ភ្នំពេញ÷នៅល្ងាចថ្ងៃទី ៩ អាវុធហត្ថរាជធានីភ្នំពេញបានចុះឡោមព័ទ្ធ ឆែកឆេរ នឹងឃាត់ខ្លួនជនជាតិចិន ចំនួន០៤នាក់ពាក់ព័ន្ធករណីចាប់ចំរិតនៅក្រុងបាវិត ខេត្តស្វាយរៀង ។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៦នឹង៤៥នាទីល្ងាចថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត អតីតសណ្ឋាគាកូឡាបស នៅតាមបណ្ដោយផ្លូវលេខ៩៥ កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាតបឹងកេងងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការចុះឡោមព័ទ្ធនិងបង្ក្រាប់ទីតាំង សណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត អតីតសណ្ឋាគាកូឡាបសនេះ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងជនរងគ្រោះពី ក្រុងបាវិត ខេត្តស្វាយរៀង ថា មានក្រុមជនសង្ស័យជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិតនៅក្រុងបាវិត។ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី០៩ ខែកុម្ភះនេះ កម្លាំងជំនាញកងរាជអាវុធហត្ថរដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឆែកឆែនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។បច្ចុប្បន្នជនសង្សយ័ទាំង០៤នាក់ត្រូវ កម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ចាត់ការតាមនីតិវិធីបាត់បន្តទៀត៕នេះជាព័ត៌មានបឋមព័ត៌មានលម្អិតយ៉ាងណាយើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ៕
Related Articles
ផ្ទះឈើមួយខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀត រួមទាំងរថយន្តព្រុសមួយគ្រឿង ត្រូវភ្លើងឆេះខ្ទេចគ្មានសល់
កំពង់ចាម ៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនិងទ្រព្យសម្បត្តិជាច្រើនទៀត និងរថយន្តព្រុសមួយគ្រឿង បើកយកចេញមិនទាន់ ត្រូវភ្លើងឆេះខ្ទេច ។ហេតុការណ៏នេះកើតឡើងកាលពី វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ នៅក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អែម យេកណា ភេទស្រី អាយុ៥៧ឆ្នាំ ជាស្រ្តីមេម៉ាយ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុដែលសង់ពីឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រx១២ម៉ែត្រ ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ភ្លើងឆាបឆេះផ្តើមចេញពីចង្ក្រានបាយ ក្រោយឆាបឆេះភ្លាមៗ រថយន្តម៉ាកព្រុសមួយគ្រឿងម្ចាស់បើកយកចេញមិនទាន់ ត្រូវភ្លើងឆេះអស់ អ្នកជិតខាងជួយយកចេញបានតែម៉ូតូ២គ្រឿងប៉ុណ្ណោះ ។ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញទៅជួយអន្តរាគមន៍ ប្រើទឹកបាញ់អស់៧រថយន្តទើបភ្លើងរលត់ ។ជុំវិញករណីអគ្គិភ័យឆេះផ្ទះអាជីវករនេះ សមត្ថកិច្ចខេត្តកំពង់ចាមកំពុងស្រាវជ្រាវបន្ត៕
ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិក សមាជិកាបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តព្រះសីហនុ ជាលើកទី២…
ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិក សមាជិកាបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តព្រះសីហនុ ជាលើកទី២។សមាជិក-សមាជិកា ដែលបានចូលរួមនៅក្នុងការហែក្បួនឃោសនារកសំលេងឆ្នោតទូទាំងខេត្តព្រះសីហនុមានចំនួន ១២៧៤០នាក់។
បង្ក្រាបទីតាំងជល់មាន់ សមត្ថកិច្ចបាធាយ ចាប់បានតែម៉ូតូ១០គ្រឿង មាន់ជល់ចំនួន ០២ក្បាល ឯក្រុមពួកលួចលេងល្បែងជល់មាន់ទាំងនោះ រត់គេចខ្លួនបាត់អស់
ស្រុកបាធាយ៖ សមត្ថកិច្ចបាធាយបានចុះទៅបង្ក្រាបដល់ទីតាំងជល់មាន់ ធ្វើឲ្យ ក្រុមពួកលួចលេងល្បែងជល់មាន់ទាំងនោះ បានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួន ម៉ូតូចំនួន ១០គ្រឿង មាន់ជល់ចំនួន ០២ក្បាល។ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋថា នៅចំណុចខាងជើងទំនប់អូរជ្រៃខាងលិចភូមិបែកពាងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានការលូចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)ភ្នាល់ដាក់លុយ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានដឹកនាំកម្លាំងអធិកាដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាលា សំបូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងក្រាំង និងមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម។ សមត្ថកិច្ច យើងបានចុះទៅបង្ក្រាបដល់ទីតាំងជល់មាន់នោះភ្លាមៗ ដោយទីតាំងនោះ ផ្លូវចូលមានការលំបាកធ្វើដំណើរ ពេលសមត្ថកិច្ចចុះទៅដល់ក្រុមពួកលួចលេងល្បែងជល់មាន់ទាំងនោះ បានរត់គេចខ្លួនបាត់ អស់ ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន ÷ – ម៉ូតូចំនួន ១០គ្រឿង – មាន់ជល់ចំនួន ០២ក្បាល – ជញ្ជីងថ្លឹងមាន់ចំនួន ០១ – កន្ត្រកដាក់មាន់ចំនួន ០៦។ ចំពោះវត្ថុតាងបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បី ធ្វើការស្រាវជ្រាវបន្ដ […]