ផ្អាកការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកនៃខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា និងខេត្តស្រះកែវប្រទេសថៃ ដោយសារអគ្គិភ័យឆេះកាស៊ីណូកាត់ច្រក និងស្ពានថ្មើជើង២កាត់ពីលើផ្លូវរបស់កាស៊ីណូចំនួន២ កាត់ច្រកនេះតាំងពីយប់ថ្ងៃទី២៨មកទល់ជិតរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ។ក្រុមមន្ត្រីអាជ្ញាធរដែនដី និងសមត្ថកិច្ចកម្ពុជា និងថៃនៅច្រកទ្វារព្រំដែនខាងលើបានប្រាប់ដឹងនារសៀលថ្ងៃទី២៩ ខែធ្នូថា ការផ្អាកបណ្តោះអាសន្ននេះ យោងលើប្រតិបត្តិការសង្គ្រោះ និងគ្រប់គ្រងស្ថានភាពជាក់ស្តែងថា តើអាចបញ្ចប់នៅពេលណា? ព្រោះថា មកទល់ពេលនេះ ក្រុមមន្ត្រី កងកម្លាំងប្រតិបត្តិការរាប់រយនាក់ មធ្យោបាយ ឧបករណ៍បច្ចេកទេសរបស់កម្ពុជា និងថៃបានស្ថិតនៅលើផ្លូវ និងទីធ្លាតំបន់ច្រកទ្វារព្រំដែនទាំងពីរ ។ រីឯការសង្គ្រោះជនរងគ្រោះ និងគ្រប់គ្រងអគ្គិភ័យមិនទាន់ធ្វើបានទេ។សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ អគ្គិភ័យបានលេបត្របាក់អគារ និងស្ពានថ្មើរជើង២ឆ្លងផ្លូវជាតិលេខ៥ត្រង់កណ្តាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែម្តង៕
Related Articles
អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៥នាក់ថែមទៀត
ព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៥ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ អ្នកឆ្លងថ្មីទាំង៥៥នាក់ មាននៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ និងមកពីខេត្តកណ្ដាលចំនួន១ដូចខាងក្រោម៖ ១៖ ក្រុងព្រៃវែង ចំនួន១នាក់ ២៖ ស្រុកព្រះសេ្តច ចំនួន១៩នាក់ ៣៖ ស្រុកពារាំង ចំនួន១៣នាក់ ៤៖ ស្រុកមេសាង ចំនួន១០នាក់ ៥៖ ស្រុកបាភ្នំ ចំនួន៣នាក់ ៦៖ ស្រុកស៉ីធរកណ្ដាល ចំនួន៣នាក់ ៧៖ ស្រុកស្វាយអន្ទរ ចំនួន២នាក់ ៨៖ ស្រុកពោធិ៍រៀង ចំនួន២នាក់ ៩៖ ស្រុកពាមរក៍ ចំនួន ១នាក់ ១០៖ មកពីខេត្តកណ្ដាល ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ […]
ឆេះផ្ទះ៣ល្វែងរបស់អាជីវករលក់ក្រណាត់បោះដុំផ្សារអូទ្បាំពិក នៅខណ្ឌឬស្សីកែវ ស្លា-ប់-នារីម្នាក់និងរ-បួ.ស២នា.ក់
(ភ្នំពេញ) ឆេះផ្ទះ៣ល្វែងរបស់អាជីវករលក់ក្រណាត់បោះដុំផ្សារអូទ្បាំពិក … នៅខណ្ឌឬស្សីកែវ ស្លា-ប់-នារីម្នាក់និងរ-បួ.ស២នា.ក់នារីវ័យប្រហែល២៦ឆ្នាំម្នាក់ បានរងគ្រោះរហូតបាត់បង់ជីវិត និងមនុស្ស២នាក់ទៀត រងរបួស ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆេះផ្ទះ៣ល្វែង កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ឈានចូល ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុច បុរីសម្បតិ្តមាស ភូមិបឹងសាឡាង ក្រុម១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ៣ និង៤៥នាទីទៀបភ្លឺ ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ។នារីដែលបាត់បង់ជីវិតនោះមានឈ្មោះ លក្ខ នៅក្នុងហ្វេសបុកឈ្មោះ អាមី អាយុប្រហែល២៦ឆ្នាំ ជាអាជីវករលក់ខោអាវ នៅផ្សារអូឡាំពិក ។សមត្ថកិច្ចឱ្យដឹងថា លំនៅដ្ឋានដែលរងការឆាបឆេះនោះ ជាប្រភេទផ្ទះល្វែងទំហំ ៤ម៉ែត្រគុណនឹង១៦ម៉ែត្រ ហើយអគ្គិភ័យបានផ្តើមចេញពីផ្ទះឈ្មោះ ភុក ប៉ាវ ភេទប្រុស អាយុ៦៣ឆាំ្ន មុខរបរមន្រី្តក្រសួងអប់រំ បានខូចខាតទាំងស្រុង និងរាលដាលដល់លំនៅដ្ឋាន ក្បែរខាង២ល្វែង បង្កឱ្យឆេះផ្ទះ ឆេះរថយន្ត១គ្រឿង និងនារីម្នាក់បានបាត់បង់ជីវិត ។សមត្ថកិច្ចបានចុះអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង បានទប់ស្កាត់គ្រោះ […]
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកស្នួល ខេត្ដក្រចេះ ជនដៃដល់សរុប ៣ នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ …
កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៨ ៖ ០០ នាទី នៅចំណុចគីឡូម៉ែត្រ ៩៦ ស្ថិតនៅភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងបង្កដោយជនសង្ស័យចំនួន ៣ នាក់ ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី២៖ ឈ្មោះ យ៉ាន់ សៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែក […]