ព័ត៌មានជាតិ

កម្លាំងនគរបាលជំនាញនៃអធិការរដ្ឋាននគរបាលស្រុកកែវសីមា បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ រួមនិងវត្ថុតាងមួយចំនួន ក្នុងករណីរក្សាទុក និងចែកចាយគ្រឿងញៀន.!————————

(ខេត្តមណ្ឌលគិរី)÷ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២ បានធ្វើការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យករណីរក្សាទុក និងចែកចាយគ្រឿងញៀនចំនួន៨ នាក់ នៅចំណុចអង់តែនcellcard ( ទឹកខួប ) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ សមត្ថកិច្ចឱ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការ ជាមួយកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកកែវសីមា ដោយ មានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនគ្រឿងញៀន និង មានការសម្របសម្រួល ពី ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៨នាក់ និង ដកហូតវត្ថុតាងមួយចំនួនរួមមាន៖១/សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន ១៥កញ្ចប់ ក្នុងនោះ១២កញ្ចប់ធំល្មម ៣កញ្ចប់តូច ។២/ ថង់សម្រាប់វេចខ្ចប់មួយចំនួន៣/ ម៉ូតូចំនួន ០៤គ្រឿង(១.ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅបិតស្គត់ស ពាក់ស្លាកលេខ មណ្ឌលគិរី1A 3056 ២.ម៉ាកហុងដាវេវឆ្លាម ពណ៌ខ្មៅ […]

ព័ត៌មានជាតិ

មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថយន្ត យ៉ាងអាណោច អាធ័ម…

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចស្តុបកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ តាម៉ាប់ ស្នាក់ម្តុំវត្តស្លែង ។ ចំណែកតៃកុងរថយន្តឈ្មោះ ដុក ផល្លា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកគុបមូល ពណ៌ខៀវ ពាក់ស្លាកលេខស៊េរីចាស់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បែនដឹកដី ពណ៌ស ពាក់ស្លាកលេខភ្នំពេញប3C 7924 ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើសទៅត្បូងឆ្លងផ្លូវបំណងចូលក្នុងការដ្ឋានក៏ជ្រុលបុកម៉ូតូពីចំហៀងនិងកិនអូសបណ្តាលឲ្យម្ចាស់ម៉ូតូជាប់ក្រោមរថយន្តបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។សមត្ថកិច្ចបានឃាត់តៃកុងរថយន្តបានភ្លាមៗ និងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ស្រុកស្ទោងខេត្តកំពង់ធំមានល្បែងសុីសង គ្រប់ប្រភេទដូចជាសង្វៀនបញ្ជល់មាន់និងអាប៉ោង យូគីទ្រង់ទ្រាយធំ…

ឈ្មោះ ខឿន បើកសង្វៀនរជល់មាន់និង បៀរ អាប៉ោង យូគីខុសច្បាប់បើកលេងយ៉ាងអនាធិបតេយ្យ 13/02/2022! ប្រភពពីប្រជាពលរដ្ឋមូលដ្ឋានបានអោយដឹងថានៅខេត្តកំពង់ធំ នៅខាងត្បូងវត្តចំបក់បញ្ញា ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោងលើ ស្រុកស្ទោងខេត្តកំពង់ធំមានល្បែងសុីសង គ្រប់ប្រភេទដូចជាសង្វៀនប្រជល់មាន់និងអាប៉ោង លេងនៅកណ្ដាលទីរួម ខេត្តកំពង់ធំ លេងបានដោយរលូនដោយសេរី គេមិនឃើញមាន សមត្ថកិច្ចជំនាញឬកងកម្លាំងណាមួយចុះទៅធ្វើការបង្ក្រាបសង្វៀនជល់មាន់នោះឡេីយ។ ប្រភពប្រជាពលរដ្ឋដែលរស់នៅជិតនោះនិយាយថាសង្វៀនប្រជល់មាន់ អាប៉ោង បៀមួយកន្លែងនេះគឺគឺលេងជារៀងរាល់ថ្ងៃលេងឡើងដុះស្លែ។ប្រភពដដែលបានបន្ដទៀតថា ជារៀងរាល់ថ្ងៃគឺ មានក្រុមអ្នកញៀនល្បែងជាច្រើននាក់ បានទៅលេងល្បែងនៅទីនោះ ហើយក៏មានការកើតជម្លោះ ក្នុងគ្រួសារជាញឹកញាប់ផងដែរ ព្រោះតែល្បែងស៊ីសងនេះហើយ ។ប្រភពពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងដែរថាសង្វៀនបញ្ជល់មាន់នេះ របស់លោកខឿន ហើយមានទាំងមេប៉ូលីស ធំៗ នៅក្រោយទៀតផង ពលរដ្ឋជាច្រើនគ្រួសារបានធ្វើការប្ដឹង ទៅមន្ត្រីមូលដ្ឋានដែរ តែមន្ត្រីមូលដ្ឋាន ធ្វើមិនដឹងមិនលឺ អ្វីសោះឡើយ ហើយបណ្ដោយអោយក្រុមញៀនល្បែងទាំងនោះ លេងតាមតែអំពើចិត្ត។តើឯណាទៅ ពាក្យថាភូមិឃុំសុវត្ថិភាព ដែលរាជរដ្ឋាភិបាល លោក កំពុងតែ យកចិត្តទុកដាក់ ឱ្យការពារបម្រើ ពលរដ្ឋយ៉ាងកក់ក្តៅនោះ តើនៅឯណា។ដូច្នេះហើយទេីបប្រជាពលរដ្ឋ ដែលរស់នៅភូមិខាងលើ សូមអំពាវនាវនិងសូមស្នើសុំដល់ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តក៏ដូចជាលោកនេតសាវឿនអគ្គស្នងការ នគរបាលជាតិ មេត្តាចាត់វិធានការ ស៊ើបអង្កេត ឲ្យមានសភាពស៊ីជម្រៅខណៈពេលដែលមន្ត្រីមូលដ្ឋាន […]

