ព័ត៌មានជាតិ

ខេត្តតាកែវ រកឃើញអ្នកកើតកូវីដ ១៤នាក់ទៀត ជាកម្មករកាត់ដេរ និងគ្រួសារ

(តាកែវ)៖ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តតាកែវ បានបង្ហាញពីការរកឃើញអ្នកកើតកូវីដ ចំនួន ១៤នាក់ទៀត ដែលភាគច្រើន ពួកគាត់ជាកម្មករកាត់ដេរ និងគ្រួសារពួកគាត់។ នេះបើតាមរបាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៣០ ខែមេសានេះ។ ស្នងការនគរបាលខេត្តតាកែវ បញ្ជាក់ថា គិតពីម៉ោង ២០៖០០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដល់ម៉ោង ១៧៖០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ផ្ទុកលើប្រជាពលរដ្ឋខ្មែរចំនួន ០៨នាក់ (ស្រី ០៥នាក់) និងជនជាតិចិន ០១នាក់ (ស្រី) រួមមាន៖ ១៖ ឈ្មោះ ស្រេង សំអុល ភេទស្រី អាយុ ៣៨ឆ្នាំ (កម្មកររោងចក្រនៅរាជធានីភ្នំពេញ) រស់នៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស២៖ ឈ្មោះ ស្រេង ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ (កម្មកររោងចក្រវ៉ូណាមមី) រស់នៅភូមិស្តុក […]

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន បន្ដសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ក្នុងពេលបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ថ្ងៃទៀត

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ពីការបន្ដសុពលភាពលិខិតអនុញ្ញាតិធ្វើដំណើរ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សម្រាប់រយៈពេល៧ថ្ងៃបន្ដទៀត។ ក្នុងសេចក្ដីជូនដំណឹង រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការបិទខ្ទប់ភូមិសាស្ដ្ររាជធានីផ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សម្រាប់រយៈពេល៧ថ្ងៃបន្ដទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដូច្នេះអង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងមន្ដ្រីព័ត៌មានទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាតធ្វើដំណើរពីក្រសួងព័ត៌មាន អាចបន្ដសុពលភាព និងប្រើប្រាស់លិខិតអនុញ្ញាតធ្វើដំណើររហូតដល់ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល បានបិទបញ្ចប់»៕

ព័ត៌មានជាតិ

សម្តេចតេជោ៖ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិច ព្រោះផ្ទះមួយនៅម្នាក់ឯង អត់ប្រពន្ធ អត់កូន អត់ចៅ ដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ ខណៈកំពុងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ក្រោយពេលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីនោះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពីមូលហេតុ នៃសំឡេងដូចហត់របស់សម្តេច ដែលនិយាយទៅកាន់សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកស្រី ឱ វណ្ណឌីន កាលពីម្សិលមិញ។ តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់សម្តេច បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកស្រី ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។ លោកបញ្ជាក់ថា៖ «មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯង អត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការ ធម្មតាមិនមានអ្វីរាំងស្ទះឡើយ»។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពី «តំបន់ក្រហម»។ […]

ព័ត៌មានជាតិ

សមត្ថកិច្ចពិន័យជនជាតិចិន៣នាក់ និងអ្នកបើករថយន្តជាជនជាតិខ្មែរ ម្នាក់ៗប្រាក់២លាន៥សែនរៀល ក្រោយធ្វើដំណើរល្មើសនឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចពិន័យអន្តរការណ៍ទៅលើជនជាតិចំនួន៣នាក់ និងអ្នកបើករថយន្តជនជាតិខ្មែរម្នាក់ ក្នុងម្នាក់ៗប្រាក់ចំនួន ២លាន ៥សែនរៀល ក្រោយធ្វើដំណើរល្មើសនឹងវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាលនៅខណ្ឌដូនពេញ។ នេះបើតាមលោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។ ការពិន័យប្រាក់អន្តរការណ៍ទៅលើជនជាតិចិន និងអ្នកបើកម្នាក់នេះ បានធ្វើក្រោយកម្លាំងសមត្ថកិច្ចចម្រុះប្រចាំនៅគោលដៅរង្វង់មូលគួចការណុង ស្ពានជ្រោយចង្វារ បានឃាត់ខ្លួនជនជាតិចិនចំនួន ៣នាក់ (ស្រី១នាក់) និងអ្នកបើកបរម្នាក់ ដែលដឹកជនជាតិចិនគ្រោងឆ្លងកាត់គោលដៅ ឆ្ពោះទៅអូតែលសុខា ក្នុងទឹកដីខណ្ឌជ្រោយចង្វារ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់សួរនាំ ដោយគ្មានលិខិតអនុញ្ញាត ទើបឃាត់ខ្លួនភ្លាមៗសុំគោលការណ៍ថ្នាក់លើបន្ត។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្ត Roy Roy ពណ៌ខ្មៅលាយស ពាក់ស្លាកលេខពិសេស (កម្ពុជា BRS.7377)បាន ចេញពីក្រុមហ៊ុននៅម្ដុំផ្សារអីអន២ ទៅដឹកជនជាតិចិន៣នាក់ (ស្រី១នាក់) នៅក្លឹបស្កាយបា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ […]

