ព័ត៌មានជាតិ

រថយន្ដដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹក​ បេីកធ្លាក់ប្រ​ឡាយទឹក​ អមសងខាងផ្លូវដោយខ្លួនឯង របួសធ្ងន់​ស្រាលមនុស្សមួយចំនួន​ នៅស្រុកគងពិសី.

(កំពង់ស្ពឺ​) ៖​ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២ វេលាម៉ោង០៦.២៥នាទី នៅចំណុចភូមិពង្រ ឃុំស្រ​ង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ រថយន្ដ ០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D​-1​938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុ​ស អាយុ ៣៤ ឆ្នាំ​ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុ​កគងពិសី ខេត្តកំពង់ស្ពឺ បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយ​មិនដឹងមូលហេតុ​ ក្រោយពេលកើតហេតុភ្លាមៗតៃកុង​ឡាន​បានរត់គេចខ្លួនបាត់ស្រមោល។

តាមការបញ្ជាក់​ ពីលោកអធិការនគរបាលស្រុកគងពិសីបានអោយដឹងថា​÷ រថយន្ត​ដឹកកម្មករ​ កម្មការិនី​ខាងលេី​គឺបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ ក៏បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យ​រថយន្ដរេចង្កូតរួចក៏ធ្លាក់ចូលប្រឡាយទឹកតែម្តង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា÷ បានបង្កឱ្យរងការខូចខាត​សម្ភារៈ​រថយន្ត​ និងរងរបួសអ្នកដំណេីរជាកម្មករ​ ក​ម្មការិនី​ដែលជិះលេីរថយន្ដ​ ក្នុងនោះកម្មករ​ កម្មការិនី​ របួសធ្ងន់ ០៣នាក់ ស្រី ស្រ្តីពោះធំ ០១នាក់ និងរងរបួសស្រាល ២៨នាក់ ស្រី​ ។

បច្ចុប្បន្ន​កកំលាំងនគរបាលនៃអធិកា​រដ្ឋាននគរ​បាល​ស្រុក​គងពិសី​ និងជំនាញខេត្ដ​បានជួយអន្ដរាគមន៍​ស​ម្របសម្រួល​និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់ និងចំណាត់ការស្រាវជ្រាវរកបុគ្គលជាតៃកុងឡានមកទទួលខុសត្រូវតាមផ្លូវច្បាប់​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *