ព័ត៌មានជាតិ

អាជ្ញាធរបិទបញ្ចប់ការរុករកសពជនរងគ្រោះឆេះអគារកាស៊ីណូនៅត្រឹមម៉ោង៥ល្ងាចនេះ ខណៈសពសរុបរកឃើញ២៦នាក់..!

👉ប៉ោយប៉ែត៖ រយៈពេល២ថ្ងៃ នៃការរុករកសពមនុស្សនៅក្នុងអគារកាស៊ីណូហ្គ្រេនដាយអឺមេនស៊ីធី នៅក្រុងប៉ោយប៉ែត ពេលនេះអាជ្ញាធរបានរកឃើញសាកសពចំនួន២៦នាក់ ក្នុងនោះ២០នាក់ ជាសាកសពពេញលក្ខណៈ និង៦នាក់ទៀតស្ថិតក្នុងការសន្និដ្ឋាន ព្រោះតែត្រូវភ្លើងឆេះអស់ភាគច្រើនទៅហើយ។ យ៉ាងណា អាជ្ញាធរកម្ពុជា-ថៃ បានសម្រេចបិទបញ្ចប់ការរុករកត្រឹមម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះហើយ…។ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះកាស៊ីណូសរុបមានចំនួន៣អគារ។ រយៈពេល២ថ្ងៃនេះ កម្លាំងចម្រុះបានរកឃើញសាកសពចំនួន២៦នាក់ ក្នុងនោះស្លាប់នៅនឹងកន្លែងកើតហេតុផ្ទាល់មានចំនួន២០នាក់ អ្នករបួសជនជាតិថៃកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសថៃមានចំនួន៤៦នាក់ និងអ្នករបួសជនជាតិថៃកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសកម្ពុជា មានចំនួន១១នាក់ សរុបទាំងអស់អ្នករងរបួស៥៧នាក់។ ចំណែក អ្នកស្លាប់ទាំង២៦នាក់នោះរួមមាន៖ ជនជាតិថៃ មានចំនួន១៧នាក់ ជនជាតិនេប៉ាល់ម្នាក់ ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិចិនម្នាក់ ខណៈសព៦នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណឡើយ។ឯកឧត្តមអភិបាលរងខេត្តរូបនេះ បានលម្អិតថា ការរុករកនៅថ្ងៃទី២៩ ខែធ្នូ នៅអគារកាស៊ីណូហ្គ្រេនដាយអឺមេន Grand Diamond City កម្លាំងចម្រុះបាននៅប្រចាំការរុករកសាកសពជនរងគ្រោះដែលត្រូវអគ្គិភ័យលេបត្របាក់ កាលពីយប់ថ្ងៃទី២៨ធ្នូ និងបានបិទបញ្ចប់ការរុករកជាផ្លូវការហើយ ដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់ក្រុមការងារជនជាតិថៃ ដែលបានខ្នះខ្នែងជាមួយអាជ្ញាធរកម្ពុជា ក្នុងការរុករកសាកសពជនរងគ្រោះនៅក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យ នៅកាស៊ីណូ Grand Diamond […]

ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀន​ សមត្ថកិច្ចស្លាប់១នាក់​ និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន​៣នាក់…

(ភ្នំពេញ) កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបេីកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហេីយត្រូវបានក្រុមឧក្រិដ្ឋជនបាញ់រះមកលេីសមត្ថកិច្ចបណ្តាលអោយស្លាប់​ ១នាក់។ ចំណែកក្រុមជនល្មេីសចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ករណីនេះ​ បានកេីតឡេីងនៅតាមបណ្តោយផ្លូវព្រៃស​ ខណ្ឌដង្កោ​ កាលពីវេលាម៉ោងជាង​ ៧យប់​ ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២២។ សមត្ថកិច្ចដែលស្លាប់ឈ្មោះ​ មិច​ ឆាយភីវ័យ​ តួនាទី​នាយរងការិយាល័យផ្សព្វផ្សាយអប់រំ​ នៃមន្ទីរប្រឆាំងគ្រឿងញៀន។ លោក ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានបញ្ជាក់ថា​ករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។ លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។

ព័ត៌មានជាតិ

ផ្អាកការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដោយសារអគ្គិភ័យឆេះកាស៊ីណូកាត់ច្រក…

