ព័ត៌មានជាតិ

អាជ្ញាធរបិទបញ្ចប់ការរុករកសពជនរងគ្រោះឆេះអគារកាស៊ីណូនៅត្រឹមម៉ោង៥ល្ងាចនេះ ខណៈសពសរុបរកឃើញ២៦នាក់..!

👉ប៉ោយប៉ែត៖ រយៈពេល២ថ្ងៃ នៃការរុករកសពមនុស្សនៅក្នុងអគារកាស៊ីណូហ្គ្រេនដាយអឺមេនស៊ីធី នៅក្រុងប៉ោយប៉ែត ពេលនេះអាជ្ញាធរបានរកឃើញសាកសពចំនួន២៦នាក់ ក្នុងនោះ២០នាក់ ជាសាកសពពេញលក្ខណៈ និង៦នាក់ទៀតស្ថិតក្នុងការសន្និដ្ឋាន ព្រោះតែត្រូវភ្លើងឆេះអស់ភាគច្រើនទៅហើយ។ យ៉ាងណា អាជ្ញាធរកម្ពុជា-ថៃ បានសម្រេចបិទបញ្ចប់ការរុករកត្រឹមម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះហើយ…។ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះកាស៊ីណូសរុបមានចំនួន៣អគារ។ រយៈពេល២ថ្ងៃនេះ កម្លាំងចម្រុះបានរកឃើញសាកសពចំនួន២៦នាក់ ក្នុងនោះស្លាប់នៅនឹងកន្លែងកើតហេតុផ្ទាល់មានចំនួន២០នាក់ អ្នករបួសជនជាតិថៃកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសថៃមានចំនួន៤៦នាក់ និងអ្នករបួសជនជាតិថៃកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសកម្ពុជា មានចំនួន១១នាក់ សរុបទាំងអស់អ្នករងរបួស៥៧នាក់។ ចំណែក អ្នកស្លាប់ទាំង២៦នាក់នោះរួមមាន៖ ជនជាតិថៃ មានចំនួន១៧នាក់ ជនជាតិនេប៉ាល់ម្នាក់ ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិចិនម្នាក់ ខណៈសព៦នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណឡើយ។ឯកឧត្តមអភិបាលរងខេត្តរូបនេះ បានលម្អិតថា ការរុករកនៅថ្ងៃទី២៩ ខែធ្នូ នៅអគារកាស៊ីណូហ្គ្រេនដាយអឺមេន Grand Diamond City កម្លាំងចម្រុះបាននៅប្រចាំការរុករកសាកសពជនរងគ្រោះដែលត្រូវអគ្គិភ័យលេបត្របាក់ កាលពីយប់ថ្ងៃទី២៨ធ្នូ និងបានបិទបញ្ចប់ការរុករកជាផ្លូវការហើយ ដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់ក្រុមការងារជនជាតិថៃ ដែលបានខ្នះខ្នែងជាមួយអាជ្ញាធរកម្ពុជា ក្នុងការរុករកសាកសពជនរងគ្រោះនៅក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យ នៅកាស៊ីណូ Grand Diamond City និងCrown Resort Casino នាពេលនេះ។លោកស៊ុមស័ក ប៉ារ៉ាវ័ត ប្រធានក្រុមការងារកងកម្លាំងជួយសង្គ្រោះថៃលោកស៊ុមស័ក ប៉ារ៉ាវ័ត ប្រធានក្រុមការងារកងកម្លាំងជួយសង្គ្រោះថៃដោយឡែក លោកស៊ុមស័ក ប៉ារ៉ាវ័ត ប្រធានក្រុមការងារកងកម្លាំងជួយសង្គ្រោះថៃ ដែលបានចុះជួយរុករកសាកសពជនរងគ្រោះ នៃគ្រោះអគ្គិភ័យឆាបឆេះអាគារកាស៊ីណូហ្គ្រេនដាយអឺមេនស៊ីធី នៅក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ក្រុមរបស់លោកបានបិទបញ្ចប់ការងាររុករកសពជាមួយអាជ្ញាធរកម្ពុជា នៅល្ងាចថ្ងៃសុក្រទី៣០ធ្នូនេះហើយ ដោយក្នុងនោះ អាជ្ញាធរកម្ពុជា-ថៃ បានធ្វើការរួមគ្នា ក្នុងការជួយសង្គ្រោះ និងរុករកសាកសពជនរងគ្រោះ ដោយបានរកឃើញតួរលេខដូចការលើកឡើងរបស់អាជ្ញាធរកម្ពុជាខាងលើ គឺជារបាយការណ៍ពិតជាក់ស្តែង ដែលក្រុមការងារទាំងពីរ បានធ្វើការជាមួយគ្នារយៈពេលជាង២ថ្ងៃមកនេះ…៕ ប្រភពពី៖ SBMNews

adm

Leave a Reply

Your email address will not be published. Required fields are marked *