ព័ត៌មានជាតិ

ពិតជាខ្លាំងមែន លោកជា ពិសី ចូលកាន់ដំណែងជាអភិបាលខណ្ឌទួលគោកភ្លាមចុះបង្ក្រា ទីតាំងកត់លក់ឆ្នោតវៀតណាមបង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន…

ភ្នំពេញ÷ទីតាំងកត់ឆ្នោតវៀតណាមដុះស្លែនៅសង្កាត់ដេប៉ូ៣ល្មើសច្បាប់ត្រូវអាជ្ញាធរខណ្ឌទួលគោកចុះ បង្ក្រាប។ ប្រជាពលរដ្ឋក្នុងខណ្ឌទួលគោកបានលើកឡើងថាកន្លងមកមានទីតាំងកត់លក់ឆ្នោតវៀតណាមច្រើនកន្លែងណាស់ ពិសេសសង្កាត់ដេប៉ូ៣ សង្កាត់ដេប៉ូ២ ភាគច្រើនមិនបង្ក្រាប តែងមានទម្លាប់ទៅប្រាប់អោយផ្អាកសិនហើយបើកលេងវិញ។ ប៉ុន្តែដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងជាអភិបាលខណ្ឌ វេលាម៉ោង ១៥ និង ៤៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានសហការណ៍ជាមួយ កម្លាំងនគបាលខណ្ឌ គណៈបញ្ជការឯកភាពសង្កាត់ផ្សារដេប៉ូទី៣ និង នគបាលប៉ុស្តិ៍ បានចុះបង្ក្រាបទីតាំងលួចកត់ឆ្នោតវៀតណាមមួយកន្លែង ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកកត់ឆ្នោត២នាក់ អ្នកចាក់ឆ្នោត៣នាក់ និងវត្ថុតាងជាឯកសារកត់ឆ្នោតវៀតណាមមួយចំនួនទៀត ហើយបានបញ្ជូនមនុស្សនិងវត្ថុតាង ទៅអធិការដ្ឋាននគបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី ជាចុងក្រោយ ទីតាំងខាងលើនេះ ត្រូវបាន កម្លាំងគណៈបញ្ជាការ ធ្វើកំណត់ហេតុបិទជាបណ្ដោះអាសន្នផងដែរ៕ដោយ% ទូចរ៉ាវុធ

ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរបុករថយន្ត សណ្តោងស៊ីទែនស៊ីម៉ង់តិ៍ក្រឡាប់ ដេកស្តូកលើវីថីឈ្នះឈ្នះ

(ភ្នំពេញ)% រថយន្តដឹកស្រាបៀរមួយគ្រឿងបានក្រឡាប់បោកខ្លួនដេកស្តូកនៅលើដងផ្លូវខណះពេលបើកបុក រថយន្ត សណ្តោង ស៊ីទែន ស៊ីម៉ង់តិ៍ មួយគ្រឿង ដែល បត់ វាងក្បាលសួនច្បារខណ្ឌចែកទ្រូងផ្លូវ តែ សំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។ហេតុការណ៍ គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១២នឹង៥០នាទី ថ្ងៃរសៀលទី៣១ ខែ សីហា ឆ្នាំ ២០២១ នៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។រថយន្ត សណ្តោង ស៊ីទែន ស៊ីម៉ង់តិ៍ ដែលបត់បង្កគ្រោះថ្នាក់នោះ ម៉ាកហ៊ី យ៉ាន់ដាយ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ៣F.០៤៦៦ និងសណ្តោងកន្ទុយស៊ីទែន ពាកស្លាកលេខ ភ្នំពេញ៤A.៧៦៤០ អ្នកបើកបរ បានរត់គេចខ្លួន បាត់។ចំណែក រថយន្ត ដែល ក្រឡាប់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកស្រាបៀរហ្គេនប៊ឺតពាកស្លាកលេខ ភ្នំពេញ៣C៨០៦៥បើកបរ ដោយឈ្មោះ ម៉ៅ សែត ភេទប្រុសអាយុ ៣៧ឆ្នាំ រួមដំណើរជាមួយ ប្រពន្ធនិងកូន ប្រុសអាយុ១៤ឆ្នាំ […]

ព័ត៌មានជាតិ

រថយន្តបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំម្ចាស់មនុស្សរួចផុតពីគ្រោះថ្នាក់…