ព័ត៌មានជាតិ

រថយន្ដដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹក​ បេីកធ្លាក់ប្រ​ឡាយទឹក​ អមសងខាងផ្លូវដោយខ្លួនឯង របួសធ្ងន់​ស្រាលមនុស្សមួយចំនួន​ នៅស្រុកគងពិសី.

(កំពង់ស្ពឺ​) ៖​ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២ វេលាម៉ោង០៦.២៥នាទី នៅចំណុចភូមិពង្រ ឃុំស្រ​ង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ រថយន្ដ ០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D​-1​938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុ​ស អាយុ ៣៤ ឆ្នាំ​ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុ​កគងពិសី ខេត្តកំពង់ស្ពឺ បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយ​មិនដឹងមូលហេតុ​ ក្រោយពេលកើតហេតុភ្លាមៗតៃកុង​ឡាន​បានរត់គេចខ្លួនបាត់ស្រមោល។ តាមការបញ្ជាក់​ ពីលោកអធិការនគរបាលស្រុកគងពិសីបានអោយដឹងថា​÷ រថយន្ត​ដឹកកម្មករ​ កម្មការិនី​ខាងលេី​គឺបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ ក៏បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យ​រថយន្ដរេចង្កូតរួចក៏ធ្លាក់ចូលប្រឡាយទឹកតែម្តង។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា÷ បានបង្កឱ្យរងការខូចខាត​សម្ភារៈ​រថយន្ត​ និងរងរបួសអ្នកដំណេីរជាកម្មករ​ ក​ម្មការិនី​ដែលជិះលេីរថយន្ដ​ ក្នុងនោះកម្មករ​ កម្មការិនី​ របួសធ្ងន់ ០៣នាក់ ស្រី ស្រ្តីពោះធំ ០១នាក់ និងរងរបួសស្រាល ២៨នាក់ ស្រី​ […]

ព័ត៌មានជាតិ

បុរសម្នាក់ ប្រកបរបរលក់ទឹកកក ទំនងជាមិនសូវកាក់កប បែរជាបែ.កគំ.និ.ត រកស៊ីល.ក់ថ្នាំញៀ..ន…!!

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បុរសម្នាក់ ប្រកបរបរលក់ទឹកកក ទំនងជាមិនសូវកាកកប បែរជាបែកគំនិតរកស៉ីលក់ថ្នាំញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន រួមនិងគ្រឿងញៀនជាច្រើនកញ្ចប់។ជនសង័្សយមាន ឈ្មោះ តុប វណ្ណារិទ្ឋ ហៅអាទឹកកក ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក នៅផ្សារតារាសំណាង ទីលំនៅបច្ចុប្បន្នក្រុមទី២៣ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹម ហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកផ្លូវចូលក្បាលឆាយ ស្ថិតក្រុមទី១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ […]

ព័ត៌មានជាតិ

ស្ត្រីម្នាក់លោតសម្លាប់ខ្លួនពីលើអគារខុនដូជាន់ទី០៨ យីហោ”CITY BRAND” បណ្ដាលឲ្យស្លាប់ភ្លាមៗ សង្ស័យមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញ..!