ផ្អាកការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកនៃខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា និងខេត្តស្រះកែវប្រទេសថៃ ដោយសារអគ្គិភ័យឆេះកាស៊ីណូកាត់ច្រក និងស្ពានថ្មើជើង២កាត់ពីលើផ្លូវរបស់កាស៊ីណូចំនួន២ កាត់ច្រកនេះតាំងពីយប់ថ្ងៃទី២៨មកទល់ជិតរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ។ក្រុមមន្ត្រីអាជ្ញាធរដែនដី និងសមត្ថកិច្ចកម្ពុជា និងថៃនៅច្រកទ្វារព្រំដែនខាងលើបានប្រាប់ដឹងនារសៀលថ្ងៃទី២៩ ខែធ្នូថា ការផ្អាកបណ្តោះអាសន្ននេះ យោងលើប្រតិបត្តិការសង្គ្រោះ និងគ្រប់គ្រងស្ថានភាពជាក់ស្តែងថា តើអាចបញ្ចប់នៅពេលណា? ព្រោះថា មកទល់ពេលនេះ ក្រុមមន្ត្រី កងកម្លាំងប្រតិបត្តិការរាប់រយនាក់ មធ្យោបាយ ឧបករណ៍បច្ចេកទេសរបស់កម្ពុជា និងថៃបានស្ថិតនៅលើផ្លូវ និងទីធ្លាតំបន់ច្រកទ្វារព្រំដែនទាំងពីរ ។ រីឯការសង្គ្រោះជនរងគ្រោះ និងគ្រប់គ្រងអគ្គិភ័យមិនទាន់ធ្វើបានទេ។សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ អគ្គិភ័យបានលេបត្របាក់អគារ និងស្ពានថ្មើរជើង២ឆ្លងផ្លូវជាតិលេខ៥ត្រង់កណ្តាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែម្តង៕

ព័ត៌មានជាតិ

ដឹងណឹងក្ដៅ! ម៉ូតូកង់៣ឥណ្ឌា១គ្រឿងរអិលធ្លាក់ពីលើទូក-ដ ចូលទន្លេបណ្ដាលឲ្យក្មេងស្រីម្នាក់ផុតជិវិតបាត់ទៅហេីយ​ នៅស្រុកស្អាង ខេត្តកណ្ដាល

(កណ្តាល)៖ កុមារីម្នាក់បានផុតជិវិតក្រោយកង់៣ម៉ូតូឥណ្ឌាមួយគ្រឿងរបស់ឪពុក បានរអិលធ្លាក់ចូលទន្លេអំឡុងឆ្លងទូក ដ ទៅផ្ទះ ។ ហេតុការណ៍នេះបានកើតឡើង ល្ងាចថ្ងៃទី២៦ ធ្នូ ២០២២ ត្រង់ចំណុចកំពង់ចម្លងក្បាលកោះគរ-ស្វាយប្រទាល ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ លោក ម៉ន ដារ៉ា អាយុ២៨ឆ្នាំ ជាពូកុមារីរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានបើកម៉ូតូកង់៣ឥណ្ឌា ដឹកប្រពន្ធនិងកូនអាយុ២ខួបកន្លះ ព្រមទាំងក្មេងស្រីអាយុ៦ឆ្នាំ ចេញពីផ្ទះម្តាយនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ក្នុងគោលបំណងនាំក្មួយត្រឡប់ទៅផ្ទះនៅឯភ្នំពេញ វិញ។ ដោយឆ្លង ដ ស្វាយប្រទាល ទៅត្រើយខាងលិច ពេលបើកចុះទូករួចរាល់ ទូក ដ ចេញដំណើរបានជាង១០ម៉ែត្រពីមាត់ច្រាំង ដោយសារអ្នកបើកទូកមិនបានយកកំណល់កល់កង់ ធ្វើឱ្យម៉ូតូកង់៣របស់ខ្លួនរអិលធ្លាក់ចូលទន្លេ ធ្លាក់ទាំងរូបលោក និងប្រពន្ធ-កូន ព្រមទាំងក្មួយ ដែលនៅលើកង់៣នោះចូលទន្លេទាំងអស់គ្នា។ ភ្លាមនោះ ប្រពន្ធបានស្ទុះចាប់បានកូនស្រី ហើយស្រែកឱ្យលោកជួយក្មួយ ប៉ុន្តែជួយមិនទាន់ក្មួយក៏បានខ្ទៀតចេញពីកង់៣លិចចូលទន្លេ ទោះជាខ្លួនព្យាយាមមុជរាវរកយ៉ាងណាក៏មិនឃើញដែរ។ ហើយប្រពន្ធនិងកូនរបស់លោកបើសិនជាគ្មានក្មេងៗជំទង់ដែលមុជទឹកនៅក្បែរនោះ ចេញទូកមកជួយនោះទេ ក៏លង់ដែរ ហើយទាល់តែប្រមាណជាង៤០នាទីក្រោយមក ទើបប្រជាពលរដ្ឋជួយរាវរកឃើញ […]

