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) ព្រមទាំងសមាជិក សមាជិកា និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានក្តីរន្ធត់និងការសោកស្តាយយ៉ាងក្រៃលែង ដែលបានទទួលដំណឹងថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពនៅព្រឹកថ្ងៃចន្ទ ១៤រោច ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ សូមចូលរួមរំលែកទុក្ខ និងការសោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់នូវ ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាក្មេក និងជីតាទួត ជាទីគោរពស្រឡាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ សង្គហធម៌ គម្រមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេស គឺជាការបាត់បង់នូវធនធានមនុស្ស មួយរូប ដែលពោរ ពេញ ដោយឆន្ទៈមនសិការ ក្នុងការ បម្រើជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ។ក្នុងវេលាដែលពោរពេញដោយសមានទុក្ខដ៏សង្វែគនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវមរណទុក្ខដ៏សែន ក្រៀមក្រំ បំផុត ជាមួយលោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ព្រមទាំងក្រុមគ្រួសារ ទាំងមូល និង សូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូម បានយោលយោគ ក្នុងទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលយកនូវសេចក្តីគោរព និងមនោសញ្ចេតនាចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕
Related Articles
ជិះម៉ូតូរងចាំស្តុបមានរថយន្តមួយគ្រឿងបើកមក ទាក់ដៃចង្កូតបណ្ដាលឲ្យដួលត្រូវរថយន្តកុងតីន័រមកពីក្រោយកិនស្លា ប់ម្នាក់នឹងម្នាក់ទៀតរងរបួសធ្ងន់…
ភ្នំពេញ÷បុរសពីរនាក់ជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនមិនប្រយ័ត្នក៍បានទាក់ដៃចង្កូតជាមួយនឹងរថយន្តមួយគ្រឿងដែលនៅខាងមុខបណ្ដាលឲ្យដួលរថយន្តកុងតីន័រមកពីក្រោយកិនពីលើស្លា ប់ម្នាក់និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរម្នាក់ត្រូវបានរថយន្តសាមុយដឹងយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ម្ដុំមុខសាលាវិទ្យាល័យជំពូវន្ដ ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពមាន ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅក្នុងភូមិថ្មគោល០២ សង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម(ស្លាប់) ជនរងគ្រោះដែលរបួសធ្ងន់ ឈ្មោះ ខុំសុខ ហេង ភេទប្រុស ស្នាក់នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សាច់ជ័យ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបានកើតឡើងគេបានឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកស្មាក់រីវូផលលិតនៅឆ្នាំ២០០៨ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1V-8305 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ហើយក៏បានឈប់រង់ចាំភ្លើងស្តុប ខណៈពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខបើកមកទាក់ដៃចង្កូតជាមួយនិងម៉ូតូជនរងគ្រោះបណ្ដាលឱ្យដួលខ្ទាតទៅលើថ្នល់ ត្រូវរថយន្តកុងតីន័រក្បាលពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3B-6633 មកពីក្រោយ កិនចំពីលើបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម រីឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ រថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែករថយន្តបង្ក ខំបន្តបើករត់រហូតមកដល់កែងនឹងស្តុបបត់ចូលទៅមហាវិថីឈ្នះឈ្នះ ទើបកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញតាមឃាត់បានទាំងតៃកុងនឹងរថយន្ត យកមកកន្លែងកើតហេតុវិញដើម្បីធ្វើការដោះស្រាយគ្នា។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ហើយ ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងអ្នកបើកបរទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ រីឯសាកសពត្រូវបានលោកគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកកូវីដ 19 ឃើញថាអវិជ្ជាមាន ក៏ប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ បានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រាយការដោយ-ទូច […]
លិខិតរំលែកមរណៈទុក្ខ ជូនចំពោះ លោកជំទាវ តាំង ស៊ីនហុង ព្រមទាំងបុត្រ និងក្រុមគ្រួសារ…
លិខិតរំលែកមរណៈទុក្ខ ជូនចំពោះ លោកជំទាវ តាំង ស៊ីនហុង ព្រមទាំងបុត្រ និងក្រុមគ្រួសារ។ដោយ:ទូច រ៉ាវុធ
សម្តេចតេជោ ហ៊ុន សែន៖ រាស្ត្រខ្មែរគោរពដឹងគុណជានិច្ច ចំពោះស្នាព្រះហស្ថព្រះបរមរនតកោដ្ឋ ចំពោះជាតិមាតុភូមិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានរំលឹកពីការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលមានរយៈពេល៩ឆ្នាំហើយនោះ។ ជាមួយការរំលឹកនូវថ្ងៃបាត់បង់ដ៏សោកសៅរបស់ប្រជាពលរដ្ឋខ្មែរនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ គោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។ សូមបញ្ជាក់ថា កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា កាលពី៩ឆ្នាំមុន គឺជាថ្ងៃដែលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយាងសោយទិវង្គតនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។ ស្នាព្រះហស្ថធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ក្រោយការទាមទារឯករាជ្យពីបារាំង […]