ភ្នំពេញ÷បុរសម្នាក់ក្រោយពីមេឃមានធ្លាក់ភ្លៀងមួយមេរួចមកក៍បានបើករថយន្តរេចង្កូតទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង០០នាទី រំលងអធ្រាត្រមានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកTOYOTAព្រូសពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AG-8316 បើកធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ខណៈពេលមុខដល់ត្រង់នឹងចំណុចកើតហេតុខាងលើក៍ស្រាប់តែរេចង្កូតទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងឲ្យរោងការខូចរថយន្តនិងទ្រូងផ្លូវយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរផុតពីគ្រោះថ្នាក់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានជាប់បានចុះទៅដល់នៅដល់ដើម្បីត្រួតពិនិត្យមើលឃើញថារថយន្តបង្ករងការខូចខាតដល់សម្បត្តិរបស់រដ្ឋទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។រាយការដោយ%ទូច រ៉ាវុធ

ព័ត៌មានជាតិ

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ អ្នកធ្វើដំណើរតាមផ្លូវពីរគន្លង អ្នកបើកយឺតត្រូវនៅខាងស្ដាំ ទុកឲ្យអ្នកបើកតាមល្បឿនកំណត់នៅខាងឆ្វេង

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើដល់អ្នកធ្វើដំណើរតាមផ្លូវពីរគន្លងថា ចំពោះអ្នកបើកបរយឺតៗ ត្រូវប្រកាន់ខាងស្ដាំ ទុកឲ្យអ្នកបើកតាមល្បឿនកំណត់ដោយច្បាប់ បើកខាងឆ្វេង ដើម្បីកុំឲ្យស្ទះចរាចរណ៍។ ក្នុងនោះដែរ ក្រសួងសាធារណការ កំពុងពិចារណា ដើម្បីផាកពិន័យរថយន្ដធ្ងន់ៗ ដែលបើកល្បឿនយឺតៗ នៅខាងឆ្វេង ចំពោះផ្លូវពីរគន្លងទៅ ពីរគន្លងមក។ ឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋ ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣» នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ច្បាប់របស់កម្ពុជាបានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋធ្វើដំណើរត្រូវប្រកាន់ខាងស្ដាំ លើកលែងតែករណី វ៉ា ឬជែងតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា «សព្វថ្ងៃប្រជាពលរដ្ឋ លោកឃើញរថយន្ដដឹកទំនិញធ្ងន់ៗនេះ ផ្លូវពីរគន្លងទៅ ពីរគន្លងមក គាត់មិនបើកខាងស្ដាំទេ គាត់នៅខាងឆ្វេង ដូច្នេះធ្វើឲ្យអ្នកចង់វ៉ាជែងនេះ មិនត្រឹមត្រូវ វ៉ា មិនកើត […]

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ អញ្ជើញជាឣធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលរបស់សហគមន៍ និងបិទបញ្ចប់កម្មវិធីរបស់អង្គការទស្សនៈពិភពលោក អន្តរជាតិកម្ពុជា ប្រចាំស្រុកកោះអណ្ដែត

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាឣធិបតីភាពភាពក្នុងពិធីអបអរសាទរសមិទ្ធផលរបស់សហគមន៍ និងបិទបញ្ចប់កម្មវិធីរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រចាំស្រុកកោះអណ្ដែត តាមប្រព័ន្ធវិដីអូ Zoom Meeting ជាមួយ លោក ដានីញ៉ែល សេលវ៉ាណាយ៉ាហ្គាំ នាយកប្រចាំ ប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ដើម្បីចូលរួមអបអរសាទរសមិទ្ធផលរបស់សហគមន៍ និងបិទបញ្ចប់កម្មវិធីរបស់ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រចាំស្រុកកោះអណ្ដែត។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណ លោក ដានីញ៉ែល សេលវ៉ាណាយ៉ាហ្គាំ នាយកប្រចាំប្រទេសអង្កការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា និងសហការីទាំងអស់ ដែលបានជ្រើសរើសយកស្រុកនានាក្នុងខេត្តតាកែវ ដើម្បីបំពេញបេសកម្ម ដោះស្រាយបាន នូវការលំបាករបស់សហគមន៍ទាំងផ្នែករូបវន្ត និងអរូបវន្តជាច្រើន ជាពិសេសលើសន្តិសុខស្បៀង ការអប់រំ ការការពារ កុមារ បញ្ហាទឹកស្អាត សុខភាពនិងអនាម័យ ជាពិសេសសលើអាហាររូបត្ថម្ភកុមារ និងការប្រើប្រាស់បង្គន់អនាម័យ ដែលជាបញ្ហាប្រឈម នៅក្នុងការរស់នៅប្រកបដោយសេចក្ដីថ្លែថ្នូរ របស់ក្រុមគ្រួសារប្រជាពលរដ្ឋយើង លើសពីនេះទៀត […]

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្ត ខារ៉ាអូខេ ការជួបជុំផឹកស៊ី