ព័ត៌មានជាតិ

បាញ់សម្លាប់មនុស្សនៅខេត្តបាត់ដំបង រត់គេចខ្លួនមកជាយដែនកម្ពុជា-ថៃ ត្រូវនគរបាលឃាត់ខ្លួននៅក្រុងប៉ោយប៉ែត…

នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានសហការគ្នាដឹកនាំកម្លាំងនគរបាលបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅក្រុងប៉ោយប៉ែតពាក់ពន្ធ័ករណីបាញ់សម្លាប់មនុស្សមួយក្រុមនៅមាត់ស្ទឹងសង្កែក្រុងបាត់ដំបង កាលពីម៉ោង៤ទាបភ្លឺយប់មិញ។លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌ ក្រោយទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដែលជាមុខសញ្ញារត់គេចខ្លួនមកពីខេត្តបាត់ដំបងពាក់ពន្ធ័ករណីរឿងឃាតកម្មនៅមាត់ស្ទឹងសង្កែ។លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិសមគ្គីមានជ័យ […]

ព័ត៌មានជាតិ

គណកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងធ្វើការបំផ្ទុះដោយម្សៅ TNT ទៅលើរថយន្តដឹកឈើខុសច្បាប់របស់ឈ្មួញដែលល្បីថា រកសុីបទល្មើសអាងខ្សែលោកធំ…!

(ខេត្តក្រចេះ) ទ្បានពីរគ្រឿងរបស់ឈ្មួញជើងខាំ្លងប្រចាំខេត្តក្រចេះប៉ែកខាងលិចទន្លេដែលមិនចេះខ្លាចសមត្ថកិច្ច ហើយក៏មិនដែលជំនាញពាក់ពន្ធ័ណាបង្ក្រាបបានឡើយថែមទាំងជេរប្រមាថអ្នកសារព័ត៌មាន និងសមត្ថកិច្ច កប់ៗមាត់ឥឡូវត្រូវបានកងរាជអាវុធហត្ថខេត្តក្រចេះនិងកំពង់ចាម បង្ក្រាបនឹងដុតកំទេចចោលដោយសុវត្ថិភាព នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះ ។សូមបញ្ជាក់ថា ៖ លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការនិងអាវុធហត្ថខេត្តក្រចេះ ចុះបង្រ្កាបរថយន្តដឹកឈើខុសច្បាប់របស់ឈ្មួញឈ្មោះ ធា ដែលល្បីថារកសុីបទល្មើសអាងខ្សែលោកធំ!នៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងស្នាក់ការសន្តិសុខ៧០៦ ព្រមទាំងកម្លាំមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ាង ដឿន មេបញ្ជាការរងស្រុក សហការណ៌ជាមួយ កម្លាំងមូដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក វ ទោ សែម ឃាង បានធ្វើការចាប់រថយន្តដឹកឈើអារចំរុះចំនួន ០២គ្រឿង នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានឃាត់រថយន្តសាំងយ៉ុងពណ៌ទឹកប្រាក់គ្មានស្លាកលេខដឹកឈើអារលេខ ២ ចំរុះ និងរថយន្តសាំងយ៉ុងពណ៌ស្លែ គ្មានស្លាកលេខដឹកឈើអារលេខ ២ ចំរុះម្ចាស់រថយន្តរត់គេចខ្លួនបាត់អស់។បច្ចុប្បន្នវត្តុតាង […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន៖ រណសិរ្ស ២ធ្នូ បានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គមជាតិ នៅគ្រប់ដំណាក់កាល…

(កំពង់ធំ)៖ឧត្តមសេនីយ៍ទោ សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា រណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពី គ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងធំធេង ជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឲ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ធ្វើឡើងក្នុងឱកាសចូលរួម អង្គមិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ២០២២) នៅទីរួមស្រុកស្ទោង​ខេត្តកំពង់ធំ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីគ្រប់វិស័យជិត១ពាន់នាក់។ ឧត្តមសេនីយ៍ទោ បានថ្លែងថា «ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃគម្រប់ខួបលើកទី៤៤ (២ធ្នូ១៩៧៨-២ធ្នូ២០២២) ទិវាកំណើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា» ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិ មកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាក្រោកឈរធ្វើចលនាតស៊ូ ក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិត ឡើងវិញ រួចផុតពីគ្រោះមហន្តរាយ […]