ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីសម្រេចដែលទទួលបាន។
សូមជម្រាបថា សេចក្ដីសម្រេចនេះមានន័យថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការចេញចូលរាជធានី-ខេត្ត ដូចធម្មតាឡើងវិញ ប៉ុន្ដែតំបន់ភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ពិសេសរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល គឺនៅអនុវត្តន៍ដដែល រហូតមានការសេចក្ដីសម្រេចថ្មីបន្ថែមទៀត៕
Related Articles
មនុស្ស៥នាក់ស្លាប់ ដោយសារលង់ទឹក ឆក់ខ្សែភ្លើងស្លាប់ម្នាក់ និងរន្ទះបាញ់ងាប់គោ១ក្បាល នៅក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ ក៏មានមនុស្សក្មេងចាស់ ស្លាប់ចំនួន៦នាក់ ក្នុងនោះមនុស្សក្មេងចាស់៥នាក់ស្លាប់ ដោយសារលង់ទឹក។ ដោយឡែកម្នាក់ទៀតស្លាប់ដោយឆក់ខ្សែភ្លើង និងសត្វគោ១ក្បាល ស្លាប់ដោយសាររន្ទះបាញ់ នៅខេត្តបន្ទាយមានជ័យថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ តាមរបាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា * ករណីទី១៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ មានឈ្មោះ ម៉ន វួន ភេទប្រុសអាយុ៤៥ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានផឹកស្រាស្រវឹងចុះងូតទឹកកំពុងឡើងជន់ បណ្តាលឲ្យលង់ស្លាប់។ * ករណីទី២៖ នៅវេលាម៉ោង១២៖១០នាទីថ្ងៃត្រង់ ក្មេងប្រុសឈ្មោះ ឈៀ មង្គល អាយុ៦ឆ្នាំ នៅភូមិភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី បានលង់ទឹកស្លាប់ ពេលដែលក្មេងរងគ្រោះ ទៅលេងទឹកហូរ។ * ករណីទី៣៖ នៅវេលាម៉ោង១២៖ ៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែតុលា មាន២នាក់ម្តាយនិងកូន បានលង់ទឹកស្លាប់នៅចំណុចអាងគ្រុឌ។ ដំបូងមានឈ្មោះ សន ស្រីអឿង ភេទស្រីអាយុ១៦ឆ្នាំ នៅភូមិព្រៃវែង […]
លោក សាយ សំអាល់ ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច២ទស្សវត្សចុងក្រោយកម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប និងកំពុងវិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីក្នុងជានាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា”
ថ្លែងក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Sharm el-Sheikh សាធារណរដ្ឋ អារ៉ាប់អេហ្ស៊ីប លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា សុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច០២ទស្សវត្សចុងក្រោយកម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និងកំពុងវិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា។ ស្របពេលជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុកំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និងជីវិតមនុស្ស សត្វ។ ជាការឆ្លើយតបកម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុងស្រុកសុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការនានា ជាអាទិ៍ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។ លោកបានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទូលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា១០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដូចដែលបានសន្យា ឱ្យបានលឿននិងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ជាមួយគ្នានេះដែរក្នុងនាមជាប្រធានអាស៊ានប្តូរវន កម្ពុជាបានផ្តួចផ្តើម […]
អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះពិនិត្យផ្លូវមួយខ្សែ ប្រវែងប្រហែល២០០ម៉ែត្រ រងនៅកាលិចទឹក ស្ថិតនៅក្នុងភូមិថ្នល់បំបែក
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំក្រុមការងារសង្កាត់ ចុះពិនិត្យផ្លូវមួយខ្សែ មានប្រវែងប្រហែល២០០ម៉ែត្រ រងនៅកាលិចទឹក ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងដាក់គ្រឿងចក្រកាយតាមបណ្តោផ្លូវខាងលើ ដើម្បីដាក់លូរំដោះទឹកកុំឲ្យមានការជន់លិច ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនោះ មានការលំបាកធ្វើដំណើរ និងប្រកបមុខរបរផ្សេងៗ។ លោក វ៉ា សាវឿន បានឲ្យដឹងថា កន្លងមកផ្លូវខាងលើមិនដែលមានការលិចនោះទេ ក្រោយពីប្រជាពលរដ្ឋចាក់ដីលប់បឹងរបស់គាត់ធ្វើឲ្យភ្លៀងមកម្តងៗលិចផ្លូវចូលផ្ទះបែបនេះ។ ដោយសារតែឃើញការលំបាករបស់ប្រជាពលរដ្ឋបែបនេះ ទើបលោកដឹកនាំកម្លាំងចុះពិនិត្យ និងដាក់គ្រឿងចាក់កាយជាប្រព័ន្ធលូ ដើម្បីរំដោះទឹកចេញងាយស្រួលក្នុងការធ្វើដំណើរ។ ក្នុងការកាយដាក់លូខាងលើ អាជ្ញាធរសង្កាត់ចោមចៅទី៣ សូមសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវខាងលើមេត្តាសហការទាំងអស់គ្នា ដើម្បីឲ្យមានភាពងាយស្រួលក្នុងការស្ថាបនា និងរំដោះទឹកលែងមានការជនលិចទីនោះទៀត៕