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីឈានទៅបើករាជធានីភ្នំពេញនិងប្រទេសជាតិជាធម្មតាឡើងវិញ។ ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប គឺខណ្ឌទួលគោកនិងខណ្ឌប្ញស្សីកែវដោយក្រោមអធិបតីភាពឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីនិងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។ ក្នុងពីធីនោះ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជាអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ។ ចំណែក លោក ជា ពិសី ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកវិញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួនបាននិងកំពុងលួចបើក ក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី។ ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងនេះ។ ឯកឧត្ដមបញ្ជាក់ថា ៖យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ […]

ព័ត៌មានជាតិ

សាហាវ.ណាស់.ឃា.តករសម្លា.ប់ក្មេងប្រុសអាយុ១២ម្នាក់ ប្លន់យកទ្រព្យសម្បត្តិ រួចយកសពច្រកចូលការ៉ុងដាក់ក្នុងបន្ទប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើល…

(ភ្នំពេញ) ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលជាមួយម្តាយនិងបងស្រីខណ:ម្តាយនិងបងស្រីចេញទៅធ្វើការបាត់ត្រូវបានជនសង្ស័យជាឃាតករសម្លាប់ ប្លន់យកទ្រព្យសម្បត្តិលុយកាក់និងគ្រឿងអលង្ការមួយចំនួន ហើយយកសពច្រកចូលក្នុងការ៉ុងយកទៅដាក់ក្នុងបន្ទប់ផ្សេង រួចជនសង្ស័យរត់គេចខ្លួនបាត់។ ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកើតឡើងនៅប្រលប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ៧ ជាន់ទី១ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះគៀន ដារ៉ា ភេទប្រុសអាយុ១២ឆ្នាំ ស្នាក់នៅជាមួយម្តាយកេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង។តាមការរៀបរាប់ពីស្ត្រីជាម្តាយជនរងគ្រោះបានប្រាប់ថារូបគាត់បានមកស្នាក់នៅកន្លែងកេីតហេតុអស់រយះពេល២ឆ្នាំមកហេីយ ហេីយគាត់ជាស្ត្រីមេម៉ាយ រាល់ថ្ងៃមានកូនចំនួន២នាក់ ស្រីម្នាក់ប្រុសម្នាក់ កូនច្បងអាយុ១៥ឆ្នាំ ចំណែកកូនប្រុសដែលស្លាប់អាយុ១២ឆ្នាំ។នៅថ្ងៃកេីតហេតុក្មេងប្រុសរងគ្រោះបាននៅបន្ទប់ជួលតែម្នាក់ឯងដោយម្តាយនិងបងស្រីទៅធ្វេីការអស់។ម្តាយក្មេងរងគ្រោះបានបន្តថា មុនពេលកេីតហេតុរូបគាត់កំពុងធ្វេីការស្រាប់តែមានគេបានខលប្រាប់ថាកូនប្រុសរបស់គាត់ត្រូវជនសង្ស័យជាឃាតករសម្លាប់ចោលក្នុងបន្ទប់បាត់ទៅហើយដោយយកសពច្រកចូល ការ៉ុងយកទៅដាក់បន្ទប់ទឹកបន្ទប់អ្នកផ្សេងភ្លាមនោះរូបគាត់ក៏ប្រញាប់ ប្រញាពីនាក់កូនស្រីបងសូមគេចេញមុនម៉ោងដោយរោងចក្រតំរូវឲ្យថែមដល់ម៉ោង៨យប់ទើបឲ្យចេញ ហើយសំដៅមកបន្ទប់ជួលក៏មានការភ្ញាក់ផ្អេីលតែម្តង។ ជុំវិញករណីខាងលេីនេះផងដែរ ម្តាយជនរងគ្រោះប្រាប់ថាបានបាត់លុយញាត់ក្មុងកូនជ្រូកប្រមាណជា៣០០ដុល្លា និងគ្រឿងអលង្ការផ្លាកទីនចំនួន២ជី រួមនិងទូរស័ព្ទដៃ១ គ្រឿងផងដែរ។ ដោយស្ត្រីម្ដាយថាករណីនេះជាករណីសម្លាប់ប្លន់យកទ្រព្យសម្បត្តិ។ ក្រោយហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុភ្លាមៗ។ក្រោយមកសមត្ថកិច្ចសង្ស័យបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែរជាម្ចាស់បន្ទប់យកទៅសួរនាំនៅប៉ុស្តិ៍ប៉ូលិសភ្លាមៗ។បន្ទាប់មកសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យនិងលោកគ្រូពេទ្យបានយកសំណាកជនរងគ្រោះដើម្បីពិនិត្យរកជំងឺកូវីដ១៩ ងាយស្រួលប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវបានខ្សែភ្លើងឆក់រងរបួសធ្ងន់ ហើយត្រូវបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ…

ភ្នំពេញ÷ស្រ្តីជាអ្នកលក់សាច់មាន់ម្នាក់នៅក្នុងផ្សារព្រៃទា ត្រូវបានខ្សែភ្លើងឆក់ររងរបួសធ្ងន់ ហើយត្រូវបានស្លា ប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យឯកជន។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១៥នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១នេះ តាមបណ្ដោយផ្លូវបេតុងលេខ៨៦k ទល់មុខនឹងផ្សារព្រៃទា ស្ថិតក្នុងសង្កាត់កាកាបទី០២ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមាន ឈ្មោះ ម៉ាន ធីតា ភេទស្រី អាយុ៤១ឆ្នាំ សព្វថ្ងៃជាស្រីមេម៉ាយ មានស្រុកកំណើតរស់នៅផ្ទះលេខ៧៨ ភូមិខ្វា ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បច្ចុប្បុន្ន ជួលបន្ទប់គេស្នាក់នៅម្ដុំផ្សារព្រៃទា ក្នុងសង្កាត់កាកាបទី០២ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកូនប្រុសរបស់ជនរងគ្រោះបានរាបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុម្ដាយរបស់គាត់បានយកសាច់មាន់មកដាក់នៅកន្លែងតូបលក់ជាធម្មតាដូចសព្វមួយដង ស្រាប់តែមកដល់ម៉ោង១១ជាងនេះរូបគាត់ក៏បានទាញខ្សែភ្លើងយកមកដោតព្រី ហើយរូបគាត់មិនបានដឹងថាខ្សែភ្លើងនោះបានដាច់រលាត់ដោយសារកណ្ដុរកាត់នោះទេក៏បានយកដៃទៅកាន់ចំកន្លែងនោះទើបបណ្ដាលឆក់ដាច់ផ្ងាក្រោយ ហើយរងរបួសធ្ងន់រួចក៏បានស្លា ប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានឈប់ទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៍បានរក្សាទុកសាកសពនៅលើរថយន្តសាមុយ លួចទាក់ទងទៅក្រុមគ្រូពេទ្យឲ្យមកយកសំណាកទៅពិនិត្យ ឃើញថាជនរងគ្រោះអវិជ្ជាមាន covid ១៩ ទើបប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុកុសលវិច្ច័យរួចរាល់ ក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។ រាយការដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ម៉ូតូនឹងម៉ូតូបុកគ្នាលាន់ដូចរន្ទះតាមបណ្ដោយផ្លូវ២៨គ្រួសារបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ខណ្ឌសែនសុខ…

(ភ្នំពេញ)÷បុរសម្នាក់ជិះមូតូធ្វើដំណើរតាមបណ្ដោលផ្លូវ២៨គ្រួសារស្របទិសដៅគ្នា រួចក៍បានបត់ត្រឡប់បកក្រោយខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូមកពីក្រោយជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកចំពេញទំហឹង បណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ និងភាគីទាំងពីររងរបួសធ្ងន់ដូចគ្នា ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង១០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ តាមបណ្ដោយផ្លូវ២៨គ្រួសារ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលហេតុការនេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវ អាល់ហ្វាពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1M-4401 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវ២៨គ្រួសារ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបត់ត្រឡប់បកក្រោយ ខ្វះការប្រុងប្រយ័ត្នក៍ត្រូវបានបុរសម្នាក់ជិះម៉ូតូម៉ាកវិនន័រ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IT-9160 មកពីក្រោយស្របទិសដៅគ្នាក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យភាគីទាំងពីររងរបួសធ្ងន់ត្រូវបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខុសបានឈប់គិតដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ ក៏បានធ្វើការវាស់វែងនឹងយកម៉ូតូទាំងពីគ្រឿងទៅរក្សាទុកនៅឯអធិការដ្ធាននគរបាល ខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។រាយការដោយ%ទូច រ៉ាវធ

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹក និងពន្លឿនការស្តារប្រឡាយមេជាច្រើនខ្សែ នៅក្នុងរាជធានីភ្នំពេញ ត្រៀមបញ្ចប់ឲ្យអស់នៅបំណាច់ខែសីហានេះ

ភ្នំពេញ ៖ តាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញ នៅរាជធានីភ្នំពេញ ថ្ងៃទី២៥ សីហានេះថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរដែនដី បានធ្វើសកម្មភាពស្តារប្រឡាយមេជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ។ សកម្មភាពស្តារប្រឡាយមេទាំងនេះនឹងបញ្ចប់ឲ្យអស់នៅបំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។ ប្រឡាយទឹកដែលក្រុមការងារបានអនុវត្តរួចរាល់ និងកំពុងអនុវត្តការងារស្តារនៅពេលនេះរួមមាន៖ ប្រឡាយមេទួលពង្រទី១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ៨ម៉ែត្រ និងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានជិត១០០ ភាគរយហើយ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ។ ប្រឡាយមេទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា។ ប្រឡាយមេលូ៥ ជាប្រឡាយដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះ […]