មណ្ឌលគីរី÷នៅថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៨ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាន នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម សម្លាប់មនុស្សចំនួន៥ នាក់និងរបួសធ្ងន់០១ នាក់កាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០ នាទីនៅចំណុចស្រែចោទភូមិមេប៉ៃឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ក្នុងកិច្ចប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ក្នុងនោះជនដៃដល់ចំនួន០៤ នាក់ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន០២ នាក់ រួមមាន១-ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិព្នង ជាមេក្លោងផ្តេីមគំនិត ២-រឹម ធា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិ ខ្មែរ (សហចារី)៣-នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ (សហចារី)៤-ធី ព្យឹតភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិព្នង សហចារី៥-ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិ ព្នង បញ្ជាអោយសម្លាប់៦-នួន វណ្ណា ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ បញ្ជាអោយសម្លាប់. ជនសង្ស័យទាំង០៦ នាក់ស្នាក់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេខេត្តមណ្ឌលគិរីជនសង្ស័យទាំង០៦នាក់បានចម្លេីយសារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង៥ នាក់ និងរងរបួស០១ នាក់គឺដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះថាជាអាបធ្មប់ ។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់នេះ ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការតាមនីតិវិធី។
Related Articles
សមត្ថកិច្ចចុះបិទទីតាំងផលិតស្រាស និងឃាត់ខ្លួនមនុស្សជាង១០នាក់ បញ្ជូនទៅតុលាការ បន្ទាប់ពីមានករណីពុលស្រា ស្លាប់មនុស្ស៨នាក់ នៅស្រុកទឹកផុស
កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុន ធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ករណីពុលស្រានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅក្នុងស្រុកទឹកផុស បានបង្កឲ្យមានមនុស្សស្លាប់សរុបចំនួន៨នាក់។ ក្នុងករណីនេះដែរ គឺចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានចុះបិទទីតាំង ផលិតស្រាសរុបចំនួន៥១៧កន្លែង និងបិតកន្លែងលក់ស្រាចំនួន១១១៥ កន្លែង។ ក្នុងនោះដែរ បានឃាត់ខ្លួនអ្នកបិតស្រា និងលក់ស្រាចំនួនជាង១០នាក់ និងមនុស្សចំនួន៦នាក់ បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ ការបន្តតាមនីតិវិធី។ សមត្ថកិច្ចបានដកហូតស្រាចំនួន៣៨៩៥ លីត្រ និង៥៣២កានកន្លះ មេស្រាស៧៥លីត្រ មេដំបែមួយកញ្ចប់ និងមេស្រាកាច់កន្លះលីត្រ។ ក្នុងនោះដែរសមត្ថកិច្ច ក៏បានកម្ទេចចោលអង្ករកាវសំរាប់បិតស្រាចំនួន២១ខាប់ និង២១ធុងប៉េត្រូផងដែរ។ លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីប្រតិបត្តិការដកហូតស្រាខាងលើនេះ ក្រុមសមត្ថកិច្ចជំនាញបានរកឃើញថា នៅក្នុងស្រា.ស ស្រាថ្នាំមានជាតិមេតាណុលខ្ពស់គឺ១៤.១៥ភាគរយ ដែលជាធម្មតា គឺគេអនុញ្ញាតឲ្យមានកម្រិតតែ០៥.១០ ភាគរយតែប៉ុណ្ណោះ។ ហេតុនេះហើយទើបអ្នកហូបស្រា នៅក្នុងស្រុកទឹកផុស បានពុលស្រា១៣១នាក់ ក្នុងនោះមានមនុស្សចំនួន៨នាក់ បានស្លាប់។ ចំពោះវិធានការបន្ត […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមជាមួយ សប្បុរសជន០២ក្រុម ចុះចែកអំណោយជូនប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ
ភ្នំពេញ៖ បើទោះបីជាស្ថានភាពជំនន់ទឹកភ្លៀងក្នុងខណ្ឌដង្កោ បានស្រកចុះខ្លះក៏ដោយ តែ អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តត្រៀមជួយសង្គ្រោះ និងបម្រើពលរដ្ឋ នៅតាមតំបន់លិចទឹកគ្រប់គោលដៅដដែល ព្រមជាមួយគ្នានោះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយលើកដាក់លីសែងនិង រៀបចំអំណោយរបស់សប្បុរសជន ០២ក្រុម ដើម្បីចែកជូនប្រជាពលរដ្ឋ ២គោលដៅ សរុបស្មើនឹង ៧៦០គ្រួសារ ក្នុងនោះរួមមាន៖ 1- សប្បុរសជនក្រុមទី១ ដឹកនាំដោយព្រះភិក្ខុវជិរប្បេញ្ញោ គូ សុភាព លោកឧកញ៉ា អ៊ឹង លីហេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លោកជំទាវ តាំង ហ្គិចលៀង លោកឧកញ៉ា ឡេង ហ៊ាន និងលោកជំទាវ បាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០ គ្រួសារ ស្ថិតនៅ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ […]
សម្តេចតេជោ នឹងអញ្ជើញចូលរួមប្រជុំពិសេស ថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែធ្នូ
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ ជាបណ្ដោះអាសន្ន បន្ទាប់ពីការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើស្រី្ដ ជាភរិយាលោកអគ្គនាយកពន្ធនាគារ។ នៅថ្ងៃចន្ទទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាល នៃ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ ម្យ៉ាងទៀត ក៏មានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។ ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីពន្ធនាគារទាំង៣ នៅរាជធានីភ្នំពេញ បានស្នើសុំផ្អាករាល់ការបញ្ជូនអ្នកជាប់ឃុំមកសវនាការ។ សាលាដំបូងរាជធាខីភ្នំពេញ សូមជម្រាបជូនលោក លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពន្ធនាគាររាជធានីភ្នំពេញ (PJ), មណ្ឌលអប់រំកែប្រែទី១ (ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២) បានដាក់លិខិតមកសាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុស្នើសុំផ្អាករាល់សវនាការសម្រាប់ជនជាប់ឃុំ នៅពន្ធនាគាររាជធានីភ្នំពេញ, មណ្ឌលអប់រំកែប្រែទី១ […]