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ក្រោយផ្ទុះជំងឺកូវីដ-១៩

បន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកអាជីវកម្មកាស៉ីណូទាំងអស់ ដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្ដីសម្រេច នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទអាជីវកម្មកាស៉ីណូ ដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងថ្មី»។ គួរជម្រាបថា ការសម្រេចបិទកាស៉ីណូដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកកើតជំងឺកូវីដជាបន្ដបន្ទាន់ ដែលជាចំនួនមួយដ៏ច្រើន រហូតខេត្តមួយនេះ បានសម្រេចបិទខ្ទប់តំបន់មួយចំនួនផងដែរ៕

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ចុះត្រួតពិនិត្យ ស្ថានភាពបិទខ្ទប់ភូមិថ្មី(ខ) ស្រុកកងមាសនិងភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ

ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្តកងកម្លាំងនិង អាជ្ញាធរមានសមត្ថកិច្ច អញ្ជើញចុះត្រួតពិនិ្យស្ថានភាពនៃការបិទភូមិភូមិថ្មី(ខ)ឃុំរកាគយ ស្រុកកងមាសខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា ស្រុកកងមាស គិតត្រឹមថ្ងៃទី២៦ មេសា នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០២នាក់ អ្នកប៉ះពាល់ផ្ទាល់មាន ០៨នាក់ អ្នកប៉ះពាល់ប្រយោលមាន ១៦នាក់។ ហើយអ្នកជំងឺទាំង ០២នាក់ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ត្រូវបានយកទៅធ្វើច័ត្តឡីស័កនៅមណ្ឌលចត្តាឡីស័កររបស់រដ្ឋបាលខេត្តកំពង់ចាម ក្រុងកំពង់ចាម ឯចំណែកអ្នកប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋានរៀងៗខ្លួន។ បន្ទាប់ពីអញ្ជើញចុះត្រួតពិនិត្យស្ថានភាពបិទខ្ទប់ ភូមិថ្មី(ខ)ស្រុកកងមាស ម៉ោងប្រមាណជិត១២ ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមេសា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត កងកម្លាំងនិង អាជ្ញាធរមានសមត្ថកិច្ច អញ្ជើញបន្តចុះត្រួតពិនិ្យស្ថានភាពនៃការបិទភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ និងដាក់ចេញនូវវិធានការដល់កម្លាំងមានសមត្ថកិច្ច ដើម្បីពព្រឹង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ដែលកំពុងមានការផ្ទុះឡើងគួរឱ្យព្រួយបារម្ភ។ គួរបញ្ជាក់ថា […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងក្រុមវិនិយោគិន IDI ទាំងអស់

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១  នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលជំនួយជា របាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត បានមកពីក្រុមវិនិយោគិន IDI បែងចែកតាមរយះ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងជាស្ថាបនិក គ្រុប AntiCovid19Cambodia ដែលមានការចូលរួមពីវិនិយោគិន សមាជិក Admins និងសប្បុរសជន នៃគ្រុប ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភរបាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត […]

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យទទួលអំណោយពីសប្បុរសជននិងបន្តចុះចែកអំណោយជូនពលរដ្ឋ ១០០០ គ្រួសារ រស់នៅតំបន់បិទខ្ទប់ជាអំណោយគាំពារសង្គម

ភ្នំពេញ៖  អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ទទួលអំណោយពីសប្បុរសជន លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្ត្រាក់ សិន ខូ អិលធីឌី និងផ្សារខេស៊ី ។ បន្ទាប់ពីទទួលអំណោយរួចរាល់ លោកអភិបាលខណ្ឌបន្តចុះចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០០០ គ្រួសារ ដែលរស់នៅសង្កាត់កាកាបទី២។ ចំណែកទីតាំងចែកអំណោយនៅក្នុងបរិវេណផ្សារខេស៊ី ដូចគ្នាស្ថិតនៅភូមិ ចំការឪឡឹកទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ នាឱកាសអញ្ជើញចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០០០គ្រួសារ ដែលរស់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក អភិបាលខណ្ឌបានថ្លែងថា ការបិទខ្ទប់ពិតជាធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកហើយ ទាំងការប្រកបរបរ និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេច បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ […]

ព័ត៌មានជាតិ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រាជធានីភ្នំពេញ នៅបន្តបិទខ្ទប់ដដែល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទូទៅចរាចរឡើយ, កងកម្លាំងមូលដ្ឋាន ត្រូវបន្តអនុវត្តវិធានការបិទខ្ទប់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រាជធានីភ្នំពេញ នៅបន្តបិទខ្ទប់ដដែល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទូទៅចរាចរឡើយ ហើយកងកម្លាំងមូលដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តវិធានការបិទខ្ទប់បន្តទៀត។ការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចមួយ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។សេចក្តីសម្រេចនេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះមានរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដើម៕

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីសម្រេចដែលទទួលបាន។សូមជម្រាបថា សេចក្ដីសម្រេចនេះមានន័យថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការចេញចូលរាជធានី-ខេត្ត ដូចធម្មតាឡើងវិញ ប៉ុន្ដែតំបន់ភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ពិសេសរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល គឺនៅអនុវត្តន៍ដដែល រហូតមានការសេចក្ដីសម្រេចថ្មីបន្ថែមទៀត៕