(ភ្នំពេញ) ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលទាំងព្រឹកនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខណៈស្ត្រីម្នាក់បានសម្រេចចិត្តលោតពីលើអគារខុនដូមួយកន្លែងដែលមានស្លាកយីហោ”CITY BRAND” នៅជាន់ទី០៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ សមត្ថកិច្ចបានឲ្យដឹងថា÷ ស្ត្រីរងគ្រោះខាងលើមានឈ្មោះ អៀម រដ្ឋា អាយុ២៧ឆ្នាំ មានស្រុកកំណើនៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។បេីតាមប្រភពព័ត៌មានពីមិត្តភក្តិរបស់ស្ត្រីរងគ្រោះខាងលេីបានឲ្យដឹងថា÷ នាវេលាម៉ោង០៥ទៀបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ត្រីរងគ្រោះបានទៅលេងមិត្តភក្តិនៅបន្ទប់លេខ៨០២ នៅជាន់ទី០៨ខុនដូ យីហោ”CITY BRAND” ដោយនាងបានខលទៅមិត្តភក្តិជាច្រើនលើកច្រើនសារ តែមិត្តភក្តិមិនទទួលទូរស័ព្ទ ដោយសារកំពុងលង់លក់ក្នុងដំណេក ។បន្ទាប់ពីទំនាក់ទំនងទូរស័ព្ទមិត្តភក្តិមិនលើកហើយនោះ ស្ត្រីរងគ្រោះបានដើរចូលក្នុងបន្ទប់ដាក់អីវ៉ាន់ក្បែរនោះ ហើយក៏សម្រេចចិត្តបើកបង្អួចលោតពីលើអគារខុនដូជាន់ទី០៨ ធ្លាក់មកដល់ដីខាងក្រោម បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយផ្នែកជំនាញបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យពិនិត្យលើសាកសព និងសាកសួរនាំព័ត៌មានបន្ថែម ។លោក កឹម កល្យាណ អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនយុត្តិធម៌ បានឲ្យដឹងថា÷ បន្ទាប់ពីធ្វើកោសល្យវិច័យពិនិត្យលើសពស្ត្រីរងគ្រោះ និងសាកសួរនាំព័ត៌មានយ៉ាងល្អិតល្អន់រួចមក ក៏បានបញ្ចាក់ថា […]

ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកងឃាត់ខ្លួនជនជាតិចិនបាន៤នាក់!

ភ្នំពេញ÷នៅល្ងាចថ្ងៃទី ៩ អាវុធហត្ថរាជធានីភ្នំពេញបានចុះឡោមព័ទ្ធ ឆែកឆេរ នឹងឃាត់ខ្លួនជនជាតិចិន ចំនួន០៤នាក់ពាក់ព័ន្ធករណីចាប់ចំរិតនៅក្រុងបាវិត ខេត្តស្វាយរៀង ។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៦នឹង៤៥នាទីល្ងាចថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត អតីតសណ្ឋាគាកូឡាបស នៅតាមបណ្ដោយផ្លូវលេខ៩៥ កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាតបឹងកេងងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការចុះឡោមព័ទ្ធនិងបង្ក្រាប់ទីតាំង សណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត អតីតសណ្ឋាគាកូឡាបសនេះ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងជនរងគ្រោះពី ក្រុងបាវិត ខេត្តស្វាយរៀង ថា មានក្រុមជនសង្ស័យជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិតនៅក្រុងបាវិត។ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី០៩ ខែកុម្ភះនេះ កម្លាំងជំនាញកងរាជអាវុធហត្ថរដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឆែកឆែនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។បច្ចុប្បន្នជនសង្សយ័ទាំង០៤នាក់ត្រូវ កម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ចាត់ការតាមនីតិវិធីបាត់បន្តទៀត៕នេះជាព័ត៌មានបឋមព័ត៌មានលម្អិតយ៉ាងណាយើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ៕

ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ! បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប ទីតាំង អ៊ីនធើណេត បង្កប់ល្បែងស៊ីសង

នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ! បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប ទីតាំង អ៊ីនធើណេត បង្កប់ល្បែងស៊ីសង ចំនួន ០១ទីតាំងមានទីតាំង ស្ថិតនៅផ្ទះលេខ ២១៥២ ផ្លូវលេខ៧២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា មានមនុស្សចំនួន០២នាក់ និងមានសំភារៈមួយចំនួន ដែលជាសំភារៈ សង្ស័យប្រព្រឹត្តិ ល្បែងស៊ីសង ក្រុមការងារខណ្ឌ សម្រេច អប់រំណែនាំអ្នកមើលការទីតាំងខាងលើអោយត្រឡប់ទៅវិញ ដោយផ្តិតមេដៃ ឈប់បម្រើការអាជីវកម្មនេះបន្តទៀតឡើយ នឹងដកហូរ កុំព្យូទ័រចំនួន០៣គ្រឿង ទូរទស្សន៍០១គ្រឿង ម៉ាស៊ីនព្រីនមុងបាល់ចំនួន០១គ្រឿង និង កៅអីចំនួន០៥យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

ព័ត៌មានជាតិ

ទីតាំងលួចលាក់បើកល្បែង(Internet online)ជាច្រើនកន្លែងនៅតែបន្តបើកលេងបានយ៉ាងរំភើយ! នៅសង្កាត់ ស្ទឹ.ងមា.ន.ជ័.យទី១ ខណ្ឌ មាន.ជ័យ អាជ្ញាធរមានសមត្ថកិច្ច បានរក្សាភាពស្ងៀមស្ងាត់..!

ភ្នំពេញ​ ៖​ ទី​តាំង​ល្បែង​ស៊ី​សង​ ជា​ច្រេីន​កន្លែង​ បានចាប់ផ្តេីមបេីកដំណេីរការវិញហេីយ​ស្ថិតនៅផ្លូវ 78C ភូមិ មច្ឆា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ មេត្តាចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ទាំងនេះផង។កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមីក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងទាំងនេះហាក់មិនញញើតនឹងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។សូមជម្រាបថា​ កន្លង​មក​ លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់​ប្រភេទ​ ដូចជា​ ហ្គេម​បាញ់​ត្រី​ ហ្គេម​ Internet Online​ និង​ល្បែង​ស៊ី​ផ្សេង​ទៀត​។ លោក ឃួ ង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើក​ ល្បែង​ស៊ី​សង​ ហ្គេម​បាញ់​ត្រី​ សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។ការបញ្ជានេះ […]

ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួន ឃាតករ០៦នាក់ ដែលសម្លាប់ជនរងគ្រោះមួយគ្រួសារនៅស្រុកពេជ្រាដា..!

មណ្ឌលគីរី÷នៅថ្ងៃទី០៥​ខែកុម្ភៈឆ្នាំ២០២២​ វេលាម៉ោង១៨​ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ កម្លាំងនាយកដ្ឋាន​ នគរបាលបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម​ សម្លាប់មនុស្សចំនួន៥​ នាក់និងរបួសធ្ងន់០១​ នាក់កាលពីថ្ងៃទី០១​ ខែកុម្ភៈឆ្នាំ២០២២​ វេលាម៉ោង​១៣ និង៣០​ នាទីនៅចំណុចស្រែចោទភូមិ​មេប៉ៃឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។ក្នុងកិច្ចប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ក្នុងនោះជនដៃដល់ចំនួន០៤​ នាក់​ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន០២​ នាក់​ រួមមាន១-ធី​ ម្ពៀត​ ហៅព្សឹត​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ ជនជាតិព្នង​ ជាមេក្លោងផ្តេីមគំនិត​ ២-រឹម​ ធា​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំជនជាតិ​ ខ្មែរ​ (សហចារី)៣-នឹម​ ខ្លាខឹន​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ជនជាតិខ្មែរ​ (សហចារី)៤-ធី​ ព្យឹតភេទប្រុស​ អាយុ១៤​ ឆ្នាំ​ ជនជាតិព្នង​ សហចារី៥-ក្លឹង​ ចន្ធី​ ភេទប្រុស​ អាយុ៤០​ ឆ្នាំជនជាតិ​ ព្នង​ បញ្ជាអោយសម្លាប់៦-នួន​ វណ្ណា​ […]